Thursday, 27 October 2016
រឿងចៅអាចម៍សេះ
មានបុរសម្នាក់ អ្នកស្រុកគេហៅថា <> ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ <> ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។ បុរសស្រែកហៅថា <> ។ លុះសំពៅចូលមកសួរថា <> ។ នាយសំពៅថា <>។ បុរសថា <> ។ នាយសំពៅថា <> ។ បុរសថា <> ។ នាយសំពៅនោះឆ្លើយថា បាទ ! ហើយនាំគ្នាចេញសំពៅទៅលក់ដូរ, មិនយូរប៉ុន្មាន នាយសំពៅត្រឡប់មកវិញ ចូលទៅរកបុរសនោះ សួរថា <> ។ បុរសថាខ្វះអ្វី ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅ>>។ នាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅ នូវរបស់ប្រហែល៤០០ការុង ដែលសុទ្ធតែការុងពេញដោយអាចម៍សេះ ហើយក៏លាបុរសនោះ ចេញសំពៅទៅស្រុកចិន, ដល់ទៅដំណាក់ផែស្ដេចក្រុងចិន ហើយក៏បោះយុថ្កា ឡើងទៅក្រាបទូលថា <> ។ ស្ដេចក្រុងចិនឆ្ងល់ថា <>ក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចម៍សេះនោះ មកដាក់គរនៅមុខព្រះលាន ទ្រង់ឲ្យស្រាយមាត់ការុងចាក់មើល តើជារបស់អ្វីខ្លះ >> ដល់ស្រាយទៅ ឃើញសុទ្ធតែដុំមាសគ្រប់ការុង ។ ស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្ដាថា<< នឹងបានអ្វីផ្ញើទៅគេវិញ, មានតែព្រះរាជបុត្រីមួយ ព្រះជន្ម១៨ឆ្នាំ ព្រះរូប ព្រះឆោមល្អលើសស្រីទាំងអស់ គិតផ្ញើទៅឲ្យគេ, ហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសង ខាង តែឲ្យមានកន្លែងបើកចេញចូលម្ខាងបាន ហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ មានទាំងកន្សែងបក់បោយមួយផង ហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យចៅអាចម៍សេះ, បម្រើទៅដល់ហើយ ក៏ស្រែកហៅបុរសនោះថា <> ។ បុរសឮដូច្នោះក៏ត្រេកអរណាស់ ។ អ្នកបម្រើយកស្គរទៅចង ក្នុងរោងសេះនោះ ។ បុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថា <> ។ ថ្ងៃមួយ បុរសនោះវាយស្គរ ហើយចេញទៅឃ្វាលសេះ ។ នាងដែលនៅក្នុងស្គរចេញមក រៀបបាយទឹកទុកបម្រុងឲ្យបុរសនោះ ហើយចូលទៅក្នុងស្គរ ចេញមក រៀបបាយទឹក មកវិញឃើញបាយគិតថា <> ។ ឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃ ។ បុរសនោះសង្ស័យនឹកថា <> ចាំលបមើល ក៏ឃើញនាងដ៏មានរូបល្អឯក ចេញពីក្នុងស្គរមក ហើយបក់បោយកន្សែង ឲ្យកើតជាអាហារឡើងមួយរំពេច ។ បុរសនោះក៏ភ័យស្រែកថា << សម្មាសម្ពុទ្ធោ មកពីណាល្អម្ល៉េះ ? ហើយក៏រត់ទៅ ។ នាងនោះចេញតាម បុរសនោះស្រែកថា <> ។ នាងថា <> ។ បុរសថា <> ។ នាងនោះនិយាយលួងលោមច្រើនដង បុរសក៏ស្ងៀម, នាងដឹកដៃបុរសនោះមករោងសេះវិញ ។ ក្នុងវេលាយប់នោះ នាងអធិដ្ឋានកន្សែងបក់បោយ ហើយបក់ទៅ កើតជាប្រាសាទរាជវាំង មានមនុស្សគឹកកងរំពងនៅក្នុងនោះ ។ ចៅអាចម៍សេះ ហើយនិងនាងនោះ ក៏នៅលើប្រាសាទ មានមនុស្សបម្រើឆ្វេងស្ដាំ ។ អ្នកស្រុកទាំងពួងឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថា <> ។ សេដ្ឋីសង្ស័យ រត់ទៅមើលឃើញហើយក៏ភិតភ័យ រត់ទៅទូលស្ដេចតាមរឿង ។
ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើល ឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា <> ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្រ្តី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា << កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។
ចៅអាចម៍សេះនិងនាងនោះ បានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។
«ការខំប្រឹងប្រែង តែងមានផលច្រើន »
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment