រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Monday, 7 November 2016

សៀវភៅ​លាក់​អាថាន់​ (ភាគ​ទី១)


ស្រមោល​ខ្មៅ​នៃ​ព្រះ​ចន្ទ​ងងឹតងងល់​ជះ​គ្រប​សន្ធប់​មក​លើ​រាងកាយ​បុរស​មាឌ​ធំធាត់​ដែល​អង្គុយ​ប្រណម​លើក​ដៃ​ទាំង​ពីរ​សំពះ​ទូល​ទៅ​លើ​មេឃ។
គាត់​សង្រួម​ស្មិងស្មាធិ៍​តែ​ម្នាក់​ឯង គិត​អ្វី​តែ​ម្នាក់​ឯង ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​គាត់​ខំ​នៅ​ស្ងាត់​ស្ងៀម​​ដោយ​មិន​ហ៊ាន​សូម្បី​ដកដង្ហើម​ឱ្យ​ឮ​ផង។
ខណៈ​ពេល​ដែល​រាងកាយ​បុរស​នោះ​​ផ្ដើម​​រង្គើ​ញាប់ញ័រ​ អ្នក​ទាំង​ឡាយ​ដែល​អង្គុយ​ហែហម​បង្ហាញ​ភាព​ភិតភ័យ ហើយ​ញាក់ញ័រ​ដែរ។



តា​នោះ​ស្រាប់​តែ​​បែរ​ក្រោយ​​មក​វិញ ហើយ​ផ្ទុះ​សូរ​សំណើច​ក្អាកក្អាយ​ដូច​ជា​សំណើច​ពួក​មនុស្ស​វិកល​ចរិត។ គ្រប់​គ្នា​ឱន​មុខ​ មាន​អ្នក​ណា​ហ៊ាន​ពិនិត្យ​អាការ​របស់​តា​នោះ​ទៅ?
បុរស​នោះ​ចាប់ផ្ដើម​​ស្រែក​សន្យា​ទៅ​កាន់​មេឃ​ឮ​ៗ​ថា៖
«បិតា​នៃ​យើង​! លោក​ខែ​ខ្មៅ​ដ៏​មាន​មហិទ្ធិឫទ្ធិ!​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ បន្ទាប់​ពី​ថ្ងៃ​លិច​នា​ល្ងាច​ស្អែក​ រាងកាយ​​សត្រូវ​ទាំង​អស់​របស់​យើង​នឹង​ត្រូវ​បាន​សម្លាប់​​បង់​! សមរភូមិ​នេះ​ត្រូវ​តែ​ប្រយុទ្ធ​ឱ្យ​បាន​សម្រេច! លទ្ធផល​ចុងក្រោយ​មាន​តែ​មួយ​​គត់​សម្រាប់​អ្នក​មិន​ដើរ​តាម​យើង គឺ​​សេចក្ដី​​​​ស្លាប់!»
នេះ​ជា​បទ​បញ្ជា​នៃ​ពួក​អ្នក​រៀន​អាគម​ងងឹត ​ពុំ​នោះ​ទេ កម្លាំង​អនុភាព​នៃ​វិជ្ជាការ​ងងឹត​នេះ​នឹង​បក​​មក​សម្លាប់​សាមី​ខ្លួន​ឯង​វិញ។
​ពុទ្ធោ​អើយ! បើ​បុរស​នេះ​មិន​ក្រោក​ចេញ​មក ហើយ​ស្រមោល​ងងឹត​នៃ​ព្រះចន្ទ​ខ្មៅ​មិន​បាន​បន្សាត់​ទៅ​បាត់​ យើង​មិន​បាន​ដឹង​ទេ​ថា មនុស្ស​នៅ​ពី​មុខ​គាត់​ទាំងអស់​ក្លាយ​ជា​សាកសព​បាត់​ទៅ​ហើយ​។
អូ​ព្រះ​?
​ពួកគេ​ទាំង​នេះ​គឺ​សុទ្ធ​តែ​ជា​​អ្នក​​បម្រើ​ស្មោះ​របស់​តា​នេះ​បាន​ហែហម​កំដរ​​តា​នេះ​រៀន​វិជ្ជា​សិល្ប៍ ហើយ​ចុង​ក្រោយ​បែរ​ជា​បាន​ការ​សង​គុណ​មួយ ​គឺ​​ក្លាយ​ជា​អ្នក​ត្រូវ​បូជា​យញ្ញ?​? មេធ្មប់​​​ឈរ​សម្លឹង​បណ្ដា​អ្នក​ស្លាប់​ ហើយ​ងក់ក្បាល​ហាក់​​ពេញចិត្ត​នឹង​ទង្វើ​ខ្លួន​ឯង​ទៀត?​។
ត្រូវ​ហើយ នេះ​​គឺ​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​មេ​ធ្មប់​កំណាច​ដែល​បាន​ស្មិងស្មាធិ៍​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ធ្វើ​ពិធី​ប្ដូរ​ព្រលឹង​របស់​គេ ប៉ុន្តែ​វា​ប្រហែល​ជា​ថ្ងៃ​ដ៏​ងងឹត​សម្រាប់​មនុស្ស​ល្អ​ៗ​នៅ​ក្នុង​ទីក្រុង​នេះ។
ជា​​មួយ​នឹង​ការ​មក​ដល់​មិន​ចេះ​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា​ឌីជីថល ​​វិជ្ជាការ​​ខ្មៅ​ងងឹត​នៃ​មន្ត​អាគម​អូម​អាម​ប្រើ​សម្រាប់​សម្លាប់​ជីវិត​ នៅតែ​មាន​គេ​លួចលាក់​បន្តវេន​នៅ​លើ​ផែនដី​នេះ។​ គួរ​ជឿ​រឿង​នេះ​ដែរ​ឬ​ទេ​?
​​
ក្រឡេក​មក​វិញ​ មេធ្មប់​ហាក់​មិន​មាន​ពេល​វេលា​ច្រើន​​ដើម្បី​អបអរ​ខ្លួនឯង​ចំពោះ​ការ​ទទួល​ជ័យ​​ជម្នះ​ក្នុង​ការ​ពិសោធន៍​​ដ៏​សាហាវ​របស់​ខ្លួន​នោះ​ទេ។​
មេធ្មប់​បាន​ងើប​ចេញ​ចោល​ពិធី​នោះ។
«ទី​បំផុត ​យើង​ធ្វើ​វា​បាន​សម្រេច​ហើយ​! វា​ជា​ចុង​​បញ្ចប់​នៃ​សម័យ​កាល​នេះ​ហើយ​! ​យើង​ធ្វើ​បាន​សម្រេច​នូវ​បណ្ដាសា​រាប់​ពាន់​ឆ្នាំ​ដែល​​មិន​អាច​សម្រេច​ដោយ​ពុំ​មាន​បេះដូង​នៃ​ព្រះ​ចន្ទ​​ពណ៌​ខ្មៅ​១០០០​ឆ្នាំ​មាន​ម្ដង​នោះ​ទេ! មហិទ្ធិឫទ្ធិ​ទាំង​ឡាយ​នៅ​លើ​ភព​ផែនដី​នេះ មហា​សមុទ្រ​​ក្រៅ​ផែនដី​នេះ​ និង​ទឹកដី​ភ្លើង​ខ្យល់​សុទ្ធ​តែ​ឈរ​ខាង​យើង​»
………………………..
ខ្ញុំ​ប្រិច​ភ្នែក​នៅ​មុខ​អេក្រង់​​​កុំព្យូទ័រ​​យួរ​ដៃ​របស់​ខ្ញុំ​ ព្រោះ​តែ​ការ​ផ្ដោត​សម្លឹង​រូបថត​​ពណ៌​ខ្មៅ​សន្ធប់​នៃ​​ព្រះ​ចន្ទ​ដ៏​ចម្លែក នាំ​មក​ឱ្យ​ខ្ញុំ​នូវ​អារម្មណ៍​មិន​ល្អ​មួយ​មិន​ធ្លាប់​មាន។ ខ្ញុំ​អាន​ប្រលោមលោក​ច្រើន​ហើយ ហេតុអ្វី​រឿង​មួយ​នេះ​ដូច​កំពុង​ធ្វើ​ឱ្យ​ខ្ញុំ​អាន​ហើយ​​ភ័យ? ហេតុអ្វី​ខ្ញុំ​អាន​វា​ចេញ​មក​ជា​រូបភាព?
​ហេតុអ្វី​ខ្ញុំ​ឃើញ​មេធ្មប់​នោះ​កំពុង​ធ្វើ​ពិធី​ ហើយ​សម្លាប់​អ្នក​បម្រើ​គាត់? ខ្ញុំ​​យល់​ថា​អ្វី​ម្យ៉ាង​ហៀប​នឹង​កើត​ឡើង​​ហើយ។
រឿង​អាក្រក់​ណា​មួយ​កំពុង​តែ​លឹប​ល​ក្បែរ​ៗ​បង្អួច​ខ្ញុំ ហើយ​អ្នក​ណា​ម្នាក់​កំពុង​តែ​លប​លួច​សម្លឹង​​ខ្ញុំ។
«កូន​ធី!»
គឺ​ម្ដាយ​របស់​ខ្ញុំ​ហៅ​ទេ​។​
«បាទ​ម៉ាក់!»​
ខ្ញុំ​ឆ្លើយ​ ហើយ​ស្រវា​បិទ​កុំព្យូទ័រ ​​គាត់​មក​ទាន់​ឃើញ​ខ្ញុំ​អាន​រឿង​នេះ។
«ពី​ណា​សរសេរ​អី​លើ​ទំព័រ ​Facebook កូន​ឯង​ហ្នក​?»
ត្រូវ​ហើយ​ សូម្បី​ម៉ាក់​ក៏​មាន​ Account ​Faccbook​ ដែរ។ ​នេះ​គឺ​ចូល​ឆ្នាំ២០១៦​ហើយ​​។
ខ្ញុំ​បែរ​ជា​មនុស្ស​ចូលចិត្ត​អាន​រឿង​អាគមគាថា ហើយ​ស្រមៃ​មក​បន្លាច​ខ្លួនឯង​ទាំង​ថ្ងៃ?
ខ្ញុំ​ឱន​ចុច​ទូរសព្ទ​មើល​ Facebook ​ព្រោះ​តាំង​ពី​អាន​រឿង​ធ្មប់​១​ម៉ឺន​ឆ្នាំ​នេះ ខ្ញុំ​បាន​បំភ្លេច​វា​ចោល។
«អា​ធី! អា​បោក​គ្រាប់​បែក! ឯង​មិន​មក​លេង​បាល់​ទេ?!»
ខ្ញុំ​ចុច​បិទ​វិញ​ក្រោក​ទៅ​រក​តុ​អាហារ។
តាម​ពិត​ទៅ​ មិន​ត្រឹម​តែ​ភ្លេច​ Face​book​ ទេ ខ្ញុំ​ថែម​ទាំង​ភ្លេច​ការ​លេង​បាល់​ដែល​ជា​ចំណូលចិត្ត​សំខាន់​ជាង​គេ​របស់​ខ្ញុំ​នោះ​ទៀត។
ពេល​ខ្ញុំ​អង្គុយ​ធ្មឹង​ហូប​បាញ់កាញ់​ព្រឹក​ តែ​លេប​មិន​ឆ្ងាញ់​ទេ​ ព្រោះ​​រូប​មេធ្មប់​​នោះ​អណ្ដែត​ឡើង​មក​វិញ​ក្នុង​កែវភ្នែក​ខ្ញុំ។
«ម៉េច​ហើយ​កូន? ប៉ុន្មាន​ថ្ងៃ​នេះ ព្រលឹង​មិន​នៅ​ក្នុង​ខ្លួន?!»
«មាន​អី​ឯ​ណា​ម៉ាក់!»
​ខ្ញុំ​ងើប​មុខ​ឆ្លើយ​ទាំង​សើងមម៉ើង ហើយ​ឱន​មក​គិត​ទៀត៖
«ជីវិត​ពិត​ប្រាកដ​មាន​មេធ្មប់​ទេ? ​មាន​អាថាន់​ពូកែ​ៗ​ដូច​ក្នុង​រឿង​នោះ​ទេ? តើ​មេធ្មប់​នោះ​បាន​សម្រេច​ទេ? ​តើ​រក​អាន​ភាគ​បន្ត​នៅ​ឯណា ​បើ​កំបុត​ឆ្កុយ​អ៊ីចឹង?»
«​នឹក​ស្រី​ណា​អ្ហះ ​វុទ្ធី?​?»
ខ្ញុំ​ឈ្ងោក​ទំពា​​ញាប់​ជាង​មុន​ដើម្បី​គេច​ចេញពី​ការសាកសួរ​របស់​ម៉ាក់។
ខ្ញុំ​នឹក​ឃើញ​ដល់​គេ​ភ្លាម…. សង្សារ​ខ្ញុំ​។​
យើង​ពិត​ជា​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​ ដោយ​លះបង់​​ជីវិត​ឯកជន​ផ្ទាល់​ខ្លួន​ទុក​គ្នា​ជា​មនុស្ស​សំខាន់ ហើយ​ដែល​ខ្ញុំ​គិត​ថា នោះ​​ជា​ស្នេហា​ពិត​របស់​​ខ្ញុំ​តែ​មួយ​គត់​សម្រាប់​ជាតិ​នេះ។
ម៉ាក់​មិន​ដឹង​ទេ រហូត​ដល់​គេ​ការ​ចោល​ខ្ញុំ​បាត់ ​ហើយ​ខ្ញុំ​ខូច​ចិត្ត ​ម្ង៉ៃៗ​អង្គុយ​អាន​តែ​សៀវភៅ​ក៏​ម៉ាក់​មិន​ដឹង ​ព្រោះ​ម៉ាក់​រវល់​ណាស់។
«តោះ​ដល់​ម៉ោង​ហើយ​កូន!»
គាត់​វិល​មកពី​បន្ទប់​វិញ​ជាមួយ​សម្លៀកបំពាក់​ដ៏​ឡូយ​ជា​លក្ខណៈ​លោក​ស្រី​ប្រធាន។
«ជួយ​ផង! ​ម្ដាយ​ខ្ញុំ​ដូច​ជា​កំពុង​​តែ​មាន​ស្នេហា!»
ខ្ញុំ​ឌឺ​គាត់​ដែល​ម៉ាក់​ខ្ញុំ​ស្អាត​ពេក គាត់​ចំណាស់​បន្តិច​មែន តែ​ស្អាត​នោះ​ស្អាត​ចង់​តែ​ឱប​និង​ថើប​គាត់​ទេ។
គាត់​ឈរ​ឆ្កុប​ក្បែរ​ទូ​ស្បែក​ជើង​ ហើយ​រើស​ពណ៌​បៃតង​មួយ​គូ​មក​ស៊ក​បន្លប់​ធ្វើ​មិន​ឮ​សម្ដី​ខ្ញុំ៖
​«ពូ​ម្នាក់​ផ្ទះ​កាច់​ជ្រុង​នោះ​មានលាភ​បាន​មើល​កំភួន​ជើង​ម៉ាក់​ខ្ញុំ​ទៀត​ហើយ​!»
ខ្ញុំ​បន្ថែម​ដោយ​ក្រោក​ចេញ​ពី​តុ​ ម៉ាក់​​ខ្ញុំ​នៅ​តែ​មិន​មាត់​ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា ក្រៅ​ពី​ប៉ា គ្មាន​​នរណា​​ម្នាក់​ផ្សេង​ទៀត​អាច​យកឈ្នះ​បេះដូង​គាត់​ឡើយ។
ខ្ញុំ​ដឹង​ថា​ ម៉ាក់​ប្រឹង​​ធ្វើ​ការ​យ៉ាង​ខ្លាំង តែ​​មិន​ឱ្យ​ខ្ញុំ​ដឹង​ពី​ការ​លំបាក ​រក​ប្រាក់​ឱ្យ​ខ្ញុំ​រៀន​មហាវិទ្យាល័យ​ឯកជន ក៏​មិន​ដែល​​​និយាយ​ត្អូញត្អែរ​ជា​មួយ​ខ្ញុំ​សោះ​ក្នុង​បណ្ដា​ឆ្នាំ​កន្លង​មក​នេះ​។
ខ្ញុំ​សម្លឹង​ទៅ​ដៃ​គាត់​កំពុង​បើក​ឡាន​។ គាត់​ពិត​ជា​ដូច​មនុស្ស​ប្រុស​ផង​ស្រី​ផង​។
«គួរ​ឱ្យ​កូន​បើក​ឡាន​ម្ដង​ទៅ!»
​ប្រហែល​ជា​មិន​មែន​លើកដំបូង​ទេ​ដែល​ខ្ញុំ​ចង់​ឱ្យ​ម៉ាក់​ស្រលះ​ដៃ​ជើង​ខ្លះ គាត់​ដូច​ជា​គិត​ថា​ ខ្ញុំ​នៅ​ក្មេង​បៀម​ដៃ​ដដែល​ជា​ដដែល​​។
ខ្ញុំ​នៅ​ស្ងៀម ពេល​ដែល​គាត់​មិន​ឆ្លើយ​នឹង​សំណូមពរ​ខ្ញុំ គាត់​ប្រហែល​ខ្លាច​ខ្ញុំ​បើក​ឡាន​ដើរ​លេង​ បើក​ឡាន​កៀរ​គេ​ ឬ​មួយ​ក៏….. ត្រូវ​ហើយ! ប៉ា​ខ្ញុំ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អ៊ីចឹង​ហើយ​ ពេល​ខ្ញុំ​រំលឹក​រឿង​ទារ​បើក​ឡាន​ម្ដង​ៗ ម៉ាក់​ពិបាក​ចិត្ត ហើយ​គាត់​តែងតែ​រើស​យក​ចម្លើយ «ស្ងៀមស្ងាត់»។
…..ហេតុ​អ្វី​ជីវិត​ខ្ញុំ​យ៉ាប់​ជាង​អ្នក​ដទៃ​ម្ល៉េះ?
….អត់​មាន​ប៉ា….. ម៉ាក់​ទុក​ខ្ញុំ​ជា​កូន​ក្មេង​រហូត…. ធំ​ប៉ុណ្ណឹង​ហើយ​មិន​ដែល​បាន​ធ្វើ​អ្វី​សង​ម៉ាក់​វិញ​សោះ សង្សារ​មាន​តែ​មួយ ​មិន​ចេះ​មាន​ច្រើន​ដូច​គេ​ផង ​គេ​ក៏​ការ​ប្ដី​ចោល​ខ្ញុំ​បាត់​ទៀត?
….មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខ្លួនឯង​ចង់​ពន្លិច​​​ខ្លួន​ឯង​ឱ្យ​លិច​បាត់​ទៅ​ក្នុង​​សៀវភៅ។ គឺ​ការ​អាន​សៀវភៅ​ប្លែកៗ ចុង​ក្រោយ​ទៅ​ គឺ​សៀវភៅ​រឿង​ដ៏​បុរាណ​មួយ​ក្បាល​នោះ​ដែល​ខ្ញុំ​រក​ឃើញ​ដោយ​ចៃដន្យ​ក្នុង Internet ។
ទោះបី​យ៉ាង​ណា វា​ជា​សៀវភៅ​ដ៏​អស្ចារ្យ​មួយ​ជាង​សៀវភៅ​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​រុករក​​​នៅ​ក្នុង​បណ្ណាល័យ។
វា​ជា​ការងារ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​អ្នក​និពន្ធ​ម្នាក់​មិន​ដាក់​ឈ្មោះ​លើ​គ្រប ​មិន​ដឹង​ថា​ឈ្មោះ​អ្វី ​ប៉ុន្តែ​ខ្ញុំ​បាន​ស្រមៃ​ឃើញ​រូបភាព​ពិត​ៗ​តាម​រយៈ​ការ​សរសេរ​របស់​គាត់។
គាត់​អាច​ទាត់​ Facebook​ ចេញ​ពី​ជីវិត​របស់​ខ្ញុំ​បាន គឺ​មិន​ធម្មតា​ទេ។
ប្រសិន​បើ​ខ្ញុំ​មិន​បាន​រក​ឃើញ​វា ហើយ​មិន​បាន​​ចាប់ផ្ដើម​ការ​អាន​នៅ​ទំព័រ​ទី​មួយ ខ្ញុំ​ប្រហែល​មិន​ជឿ​ថា​មាន​គេ​អាច​សរសេរ​​នូវ​រឿង​ដ៏​ទាក់ទាញ​​អស្ចារ្យ​បែប​នេះ​ដែរ។
«ម៉ាក់ ​លោក​នេះ​មាន​មេ​ធ្មប់​អត់?!»
«មាន​ច្រើន​ណាស់​កូន!…. ក្នុង​កុន!»
ម្ដាយ​របស់​ខ្ញុំ​​និយាយ​លេង​ ហើយ​សើច​យ៉ាង​ស្អាត​បន្លប់​ភាព​ក្រៀមក្រំ​របស់​គាត់​ដែល​នឹក​ដល់​ប៉ា។
«​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​អំពើ​ល្អ​! លើ​លោក​នេះ​ពិត​ជា​មាន​ផល​ពី​អំពើ​អាក្រក់​ល្អ​មែន!»
គាត់​បន្ថែម។​ ប្រហែល​នេះ​គ្រាន់តែ​​លើក​ទឹក​ចិត្ត​​ឱ្យ​ខ្ញុំ​ព្យាយាម​ជឿ​លើ​ភាព​បរិសុទ្ធ​នៃ​ចិត្ត។
លោក​គ្រូ ​Culture​ របស់​ខ្ញុំ​ជន​ជាតិ​ម៉ាឡេស៊ី។ គាត់​ឈ្មោះ​​អ៊ីម៉ា។ គាត់​ជា​អ្នក​មាន​ចំណេះ​ដឹង​ទូទៅ​ច្រើន​ទាក់ទង​នឹង​ជំនឿ​នានា​របស់​ប្រជាជាតិ​អាស៊ី ហើយក៏​ចូលចិត្ត​ឆ្លើយ​ប្រាប់​ជានិច្ច​តប​នឹង​រាល់​អ្វី​ដែល​យើង​សួរ ទោះ​ខុស​ប្រធានបទ​ក៏ដោយ​។
ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្ដើម​នូវ​សំណួរ​ដដែល ដែល​ដឹង​ជា​មុន​ហើយ​ថា​នឹង​គ្មាន​ចម្លើយ​មក​វិញ​ទេ៖
«លោកគ្រូ តើ​មាន​វិជ្ជា​ធ្មប់​ពិត​មែន​ទេ?»
ពួកគេ​សើច​គឹល តែ​លោក​គ្រូ​ងាក​មក​សម្លឹង​ខ្ញុំ​ថ្មែ តែ​គាត់​មិន​ឆ្លើយ​ដូច​រាល់​ដង​ទេ។ ​គាត់​មើល​ខ្ញុំ​ពី​លើ​ដល់​ក្រោម ហើយ​និយាយ​ខ្លី៖
«ចុះ​ឯង? ឯង​ជឿ​រឿង​ហ្នឹង​ដែរ​ទេ វុទ្ធី?»
«វា​ហ្នឹង​ហើយ​មេធ្មប់! ​អា​មេធ្មប់!»
ពួកគេ​ប្រណាំង​គ្នា​ស្រែក​ថា​ឱ្យ​ខ្ញុំ​លាន់​រំពង​។
មិន​ទាន់​អី​ផង​ លោក​សាកលវិទ្យាធិការ​​ស្រាប់​តែ​បង្ហាញ​ខ្លួន ហើយ​នាំ​លោក​គ្រូ​អ៊ីម៉ា​ចេញ​ទៅ​ ទំនង​មាន​ការ​អ្វី​មួយ​សំខាន់​ ទុក​ឱ្យ​អ្នក​គ្រូ​អង់គ្លេស​ដ៏​គួរ​ឱ្យ​​ធុញ​ចូល​មក​ជំនួស​វិញ។
ដោយសារ​ថ្ងៃ​នេះ អ្នក​គ្រូ​មិន​មាន​គម្រោង​បង្រៀន​ទេ គាត់​គ្មាន​អ្វី​និយាយ​ក៏​ដាក់​លំហាត់​ជា​ក្រុម​ឱ្យ​ពិភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​រវល់​រហូត​ទៅ។​
រវល់​ពេញ​មួយ​ថ្ងៃ​ ហើយ​ល្ងាច​ឡើង ខ្ញុំ​ត្រូវ​ដើរ​គេច​ពួកម៉ាក​ដែល​រង់ចាំ​ខ្ញុំ​ជម្រះ​បញ្ជីរឿង​វា​លេង​បាល់​ចាញ់​សាលា​គេ​ ព្រោះ​បាត់​ស្រមោល​ខ្ញុំ​ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ប្រចាំ​ត្រកូល។
«សៀវភៅ​អើយ! ឯង​កំពុង​កែប្រែ​ខ្ញុំ​ណា៎​ដឹង​ទេ?»
ម៉ាក់​មក​ដល់​រហ័ស​ជាង​សព្វដង ហើយ​ដឹក​ខ្ញុំ​មក​ផ្ទះ​វិញ។ គាត់​ថា​ គាត់​គ្រុន​ផ្ដាសាយ​ត្រូវ​លេប​ថ្នាំ​គេង។
«ញ៉ាំ​អី​រួច ​ចូល​គេង​ណា​កូន! ខែ​នេះ​យប់​ខ្លី​ណាស់! ត្រូវ​គេង​ឱ្យ​ឆ្អែត! គេង​ពី​ព្រលប់​ទៅ!»
​វា​ជា​ឱកាស​របស់ខ្ញុំ….. គិត​ថា​ខ្ញុំ​ធ្វើ​តាម​សម្ដី​គាត់?
គេង​ពី​ព្រលប់? ហាស​ហា? ស្អី​ទៅ? ហួស​សម័យ​ហើយ! បើ​ថា​គាត់​ឱ្យ​ក្រុមហ៊ុន​មក​ដក​ WiFi​ ចេញ​ពី​ផ្ទះ​ឱ្យ​ផុត​អស់​ទៅ ក្រែង​សង្ឃឹម​អា​ធី​នេះ​ចូល​ដេក​បាន​ខ្លះ?
​ព្រះ​ចន្ទ​ចាប់ផ្ដើម​បើក​បង្ហាញ​ពន្លឺ​ដ៏​ស្រអាប់​ងងឹតងងល់​របស់​វា​ជា​ថ្មី​នៅ​អេក្រង់​ចំពោះ​មុខ​ខ្ញុំ….. ជា​ប្រលោមលោក​ដ៏​ល្អ​អស្ចារ្យ​មួយ​ដែល​មិន​ទាន់បាន​​បញ្ចប់។
…..ទែន​ៗៗៗ ខ្ញុំ​ចាប់ផ្ដើម​អាន​វា​ ហើយ​អាហារ​ស្លាបព្រា​ទី​មួយ​របស់ខ្ញុំ​គាំង​ទ្រឹង​លើ​អណ្ដាត…. ខ្ញុំ​គ្មាន​អារម្មណ៍​ទំពា​វា​តទៅ​ទៀត​ឡើយ​….
ព្រោះ​ប្រលោម​លោក​នេះ​​មាន​លក្ខណៈ​ពិសេស​បំផុត​​ តួអក្សរ​នីមួយៗ​កសាង​ចេញ​ជា​រូបភាព​ហើយ​គ្រប់​ឃ្លា​បង្កើត​ចេញ​ជា​ស្រមោល​​ព្រះ​ចន្ទ​ដែល​មាន​ព្រលឹង​ពិតៗ ​គឺ​ពណ៌​ខ្មៅ​ក្រឹប។
…..ព្រះ​ចន្ទ​នៃ​រាត្រី​កាល​គួរ​ឱ្យ​ខ្លាច​បាន​គ្រប​ដណ្ដប់​ដេញ​ប្រកិត​​​បុរស​ម្នាក់​ដែល​ខំ​បំបោល​សេះ​គេច​ចេញ​ដោយ​ត្រហេបត្រហប។
បុរស​នោះ​បាន​ស្រែក​រន្ធត់​ ពេល​ពន្លឺ​ព្រះចន្ទ​លេប​ត្របាក់​គាត់​ ហើយ​គាត់​ខំ​ដក​ដាវ​វាយ​តបត​នឹង​​ពពក​ខ្មៅ​ដ៏​កំណាច​ តែ​នៅ​​ទីបំផុត ​គាត់​បាន​ដួល​ដេក​ធ្លាក់​ពី​លើ​សេះ។
អាណិត​គាត់​ណាស់ ​ព្រោះ​ខ្ញុំ​សរសើរ​ការ​ចំណាយ​ជីវិត​របស់​គាត់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ទៅ​នឹង​អំណាច​អរូប​មួយ​ដែល​ដឹង​ហើយ​ថា ​មនុស្ស​ធម្មតា​មិន​មាន​លទ្ធភាព​តបត​វា​នោះ​ឡើយ។
បន្ត​មក​ទៀត គឺ​ប្រជាជន​ស្រី​ប្រុស​ក្មេង​ចាស់​ដែល​ខំ​រត់​យ៉ាងណា​នៅ​តែ​ត្រូវ​វា​លេប​ត្របាក់។
ចុង​ក្រោយ​គឺ​បុរស​ចំណាស់​ពិការ​ម្នាក់​ដែល​ខំ​លូន​វារ​ការពារ​ជីវិត​ក៏​វា​មិនព្រម​លើក​លែង​ឱ្យ​ផង។
ខ្ញុំ​ធ្លោយ​មាត់​ដោយ​ក្រេវក្រោធ៖
«អា​លោក​ខែ​ឆ្កួត​យក៍! អ្ហែង​ងងឹត​ដូច​លូ​ទឹក​ស្អុយ!​ មុខ​អ្ហែង​គឺ​មិន​ដែល​នាំ​​សន្តិភាព​ សេចក្ដី​ស្រឡាញ់​ឱ្យ​ពីណា​ទេ! វា​មាន​តែ​ការ​ស្លាប់ ​និង​ការ​បំផ្លិចបំផ្លាញ!​ ឯង​កើតមក​មិនដែល​​​ដឹង​ឡើយ​ថា ​សេចក្ដី​មេត្តា ​ករុណា​ ឬ​ការ​អភ័យទោស​ជា​អ្វី!?»
ស្រាប់​តែ​រំពេច​នោះ ខ្ញុំ​ឮ​សូរ​សំឡេង​ស្រែក…. ខ្ញុំ​ស្ដាប់​ហើយ​ស្ដាប់​ទៀត….​. ​វា​ជា​សំឡេង​សង្សារ​ខ្ញុំ ​ម៉ានី។
ទោះ​បី​គេ​បាន​ដាច់​និស្ស័យ​ទៅ​ការ​ប្ដី​ជា​អ្នក​ធំ​ចោល​ខ្ញុំ​ហើយ​មែន ​គេ​លែង​ជា​សង្សារ​ខ្ញុំ​ពិត​មែន ​តែ​សម្រែក​គេ​ពិត​ជា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​តក់ស្លុត ហើយ​ក្រោក​​រត់​យ៉ាង​លឿន។ ​គោល​ដៅ​របស់​ខ្ញុំ ​គឺ​​ស្ពាន​​ខៀវ​​ធ្វើ​ពី​ឈើ​លាយ​ថ្ម​លាត​ភ្ជាប់​ដៃ​​ទន្លេ។
វត្តមាន​ព្រះ​ចន្ទ​បិសាច​គ្រប​ដណ្ដប់​ទាំង​ស្រុង​ពីលើ​​ធម្មជាតិ​ក្នុង​យប់​នេះ​ ដែល​គ្មាន​ដង្ហើម​នឹង​អាច​ស្រស់បស់​បាន​ទៀត​នោះ​ឡើយ។ ផែន​ដី​ទាំង​ស្រុង​​ហាក់​បី​ដូច​ជា​ប្រុង​តែ​នឹង​រលំ​ធ្លាក់​មក។
ជំហាន​ខ្ញុំ​គាំង ​ហើយ​បេះដូង​ខ្ញុំ​លែង​លោត​មួយ​ខណៈ​ ព្រោះ​ខ្ញុំ​ឃើញ​អ្នក​ណា​ម្នាក់​កំពុង​ឈប់​នៅ​កណ្ដាល​ស្ពាន។
ទឹក​ខាង​ក្រោម​ស្ពាន​មិន​ជា​​រាក់​ទេ ទោះ​ខ្ញុំ​នឹង​លោត​ចុះ​ក៏​មិន​ប្រាកដ​ថា​អាច​ហែល​ទៅ​រក​ត្រើយ​បាន​ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​រាត្រី​ដ៏​អួអាប់​នេះ​ដែរ។
ឯ​សំឡេង​សត្វ​ទីទុយ​និង​បក្សី​ផ្សេង​ៗ​ទៀត​បាន​ធ្វើ​សង្គ្រាម​ដាក់​គ្នា​ឡើង​មក​លាន់​រំពង​សង្កៀរ​ត្រចៀក។ ទី​​នេះ​គ្មាន​អ្នកណា​ក្រៅ​តែ​ពី​យើង​ទាំង​ពីរ​សោះ​ ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា​ខ្លួនឯង​កំពុង​ដេក​យល់​សប្ដិ​អាក្រក់​ទៀត​ហើយ ​ដូច្នេះ​​ខ្ញុំ​ប្រឹង​ក្រោក​ឡើង….. ភ្ញាក់​ឡើង….. ដាស់​ខ្លួន​ឯង​ឡើង​ក៏​នៅ​តែ​មិន​បាន​សម្រេច។
ខ្ញុំ​ភ័យ​ខ្លាច​ក្នុង​ចិត្ត​ណាស់​ចំពោះ​​ការ​បង្ខំ​ឱ្យ​​ទទួល​យក​ថា ខ្ញុំ​កំពុង​ប្រឈម​មុខ​នេះ​ គឺ​ជា​ការ​ពិត។ វា​ជា​ការ​ផ្លាស់​ប្ដូរ​​​ដ៏​អាក្រក់​បំផុត​របស់​ពិភព​លោក​ដែល​​នឹង​កំពុង​ចូល​មក​ដល់​​​ខួរ​ក្បាល​ខ្ញុំ​ដើរ​​ច្របល់​វ៉ល់​ពេញ តែ​ជើង​ខ្ញុំ​ដើរ​ធម្មតា​ទៅ​រក​គេ​នោះ។
​ច្រមុះ​ខ្ញុំ​ស្រង់​ប៉ះ​ក្លិន​ផ្កា​ដែល​ដូច​គ្នា​បេះបិទ​នឹង​ក្លិន​ទឹកអប់​ស្ងួត​ Vanilla​ ម៉ាក់​ទិញ​មក​ពី​ម៉ាឡេស៊ី​ ដាក់​ក្នុង​បន្ទប់​ដ៏​គគ្រិច​របស់​​កូន​ប្រុស​តែ​មួយ​គត់​របស់​គាត់ ហើយ​ភ្លាម​នោះ​ ខ្ញុំ​ហាក់​មាន​អារម្មណ៍​​រសើប​នៅត្រង់​​កំភួនដៃ​របស់​ខ្ញុំ។
«អូយ​ពីងពាង!»
មាន​តែ​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុផល​មួយ​ទេ​យ៉ាង ដែល​អាច​មាន​លទ្ធភាព​ដាស់​​ឱ្យ​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​​ឡើង​ ពេល​ដែល​ក្បាល​ខ្ញុំ​ធ្ងន់​ដូច​ទើប​នឹង​ត្រូវ​បី​បួន​ព្រនង់។
«អូយ! ឈឺ​ក្បាល​ណាស់!»
ខ្ញុំ​ថ្ងូរ​ ហើយ​លើក​ដៃ​ស្ដាំ​ច្បាម​សក់​សម្រាល​ការ​ឈឺចាប់។
ទោះ​ភ្នែក​ខ្ញុំ​ព្រឹល​ តែ​ខ្ញុំ​​ប្រិច​ភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត​ ព្យាយាម​ផ្ដោត​រក​មើល​ជញ្ជាំង​បន្ទប់​គេង​របស់​ខ្ញុំ ​ជំនួស​តំបន់​ស្ពាន​គួរ​ឱ្យ​ភ័យ​រន្ធត់​ ទិដ្ឋភាព​ខ្មៅ​ស្រគាំ​ក្រោម​អំណាច​ព្រះ​ចន្ទ​ពណ៌​ខ្មៅ​នៅ​តែ​រក្សា​នៅ​ទី​នេះ​នៅ​ឡើយ។ ​ទន្លេ​ពណ៌​បិសាច ​និង​ខ្យល់​លាយ​ស្នូរ​សត្វ​យំ ​ធ្វើ​ឱ្យ​ខ្ញុំ​ញាប់ញ័រ​ណាស់​ ចំណែក​ក្លិន​ផ្កា​ព្រៃ​ឆាបឆួល ផ្សែង​អ័ព្ទ​ និង​សំបុក​ពីងពាង​លាយ​មែក​ឈើ​ងាប់​​ជា​ការ​គ្រប​ដណ្ដប់​ដ៏​សាហាវ​មក​លើ​បេះដូង​ខ្ញុំ។
ខ្ញុំ​យារ​ដៃ​ទះ​ថ្ពាល់​ខ្លួនឯង ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ខ្ញុំ​មិន​បាន​ជាប់​គាំង​នៅ​ក្នុង​សុបិន​មួយ​នេះ?
ប៉ុន្តែ​វា​ពុំ​បាន​រលាយ​ទៅ​សោះ វា​ដូចជា​កន្លែង​ពិត​ប្រាកដ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​ឱ្យ​ហើយ​ដើម្បី​ការពារ​ខ្លួន​ឯង​ក្នុង​ការ​ប្រឈម​មុខ​នឹង​វា។
នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ ​គឺជា​ទន្លេ​ពណ៌​ផ្លេក​ ងងឹតស្លុប​ធំ​ទូលាយ​មួយ​ដែល​ត្រូវ​បាន​តភ្ជាប់​ដោយ​ស្ពាន​សាង​ឡើង​ពី​ថ្ម​និង​​ឈើ។
មិន​ដឹង​យ៉ាង​ម៉េច ​ខ្ញុំ​ហាក់​​មាន​អារម្មណ៍​ដូច​នៅ​ពេលនេះ​ គឺ​ពេល​ព្រឹក​ស្រាង​ៗ​ទៅ​ហើយ ចុះ​ម្ដេច​ក៏​​គ្រប់​យ៉ាង​ជុំវិញ​ខ្លួន​ជា​ពណ៌​ប្រផេះ ​មើល​អ្វី​មិន​ចេញ​ គិត​អ្វី​មិន​ច្បាស់?។
សំឡេង​សង្សារ​ខ្ញុំ​បញ្ចប់​ទៅ​ណា​បាត់​ទៅ​ហើយ ​ជំនួស​មក​វិញ​នូវ​សូរ​ម្ដាយ​ខ្ញុំ​យំ​សោក។​ ឬ​មួយ​នេះ​ជា​នរក​? ខ្ញុំ​ស្លាប់​ហើយ? ពី​ពេល​ណា​​? នេះ​ជា​ស្ពាន​នាំ​ទៅ​ឋាន​សួគ៌​ ឬ​មួយ​ឋាន​នរក?។
ក្បាល​របស់​ខ្ញុំ​ឈឺ​ពេក​ណាស់​​សម្រាប់​ឱ្យ​ខ្ញុំ​បន្ត​ពិចារណា​អ្វីៗ​​​ក្នុង​ភាព​តក់ស្លុត​បែបនេះ។ ខ្ញុំ​ឱន​មើល​ខ្លួន​ឯង ស្រាប់តែ​ខ្ញុំ​ទៅ​ស្លៀក​ពាក់ស​ដូច​ជា…….???????
OMG​ ពាក្យ​ខ្ញុំ​តែង​និយាយ​លេង​ជា​ភាសា​បរទេស​ជាមួយ​ពួកម៉ាក ​ពេល​នេះ​ខ្ញុំ​ភ្លាត់​និយាយ​វា​ចេញ​មក​ពិតៗ​តែ​ម្ដង។ មើល​ចុះ​ ជើង​របស់​ខ្ញុំ​ទទេ ​គ្មាន​ស្បែកជើង​ទេ….
«ឱ​ម៉ាក់​ដ៏​កម្សត់​របស់​កូន! កូន​បាន​ទៅ​ចោល​អ្នក​ហើយ​មែន​ទេ?»
ខ្ញុំ​គិត​ជាមួយ​នឹង​ទុក្ខ​​ព្រួយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខ្លួន​ ព្រោះ​តែ​ខ្ញុំ​គិត​ថា មិន​អាច​មាន​ឱកាស​​សូម្បីតែ​​និយាយ​ថា​លា​ជា​មួយ​ម្ដាយ។
ជា​ជាង​ព្យាយាម​ឆ្លង​កាត់​ស្ពាន​នេះ​ ខ្ញុំ​បាន​ផ្ដោត​សំខាន់​លើ​ការ​គ្រប់​គ្រង​អាការ​ឈឺក្បាល​ដ៏​កម្រោល​នេះ​ឱ្យ​បាន​សិន។
មិន​តែ​ប៉ុណ្ណោះ​ ក្រពះ​របស់​ខ្ញុំ​ក៏​​ឈឺ​ណាស់​ និង​សាច់ដុំ​ដៃជើង​ចុក​ស្ពឹក​ទាំង​អស់​ដែរ។
«​វុទ្ធី!»
សំឡេង​របស់​បុរស​នេះ​ហៅ​មក​ខ្ញុំ​ ស្ដាប់​ទៅ​គួរ​ឱ្យ​ខ្លាច​ណាស់​។
ខ្ញុំ​ងាក​ទៅ​ប្រឈម​មុខ​នឹង​គាត់​ ហើយ​និយាយ​អ្វី​លែង​រួច​ ព្រោះ​នោះ​ជា​រាងកាយ​មនុស្ស ​ប៉ុន្តែ​ក្បាល​​ជា​ខ្លារខិន​ ហើយ​ភ្នែក​វា​នោះ​មើល​មក​ខ្ញុំ​ដូច​ស្រេក​ឃ្លាន​ចង់​ហែក​ឆី​អ៊ីចឹង​ដែរ​។
នេះ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​របស់​មនុស្ស​និង​សត្វ​​គួរ​ឱ្យ​ភ័យខ្លាច​ជា​ទី​បំផុត។
«​នៅ​ឱ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!» ខ្ញុំ​ស្រែក​ឡើង​អស់​មួយ​ទំហឹង​កូន​ប្រុស។
ប្រហែល​ជា​នេះ​គឺ​​មិន​មែន​ជា​ឋាន​បរមសុខ ​ក៏​មិន​មែន​ជា​ឋាន​នរក​ដែរ តែ​ជា​ឋាន​ខ្មោច​ ឬ​ជា​អាគម​នៅ​ក្នុង​សៀវភៅ​បុរាណ​នោះ​ហើយ។ ទោះ​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​គិត​ដូច្នេះ​បាន ​ហើយ​​ខ្ញុំ​បាន​រិះរក​គ្រប់​វិធី​ភ្លាម​ៗ​ដើម្បី​ការពារ​ខ្លួន​ឯង។
«គុណ​ពុក​ម្ដាយ​ ជួយ​កូន​ផង​!»
ខ្ញុំ​គិត ហើយ​រត់​បក​ក្រោយ​ ស្រាប់តែ​ជើង​ និង​ជង្គង់​របស់​ខ្ញុំ​ទន់​​ជំពប់​ជើង​ដួល​ ធ្វើ​ឱ្យ​ខ្ញុំ​ច្រត់​ដៃ​ទៅលើ​ដី​ប្រឹង​ទប់​ជំហរ​។ ទោះ​យ៉ាង​ណា​ ខ្ញុំ​ដូចជា​ស្ពឹក ​គេច​ទៅ​ណា​លែង​រួច​តែ​ម្ដង គឺ​នៅ​អង្គុយ​ជាប់​ទី​នោះ​ ពេល​ដែល​មនុស្ស​ក្បាល​សត្វ​ចូល​មក​កាន់​តែ​កៀក។
វា​នោះ​​ស្លៀកពាក់​ខោ​អាវ​ពណ៌​ត្នោត ហើយ​មាន​ខ្សែ​ក្រ​វាត់​ក្រាស់​ធំ​នៅ​ចង្កេះ​ដែល​មាន​សៀត​ដាវ​មួយ​ពី​ក្នុង​ក្រវាត់​នោះ​ផង។
ចាប់​ពី​ក​ចុះ​មក គឺ​ជា​រាងកាយ​មនុស្ស​សុទ្ធសាធ​ដែល​ឱ្យ​ខ្ញុំ​អាច​មើល​ទៅ​ឃើញ​កំភួនដៃ​ និង​ម្រាម​ដៃ ប៉ុន្តែ​មាន​ក្រចក​ខុប​មាំ​ដូច​ពពួក​ម្រឹគ។
«ឯង​ជា​ស្អី​ទៅ?!»
ខ្ញុំ​ប្រមូល​កម្លាំង​ ហើយ​សន្ធាប់​សួរ។
សត្វ​ចម្លែក​ចេះ​ដើរ​មិន​បាន​និយាយ​អ្វី​តប តែ​បាន​មើល​មក​ខ្ញុំ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ភ្នែក​របស់​ខ្លារខិន​ភ្លឺ​ចិញ្ចាច ហើយ​​មិន​បាន​ផ្លាស់​ប្ដូរ​គោលដៅ​ក្នុង​ការ​ដើរ​ឆ្ពោះ​មក​នោះ​ឡើយ​ ធ្វើ​ឱ្យ ខ្ញុំ​ប្រឹង​ប្រើ​ដៃ​ទាំង​ពីរ​ចែវ​​រំកិល​ខ្លួន​ឯង​ថយ​ក្រោយ​ជានិច្ច។
​ដើម្បី​ដោះស្រាយ ​ខ្ញុំ​ព្យាយាម​បង្អាក់​ដំណើរ​វា​ជាមួយ​សំណួរ​ទី​ពីរ​៖
«​ឯង​ជា​មនុស្ស​ភព​ក្រៅ?»
សត្វ​ចម្លែក​គ្រហឹម ​ហើយ​​​សើច​ដូច​ពួក​មនុស្ស​មាន​អំនួត ​គ្រាន់​តែ​សំឡេង​​គេ​ជា​សំឡេង​ថ្គាម​ដ៏​ធំ​របស់​ពួក​ម្រឹគ។ ខ្ញុំ​អាច​ថយ​បាន​​តែ​​មួយ​ជំហាន​ប៉ុណ្ណោះ​។
«ខ្មៅ​ព្រះ​ចន្ទ​បាន​ជ្រើសរើស​យក​ឯង!»
«​ព្រះ​ចន្ទ​ពណ៌ខ្មៅ?!»
ខ្ញុំ​គិត​ម្នាក់​ឯង​ទាំង​នឹក​ឃើញ​ភ្លាម​ដល់​រូបភាព​ក្នុង​សៀវភៅ​បុរាណ​អនឡាញ​ដែល​​នៅ​សុខ​ៗ​ ខ្ញុំ​កំពុង​អាន​វា ​ហើយ​ធ្លាក់​មក​ដល់​កន្លែង​អន្យតិរ្ថិយ​នេះ?
«ទៅ!»
សម្រែក​​អ្នក​ផ្សេង​ណា​ម្នាក់​ស្រែក​មក​​ពី​លើ​ស្ពាន។
ខ្ញុំ​ស្រាប់​តែ​អាច​ធ្វើ​ចលនា​បាន​វិញ​មួយរំពេច​នោះ​ ហើយ​ងាក​ទៅ​រក​​បុរស​​ម្នាក់​ដែល​​បានបង្ហាញ​ខ្លួន​។
គាត់​នោះ​មាន​មាឌ​ធំ​ខ្ពស់​​​នៅ​ក្នុង​សម្លៀក​បំពាក់​ក្រហម​ពី​លើ​ដល់​ក្រោម​ ដៃ​កាន់​លំពែង​វែង​ ទឹក​មុខ​មោះមុត​ ឈរ​នៅ​ចំ​កណ្ដាល​ស្ពាន​សម្លឹង​មក​រក​បុរស​ខ្លារខិន ហើយ​សម្លក់​វា។
ខ្ញុំ​ឃើញ​និមិត្ត​សញ្ញា​ដើម​ឈើ​មួយ​នៅ​លើ​ដើមទ្រូង​ជន​អាវ​ក្រហម​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ភ្ញាក់ផ្អើល​​សួរ​ខ្លួន​ឯង​មួយ​រំពេច​៖
«អ្នក​តា​ម្ចាស់​ដី?»
ត្រូវ​ហើយ នៅ​នឹង​មុខ​គេហដ្ឋាន​ខ្ញុំ​មាន​ដើម​ពោធិ៍​ធំ​មួយ​ដែល​មាន​អ្នកតា​ម្ចាស់​ស្រុក​ត្រូវ​បាន​គេ​ដាក់​រូប​សំណាក់​ទុក​បូជា​ តាំង​ពី​ខ្ញុំ​ទើប​នឹង​កើត​មក​កាលណា​ក៏​ឃើញ​នៅ​ទី​នោះ​ទៅ​ហើយ​។ រាល់​ការ​អភិវឌ្ឍ​នានា​ក្នុង​ភូមិ​ គ្មាន​អ្នកណា​ម្នាក់​ហ៊ាន​មក​ប៉ះពាល់​ដើមឈើ​ដ៏​សក្ដិសិទ្ធិ​នោះ​ទេ។
បើ​ពេល​នេះ ខ្ញុំ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក វាយ​យ៉ាងណា​ក៏​ខ្ញុំ​មិន​ជឿ​ឡើយ​ថា ​អ្នកតា​ដើម​ពោធិ៍​នេះ​មាន​រូប​ពិត ​ហើយ​ដូច​បេះ​បិទ​ទៅ​នឹង​​​រូប​សំណាក​នៅ​ក្រៅ​សោះ​? ឬ​មួយ​ពី​មុន​មក​ធ្លាប់​មាន​អ្នក​បាន​ឃើញ​គាត់ ​បាន​ជា​គេ​គូរ​គាត់​ឡើង​ដូច​បេះបិទ​បែប​នេះ? តែ​ខ្ញុំ​គ្មាន​ពេល​ឯណា​គិត​ទេ​។
ខ្ញុំ​ស្រាប់​តែ​គិត​ដល់​ចំណុច​​វិជ្ជមាន​ថា គាត់​មក​ជួយ​ខ្ញុំ​ទេ​ដឹង?
ពាក្យ​​អំបាញ់មិញ​នេះ​ ​គាត់​ដេញ​ខ្ញុំ ឬ​មួយ​ក៏​បណ្ដេញ​មនុស្ស​ខ្លា​រខិន​នោះ?
«អ្នក​តា​អាវ​ក្រហម​ចេញ​ពី​ផ្លូវ​របស់​យើង បើ​ឯង​ដឹង​ពី​មហិទ្ធិឫទ្ធិ​​​ចៅហ្វាយ​យើង!»
បុរស​ខ្លា​រខិន​ស្រែក​គំហក​ឱ្យ​អ្នកតា​ តែ​គាត់​ស្រែក​ប្រកែក​មក​វិញ៖
«ក្មេង​នេះ​ស្ថិត​នៅ​ក្នុង​ដី​របស់​យើង​កាន់កាប់! យើង​ត្រូវ​នាំ​វា​ទៅ​ផ្ទះ​វិញ!»
«​អ្នក​ឯង​ចង់​វិល​ទៅ​សោយ​សុខ​នឹង​មាន់​ស្ងោរ​ក្នុង​ខ្ទម​ឯង ឬ​ចង់​សាក​មហិទ្ធិឫទ្ធិ​ព្រះ​ចន្ទ​​ពណ៌​ខ្មៅ?» បុរស​ខ្លា​រខិន​ស្រែក​គ្រហឹម​សួរ។
រី​ឯ​អ្នកតា​បាន​បង្កើត​ក្ដី​សង្ឃឹម​រស់​ម្ដង​ទៀត​មក​ឱ្យ​ខ្ញុំ៖
«យើង​គ្រាន់​តែ​ចង់​បាន​អា​ល្អិត​នេះ​វិល​ទៅ​ផ្ទះ​វិញ!»


អានបន្ថែម: សៀវភៅ​លាក់​អាថាន់​ (ភាគ​ទី2)

0 comments:

Post a Comment