រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Tuesday, 8 November 2016

រឿង ក្រពើឈ្មោះអាធន



សម័យ​ទី​ក្រុង​តាំង​នៅ​ឧត្ដុង្គ​ នៅ​ស្រុក​សំបូរ ខេត្ដ​ក្រចេះ​ មាន​ចៅ​អធិការ​វត្ដ​មួយ​អង្គ​ជា​អ្នក​ប្រ​ព្រឹត្ដិ​រៀន នូវ​វិជ្ជា​វេ​ទមន្ដ​អាគម​ ហើយ​ជា​អ្នក​ចេះ​ចិញ្ចឹម​ក្រ​ពើ​ផង​។ អែ​ចំណេះ​របស់​លោក​គ្រូ​ចៅ​អធិការ​ ដែល​ចិញ្ចឹម​ក្រ​ពើ​នោះ ធ្វើ​អោយ​លោក​មាន​ឈ្មោះ​ល្បី​ល្បាញ​ណាស់​ ក៏​ប៉ុន្ដែ​ចំណេះ​វិជ្ជា​នោះ​បែរ​​ជា​បណ្ដាល​អោយ​មាន​សេច​ក្ដី​អន្ដ​រាយ​ដល់​រូប​លោក​ទៅ​វិញ​។ លោក​គ្រូ​ចៅ​អធិការ​នោះ ចិញ្ចឹម​ក្រ​ពើ​មួយ​ទុក​ដូច​ជា​កូន​សិស្ស​របស់​លោក​ ក្រពើ​នេះ​នៅ​ក្នុង​ទន្លេ​មេ​គង្គ ជា​ទន្លេ​ប្រកប​ដោយ​ទឹក​ជ្រៅ​មាន​ត្រី​ច្រើន​។ លោក​អោយ​ឈ្មោះ​ក្រពើ​នោះ​ថា អា​ធន (1) ។​ ដោយ​លោក​ស្រលាញ់​ក្រពើ​នោះ​ពេក លោក​ចូល​ចិត្ដ​ទៅ​គង់​លើ​ថ្ម​នៅ​មាត់​ច្រាំង​ទន្លេ ​ស្រែក​ហៅ​អាធន​ អោយ​មក​លេង​សប្បាយ​ជា​មួយ​លោក​ អាធន​បាន​លឺ​ពុទ្ធ​ដិការ​កាល​ណា ក៏​ប្រញាប់​មក​ថ្វាយ​បង្គំ​លេង​កំសាន្ដ​សប្បាយ​ជា​មួយ​លោក​គ្រូ​វា កាល​នោះ​ហើយ​ វា​តាំង​កិរិ​យា​សុភាព​នឹង​ធឹង​ ចំពោះ​ភិក្ខុ​សង្ឃ​ទាំង​អស់ និង អ្នក​ស្រុក​ទាំង​អំបាល​ម៉ាន​ ដែល​នៅ​ជិត​ខាង​វា​។

សម័យ​មួយ​កាល​ព្រះ​មហា​ក្សត្រ​ទ្រង់​គង់​នៅ​ក្រុង​ឧត្ដុង្គ​ ទ្រង់​មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ខ្លាំង​។ ដោយ​ព្រះ​អង្គ​ស្រលាញ់​ព្រះ​រាជ​បុត្រី​យ៉ាង​ខ្លាំង​ឥត​ឧបមា​ ព្រះ​អង្គ​ទ្រង់​ខ្សឹក​ខ្សួល​តក់​ស្លុត​ជា​ពន្លឹក​ ហើយ​ទ្រង់​បាន​ជ្រើស​រើស រក​ពេទ្យ​ហ្ម​ដែល​ពូកែ​មាន​ឈ្មោះ​ល្បី​អស្ចារ្យ​ មក​ព្យា​បាល​ព្រះ​រាជ​បុត្រី​ព្រះ​អង្គ ក៏​ប៉ុន្ដែ​គ្មាន​គ្រូ​ពេទ្យ​អែ​ណា​មួយ​អាច​រំលែក​ទុក្ខ​ព្រះ​រាជ​បុត្រី​បាន​ឡើយ​។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​មហា​ក្សត្រ​ទ្រង់​អោយ​និមន្ដ​ចៅ​អធិ​ការ​វត្ដ​សំបូរ ដែល​មាន​ឈ្មោះ​ល្បី​ជាង​​គ្រូ​ពេទ្យ​អែ​ទៀត​មក​ព្យាបាល​។

ការ​ធ្វើ​ដំណើរ​តាម​ទន្លេ​មេ​គង ដោយ​កប៉ាល់​ពី​ស្រុក​សំបូរ​ទៅ​ឧត្ដុង្គ​ ក្នុង​សម័យ​អីលូវ​នេះ​តែ​ពីរ​ថ្ងៃ​ទេ តែ​ក្នុង​សម័យ​ទី​ក្រុង​តាំង​នៅ​ឧត្ដង្គ​នោះ​ គេ​ធ្វើ​ដំណើរ​ដោយ​ទូក​ជា​យូរ​ថ្ងៃ ព្រោះ​ទន្លេ​នោះ​មុន​ពេល​ទៅ​ដល់​ក្រចេះ​ មាន​ទឹក​ហូរ​ស្រួល​ល្អ​ទេ​ តែ​ពី​ក្រចេះ​ទៅ​ ត្រូវ​ឆ្លង​ទឹក​ហូរ​កួច​ខ្លាំង​ៗ និង​មាន​ថ្ម​ស្រួច​ៗ​ដុះ​នៅ​ក្នុង​ទឹក​ដោយ​អន្លើៗ​។
លោក​គ្រូ​ចៅ​អធិ​ការ​នឹង​និមន្ដ​មក​ព្យា​បាល​ព្រះរាជ​បុត្រី ព្រះ​រាជ​បុត្រី​ក៏​បាន​ស្រាក​ស្បើយ​ជំងឺ​ធូរ​គ្រាន់​បើ តែ​ព្រះ​មហា​ក្សត្រ​ទ្រង់​ពុំ​អនុញ្ញាត​អោយ​លោក​គ្រូ​ចៅ​អធិការ​វិល​វិញ​ភ្លាម​ទេ​ ទ្រង់​អោយ​លោក​រង់​ចាំ​ថែ​រក្សា​ជំងឺ​ព្រះ​រាជ​បុត្រី ត្រា​តែ​ជា​ស្រលះ​មែន​ទែន​សិន​។

និយាយ​ពី​អាធន​ដែល​នៅ​ស្រុក​សំបូរ​ វា​ទន្ទឹង​មើល​ផ្លូវ​លោក​គ្រូ​របស់​វា​ជា​យូរ​ខែ​ថ្ងៃ​ពុំ​ឃើញ​វិល​មក​វិញ​សោះ វា​កើត​មាន​សេច​ក្ដី​ស្រងូត​ស្រងាត់​ នឹក​រលឹក​ដល់​លោក​គ្រូ​វា​ជា​អនេក​។ ថ្ងៃ​មួយ​វា​ព្រួយ​ខ្លាំង​ពេក ក៏​ហែល​ចេញ​ពី​ទី​លំនៅ​វា​ទៅ​តាម​ដង​ទន្លេ​មេ​គង្គ​ឆ្ពោះ​ត្រង់​ទៅ​តាម​លោក​គ្រូ​វា​នៅ​ឧត្ដង្គ​ វា​ធ្វើ​ដំណើរ​ពី​ស្រុក​សំបូរ​ទៅ​ឆ្លូង​គ្មាន​ជួប​ប្រទះ​នឹង​សត្រូវ​ រឺ គ្មាន​អន្ដរាយ​អ្វី​ដល់​ខ្លួន​វា​សោះ ប៉ុន្ដែ​លុះ​វា​ទៅ​ដល់​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​សុពណ៌​កាលី​ វា​បាន​ជួប​នឹង​ក្រពើ​មួយ​ជា​ក្រពើ​សាហាវ​ ក្លា​ហាន​ឈ្លាន​ពាន​ណាស់​ ដោយ​ក្រ​ពើ​នោះ​ក្រេវ​ក្រោធ​នឹង​អាធន​ ដែល​ហែល​កាត់​ទឹក​លំ​នៅ​របស់​វា​ វា​ក៏​រក​រឿង​ដាល​រាល​ឈ្លោះ​ ប៉ុន្ដែ​ដោយ​អាធន​មាន​ភារ​កិច្ច​រួស​រាន់​ចង់​ជួប​នឹង​លោក​គ្រូវា​ វា​ក៏​ដោះ​ដៃ​រត់​អំពី​ក្រពើ​កំណាច​នោះ​ទៅ​ តែ​វា​តាំង​ចិត្ដ​ថា ចាំ​ថ្ងៃ​ក្រោយ​សឹម​អញ​មក​រក​រឿង​អាតិ​រិច្ឆាន​នេះ​វិញ​។ អាធន​ទៅ​ដល់​កំពង់​ហ្លួង គ្មាន​នរ​​ណា ឃើញ​វា​សោះ វា​ខំ​ប្រុង​ប្រៀប​លាក់​ខ្លួន​ពួន​​អាត្មា​ មិន​អោយ​អ្នក​ស្រុក​ឃើញ​វា​ឡើយ ពី​ព្រោះ​វា​យល់​ថា​បើ​អ្នក​ស្រុក​ឃើញ​វា​មុខ​តែ​គេ​ភ័យ​ផ្អើល​រត់​ចោល​ដី​ដៃ​ទន្លេ​សាប​អស់ ហើយ​វា​ព្រួយ​បារម្ភ​ក្រែង​រក​លោក​គ្រូ​វា​ពុំ​ឃើញ ដោយ​លោក​គ្រូ​វា​ហើយ​នឹង​វា​ខុស​ភេទ​គ្នា​ឆ្ងាយ​ណាស់ ទាំង​ការ​ចិញ្ចឹម​ជិវិត​ក៏​ខុស​គ្នា​ទៀត ប៉ុន្ដែ​លុះ​វា​ជញ្ជឹង​គិត​ទៅ​វា​តាំង​ចិត្ដ​ថា ត្រូវ​តែ​អញ​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​ទឹក​នេះ​សិន​ចុះ​ដើម្បី​នឹង​ឆ្លៀត​ឈ្លប​លប​មើល​លោក​គ្រូ ក្រែង​លោក​ចុះ​មក​កំសាន្ដ​នៅ​ក្បែរ​មាត់​ច្រាំង​ តាម​ចំណាំ​របស់​លោក​គ្រូ​កាល​ពី​មុន​ៗ​មក​។

និយាយ​ពី​អាធន​ដែល​នៅ​ស្រុក​សំបូរ​ វា​ទន្ទឹង​មើល​ផ្លូវ​លោក​គ្រូ​របស់​វា​ជា​យូរ​ខែ​ថ្ងៃ​ពុំ​ឃើញ​វិល​មក​វិញ​សោះ វា​កើត​មាន​សេច​ក្ដី​ស្រងូត​ស្រងាត់​ នឹក​រលឹក​ដល់​លោក​គ្រូ​វា​ជា​អនេក​។ ថ្ងៃ​មួយ​វា​ព្រួយ​ខ្លាំង​ពេក ក៏​ហែល​ចេញ​ពី​ទី​លំនៅ​វា​ទៅ​តាម​ដង​ទន្លេ​មេ​គង្គ​ឆ្ពោះ​ត្រង់​ទៅ​តាម​លោក​គ្រូ​វា​នៅ​ឧត្ដង្គ​ វា​ធ្វើ​ដំណើរ​ពី​ស្រុក​សំបូរ​ទៅ​ឆ្លូង​គ្មាន​ជួប​ប្រទះ​នឹង​សត្រូវ​ រឺ គ្មាន​អន្ដរាយ​អ្វី​ដល់​ខ្លួន​វា​សោះ ប៉ុន្ដែ​លុះ​វា​ទៅ​ដល់​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​សុពណ៌​កាលី​ វា​បាន​ជួប​នឹង​ក្រពើ​មួយ​ជា​ក្រពើ​សាហាវ​ ក្លា​ហាន​ឈ្លាន​ពាន​ណាស់​ ដោយ​ក្រ​ពើ​នោះ​ក្រេវ​ក្រោធ​នឹង​អាធន​ ដែល​ហែល​កាត់​ទឹក​លំ​នៅ​របស់​វា​ វា​ក៏​រក​រឿង​ដាល​រាល​ឈ្លោះ​ ប៉ុន្ដែ​ដោយ​អាធន​មាន​ភារ​កិច្ច​រួស​រាន់​ចង់​ជួប​នឹង​លោក​គ្រូវា​ វា​ក៏​ដោះ​ដៃ​រត់​អំពី​ក្រពើ​កំណាច​នោះ​ទៅ​ តែ​វា​តាំង​ចិត្ដ​ថា ចាំ​ថ្ងៃ​ក្រោយ​សឹម​អញ​មក​រក​រឿង​អាតិ​រិច្ឆាន​នេះ​វិញ​។ អាធន​ទៅ​ដល់​កំពង់​ហ្លួង គ្មាន​នរ​​ណា ឃើញ​វា​សោះ វា​ខំ​ប្រុង​ប្រៀប​លាក់​ខ្លួន​ពួន​​អាត្មា​ មិន​អោយ​អ្នក​ស្រុក​ឃើញ​វា​ឡើយ ពី​ព្រោះ​វា​យល់​ថា​បើ​អ្នក​ស្រុក​ឃើញ​វា​មុខ​តែ​គេ​ភ័យ​ផ្អើល​រត់​ចោល​ដី​ដៃ​ទន្លេ​សាប​អស់ ហើយ​វា​ព្រួយ​បារម្ភ​ក្រែង​រក​លោក​គ្រូ​វា​ពុំ​ឃើញ ដោយ​លោក​គ្រូ​វា​ហើយ​នឹង​វា​ខុស​ភេទ​គ្នា​ឆ្ងាយ​ណាស់ ទាំង​ការ​ចិញ្ចឹម​ជិវិត​ក៏​ខុស​គ្នា​ទៀត ប៉ុន្ដែ​លុះ​វា​ជញ្ជឹង​គិត​ទៅ​វា​តាំង​ចិត្ដ​ថា ត្រូវ​តែ​អញ​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​ទឹក​នេះ​សិន​ចុះ​ដើម្បី​នឹង​ឆ្លៀត​ឈ្លប​លប​មើល​លោក​គ្រូ ក្រែង​លោក​ចុះ​មក​កំសាន្ដ​នៅ​ក្បែរ​មាត់​ច្រាំង​ តាម​ចំណាំ​របស់​លោក​គ្រូ​កាល​ពី​មុន​ៗ​មក​។

មិន​យូរ​ប៉ុន្មាន​លាក​គ្រូ​ចៅ​អធិការ​ ក៏​និមន្ដ​ចុះ​ទៅ​ច្រាំង​មាត់​ទន្លេ ទៅ​នៅ​លើ​ផែ​មួយ​។ អែ​អាធន​កាល​បើ​លប​មើល​ឃើញ​គ្រូ​វា​ហើយ​ ​វា​ក៏​បណ្ដែត​ខ្លួន​មក​លើ​ទឹក​អោយ​គ្រូ​វា​ឃើញ​។ លោក​ចៅ​អធិការ​ក្រលេក​ឃើញ​វា ហើយ​ក៏​ភ្លាត់​មាត់​ស្រែក​ថា យី​! អាធន​ចៅ​តា​ទេ​តើ​នេះ​។ អានធន​មិន​បង្អង់​យូរ ក៏​យក​មាត់​វា​ទៅ​បំបាក់​ផែ​ដែល​លោក​គ្រូ​គង់ ហើយ​ក្រកង​លោក​គ្រូ​វា​ដាក់​លើ​ខ្នង​វា​នាំ​យក​ទៅ​ដោយ​វា​នឹក​ថា ទោះ​លោក​គ្រូ​អញ​គ្មាន​ព្រះ​ទ័យ​ប្រាថ្នា​នឹង​វិល​ទៅ​លំ​នៅ​វិញ​ទេ​ពេល​នេះ ក៏​ត្រូវ​តែ​អញ​នាំ​លោក​ទៅ​។

អោ! ពុទ្ធោ​អើយ​! លោក​គ្រូ​ចៅ​អធិ​ការ​នោះ លុះ​ទៅ​ដល់​ស្រុក​សំបូរ​លោក​ក៏​បាត់​បង់​ជីវិត​។ ពេល​ដែល​អាធន​នាំលោក​គ្រូ​វា​ទៅ​ពុំ​ទាន់​ដល់​ភ្នំ​សុពណ៌​កាលី​ វា​ខំ​ប្រុប្រ​យ័ត្ន​ការ​ពារ​គ្រូ​វា មិន​អោយ​ជ្រមុជ​ក្នុង​ទឹក​សោះ វា​ហែល​សើរ​ៗ​លើ​ទឹក លុះ​ទៅ​ដល់​ភ្នំ​សុពណ៌​កាលី​ វា​ជួប​នឹង​បច្ចា​មិត្ដ​វា ដែល​រក​រឿង​ប្រយុទ្ធ​ជា​មួយ​វា​ពី​ថ្ងៃ​មុន​ដូច​ពណ៌នា​មក​ហើយ​នោះ​។ ដោយ​សេច​ក្ដី​គំ​គួន​ប្រណាំង​ប្រ​ជែង​នៅ​ដឹត​ជាប់ នៅ​ក្នុង​ដួង​ចិត្ដ​សត្វ​ទាំង​ពីរ ពុំ​ចេះ​អស់​ពុំចេះ​ហើយ​ ក៏​នាំ​អោយ​កើត​ក្ដី​ជំលោះ​ឡើង​ថ្មី​ម្ដង​ទៀត សត្វ​ទាំង​ពីរ​នោះ​ ក៏​តាំង​ប្រយុទ្ធ​គ្នា​ក្នុង​ខណ​នោះ​ភ្លាម​ មុន​នឹង​ប្រ​យុទ្ធ​គ្នា អាធន​គិត​ឃើញ​ថា ប្រសិន​បើ​អញ​ខាំ​ក្រពើ​នេះ អញ​គេច​ចុះ​គេច​ឡើង​គ្រវី​គ្រវាត់​ក្នុង​ទឹក​ សម​ជា​លោក​គ្រូ​អញ​ធ្លាក់​ពី​លើ​ខ្នង​អញ​ចុះ​ទៅ​បាត​ទន្លេ​ហើយ​ បើ​ដូច្នេះ​តើ​អញ​គិត​យ៉ាង​ណា នឹង​រត់​ភៀស​ខ្លួន​កុំ​ឈ្លោះ​នឹង​អា​កំណាច​នេះ រឺ ដូច​ម្ដេច​? ជញ្ជឹង​គិត​ទៅ​អាធន​ ទើប​មាន​គំនិត​មួយ​ថា ទេ​គំនិត​យ៉ាង​នេះ​ខុស​ទេ ធ្វើ​បែប​នេះ​ជា​ការ​នាំ​អោយ​បរាជ័យ​ដល់​វត្ដ​សំបូរ​ពេក​ អញ​ត្រូវ​តែ​ប្រយុទ្ធ​ច្បាំង​នឹង​អាច​ង្រៃ​នេះ​អោយ​វា​ដឹង​ខ្លួន​ថា តែ​កាល​ណា​អាណា​មួយ​ហ៊ាន​ត​តាំង​នឹង​ក្រពើ​លោក​គ្រូ​ចៅ​អធិការ​វត្ដ​សំបូរ​ហើយ អា​នោះ​អែង​មុខ​ជា​អន្ដរ​ធាន​ពុំ​លែង​ឡើយ​ ហើយ​វា​គិត​ឃើញ​ម្យ៉ាង​ទៀត​ថា ដូច្នេះ​អញ​ត្រូវ​តែ​យក​លោក​គ្រូ​អញ​លាក់​ទុក​ក្នុង​ពោះ​អញ​សិន​។ អាធន​គិត​ដូច្នេះ​ហើយ ក៏​ហា​មាត់​លេប​លោក​គ្រូ​វា​លាក់​ទៅ​ក្នុង​ពោះ​វា​បាត់​ទៅ​។ លុះ​លាក់​លោក​គ្រូ​ស្រេច​ហើយ ទើប​វា​ត​យុទ្ធ​នឹង​បច្ចា​មិត្ដ​របស់​វា មិន​យូរ​ប៉ុន្មាន​អាធន​មាន​ជ័យ​ជនះ​ឈ្នះ​ក្រពើ​ជា​សត្រូវ​ ហើយ​អាធន​ក៏​ធ្វើ​ដំណើរ​ត​ទៅ​ទៀត​ទាល់​តែ​ដល់​ស្រុក​សំបូរ​។ បណ្ដា​ភិក្ខុ​សង្ឃ​ក្នុង​វត្ដ​នោះ វេលា​ដែល​ឃើញ​អាធន​ ទៅ​ដល់​ក៏​នាំ​គ្នារត់​ម្នី​ម្នា​មក​ទទួល​អាធន​ អាធន​វារ​ឡើង​ទៅ​គោក​នៅ​ចំ​កណ្ដាល​ភិក្ខុ​សង្ឃ​ទាំង​ឡាយ​ ហើយ​ក៏​ខ្ជាក់​លោក​គ្រូ​វា​ចេញ​ពី​ក្នុង​ពោះ​វា​មក​។

អោ​ពុទ្ធោ​អើយ​! ពេល​នោះ​លោក​គ្រូ​បាត់​វិញ្ញាណ​ ក្លាយ​ទៅ​ជា​ខ្មោច​សុទ្ធ​សាធ​។ ឃើញ​អាការៈ​វិនាស​ដូច្នេះ​ហើយ ភិក្ខុ​សង្ឃ​ស្រែក​ទ្រ​ហោរ​យំ​ទ្រហឹង​អឹង​កង ស្ដាយ​លោក​គ្រូ​ចៅ​អធិការ​ ហើយ​ក៏​បន្ទោស​ទៅ​អាធន​ថា «អោ​អែង​អាក្រក់​ណាស់​ហ៊ាន​សំលាប់​លោក​គ្រូ​អិត​ពិចា​រណា អាធន​នឹក​ថា​ អោ​! អញ​អើយ​! អញ​ស្មាន​ថា ពោះ​អញ​អាច​លាក់​លោក​គ្រូ​អញ​អោយ​រួច​ពី​សេច​ក្ដី​អន្ដ​រាយ​បាន​ អីលូវ​នេះ​បែរ​ត្រលប់​ទៅ​ជា​ផ្នូរ​សំរាប់​កប់​លោក​គ្រូ​អញ​វិញ​សោះ អោ​! គំនិត​អ្វី​ក៏​ថយ​ថោក​ដល់​ម៉្លេះ​! អាធន​នឹក​ទៅ​ពេញ​ហៅ​ស្ដាយ​លោក​គ្រូ​វា​ណាស់​តែ​ពុំ​ដឹង​ធ្វើ​ម្ដេច​ អោយ​លោក​គ្រូ​មាន​ជីវិត​ឡើង​​វិញ​។ វេលា​គេ​រៀប​បូជា​សព្វ​លោក​គ្រូ​ចៅ​អធិ​ការ អា​ធន​មាន​សេច​ក្ដី​អៀន​ខ្មាស​ខ្លាំង ហើយ​នឹក​ថា អព​មង្គល​ដែល​នាំ​អោយ​លោក​គ្រូ​អញ ដល់​សេ​ច​ក្ដី​វិនាស​យ៉ាង​នេះ​មក​ពី​ហេតុ​អ្វី​? សញ្ជឹង​គិត​យូរ​ទៅ​វា​សន្និដ្ឋាន​ថា អញ​ប្រាកដ​ខុស​ពិត​មែន​ហើយ ព្រោះ​អញ​បាន​សំលាប់​លោក​គ្រូ​ដោយ​ខ្លួន​អញ ប៉ុន្ដែ​ហេតុ​អ្វី​បាន​ជា​អញ​លេប​លោក​គ្រូ​ទៅ​ក្នុង​ពោះ​អញ​? នេះ​មក​អំពី​អញ​ការ​ពារ​សត្រូវ​នៅ​ភ្នំ​សុពណ៌​កាលី​ ក្នុង​ពេល​ដែល​ត្រលប់​ពី​ឧត្ដង្គ​វិញ​។ ប៉ុន្ដែ​យូរ​បន្ដិច​មក​ទៀត​អាធន​ គិត​ឃើញ​ច្បាស់​ថា សេច​ក្ដី​អន្ដរាយ​ដែល​កើត​ឡើង​អំបាល​ម៉ាន​នេះ​បណ្ដាល​មក​តែ​ពី​ព្រះ​រាជ​បុត្រី​ បើ​សិន​ជា​ស្ដេច​កុំ​ត្រាស់​បង្គាប់​អោយ​គេ​និមន្ដ​លោក​គ្រូ​អញ​ លោក​ពុំ​មាន​គ្រោះ​ថ្នាក់​ដល់​មរណៈ​ដូច្នោះ​ឡើយ​។ ហេតុ​ដែល​បណ្ដាល​អោយ លោក​គ្រូ​អញ​ដល់​មរណៈ​ ដោយ​សារ​តែ​ព្រះ​រាជ​បុត្រី​ ដូច្នេះ​ព្រះ​រាជ​បុត្រី​ត្រូវ​តែ​មាន​ទោស​។ គិត​ហើយ​អាធន​ក៏​ចង​អាឃាត​គំ​គួន​ប្រុង​សង​សឹក​ នឹង​ព្រះ​រាជ​បុត្រី​អោយ​ដល់​នូវ​សេច​ក្ដី​មរណៈ​ ហើយ​អាធន​ក៏​វា​រ​ពី​លើ​គោក​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​មេ​គង្គ​។ អោ​! គួរ​អោយ​ស្ដាយ​វត្ដ​សំបូរ​ណាស់​អស់​បាន​ឃើញ​អាធន​ទៀត​ហើយ​។ មុននឹ​ង​ហែល​ទៅ​ដល់​ឧត្ដង្គ​ អាធន​ហែល​សន្សឹម​ជា​យូរ​ថ្ងៃ​នៅ​ក្នុង​ទន្លេ​មេគង្គ​។ ដល់​ឧត្ដង្គ​ទើប​វា​ឈប់​សំរាក​កាយ​ បង្អង់​មើល​ឱកាស​ល្អ​ដើម្បី​សង​សឹក​នឹង​រាជ​បុត្រី​។

ក្នុង​រឿង​នេះ​មិន​បាន​រ៉ាយ​រ៉ាប់​អំពី​កំនត់​ប៉ុន្មាន​ឆ្នាំ​ខែ ដែល​ក្រពើ​រង់​ចាំ​មាន​ឱកាស​ល្អ​នឹង​សង​សឹក​ឡើយ គេ​គ្រាន់​តែ​និយាយ​ថា មាន​ថ្ងៃ​មួយ​វេលា​ដែល​បុត្រី​នោះ​បាន​ជា​សះ​ស្បើយ​ល្ហើយ​ស្រួល​ព្រះ​អង្គ​ហើយ ព្រះ​នាង​ចុះ​មក​ក្រសាល​ទឹក​ទន្លេ​ជា​មួយ​នឹង​បរិ​ពារ​របស់​ព្រះ​នាង​។ វេលា​ដែល​ព្រះ​នាង​កំពុង​កញ្រ្ជោក​បោក​បាច​លេង​សប្បាយ​សើច​ក្អាក​ក្អាយ​ជា​មួយ នឹង ព្រះ​រាជ​បរិពារ​នៅ​ក្នុង​ទឹក​ ស្រាប់​តែ​ក្រពើ​ឈ្មោះ​អាធន​មក​ត្របាក់​យក​ព្រះ​នាង​ទៅ​បាត់​ទៅ​។ និយាយ​ពី​ព្រះ​មហាក្សត្រ កាល​បើ​ទ្រង់​ជ្រាប​ថា ក្រពើ​បាន​ត្របាក់​លេប​ព្រះ​រាជ​បុត្រី​ហើយ​ ក៏​ទ្រង់​ព្រះ​កន្សែង​ខ្សឹក​ខ្សួល​ អួល​អាក់​ជា​ខ្លាំង​ពន់​ពេក​។ ទ្រង់​ត្រាស់​បង្គាប់​អោយ​រៀប​ចំ​ទូក​ទៅ​តាម​ប្រហារ​ជីវិត​ក្រពើ​នោះ​។

ដើម្បី​អោយ​យល់​ច្បាស់​រឿង​នេះ​យើង​គប្បី​សនិដ្ឋាន​ថា នៅ​ក្នុង​សម័យ​នោះ​ប្រ​ទេស​កម្ពុ​ជា​លិច​ទឹក​ពាក់​កណ្ដាល​ កន្លែង​​មួយ​ធំ​ដែល​អីលូវ​នេះ​ជា​ខេត្ដ​កំពង់​ចាម និង​ក្រចេះ​លិច​ទឹក​រហាច​រហឹម​ទាំង​អស់​។ ហេតុ​ដូច្នេះ​បា​ន​ជា​មាន​សត្វ​ទឹក​ច្រើន​មហិ​មា​។ ដើម្បី​នឹង​ទៅ​ប្រហារ​ជីវិត​អាធន​នោះ​ គេ​ត្រូវ​រៀប​ចំ​សំពៅ​ រៀប​ទូក​ក្ដារ​ច្រវា​ចែវ​ច្រើន​។ នៅ​ទី​បំផុត​ ព្រះ​រាជា​ទ្រង់​ព្រះ​បញ្ជា​អោយ​ហោ​រា​គន់​គូរ​មើល អោយ​ដឹង​ថា ក្រពើ​នោះ​នៅ​ទី​ត្រង់​ណា ហើយ​រក​ឧបាយ​ចាប់​អោយ​ទាល់​តែ​បាន​។ ហោរា​បាន​អោយ​ធ្វើ​កន្ទោង​ស្លឹក​ចេក​មួយ​បញ្ចុះ​យ័ន្ដ​អាគម​គាថា​ ក្នុង​កន្ទោង​នោះ​ ហើយ​​បន្ដែត​ទៅ​លើ​ទឹក​ កន្ទោង​នោះ​ក៏​អណ្ដែត​ទៅ​តាម​ដាន​អាធន​។ មុន​ដំបូង​កន្ទោង​អណ្ដែត​ចេញ​ពី​ឧត្ដង្គ​ តំរង់​ទៅ​ស្រុក​សំបូរ​ ហើយ​ទៅ​សំចត​​ក្នុង​ព្រែក​មួយ​។ ខណៈ​ដែល​កន្ទោង​សំចត​ត្រង់​ណា គេ​ដឹង​ថា​កន្លែង​នោះ​ហើយ​ដែល​អាធន​លាក់​ខ្លួន​ពួន​អាត្មា​វា​។ លុះ​ព្រះ​មហាក្សត្រ​ទ្រង់​បាន​ជ្រាប​លំនៅ​ របស់​អាធន​ហើយ​ទ្រង់​ក៏​ចាត់​អោយ​រៀប​ព្រួល​នៅ​ក្នុង​ទឹក ដើម្បី​នឹង​ឃាំង​ព័ទ្ធ​អាធន​កុំ​អោយ​វា​ហែល​រួច​ទៅ​ក្នុង​ទន្លេ​ ប៉ុន្ដែ​ចាត់​ការ​ពុំ​រហ័ស​ទាន់​ពេល​វេលា អាធន​ក៏​ហែល​រត់​ពី​កន្លែង​នោះ​ទៅ​។ ព្រែក​ដែល​បាន​​ពោល​មក​នេះ​មាន​ឈ្មោះ​ថា «ព្រែក​ចារ​ធ្នស់​» ដែល​មាន​នៅ​លុះ​ដល់​សព្វ​ថ្ងៃ​នេះ​។​ ក្រោយ​ពេល​ដែល​វា​បាន ហែល​បត់​ចុះ​បត់​ឡើង​គ្រប់​កន្លែង​ វា​ទៅ​ដល់​ស្រុ​កខោន​ ហើយ​វា​សំចត​នៅ​ទី​នោះ​២-៣​ថ្ងៃ​ ទើប​វា​ហែល​ចុះ​មក​វិញ​។ អែ​កន្ទោង​ក៏​ចេះ​តែ​អណ្ដែត​តាម​ជា​ដរាប​ មាន​ទាំង​នាវា​ ២-៣ តាម​កន្ទោង​នោះ​ផង​។ នៅ​ទី​បំផុត​កន្ទោង​នោះ​ចុះ​មក​ដល់​ស្រុក​ឆ្លូង អណ្ដែត​ចូល​ទៅ​ក្នុង​ព្រែក​ឆ្លូង​។

ព្រែក​ឆ្លូង​សម័យ​នោះ​ ក្នុង​ពោះ​ព្រែក​មាន​ច្រើន​តែ​ភក់​ល្បប់ មាត់​ព្រែក​មាន​ច្រើន​តែ​គុម្ពោត​ព្រៃ​ឈើ អ្នក​ស្រុក​សង់​ផ្ទះ​តូច​ៗ​ តាម​ជួរ​មាត់​ព្រែក​នោះ ក្នុង​ចន្លោះ​ជល​ជាតិ និង គុម្ពោត​ព្រៃ​ឈើ​ទាំង​នោះ​។ កាល​អាធន​វា​បាន​ទៅ​ដល់​គុម្ពោត​ព្រៃ​ទាំង​នោះ វា​សង្ឃឹម​ថា​វា​មុខ​ជា​នឹង​រួច​អំពី​គ្រោះ​ថ្នាក់​ធំ​ហើយ​ ហើយ​វា​សំចត​នៅ​ទី​នោះ​។ គុម្ពោត​ព្រៃ​ទាំង​នោះ​អាច​បង្ខាំង​មិន​អោយ​ទូក​ក្ដារ​នា​នា​ចូល​បាន ប៉ុន្ដែ​កន្លែង​នោះ​ហើយ​ដែល​អាធន​បាន​សេច​ក្ដី​អន្ដ​រាយ​ជា​ទំងន់​រហូត​ដល់​ស្លាប់​។ និយាយ​ពី​បណ្ដា​ជន​ដែល​ដេញ​តាម​អាធន​ កាល​បើ​យើង​ដឹង​ថា វា​សំណាក់​អាស្រ័យ​នៅ​ទី​នោះ​ហើយ គេ​ក៏​នាំ​គ្នា​បញ្ជាន់​មេ​មត់​ ដែល​ជា​រូប​ ស នឹង​អ្នក​តា​ចាស់​ស្រុក​នៅ​ទី​នោះ ដណ្ដឹង​សួរ​បន់​ស្រន់​អោយ​ជួយ​ចាប់​អាធន​ យក​មក​ប្រហារ​ជីវិត​អោយ​បាន​ បើ​បាន​ដូច​សេច​ក្ដី​ប្រាថ្នា​ គេ​នឹង​ថ្វាយ​ស្បែក​ក្រពើ​ដល់​មេ​មត់​នោះ​។ ពេល​នោះ​អាធន​សំចត​នៅ​កន្លែង​មួយ ដែល​ហៅ​តាម​សព្វ​ថ្ងៃ​នេះ​ថា​ «រូង​»​​។ អែ​ពួក​អ្នក​ដេញ​តាម​អាធន​លុះ​បាន​អោកាស​ល្អ ក៏​មុជ​ក្នុង​ទឹក​ចាប់​ចង​ស្រាក់​ខ្លួន​វា​។ ទី​ដែល​ធ្វើ​ការ​ទាំង​នោះ​នៅ​ឃើញ​មាន​ស្នាម​ដំណែល​រហូត​ដល់​សព្វ​ថ្ងៃ​។ ដោយ​អាធន​មាន​ទំងន់​ច្រើន​ហាប​ពេក ទើប​គេ​យក​ខ្សែ​ចង​ថ្លឹង​យិត​យោង​ ថ្ពក់​យក​ខ្លួន​វា​ឡើង​មក​សំលាប់​។
លុះ​សំលាប់​អាធន​បាន​ហើយ គេ​យក​ស្បែក​វា​ទៅ​ថ្វាយ​មេ​មត់​ ដែល​បាន​បន់​ពី​មុន​មក​។ កន្លែង​ដែល​គេ​ទុក​ដុំ​សាច់​ក្រពើ​នោះ ជាប់​ឈ្មោះ​ថា «នាង​ក្រពើ» ត​មក​។ ប៉ុន្ដែ​ដោយ​ដី​នៅ​កន្លែង​នោះ មាន​រាង​ដូច​ជា​ខ្នង​សត្វ​លា គេ​ត្រលប់​ជា​ហៅ​​ថា ខ្នង​ក្រពើ​វិញ​ ដែល​ជា​កន្លែង​ធ្វើ​ចំកា​រកៅ​ស៊ូ​ នៅ​មេ​មត់​សព្វ​ថ្ងៃ​។ ឆៀង​ខាង​កើត​បន្ដិច​មក​ខាង​ស្នូល​មាន​កន្លែង​មួយ​ឈ្មោះ​ថា វា​លហាល​ងៀត ព្រោះ​កន្លែង​ដែល​គេ​ពន្លះ​សាច់​អាធន​ប្រលាក់​អំបិល​ហាល​ថ្ងៃ​។ ចំណែក​ព្រះ​សព​ព្រះ​រាជ​បុត្រី​ ដែល​រក​ឃើញ​ក្នុង​ពោះ​អាធន​នោះ ព្រះ​រាជា​ទ្រង់​ចាក់​ការ​បូជា​ព្រះ​ភ្លើង​នៅ​ស្រុក​សម្បូរ​ ហើយ​ទ្រង់​បញ្ចុះ​ព្រះ​ធាតុ​ចេតិយ​មួយ នៅ​ក្នុង​វត្ដ​សំបូរ​នេះ​អែ​។
(១)ស្រង់​ពី​អែក​សារ​របស់​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​លេខ​ ២៧-០០១ រៀប​រៀង​ដោយ​លាក ទុយ​ ទិន កាល​នៅ​ជា​បាលាត់​ស្រុក​បន្ទាយ​មាស ខែត​កំពត​។
២ = អែកសារ​ខ្លះ​ថា​ឈ្មោះ​អា​ថោង​។

0 comments:

Post a Comment