រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Tuesday, 8 November 2016

រឿង​ ចោរ​ចិត្ត​ជា

      

        កាល​នោះ មាន​ក្មេង​ប្រុស​ម្នាក់ នៅ​ស្រុក​មួយ អ្នក​ស្រុក​គេ​ហៅ​ថា « អា​ចោរ​ចិត្ត​ជា » ។ លុះ​ក្មេង​នោះ ចម្រើន​ធំ​ឡើង​ឪពុក​ស្លាប់​ទៅ នៅ​តែ​ម្ដាយ ។ ចៅ​នោះ​មិន​គិត​ធ្វើ​ការ​រក​ស៊ី​អ្វី​សោះ តែ​វេលា​យប់​កាលណា ដើរ​រក​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ស្រុក​ទាំង​ពួង ។ មាតា​ទូន្មាន​ប្រដៅ​ដូចម្ដេច ក៏​មិន​ព្រម​ធ្វើ​តាម ទើប​មាតា​យក​ទៅ​ឲ្យ​នៅ​វត្ត រៀន​អក្សរ ។ ចៅ​នោះ​ក៏​មិន​ខំ​រៀន​សូត្រ​ឡើយ ប្រព្រឹត្ត​តែ​ដើរ​លួច​ទ្រព្យ​គេ យក​មក​ចិញ្ចឹម​មាតា​និង​អាត្មា ។ គ្រូ​រំលឹក​ប្រដៅ​ដូចម្ដេច​ម្ដា ក៏​មិន​ព្រម​ស្ដាប់ ។

ថ្ងៃ​មួយ​ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​ចេញ​ប្រថាប់​ចុង​ព្រះ​រាជ​រោង ឲ្យ​សេនាបតី នាហ្មឺន​សព្វ​មុខ​មន្ត្រី​ចូល​គាល់ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា « មាន​ខេត្ត​មួយ​នៅ​ទំនេរ ពុំ​ទាន់​មាន​ឈ្មោះ​ណា​ទៅ​ឈរ​រក្សា បើ​អ្នក​ណា​យក​ប្រាក់ ៤០ កហាបណៈ មក​ដាក់​ឃ្លាំង​យើង​នឹង​ឲ្យ​ទៅ​ឈរ​ជា​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​នោះ ។ ត្រាស់​ហើយ​ស្ដេច​យាង​ចូល​ព្រះ​បរម​រាជ​វាំង​វិញ ។ គ្រា​នោះ​មន្ត្រី​តូច​ម្នាក់​វិល​មក​ផ្ទះ​ដេក​កើត​ទុក្ខ ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ពន់ពេក ។ លុះ​ដល់​វេលា​យប់​ចូល​ដំណេក​និយាយ​នឹង​ភរិយា​ថា « នាង​អើយ ឥឡូវ​នេះ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា បើ​ឈ្មោះ​ណា​មាន​ប្រាក់ ៤០ កហាបណៈ ថ្វាយ​ព្រះអង្គ​ដាក់​ឃ្លាំង ទ្រង់​នឹង​ឲ្យ​ធ្វើ​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ស្រុក​ក្នុង​ខេត្ត​មួយ ដែល​នៅ​ទំនេរ » ។ ភរិយា​ឆ្លើយ​ថា « ឱ ! អ្នក​អើយ ! ចិត្ត​ខ្ញុំ​ចង់​ឲ្យ​អ្នក​ធ្វើ​ចៅហ្វាយ​ស្រុក​ណាស់ តែ​សព្វ​ថ្ងៃ យើង​ក្រលំបាក​តោក​យ៉ាក​ពេក នឹង​រក​ប្រាក់​ថ្វាយ​ស្ដេច​ពុំ​បាន​ទេ » និយាយ​ហើយ​បន់​ទេវតា​ថា « សូម​ទេវតា​ជួយ​ខ្ញុំ​ឲ្យ​បាន​ប្រាក់ ៤០ កហាបណៈ​ថ្វាយ​ស្ដេច ខ្ញុំ​នឹង​បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​គ្រា​នេះ » ។

ពេល​នោះ​អា​ចោរ​ចិត្ត​ជា វា​ដើរ​លួច​គេ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​មន្ត្រី​នោះ វា​បាន​ឮ​ដូច្នោះ មាន​ចិត្ត​អាណិត ក៏​យក​ប្រាក់ ៤០ កហាបណៈ​ពី​ផ្ទះ​វា វេច​នឹង​កំណាត់​សំពត់​ជាតី មក​លូក​ដៃ​តាម​ប្រហោង​ជញ្ជាំង​ទៅ​ទុក​ឲ្យ​មន្ត្រី​នោះ រួច​ត្រឡប់​មក​វិញ ។ លុះ​ភ្លឺ​ច្បាស់​មន្ត្រី​នោះ​ភ្ញាក់​ឡើង​ក្រឡេក​ទៅ​ឃើញ​បង្វេច​សំពត់​ជាតី ក៏​ចាប់​លើក​ស្រាយ​មើល​ឃើញ​ប្រាក់ ៤០ កហាបណៈ អរ​ណាស់ ប្រាប់​ប្រពន្ធ​ថា « យើង​បាន​ប្រាក់ ៤០ កហាបណៈ​ហើយ គឺ​ទេវតា​ឲ្យ » ។ ប្រពន្ធ​ស្ទុះ​មក​មើល​ឃើញ​ច្បាស់ ក៏​មាន​ចិត្ត​ត្រេកអរ​ពន់ពេក ។
លុះ​ដល់​ថ្ងៃ​រសៀល​ មន្ត្រី​នោះ​យក​ប្រាក់ ៤០​កហាបណៈ ទៅ​ថ្វាយ​ស្ដេច​ដាក់​ឃ្លាំង ។ ព្រះ​រាជា​ក៏​តាំង​មន្ត្រី​នោះ ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ក្នុង​ខេត្ត​នោះ​ត​ទៅ ។
ឯ​អា​ចោរ​ចិត្ត​ជា កាល​បាន​ដឹង​ថា​មន្ត្រី​នោះ បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​ហើយ ក៏​ដើរ​ស្វែង​រក​លួច​អ្នក​ស្រុក​ក្នុង​ខេត្ត​នោះ ធ្វើ​ដំណើរ​ឲ្យ​គេ​ចាប់​ខ្លួន​វា​បាន, ឯ​ពួក​ម្ចាស់​ទ្រព្យ​ក៏​នាំ​អា​ចោរ​ចិត្ត​ជា​នោះ ទៅ​ជូន​ចៅហ្វាយ​ស្រុក ៗ​បង្គាប់​មេ​គុក​ឲ្យ​ដាក់​ច្រវាក់ ឃុំ​ទុក​ក្រោម​ផ្ទះ​លោក ។ វេលា​យប់​ស្ងាត់​អា​ចោរ​ចិត្ត​ជា និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា « ឱ ! ហេតុ​តែ​ឯង​មាន​ចិត្ត​អាណិត​គេ, កាល​គេ​ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ខ្លួន​ឯង ប្រឹង​យក​ប្រាក់ ៤០ កហាបណៈ​វេច​នឹង​កំណាត់​ជាតី មក​ឲ្យ​គេ​ទាំង​យប់, ឥឡូវ​គេ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ហើយ គេ​មិន​មេត្តា​ករុណា​ឯង​បន្តិច​សោះ គេ​ដាក់​ច្រវាក់ ឃុំ​ឯង​ទុក​ឲ្យ​វេទនា » ។ អា​ចោរ​ចិត្ត​ជា និយាយ​តែ​ពាក្យ​ដដែលៗ​ម្នាក់​ឯង​មិន​ឈប់ ។

ឯ​ចៅហ្វាយ​ស្រុក និង​ប្រពន្ធ បាន​ឮ​ចោរ​និយាយ​ដូច្នោះ ក៏​ប្រឹក្សា​គ្នា​ថា « គួរ​ឲ្យ​ឆ្ងល់​ណាស់​ ចោរ​វា​និយាយ​នេះ​ត្រូវ​ដូច​រឿង​ខ្លួន​យើង គួរ​តែ​យើង​ចុះ​ទៅ​សួរ​វា​ឲ្យ​ជាក់​មើល» ។ ទើប​ចៅហ្វាយ​ស្រុក ចុះ​ពី​ផ្ទះ​ទៅ​សួរ​ចោរ​នោះ​ថា « ឯង​និយាយ​រឿង​អ្វី យើង​ឮ តែ​ស្ដាប់​បាន​ខ្លះ មិន​បាន​ខ្លះ ចូរ​ឯង​និយាយ​រឿង​នោះ ឲ្យ​យើង​ស្ដាប់​ក្នុង​វេលា​នេះ តាម​ពិត​មក​មើល» ។ ទើប​អា​ចោរ​ចិត្ត​ជា​និយាយ​ថា «ខ្លួន​ខ្ញុំ​នេះ ជា​មនុស្ស​ប្រព្រឹត្ត​ចោរ​កម្ម ដើរ​តែ​លួច​ទ្រព្យ​គេ​រាល់​យប់ យក​មក​ចិញ្ចឹម​ជីវិត, កាល​ដែល​លោក​នៅ​ជា​មន្ត្រី​តូច ពុំ​ទាន់​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​នៅ​ឡើយ វេលា​យប់​មួយ​នោះ ខ្ញុំ​ដើរ​លួច​គេ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​លោក ឮ​លោក​និង​ប្រពន្ធ​និយាយ​ថា «យើង​នឹង​រក​ប្រាក់ ៤០ កហាបណៈ​ពី​ណា​បាន​យក​ទៅ​ថ្វាយ​ស្ដេច ដើម្បី​ឲ្យ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​មួយ » ។ ប្រពន្ធ​លោក​ថា « យើង​ក្រីក្រ​ម្ល៉េះ នឹង​បាន​ប្រាក់​ពី​ណា ? » ។ ខ្ញុំ​ឮ​ដូច្នោះ​មាន​ចិត្ត​អាណិត​លោក ក៏​ទៅ​យក​ប្រាក់ ៤០ កហាបណៈ​ពី​ផ្ទះ វេច​នឹង​កំណាត់​សំពត់​ជាតី មក​ដាក់​ជិត​ក្បាល​ដំណេក ទុក​ជូន​លោក រួច​ខ្ញុំ​ត្រឡប់​ទៅ​វិញ, ថ្ងៃ​ក្រោយ​ឮ​គេ​និយាយ​ថា « លោក​បាន​ធ្វើ​ចៅហ្វាយ​ស្រុក ខ្ញុំ​ក៏​មក​លួច​គេ​ក្នុង​ខែត្រ​នេះ គេ​ចាប់​ខ្លួន​ខ្ញុំ​បាន​នាំ​មក​ជូន​លោក ៗ​ ក៏​ធ្វើ​ទោស​ខ្ញុំ មិន​ប្រណី » ។

ចៅហ្វាយ​ស្រុក បាន​ស្ដាប់ ក៏​ជឿ​ជាក់​ឥត​សង្ស័យ​ហើយ​ថា ឱ ! អា​សម្លាញ់​អើយ ឯង​និយាយ​នេះ​ពិត​ប្រាកដ​មែន, ដែល​អញ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក ពី​ព្រោះ​តែ​ឯង​ជួយ, វេលា​នេះ​ឯង​កុំ​ភ័យ កុំ​តូច​ចិត្ត, អញ​នឹង​ដោះ​ឯង​ឲ្យ​រួច​ចេញ​ពី​ទោស, មួយ​ទៀត​ឯង​និង​អញ​ត្រូវ​យក​គ្នា​ជា​សម្លាញ់​ត​ទៅ ។

ចៅហ្វាយ​ស្រុក​សួរ​ថា « ឯង​ឈ្មោះ​អី ? ។ បុរស​នោះ​ជម្រាប​ថា « ខ្ញុំ​ឈ្មោះ​អា​ចោរ​ចិត្ត​ជា » ។ សួរ​រួច​ហើយ លោក​ចៅហ្វាយ​ស្រុក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​វិញ ។ លុះ​ភ្លឺ​ច្បាស់​ចៅហ្វាយ​ស្រុក បង្គាប់​មេ​គុក​ឲ្យ​ដោះ​អា​ចោរ​ចិត្ត​ជា​រួច​ពី​ទោស ហើយ​និយាយ​ថា «អា​សម្លាញ់​ឯង​នៅ​នឹង​អញ​ចុះ អញ​ចិញ្ចឹម​ឯង​ពី​ថ្ងៃ​នេះ​ត​ទៅ ឯង​កុំ​លួច​គេ​ទៀត» ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា «រឿង​លួច​នោះ អញ​មិន​ឈប់​ទេ ដែល​អញ​លួច​ទ្រព្យ​គេ​នេះ គ្រាន់​យក​ទៅ​ចិញ្ចឹម​មាតា​មេម៉ាយ » ។ ចៅហ្វាយ​ស្រុក ក៏​ឲ្យ​ប្រាក់ ៣០ កហាបណៈ​ឲ្យ​ទៅ​ឲ្យ​មាតា ។ អា​ចោរ​ចិត្ត​ជា​មិន​ព្រម​យក ។ ចៅហ្វាយ​ស្រុក​សួរ​ថា ផ្ទះ​សម្លាញ់​ឯង​នៅ​ឯ​ណា ? ចូរ​ឯង​ប្រាប់​អញ​ឲ្យ​ត្រង់ ។ អា​ចោរ​ចិត្ត​ជា​ប្រាប់​ថា «អញ​នៅ​ផ្ទះ​នោះ» ហើយ​លា​ចៅហ្វាយ​ស្រុក​ទៅ​ផ្ទះ​វិញ ។

គ្រា​នោះ លោក​យមរាជ និង​មន្ត្រី​តូច​ម្នាក់ កើត​ក្ដី​វិវាទ​ទាស់​ទែង​គ្នា ជា​យូរ​ខែ​ហើយ, មន្ត្រី​តូច​នោះ គុំ​គិត​សម្លាប់​លោក​យមរាជ​នោះ​ឲ្យ​បាន ។ មន្ត្រី​តូច​នោះ មាន​ស្រី​បម្រើ​ម្នាក់​ជា​ទី​ទុក​ចិត្ត ប្រើ​ដូចម្ដេច​បាន​ទាំងអស់ ។ ស្រី​បម្រើ​នោះ​ខំ​ផ្គាប់ផ្គុន​ចៅហ្វាយ​មិន​ឲ្យ​ទាស់​ចិត្ត ។ វេលា​យប់​ស្ងាត់​មន្ត្រី​នោះ​និយាយ​នឹង​ស្រី​បម្រើ​ថា « វេលា​នេះ ចូរ​ឯង​អាណិត​អញ ពី​ព្រោះ​អញ​ស្អប់​លោក​យមរាជ​ណាស់ អញ​ចង់​សម្លាប់​ចោល តែ​មិន​ដឹង​រក​អ្នក​ណា​ជួយ​រឿង​នេះ, សព្វ​ថ្ងៃ​អញ​ឃើញ​តែ​ឯង​មាន​ប្រាជ្ញា ហើយ​មន្ត្រី​នោះ​បង្គាប់​ស្រី​បម្រើ​ថា « ចូរ​ឯង​ចេញ​ពី​អញ​ទៅ​យក​ប្រាក់​លោក​យមរាជ នៅ​នឹង​គេ​ចុះ រួច​ឯង​ខំ​ផ្គាប់​ផ្គុន​គេ ឲ្យ​ដូច​កាល​នៅ​នឹង​អញ, បើ​ឯង​បម្រើ​ខាង​ក្រៅ ដល់​លោក​យមរាជ​នោះ​គេ​ទុក​ចិត្ត​ស្និទ្ធ​ស្នាល ត្រូវ​ឯង​ចូល​បម្រើ​ខាង​ក្នុង, លុះ​បាន​ហើយ​ឯង​ចាំ​មើល​រាល់​វេលា​យប់​ស្ងាត់​កាលណា​យមរាជ​នោះ​ដេក​លក់ ចូរ​ឯង​រំលាយ​សំណ​ឲ្យ​ក្ដៅ​ពុះ រួច​យក​ទៅ​ចាក់​ក្នុង​មាត់​ទៅ លោក​យមរាជ​នឹង​ស្លាប់​មិន​ខាន​គ្មាន​អ្នកណា​ដឹង​ឡើយ បើ​ឯង​ធ្វើ​បាន​ដូច​គំនិត​នេះ អញ​នឹង​ចេញ​ប្រាក់​លោះ​ឯង​មក​វិញ​ឲ្យ​រួច​ពី​ខ្ញុំ​គេ» ។ ស្រី​បម្រើ​នោះ​ទទួល​ការ​សព្វ​គ្រប់ ។ វេលា​យប់​នោះ អា​ចោរ​ចិត្ត​ជា ដើរ​លួច​គេ ហើយ​វា​មក​អង្គុយ​ក្រោម​ផ្ទះ​មន្ត្រី​នោះ, កាល​មន្ត្រី​នោះ​កំពុង​និយាយ​បង្គាប់​ស្រី​បម្រើ ឲ្យ​សម្លាប់​យមរាជ​ដូចម្ដេច ៗ ក៏​វា​ស្ដាប់​ការណ៍​បាន​ទាំងអស់ ។ ថ្ងៃ​ក្រោយ ស្រី​បម្រើ​នោះ លា​ម្ចាស់​ទៅ​រក​ប្រាក់​លោក​យមរាជ ហើយ​សុំ​នៅ​ផង លោក​យមរាជ​ក៏​ទទួល​ចេញ​ប្រាក់ លោះ​ឲ្យ​ទៅ​បម្រើ​រៀង​មក ។ នាង​នោះ​ខំ​បម្រើ​ផ្គាប់​ផ្គុន​លោក​យមរាជ និង​លោក​ជំទាវ​មិន​ឲ្យ​ទាស់​ចិត្ត ។ លោក​យមរាជ​និង​ជំទាវ ក៏​ទុក​ចិត្ត​ស្និទ្ធស្នាល ឲ្យ​ចេញ​ចូល​ក្នុង​ក្រៅ បម្រើ​ជិត​ដិត​រៀង​មក ។ វេលា​មួយ​នោះ ពេល​យប់​ស្ងាត់​ស្រី​បម្រើ​នោះ​វា​ដឹង​ថា លោក​យមរាជ និង​លោក​ជំទាវ​សម្រាន្ត​លក់​ហើយ វា​ដុត​ភ្លើង​រំលាយ​សំណ​ឲ្យ​ក្ដៅ​ពុះ ហើយ​វា​លើក​សំណ​នោះ​ចាក់​ក្នុង​មាត់​លោក​យមរាជ ៗ ស្លាប់​ទៅ​រួច​ត្រឡប់​ទៅ​ដេក​តាម​កន្លែង​វិញ ។ លុះ​ព្រឹក​ឡើង លោក​ជំទាវ​ភ្ញាក់ បាន​ដឹង​ថា​ប្ដី​ខ្លួន​ស្លាប់ ក៏​ស្រែក​ទ្រហោ​យំ ។ មនុស្ស​ផ្អើល​មក​មើល ឃើញ​លោក​យមរាជ​ស្លាប់​មែន តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី ព្រោះ​គ្មាន​ស្លាក​ស្នាម​បន្តិច​សោះ ។ លោក​ជំទាវ​នោះ ទៅ​ក្រាប​ថ្វាយ​បង្គំ​ទូល​ស្ដេច​តាម​រឿង​ដែល​ស្លាប់ ។ ព្រះ​រាជា​ទ្រង់​ចាត់​ឲ្យ​មន្ត្រី​មក​មើល តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី ព្រោះ​គ្មាន​ហេតុ​ស្លាកស្នាម ក៏​ទៅ​ក្រាប​បង្គំ​ទូល​តាម​រឿង ។ ព្រះ​រាជា​ទ្រង់​ឲ្យ​យក​សព​ទៅ​បញ្ចុះ​ទុក​តាម​សមគួរ ។

ក្រោយ​នោះ​ជា​រដូវ​បុណ្យ​ទ្វា​ទស​មាស នាហ្មឺន​សព្វ​មុខ​មន្ត្រី​ ចូល​គាល់​ព្រះ​មហាក្សត្រ ៗ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​យមរាជ បាន​ដឹង​ច្បាស់​ប្រាកដ​ យើង​ឲ្យ​ធ្វើ​ទី​យមរាជ, រួច​ទ្រង់​ស្ដេច​យាង​ចូល​ទៅ​ខាង​ក្នុង​វិញ ។ សេនាបតី នាហ្មឺន​សព្វ​មុខ​មន្ត្រី ក៏​ទៅ​ផ្ទះ​រៀង​ខ្លួន ។

គ្រា​នោះ ចៅហ្វាយ​ស្រុក ដែល​ជា​សម្លាញ់​នឹង​អា​ចោរ​ចិត្ត​ជា ចង់​ធ្វើ​យមរាជ​ណាស់​បាន​ទៅ​រក​អា​ចោរ​ចិត្ត​ជា ៗ​សួរ​ថា « អា​សម្លាញ់​ឯង មក​រក​អ្វី ? » ។ ចៅហ្វាយ​ស្រុក​ប្រាប់​ថា « អញ​មក មាន​ការ​សួរ​ឯង​បន្តិច ត្បិត​លោក​យមរាជ​ស្លាប់ ដោយ​ឥត​មាន​នរណា​ដឹង​ថា​ជា​ស្លាប់​ព្រោះ​រោគ​អ្វី ឥឡូវ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា : បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​លោក​យមរាជ​ឃើញ​ពិត​ប្រាកដ ទ្រង់​នឹង​ឲ្យ​ធ្វើ​ទី​យមរាជ, រឿង​នេះ អា​សម្លាញ់​ឯង​បាន​ដឹង​ឬ​ទេ ? ត្បិត​អញ​ចង់​ធ្វើ​យមរាជ​ណាស់ » ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា រឿង​នេះ​អញ​បាន​ដឹង​ច្បាស់ ព្រោះ​នៅ​វេលា​រាត្រី​មួយ​នោះ អញ​ដើរ​លួច​គេ​ហើយ​អញ​មក​អង្គុយ​ក្រោម​ផ្ទះ​មន្ត្រី​តូច​ម្នាក់ នៅ​ខាង​ជើង​ផ្ទះ​លោក​យមរាជ ឆ្ងាយ​ពី​គ្នា​បន្តិច, មន្ត្រី​នោះ​ប្រាប់​ស្រី​បម្រើ​ម្នាក់​ថា « អញ​ស្អប់​លោក​យមរាជ​ពេក ចង់​សម្លាប់​ចោល ព្រោះ​ជា​សត្រូវ​នឹង​អញ, ក្នុង​គ្រា​នេះ ត្រូវ​ឯង​ជួយ​អញ​ជា​ប្រាកដ ដូច្នេះ​ត្រូវ​ឯង​ចេញ​ពី​ផ្ទះ​អញ ទៅ​រក​ផ្ទះ​លោក​យមរាជ​នៅ បើ​គេ​ព្រម​ទទួល​ឲ្យ​នៅ ត្រូវ​ឯង​ខំ​បម្រើ​ឲ្យ​ត្រូវ​ចិត្ត​គេ បើ​គេ​ទុក​ចិត្ត​ស្និទ្ធស្នាល ប្រើ​ចេញ​ចូល​ខាង​ក្នុង​វេលា​ណា លុះ​ដល់​យប់​ស្ងាត់ ឯង​ត្រូវ​ដុត​ភ្លើង​រំលាយ​សំណ​ឲ្យ​ក្ដៅ​ពុះ ហើយ​យក​ទៅ​ចាក់​ក្នុង​មាត់​លោក​យមរាជ​កំពុង​ដេក​លក់ គង់​ស្លាប់​មិន​ខាន ។ រឿង​នេះ​អញ​លប​ស្ដាប់​បាន​ចាំ​ប្រាកដ, ចូរ​សម្លាញ់​ឯង​ទៅ​ទូល​ស្ដេច​តាម​រឿង​នេះ​ចុះ តែ​ត្រូវ​ឲ្យ​គាស់​ខ្មោច​លោក​យមរាជ​នោះ​យក​មក​វះ​មើល បើ​ឃើញ​សំណ​នៅ​ក្នុង​ពោះ​ខ្មោច​នោះ​មែន អា​សម្លាញ់​ឯង​នឹង​បាន​ធ្វើ​យមរាជ​មិន​ខាន » ។ ចៅហ្វាយ​ស្រុក​ស្ដាប់​យក​ការណ៍​បាន​ហើយ ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ថ្ងៃ​ក្រោយ​ចៅហ្វាយ​ស្រុក​ ទៅ​ទូល​ស្ដេច​តាម​រឿង, ស្ដេច​ទ្រង់​ឲ្យ​ភ្នាក់​ងារ​ទៅ​ចាប់​មន្ត្រី និង​ស្រី​នោះ យក​មក​ឃុំ​ទុក ហើយ​ទ្រង់​ឲ្យ​គាស់​ខ្មោច​លោក​យមរាជ​យក​មក​វះ​មើល ឃើញ​សំណ​នៅ​ក្នុង​ពោះ​មែន ទើប​ទ្រង់​ឲ្យ​ជំនុំ​ជម្រះ​រឿង​នោះ ឯ​មេ​ស្រី​នោះ​ឆ្លើយ​ថា «ខ្ញុំ​សម្លាប់​លោក​យមរាជ​ពិត​ប្រាកដ » ទ្រង់​ឲ្យ​ប្រហារ​ជីវិត​ទាំង​ពីរ​នាក់​ចោល​ទៅ ហើយ​ទ្រង់​ក៏​តាំង​ចៅហ្វាយ​ស្រុក​នោះ ឲ្យ​ធ្វើ​ទី​យមរាជ ។

ឯ​ចៅហ្វាយ​ស្រុក កាល​បើ​បាន​ធ្វើ​ទី​យមរាជ​ហើយ ឲ្យ​បម្រើ​ទៅ​ហៅ​អា​ចោរ​ចិត្ត​ជា ជា​សម្លាញ់, លុះ​វា​មក​ដល់​ប្រាប់​ថា អា​សម្លាញ់​អើយ ! ឯង​មាន​គុណ​នឹង​អញ​ច្រើន​ណាស់ ឥឡូវ​នេះ​អញ​បាន​ធ្វើ​យមរាជ​ហើយ , ដែល​អញ​បាន​ធ្វើ​យមរាជ​នេះ គឺ​ដោយ​សារ​ឯង​ជួយ​អញ ពី​ថ្ងៃ​នេះ​ទៅ​ឯង​កុំ​លួច​ទៀត អញ​ចិញ្ចឹម​មាតា​ឯង និង​សម្លាញ់​ឯង​លុះ​អស់​ជីវិត » ។

អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា « អញ​សុំ​លួច​តែ​ម្ដង​ទៀត » ។ ថា​តែ​ប៉ុណ្ណោះ​វា​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ, លុះ​យប់​អា​ចោរ​ចិត្ត​ជា ទៅ​លួច​ដង្ខៅ​ម្នាក់​បាន​ប្រាក់​និង​សំពត់​អាវ​ជា​ច្រើន​យក​មក​ជូន​មាតា ។ លុះ​ព្រឹក​ឡើង អា​ចោរ​ចិត្ត​ជា​មក​ប្រាប់​លោក​យមរាជ​ថា « អា​សម្លាញ់​យប់​មិញ អញ​លួច​គេ បាន​ប្រាក់​និង​សំពត់​អាវ​ច្រើន​ណាស់, ពី​ថ្ងៃ​នេះ​ត​ទៅ អញ​លះ​ចោល​រឿង​រក​ស៊ី​លួច​គេ​ហើយ អា​សម្លាញ់​ឯង​ជឿ​ចុះ » ។ លោក​យមរាជ​តប​ថា «បើ​ឯង​ឈប់​រក​ស៊ី​លួច​គេ​នោះ អញ​អរ​ណាស់ បើ​ខ្វះ​ខាត​អ្វី​មក​រក​អញ ៗ ឲ្យ​ឯង​កុំ​ទើស​ទាល់ អញ​ចិញ្ចឹម​ឯង​លុះ​អស់​ជីវិត» ។ អា​ចោរ​ចិត្ត​ជា ក៏​លា​លោក​យមរាជ​ទៅ​ផ្ទះ​វិញ ទៅ​នៅ​រក្សា​មាតា​ជា​សុខ​សប្បាយ ។

លោក​យមរាជ និង​អា​ចោរ​ចិត្ត​ជា​ស្រឡាញ់​រាប់​អាន​គ្នា ចិញ្ចឹម​គ្នា​ដរាប​អស់​ជីវិត ដូច​បាន​សន្យា​គ្នា​មក ។

មនុស្ស​ចិត្ត​ជា តែង​មាន​គ្នា​ជា​ទី​ពឹង

0 comments:

Post a Comment