កាលពីព្រេងនាយ មានសេដ្ឋីប្តីប្រពន្ធ មានកូនក្រមុំមួយនាក់ រូមឆោមល្អណាស់ ។ ពួកកម្លោះៗជាច្រើន ស្ម័គ្រចិត្តស្រឡាញ់ បានប្រាប់មាតាបិតាឲ្យចូលទៅដណ្តឹកកូនក្រមុំមហាសេដ្ឋីៗនោះ ក៏ព្រមឲ្យ ឥតប្រកែក តែមានធ្វើខសន្យាថា «បើកម្លោះឈ្មោះណាចង់បាន ត្រូវសង់ផ្ទះ ៥ ល្វែងតែមួយថ្ងៃឲ្យហើយ, បើធ្វើមិនហើយ សេដ្ឋីនោះផ្តាច់មិនឲ្យកូនក្រមុំទេ» ។ កម្លោះដទៃៗ ប៉ុន្មានៗ ខូចខាតជមនួនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ សេដ្ឋិក៏ផ្តាច់ មិនឲ្យកូនក្រមុំ ។ ខណៈនោះ មានកម្លោះម្នាក់ ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក» ជាកូនអ្នកមានគ្រាន់បើ បានសុំប្រាក់មាតាបិតាយកទៅទីឈើ លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច រួចកោសរូសខាត់ត្រឡោក១យ៉ាងស្អាត ហើយប្រាប់មាតាបិតា ឲ្យទៅដណ្តឹងកូនក្រមុំមហាសេដ្ឋីនោះ ។ ឯមាតាបិតាក៏ទិញផ្លែឈើ មើលឈើ បានច្រើនតុ ហើយពឹងញាតិសន្តាន ឲ្យជួយកាន់ជំនួននោះ ទៅដល់ផ្តះ មហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ នាងខ្ញុំ មកសូមដណ្តឹងកូនក្រមុំលោក ផ្សំផ្គុំនឹងកូនប្រុសកម្លោះខ្ញុំបាទ, នាងខ្ញុំ ទោះបីខុសត្រូវ សូមលោកមហាសេដ្ឋីអភ័យទៅស សូមឲ្យបានជាសាច់សន្តាន ស្ពានមេត្រីរៀងទៅ» ។ សេដ្ឋីទាំងប្តីប្រពន្ធស្តាប់ហើយឆ្លើយថា «យើងឥតប្រកែកថាអ្វីទេអ្នក! តែថា ថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ ៥ ល្វែងឲ្យហើយស្រេច ទើបបើធ្វើមិនហើយយើងនិងផ្តាច់ មិនឲ្យកូនក្រមុំទេ» ។ មាតាបិតាចៅផ្កាប់ត្រឡោកឮហើយ ជម្រាបថា «បើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេ សូមលោកសេដ្ឋីផ្តាច់កូនក្រមុំលោកចុះ ជំនួនប៉ុន្មានតុនេះ ខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់ ឥតគិតយកថ្លៃពីលោកឡើយ» ហើយជូនជំនួនទាំងអស់ទៅសេដ្ឋីៗ ក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេទុកពេញមួយល្វែងផ្ទះ ហើយយកសំបកតុ ថាស មកឲ្យវិញ ។ មាតាបិតាចៅផ្កាប់ត្រឡោក ទទួលតុថាសគ្រប់ចំនួនហើយ ក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញ ។ ក្រោយនោះ មហាសេដ្ឋីនិងភរិយា នាំគ្នាទៅមើលជំនួននៅលើផ្ទះ ឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗ ពីប្រទេសឆ្ងាយខ្លះ នៅស្រុកអាយខ្លះ សេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថា «ជំនួននេះ យើងមុខជាបានស៊ីទទេទៀតហើយ» ។ ចំណែកមាតាបិតាចៅផ្កាប់ត្រឡោក ទៅដល់ផ្ទះក៏និយាយប្រាប់កូនថា «សេដ្ឋីព្រមឲ្យហើយ» តែគេថា «ឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះ ឲ្យហើយស្រេច» ។ ចៅផ្កាប់ត្រឡោក ឮមាតាបិតានិយាយប្រាប់ដូច្នោះ មានចិត្តត្រេកអរណាស់ ជម្រាបមាតាបិតាថា «លោកម៉ែលោកឪពុកកុំព្រួយបារម្ភ មុខជាបានដូចគំនិត ដែលកូនគិតទុកពីថ្ងៃមុខ» ហើយចៅផ្កាប់ត្រឡោក ក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើន ឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយ ។ បងប្អូនគេជួយទាំងអស់គ្នា ហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះ ស្លៀកពាក់តែងខ្លួនស្អាតបាត ពឹងកម្លោះផងគ្នា ឲ្យជូនទៅផ្ទះសេដ្ឋីនោះ លុះឡើងទៅដល់លើផ្ទះ សេដ្ឋីសួរថា «ចៅឯងមកមានការអ្វី? » ចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថា «ម៉ែឪពុកបាទប្រើខ្ញុំបាទជាកូន ឲ្យមកសូមក្រាបប្រណីប័ត្តលោកឪពុកអ្នកម្តាយ សូមទានប្រាប់ទីកន្លែងត្រង់ណា ឲ្យទានខ្ញុំបាទនឹងសង់ផ្ទះ ខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយ ជូនលោកឪពុកលោកម្តាយ ក្នុងវេលាថ្ងៃស្អែកនេះ » ។ សេដ្ឋីទាំងប្តីប្រពន្ធ គន់មើលរូបឫកពាចៅផ្កាប់ក្រឡោក នឹកសសើរក្នុងចិត្តថា «កូនប្រសារអញគ្រាន់បើដែរ តែមុខជាខូតខាតជំនួនដូចអ្នកមុនៗ ទៀតហើយ» ហើយសេដ្ឋីប្រាប់ទីកន្លែងឲ្យសង់នៅខាងជើង ឆ្ងាយពីផ្ទះធំ ចំនួន ៥ ព្យាម ។ ចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយ ក៏ប្រាបសំពោះលា នាំគ្នាត្រឡប់ទៅផ្ទះវិញ លុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះ ដែលធ្ងន់ៗ ផ្ទុករទេះស្រេចពីយប់ របស់ណាល្មលីសែង ក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេច ។ លុះព្រឹកឡើង ខ្លះដឹកនឹងរទេះ ខ្លះលីសែង ទៅដល់ផ្ទះសេដ្ឋី ខ្លះកាប់ដី ខ្លះជីករណ្តៅសសរ តាមខ្នាត់ទំហំផ្ទះ ៥ ល្វែង ខំធ្វើស្រុះគ្នាមិនឈប់ ឈប់តែពេលបរិភោគ បាយ បរិភោគបាយរួចនាំគ្នាធ្វើទៀត ទាល់តែហើយស្រេចក្នុងវេលាថ្ងៃនោះ រួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពេះជូនផ្ទះមហាសេដ្ឋីជាមាតាបិតាក្មេក ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ ។ លុះដល់ថ្ងៃខែ បានឫក្សល្អ មាតាបិតាទាំងពីរខាង ក៏រៀបវិវាហមង្គលការកូនរួចស្រេច ។ ឯចៅផ្កាប់ត្រឡោក លាក់តែត្រឡោកនោះ មិនឲ្យនរណាឃើញសោះ ដល់ពេលយប់រៀបផ្សំដំណេករួចហើយ ក៏ដេកក្នុងផ្ទះជាមួយគ្នា ។ ចៅផ្កាប់ត្រឡោក យកត្រឡោកនោះ ទៅផ្កាប់គ្របពីលើស្វាស២រួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បាន ហើយដេកឃ្លាតពីភរិយា ធ្វើកិរិយាសម្ងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយ ប្រើឧបាយយ៉ាងនេះ អត់ធន់បាន ៣ យប់ ។ យប់ក្រោយទៀតនាងភរិយានោះ រសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថា «ប្តីអញនេះ ដេកជាមួយគ្នាយូរយប់ហើយ គាត់ធ្វើព្រងើយកន្តើយ ហាក់ដូចជាគ្មានត្រូវការនឹងអញសោះ ជាគាត់ខ្ទើយរក្ស័យលិង្គ?» គិតក្នុងចិត្តដូច្នោះហើយ ក៏ចង់ដឹងប្រថុយលបលូកស្ទាបមើលឲ្យច្បាស់ ។ ចៅផ្កាប់ត្រឡោកដេកពុំលក់ទេ តែធ្វើជាស្រមុកខុលៗ ។ នាងប្រពន្ធនោះ លូកដៃស្ទាបត្រង់ស្វាសនោះ ពានទៅលើត្រឡោកផ្កាប់រលីងណិល ដកដៃមកវិញគិតថា«ប្តីអញនេះ នឹងថា ខ្ទើយឫក្ស័យលិង្គក៏មិនមែន សណ្ឋានហាក់ដូចជាភេទស្រីតែ ពោះគ្មានប្រឡាយ មុខគួរឲ្យឆ្ងល់ណាស់!» ។ លុះព្រឹកឡើង ខ្សឹបប្រាប់ម្តាយ តាមដំណើរ ដែលលបស្ទាបប្តីសព្វគ្រប់ ។ ម្តាយឮហើយ ដកដង្ហើមធំថា «ឱកូនងញអើយ! បានប្តីអ្វីក៏មិនដូចបុរសទាំងពួង ហើយនឹកបន្ទោសកូនប្រសាប្រុសនោះថា «បើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេ ហេតុម្តេចក៏ស្រឡាញ់កូនអញម្ល៉េះ?» គិតហើយ ក៏ប្រាប់សេដ្ឋីថាជាប្តីតាមដំណើរកូនស្រីប្រាប់សព្វគ្រប់ ។ សេដ្ឋីស្តាប់ហើយគិតថា «បើអញនិយាយខ្លាំង ខ្មាសអ្នកជិតខាង» ហើយនិយាយខ្សឹបខ្សៀវតែពីរនាក់ប្តីប្រពន្ធថា «កូនប្រសាយើងនេះ វាគ្រាន់បើដែរ ណ្ហើយគេហ៍អើយ! អាណិតវា ឲ្យប្រាក់ភស្តុភាបណ្ណាការនិងថ្លៃផ្ទះ មួយពាន់ប្រាំរយណែនទៅវា ហើយប្រាប់វា ឲ្យទៅនៅម៉ែឪវាវិញចុះ» គិតព្រមគ្នាហើយហៅកូនប្រសាថា «ជីឯងមកនេះ» ។ ចៅផ្កាប់ត្រឡោកឮសេដ្ឋីឪពុកក្មេកហៅខ្លួនហើយ ក៏ទៅអង្គុយជិតសំពះសេដ្ឋីៗ ប្រាប់ថា «ឯង ហាក់ដូចជាមិនស្រឡាញ់កូនអញសោះ! ណ្ហើយចុះ អញឲ្យប្រាក់មួយពាន់ប្រាំរយណែន ឯងយកទៅផ្ទះឪពុកម្តាយឯងវិញចុះ» រួចក៏រាប់ប្រាក់ប្រគល់ឲ្យគ្រប់ចំនួន។ ចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថា «លោកឪពុក! ខ្ញុំបាទសុំហិបធំ១ ដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផង» ។ សេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់ ចាត់បាវព្រាវឲ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះ ហើយជូនប្រាក់មួយពាន់ប្រាំរយណែននៅក្នុងហិបទៅមាតាបិតា ជម្រាប់រឿងសព្វប្រាប់ ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញ ។ លុះដល់ហើយ ចៅផ្កាប់ត្រឡោក ធ្វើឫកកិរិយាសញ្ជប់សញ្ជឹង ហាក់ដូចជារឭកអាល័យសេដ្ឋីនិងភរិយានោះពន់ពេក ។ សេដ្ឋីឃើញហើយសួរថា «ឯង! អញឲ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយ ហេតុម្តេចក៏មិនទៅ?» ។ ចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថា «ខ្ញុំបាទរឭកអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់ សុំនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តលាទៅផ្ទះវិញ» ។ សេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «យើងឲ្យវាដេកមួយយប់ទៀត ចុះវាមិនទាន់ជាអ្វីទេ ដូចជាដេកជាមួយនឹងប្រុសផងគ្នា» ។ លុះពេលយប់បរិភោគបាយរួច ចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយា ត្រឡោកនៅផ្កាប់ដដែល, ដល់យប់ចៅនាងភរិយាគិតថា «យប់ស្អែកនេះ ប្តីអញទៅនៅផ្ទះគាត់វិញហើយ, អញចង់ស្ទាបសង្កេតឲ្យច្បាស់» ។ ឯចៅផ្កាប់ត្រឡោកដេកផ្ងារដេកពុំលក់ ព្រោះកើតតម្រេកខ្លាំង ដូចជាគេទូលត្រឡោក ។ នាងភរិយានោះ លូកដៃទៅប៉ះត្រឡោកៗ ធ្លាក់ឮសូរតែខ្វស់ ។ ចៅផ្កាប់ត្រឡោកងាកផាំង ចូលទៅរួមរសនឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លា ។ លុះព្រឹកឡើង នាងនោះនិយាយជម្រាបម្តាយ«ម៉ែអើយ!បើប្តីខ្ញុំលាទៅផ្ទះវិញ សូមម៉ែអាណិតកូន ឃាត់កុំឲ្យគាត់ទៅ» ។ មាតាសង្ស័យណាស់សួរកូនៗ និយាយខ្សឹមជម្រាបមាតាថា«ម៉ែ! ប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួង មិនមែនជាខ្ទើយទេ» ។ ម្តាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថា «កូនយើងទាំងពីរ វាត្រូវចិត្តវាហើយ» ។ សេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសព្វគ្រប់ ក៏តបថា «កាលមុន ឯងនិយាយប្រាប់អញៗ ក៏ជឿថាពិតមែន អញបានសងថ្លៃភស្តុភាបណ្ណាការនិងថ្លៃផ្ទះ មួយពានប្រាំរយណែន ឲ្យទៅវា ឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួង ណ្ហើយចុះគេហ៍អើយ! បើត្រូវចិត្តគ្នាវាហើយ ប្រាក់ដែលយើង ឲ្យកូនប្រសានោះ ដូចជាឲ្យទៅកូនយើងទេ ប្តីប្រពន្ធវាមាន ក្រជាជាមួយគ្នាចុះ«ហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀងទៅ ។ លុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរា ទទួលមរណភាពទៅវេលាណា ស្តេចក្នុងព្រះនគរនោះ ទ្រង់ព្រះមេត្តាប្រោស តាំងចៅផ្កាប់ត្រឡោក និងភរិយាឲ្យធ្វើជាសេដ្ឋីតាងបិតាលុះអស់ជីវិត។
Thursday, 27 October 2016
រឿងចៅផ្កាប់ត្រឡោក

ត្រឡាចម្តេចមានបណ្តូល មនុស្សមួយទាំងមូល ណាក៏គ្មានប្រាជ្ញា
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment