រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Tuesday, 8 November 2016

រឿង ត្រពាំង​លាក់​នង្គ័ល

នៅ​​ឃុំ​​ស្វាយ​ជ្រំ ស្រុក​​រលាប្អៀរ ខេត្ត​​កំពង់​ឆ្នាំង មាន​ត្រពាំង ១ ហៅ​ថា ត្រពាំង​លាក់​នង្គ័ល ។ បាន​ជា​មាន​ឈ្មោះ​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​ដំណាល​ត​ៗ​គ្នា​មក​ថា :

មាន​កុមារ​ម្នាក់​ជា​ក្មេង​កំព្រា គ្មាន​មាតា​បិតា រសាត់​ព្រាត់ អនាថា​ឥត​ញាតិ​សន្ដាន​គ្រប់​គ្រង ។ ចៅ​កំព្រា​នោះ​បាន​ទៅ​នៅ​ក្ដី(1) ពឹង​ពាក់​សំណាក់​អាស្រ័យ​នឹង​លោក​គ្រូ​មេ​វត្ត ប៉ាយម៉ាក(2) ។
លោក​គ្រូ​ពិនិត្យ​ឃើញ​ចៅ​កម្សត់​នោះ​ជា​ក្មេង​ស្លូត​ត្រង់ ក៏​មាន​ព្រះ​ទ័យ​អាណិត​អាសូរ​ករុណា ទទួល​កុមារ​នោះ​អោយ​នៅ​រៀន​អក្សរ ។ កុមារ​នោះ អាប់​ប្រាជ្ញា​ណាស់ រៀន​យូរ​ឆ្នាំ​បាន​ចេះ​ចាំ​តែ​អក្សរ ១១ តួ កាល​លោក​គ្រូ​ដាក់​ច្បាប់​អោយ​រាប់ ន មោ ចាំ​ហើយ ដល់​ដាក់ ពុទ្ធា អោយ​ទន្ទេញ​តទៅ​ទៀត ភ្លេច​ឯ ន មោ ឈឹង ទោះបី​លោក​បង្ខំ​យ៉ាង​ណា​ក៏​ចេះ​ចាំ​បាន​តែ​ ន មោ ដល់ ឥ ឦ ប៉ុណ្ណោះ សូម្បី​លេខ​នព្វន្ត​គុណ​ហារ​អ្វី​ក៏​គ្មាន​ចេះ​បន្តិច​បន្តួច​ណា​សោះ​ឡើយ ហើយ​កុមារ​ចេះ​តែ​ព្យាយាម​ទន្ទេញ​អក្សរ​ថា ឥ ឦ ៗ ទាំង​យប់​ឥត​ឈប់​ឈរ​ឮ​សូរ​ក្ដែងៗ​ ហេតុ​ដូច្នេះ បាន​ជា​អ្នក​ស្រុក​អ្នក​ភូមិ​គេ​ហៅ​ថា ចៅ ឥ ឦ​ៗ (3) គ្រប់​គ្នា ។មាន​កាល​មួយ​ថ្ងៃ លោក​គ្រូ​នឹក​ភ្នក​ក្នុង​ចិត្ត​ថាចៅ ឥ ឦ​នេះ​មក​នៅ​ក្ដី​យូរ​ឆ្នាំ​ហើយ គ្មាន​ចេះ​ចំណេះ​អ្វី​បន្តិច​សោះ តែ​វា​ចេះ​គោរព​ប្រណិប័តន៍​អាត្មា​អញ​មិន​អោយ​មាន​ហ្មង កិរិយា​មារយាទ​វា​ក៏​សុចរិត​ស្លូត​ត្រង់​ល្អ​ណាស់ ។ ទើប​លោក​ហៅ​ចៅ ឥ ឦ ​មក​អោយ​ដំបូន្មាន ប្រៀន​ប្រដៅ​សព្វ​គ្រប់ អំពី​ច្បាប់​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​មន្ត្រី ផ្គាប់​បុណ្យ​សក្ដិ ហើយ​លោក​មាន​ពុទ្ធដីកា​ទៅ​កាន់​ចៅ ឥ ឦ ថា នែ​កុមារ ! ចៅ​មក​នៅ​វត្ត រៀន​អក្សរ​ទាំង​ពី​ក្មេង​តូច​រហូត​ដល់​ធំ​ពេញ​កំលោះ​ហើយ មិន​ចេះ​អក្សរ​សោះ បើ​ដូច្នេះ អាច​ក្ដី(4) នឹង​នាំ​ចៅ​ឯង​អោយ​ទៅ​នៅ​បំរើ​នាហ្មឺន​ធំ ចូរ​ចៅ​ត្រង់​ត្រាប់​តាម​ច្បាប់​ដែល​អាច​ក្ដី​ប្រដៅ​នេះ​ទៅ ក្រែង​លោក​បាន​ជា​ធំ ។
ថ្ងៃ​មួយ ចៅ យ៉ោក ជា​កូន​សិស្ស​បាន​ឃើញ​អ្នក​ស្រែ​ម្នាក់​កំពុង​ភ្ជួរ​ស្រែ​នៅ​ក្បែរ​ត្រពាំង​មួយ ដែល​ពេល​ល្ងាច​គេ​ដោះ​គោ​ចេញ ទុក​នង្គ័ល​ក្បែរ​ត្រពាំង​នោះ ហើយ​គេ​ដឹក​គោ​ទៅ​ផ្ទះ ។ កាល​គេ​ចេញ​ផុត​ទៅ ចៅ យ៉ោក យក​នង្គ័ល​គេ​ទៅ​លាក់​ក្នុង​ទឹក​ត្រពាំង ហើយ​ទៅ​រៀបរាប់​ប្រាប់​លោក​គ្រូ ឥ ឦ ថាខ្ញុំ​ករុណា​បាន​យក​នង្គ័ល​នោះ​បែរ​យាម​ទៅ​ខាង​នេះ ដង​ទៅ​ខាង​នោះ សូម​លោក​គ្រូ​ចាំ​ទាយ​តាម​ដំណើរ​នោះ​ចុះ បើ​គេ​មក​រក​អោយ​ទាយ ។
កាល​ចៅ ឥ ឦ ព្រម​ទទួល​តាម​ពុទ្ធដីកា ឥត​មាន​ប្រកែក ហើយ​លោក​គ្រូ​នោះ​ក៏​នាំ​ចៅ ឥ ឦ ទៅ​ជូន​នាហ្មឺន​ធំ​ម្នាក់ សុំ​ផ្ញើ​អោយ​នៅ​ធ្វើ​ជា​កូន​ក្មួយ​បំរើ​គេ ហើយ​លោក​គ្រូ​មាន​ពុទ្ធដីកា​នឹង​មន្ត្រី​នោះ​ថា អាច​ក្ដី​យក​ក្មេង​នេះ​មក​នៅ​បំរើ​លោក បើ​ក្មេង​នេះ​ទាស់​ខុស​ឆ្គាំ​ឆ្គង​យ៉ាង​ណា​ៗ សូម​លោក​មេត្តា​អភ័យទោស​ប្រដែ​ប្រដៅ​អោយ​ទាន​ផង​ចុះ ព្រោះ​វា​ជា​មនុស្ស​កំព្រា​ឥត​មេបា​ទេ នៅ​តែ​នឹង​អាចក្ដី​តាំង​ពី​តូច​មក ។
ថ្ងៃ​មួយ ចៅ យ៉ោក ជា​កូន​សិស្ស​បាន​ឃើញ​អ្នក​ស្រែ​ម្នាក់​កំពុង​ភ្ជួរ​ស្រែ​នៅ​ក្បែរ​ត្រពាំង​មួយ ដែល​ពេល​ល្ងាច​គេ​ដោះ​គោ​ចេញ ទុក​នង្គ័ល​ក្បែរ​ត្រពាំង​នោះ ហើយ​គេ​ដឹក​គោ​ទៅ​ផ្ទះ ។ កាល​គេ​ចេញ​ផុត​ទៅ ចៅ យ៉ោក យក​នង្គ័ល​គេ​ទៅ​លាក់​ក្នុង​ទឹក​ត្រពាំង ហើយ​ទៅ​រៀបរាប់​ប្រាប់​លោក​គ្រូ ឥ ឦ ថាខ្ញុំ​ករុណា​បាន​យក​នង្គ័ល​នោះ​បែរ​យាម​ទៅ​ខាង​នេះ ដង​ទៅ​ខាង​នោះ សូម​លោក​គ្រូ​ចាំ​ទាយ​តាម​ដំណើរ​នោះ​ចុះ បើ​គេ​មក​រក​អោយ​ទាយ ។
ព្រឹក​ឡើង ម្ចាស់​នង្គ័ល​ដឹក​គោ​មក​ភ្ជួរ មិន​ឃើញ​នង្គ័ល ក៏​ខំ​ដើរ​រក​គ្រប់​ច្រក​ល្ហក បាន​ជួប​ប្រទះ​នឹង​ចៅ យ៉ោក​ៗ សួរ​ថា លោក​ពូ​ទៅ​ណា​មក​ណា​ក៏​រលាំង​ខ្លាំង​ម្ល៉េះ ? ។ ម្ចាស់​នង្គ័ល​ប្រាប់​ថា អាវ៉ា​អើយ ចោរ​វា​លួច​នង្គ័ល​ពូ​បាត់​ទៅ​ហើយ​យប់​មិញ រក​មិន​ឃើញ​សោះ ។ ចៅ យ៉ោក ប្រាប់​ថាបើ​ដូច្នោះ លោក​ពូ​យក​ទៀន​ធូប​ម្លូ​ស្លា​ទៅ​ប្រគេន​លោក​គ្រូ​ខ្ញុំ​ឈ្មោះ​លោក​តា ឥ ឦ សុំ​អោយ​លោក​ទាយ​អោយ​ចុះ លោក​គ្រូ​ខ្ញុំ​ទាយ​ឆុត​ណាស់ ។ ម្ចាស់​នង្គ័ល​ក៏​វិល​ទៅ​ផ្ទះ យក​ទៀន​ធូប​ម្លូ​ស្លា​ទៅ​រក​លោក​តា ឥ ឦ សុំ​អោយ​លោក​ទាយ​អោយ ។ ឯ​លោក​តា​កាល​បាន​ទទួល​ទៀន​ធូប​ម្លូ​ស្លា​ហើយ ក៏​គន់​គូរ​មើល​ហើយ​សាសព្ទ​ថា នង្គ័ល​នោះ មាន​ចោរ​នាំ​ទៅ​លាក់​ក្នុង​ទឹក​ត្រពាំង នៅ​ក្បែរ​ស្រះ​នោះ ដង​វា​បែរ​ទៅ​ខាង​ត្បូង​, យាម​ទៅ​ខាង​ជើង ផ្នៀង​ទៅ​ខាង​លិច ។ ម្ចាស់​នង្គ័ល​ទៅ​រក​តាម​ទំនាយ​នោះ ក៏បាន​ឃើញ​ពិត ដូច​ទំនាយ​លោក​គ្រូ ឥ ឦ ទាយ​នោះ​មែន ។ តាំង​ពី​ពេល​នោះ​មក ក៏​ល្បី​រន្ទឺ​ឮ​ទៅ​សព្វ​ទិស​ថា លោក​តា ឥ ឦ ទាយ​ឆុត​ណាស់ មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់ តែ​មាន​អ្នក​អាសន្ន​អន់​ក្រ ក៏​រត់​ទៅ​រក​លោក​គ្រូ​ ឥ ឦ ទាយ​អោយ ។
ដោយ​ហេតុ​មាន​រឿង​ដូច្នេះ បាន​ជា​នៅ​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង មាន​ត្រពាំង ១ ឈ្មោះ​ថា ត្រពាំង​លាក់​នង្គ័ល ជាប់​តាំង​ពី​ពេល​នោះ​មក ។
1 ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី​ថា កុដី សំដៅ​ដល់​វត្ត
2 ប្រហែល​ជា​ពាក្យ​ថា ប្រឡាយ​មាគ៌ ទេ​ដឹង ? គឺ​ប្រឡាយ បាន​ខាង​ទី​មាន​ទឹក​ហូរ​, មាគ៌ បាន​ខាង​ផ្លូវ, រួម​សេចក្ដី​ទៅ ប្រឡាយ​មាគ៌ ប្រែ​ថា ប្រឡាយ​ផ្លូវ​ទឹក
3 អាន​ថា អឹក អី
4 ពាក្យ​បុរាណ​ដូច​គ្នា​នឹង​ពាក្យ​ អាត្មា សព្វ​ថ្ងៃ​ ជា​ពាក្យ​សង្ឃ​និយាយ​នឹង​ឧបាសក

0 comments:

Post a Comment