ថោងនាងនាគ រឺ សំដេចកុម៉ែរាជ មានក្សត្រទាំងអស់៥ព្រះអង្គ ដែលបានសោយរាជសម្បត្ដិ បន្ដបន្ទាប់គ្នារៀងមកចា
ប់តាំងតែពីព.ស ២៧៧ ត្រូវជាឆ្នាំ២៦៧មុន គ.ស រហូតមកដល់ព.ស៥៤៣ ត្រូវជាឆ្នាំទី១មុនគ.ស។ រួមសេចក្ដីមក ព្រះ
រាជវង្សព្រះថោងនាងនាគបានគ្រប់គ្រងទឹកដីខ្មែរ អស់រយៈពេលប្រមាណជា ២៦៧ឆ្នាំ។ ព្រះរាជវង្សព្រះថោងនាងនាគ ត្រូវរលត់ផុតពូជ ដោយសារសម្តេចប្រទេសរាជ ស្ដេចចុងក្រោយបង្អស់ និង អគ្គមហេសីសុវណ្ណមាលា គ្មានបុត្រាបុត្រីសំរាប់បន្ដរាជ្យ។ អែព្រះញាតិវង្សជិតឆ្ងាយ ដែលមានសមត្ថភាព បុណ្យបារមីវិញក៏គ្មានដែរ។
ព្រះបាទទេវង្សអស្ចារ្យ
កាលនោះ មានបុរសកសិករម្នាក់ឈ្មោះអ្នកវង្ស និង ភរិយាឈ្មោះទាវ តាំងទីលំនៅរស់នៅជិតវាំងហ្លួង នៅមហានគរ
រាជធានីនៃកម្ពុជាធិបតី។ ប្ដីប្រពន្ធទាំងពីរនាក់ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យណាស់។ ដៃអ្នកទាំងពីរ បើកាន់របស់រ
បរអ្វីមួយហើយ របស់របរនោះ និង អាចក្លាយជាមាស, ទៅជាប្រាក់ រឺ ទៅជាត្បូងពេជ្រចរណៃ។
ប្រជាពលរដ្ឋមួយចំនួនធំ ដែលបានឃើញជាក់ស្ដែងនិងភ្នែក មហិទ្ធិរិទ្ធិខ្លាំងពូកែអស្ចារ្យរបស់អ្នកវង្ស និង នាងទាវ បាន
បាក់បបខ្លបខ្លាច គោរពស្ញប់ស្ញែង ហើយនាំគ្នាមូលមីកុះករមកចំនុះចូលសុំជ្រោកកោនក្រោមម្លប់បារមី។
កាលនោះដោយស្រុកខ្មែរពុំទាន់មានព្រះមហាក្សត្របន្ដរាជ្យ អំពីព្រះបាទប្រទេសរាជ, នាម៉ឺនមន្រ្ដីសេនាតូចធំទាំងអ
ស់ក្នុងព្រះរាជអានាចក្រ ដែលបានដឹងបានយល់ និង មានជំនឿថា អ្នកវង្ស-នាងទាវ ជាមនុស្សមានសមត្ថភាព មានបុ
ណ្យបារមីខ្ពង់ខ្ពស់អស្ចារ្យ បាននាំគ្នាមូលមតិ រៀបចំពលសេនាជាក្បួន ធ្វើដំនើរហែបុស្សបុក ទៅសុំអញ្ជើញប្ដីប្រពន្ធ
ទាំងពីរនាក់ អោយមកសោយរាជសម្បត្ដិ ដឹកនាំថែរក្សាការពារប្រទេសជាតិខ្មែរ។ ត្រង់វគ្គនេះ, បើតាមសៀវភៅ "ប្រជុំរឿងព្រេងខ្មែរភាគទី៥" នៃពុទ្ធសាសនបណ្ឌិត អ្នកវង្សនិងនាងទាវគ្មានបុណ្យបារ
មី រឺ សមត្ថភាពអ្វីឡើយ។ អ្នកទាំងពីរនាក់ បានឡើងសោយរាជដោយសារបានបរិភោគសាច់មាន់ខ្មៅត្រង់ដើមទ្រូង និង
ភ្លៅតែប៉ុណ្ណោះ។ ការឡើងសោយរាជសម្បត្ដិនេះកើតឡើងដោយសារការផ្សងព្រេងលែងដំរីរកអ្នកមានបុណ្យ, ដែ
លរៀបចំដោយក្រុមសេនាបតី។ ដំរីនោះបានទៅលុតជង្គង់ក្រាបនៅចំពោះមុខអ្នកវង្ស-នាងទាវ។ ដែលជាហេតុសំគា
ល់ថាជាអ្នកមានបុណ្យ។ ថ្ងៃ១កើត ខែពិសាខ ឆ្នាំវក ព.ស៥៤៤, ត្រូវជាគ.ស១ វេលាម៉ោង៩ព្រឹក ដែលជាថ្ងៃនក្ខត្ដរិក្សប្រជាជនខ្មែរ និង នាម៉ឺន
មន្រ្ដីសេនាបតីតូចធំគ្រប់ជាន់ថ្នាក់ មកពីគ្រប់ទិសតំបន់បាននាំគ្នារៀបចំប្រារព្ធធ្វើពិធីអភិសេក អ្នកវង្ស-នាងទាវជាព្រះ
មហាក្សត្រីយានី នៃនគរខ្មែរ កាលនោះអ្នកវង្សមានអាយុ ៣១ឆ្នាំ។ បានឡើងសោយរាជសម្បត្ដិកាលណា កសិករវង្ស
មានព្រះនាមថា ព្រះបាទសំដេចទេវង្សអស្ចារ្យខត្ដិយធិរាជ្យ អែនាងទាវវិញ បានប្ដូរព្រះនាមទៅជាសំដេចព្រះទេវុត្ដីអគ្គ
មហេសីស្រីទ្រង់លក្ខណ៍ អត្ដនារី។ព្រះបាទទេវង្សអស្ចារ្យ ជាព្រះមហាក្សត្រខ្មែរទី៦។ ព្រះអង្គបានគ្រប់គ្រងប្រទេសជាតិដោយសុខក្សេមក្សាន្ដ, នាំមកនូវ
ក្ដីចំរុងចំរើនបរិបូរណ៌ត្រជាក់ត្រជុំគ្រប់បែបយ៉ាង។ ក្នុងរជ្ជកាលព្រះអង្គប្រទេសកម្ពុជាគ្មានសត្រូវ ហើយក៏មិនបានជួប
ប្រទះនិងសង្គ្រាមដែរ។ ដើមកំនើតព្រះកេតុមាលា
ព្រះអង្គគ្មានបុត្រាបុត្រីទេ ក៏ប៉ុន្ដែ, តាមពង្សាវតារក្រុងកម្ពុជា របស់វត្ដទឹកវិល ស្រុកស្អាងខេត្ដកន្ដាល ព្រះបាទទេវង្ស
អស្ចារ្យ មានបុត្រីមួយអង្គព្រះនាមសុធាវត្ដី។ ដោយយល់ឃើញគ្មានបុត្រសំរាប់ស្នងរាជ្យបន្ដ ព្រះអគ្គមហេសីទ្រង់សុ
បិនឃើញព្រះអិន្រ្ទាធិរាជយាងចុះមកស្ទាបពោះព្រះនាង ហើយបានប្រទានកំរងពេជ្រចរណៃជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះ
ថ្លាមានប្រាំពីរពណ៌។ ព្រះនាងបានទួលថ្វាយព្រះរាជា អំពីសុបិននោះតាមដំនើរ។ ក្រោយបានសន្ដាប់សុបិន ព្រះបាទទេវ
ង្សអស្ចារ្យកោះហៅហោរាអោយទស្សន៍ទាយ។ ហោរាបានទូលថ្វាយថា ព្រះអគ្គមហេសីនិងទ្រង់មានគភ៌ មានបុត្រមួ
យព្រះអង្គ មានរិទ្ធិអំនាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់មកព្រះនាងក៏មានគភ៌មែន។
គ្រប់ខែថ្ងៃកាលណា ព្រះអគ្គមហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំចរព.ស ៦០៦ ត្រូវជាគ.ស៦២។ ព្រះរាជបុត្រនោះ
មានរូបឆោមលោមពណ៌ល្អស្អាតណាស់ ព្រះមាតាបិតាបានដាក់ព្រះនាមអោយថា "ព្រះកេតុមាលា" ដើម្បីរំលឹកអោ
យសំទៅតាមសុបិ។ កាលនោះព្រះកេតុមាលាព្រះជនបាន៦វស្សា ព្រះអិន្រ្ទាធិរាជដែលជាអូវពុកដើម ដោយសារនឹកស្រនោះកូនខ្លាំងពេក
បានបញ្ជាអោយទេវបុត្រព្រះនាមមាតុលី រៀបចំរាជរថពេជ្រយន្ដធ្វើដំនើរចុះទៅស្ថានមនុស្សលោក ទៅទទួលយាង
យកព្ររាជបុត្រមកលេងកំសាន្ដនៅស្ថានត្រៃត្រឹង្ស។ ពីព្រោះអតីតជាតិ ព្រះកេតុមាលា ត្រូវជាកូនរបស់ព្រះអិន្រ្ទ ព្រះ
កេតុមាលាបានទទួលបញ្ជា និង បេសកកម្មអូវពុក មកចាប់ជាតិជាមនុស្សលោក នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយកា
រពារថែរក្សា ព្រះពុទ្ធសាសនា និងស្រុកខ្មែរអោយបានជួបតែសេចក្ដីសុខសន្ដិភាពក្សេមក្សាន្ដ ប្រកបទៅដោយជោគជ័
យ សេរីមង្គល សំបូរណ៌សប្បាយចំរុងចំរើនជានិច្ចនិរន្ដ។ ពេលព្រលប់យប់រាត្រី ឈានជើងមកដល់កាលណា, ទេវបុត្រព្រះមាតុលី ក៏បរព្រះរាជរថចុះមកលើផែនពសុធា អនុ
វត្ដទៅតាមព្រះអិន្រ្ទាធិរាជ។ ព្រឹកព្រហាមស្រាងៗ ដោយដឹងថាបាត់ព្រះរាជបុត្រ ក្សត្រាក្សត្រីទាំងពីរអង្គកើតទុក្ខសោក
សង្រេង ភ័យព្រួយបារម្ភអិតអុបមា ព្រះមហាក្សត្របានកោះហៅក្រុមហោរាសាស្រ្ដបុរោហិតអោយមកប្រជុំជំនុំគិត
គូរពិចារណាទស្សន៍ទាយមើលអស់គ្រប់ជើងលេខ ដើម្បីអោយបានដឹងអំពីហេតុផលការពិត ហោរាបានទស្សន៍ទាយ
ទូលព្រះរាជាថា មនុស្សម្នាទាំងអស់ ក្នុងព្រះមហានគរ ត្រូវតែសមាទានកាន់សីលធម៌ តាមក្រិត្យក្រមវិន័យព្រះពុទ្ធអោ
វាទចំនួនប្រាំពីថ្ងៃ ពេលនោះគេនឹងរកឃើញព្រះកេតុមាលាជាមិនខាន។ ចំនែកព្រះអិន្រ្ទាធិរាជវិញ កាលបើបានជួបព្រះរាជបុត្រ បានខំបង្ហាត់បង្រៀនកូនអោយចេះចងចាំដឹង លឺ យល់នូវអស់
គ្រប់ចំនេះវិជ្ជាសិល្បសាស្រ្ដ និងពាក្យប្រៀនប្រដៅអប់រំ ច្បាប់វិន័យទសពិធរាជធម៌ ក្នុងការគ្របគ្រងដឹកនាំប្រទេស
ជាតិ ក្នុងឋានៈជាព្រះមហាក្សត្រ ព្រះអិន្ទ្របានយកព្រះកេតុមាលា ទៅអុទ្យានព្រះអង្គផ្ទាល់ អោយមុជទឹកក្នុងអាងអប់
ផ្កា ក្នុងមួយថ្ងៃប្រាំពីរដង ក្នុងរយៈពេលប្រាំពីរថ្ងៃ អោសកាសនោះទេវតាព្រាហ្មណ៍ម្នាក់ ត្រូវបានព្រះអិន្រ្ទាធិរាជ យាង
អោយមកសូត្រវេទមន្ដ ចំរើនព្រះជន្មព្រះកេតុមាលា អោយអាយុវែងច្រើនរយវស្សា មិនតែប៉ុណ្ណោះ ព្រះកេតុមាលា
បានដើរកំសាន្ដ ទៅស្ពានត្រៃត្រឹង្ស មើលអស់វាំងប្រាសាទគ្រប់ធុនគ្រប់ធី រហូតទៅដល់ក្រោលគោសួគ៌ទៀត។
ប្រាំពីរថ្ងៃក្រោយមក ដោយសារកំលាំងអំនាចធម៌ និង អុបោសុទ្ធសីលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រះអិ
ន្រ្ទាធិរាជក៏បញ្ជាអោយទេវបុត្រមាតុលី ដង្ហែនាំព្រះកេតុមាលាចុះទៅស្ថានកន្ដាល ដាក់ក្នុងព្រះបរមរាជវាំងព្រះមហា
នគរវិញ។ ព្រះបាទទេវង្សអស្ចារ្យ និង ព្រះអគ្គមហេសី ទ្រង់សប្បាយរីករាយក្នុងព្រះហរិទ័យអិតអុបមា ក្រោយដែល
បានជួបមុខ រកឃើញព្រះរាជបុត្រ។
ព្រះពិសនុការ ក្នុងខណៈជាមួយគ្នានោះដែរ ព្រះអិន្រ្ទាធិរាជបានចាត់ចែង បញ្ជាអោយវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ និងទេវបុត្រ
ចំនួនប្រមាណ៥០០អង្គទៀត ចុះមកចាប់ជាតិមានកំនើតជាមនុស្សលោកលើកទឹកដីខ្មែរ ដើម្បីធំដឹងក្ដីឡើងកាលណា
ត្រូវតែនាំគ្នារៀបចំកសាងប្រាង្គប្រសាទថ្វាយព្រះកេតុមាលា។
ចាប់ជាតិកើតជាមនុស្សកាលណា ព្រះវិស្សកម្មទេវបុត្រ មានឈ្មោះចៅចិត្ដកុមារ ព្រះអង្គមានប្រាជ្ញាភ្លឺមោះមុត ចេះ
ចងចាំគ្រប់តំរិះវិជ្ជាទាំងអស់គ្មានភ្លេចភ្លាត់ភាន់ច្រលំឡើយ។ អាយុបាន៨ឆ្នាំ ព្រះវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ រឺ
ចៅចិត្ដកុមារបានសុំខ្លួនចូលទៅបំរើព្រះមហាក្សត្រព្រះបាទទេវង្សអស្ចារ្យ។ ដោយយល់ឃើញថា ចៅចិត្ដកុមារជាក្មេ
ងម្នាក់មានចំនេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាវាងវៃ ឆ្លៀវឆ្លាតពូកែអស្ចារ្យ ព្រះអង្គក៏ចាត់ចែងតាំងជាមេជាងប្រចាំក្នុងព្រះ
បរមរាជវាំង ព្រះអង្គបានបញ្ជាព្រះពិសនុការអោយសាងវាំងប្រសាទ និង កំផែងនគរនានាជាច្រើន។
ក្នុងឆ្នាំចរ ព.ស៦១៨ ត្រូវជាគ.ស ៧៤ ចៅចិត្ដកុមារ និងមេជាងអែទៀតបានសាងធ្វើប្រាសាទ និង បូជនិយដ្ឋានអំពីថ្ម
ដោយមានទាំងជីកបារាយ សង់ស្ពាន និង ថ្នល់ផង។
តែបើតាម "ប្រជុំរឿងព្រេងខ្មែរភាគទី៥" របស់ពុទ្ធសាសនបណ្ឌិតវិញ ព្រះពិសនុការមិនមែនចុះមកពីឋានសួគ៌តាម
បញ្ជាព្រះអិន្រ្ទាធិរាជទេ។ ព្រះពិសនុការ ជាកូនប្រុសរបស់ទេពធិតាទិពសុតាចន្ទ និង ចឹកលឹមសេងដែលរស់នៅក្រុង
សៀងហៃ នៃប្រទេសចិន។ តាមរឿងព្រេងនិទាននោះ ថ្ងៃមួយ នាងទិព្វសុតាចន្ទ និងទេពធិតាបួនអង្គទៀតបាននាំគ្នាចុះ
មកលេងឋានកន្ដាល នៅចំពោះមុខផ្កាគ្រប់ពណ៌ រីកចំរុះស្គុះស្គាយព្រោងព្រាត ជះក្លិនពិដោរឈ្ងុយឈ្ងុបសុះសាយក្នុង
សួនច្បារចឹកលឹមសេង ទេពធិតាទិព្វសុតាចន្ទ ដែលខំទប់ចិត្ដអារម្មណ៍មិនបាន ក៏លូកដៃទៅលួចកាច់បេះផ្កាបានប្រាំមួ
យទង ដោយសារកំហុសនេះ នាងត្រូវទទួលកម្មពារវេរាចុះមករស់នៅធ្វើជាប្រពន្ធបំរើចឹកលឹមសេងចំនួន៦ឆ្នាំ គឺមួយ
ទងផ្កា ស្មើនិងមួយឆ្នាំ។ ទេពធិតាបានបំរើ ចឹកលឹមសេងដោយគ្មានហ្មង។ មួយឆ្នាំក្រោយមក នាងប្រសូត្របានកូនប្រុ
សមួយ ហើយដាក់ឈ្មោះថាពិសនុការ។ ព្រះពិសនុការត្រូវបានម្ដាយ នាំយកទៅសិក្សារៀនសូត្រគ្រប់អស់វិជ្ជាជាងជ្រៅ
ជ្រះនៅឋានសួគ៌។ ព្រះពិសនុការ រឺ ចៅចិត្ដកុមារ បានសាងប្រាង្គប្រាសាទ ជាច្រើនថ្វាយដល់ព្រះមហាក្សត្រមានជាអាទិ ប្រាសាទបាយ័ន បា
ពួន ភិមានអាកាស រំលេចដោយក្បូរក្បាច់រចនាល្អប្រណិត អមទៅដោយរូបសត្វដូចជា នាគ គ្រុឌ ក្រពើ សិង្គតោ ដំរី
៘ ថ្ងៃមួយព្រះបាទសំដេចទេវង្សអស្ចារ្យ បានបង្គាប់អោយព្រះពិសនុការ រៀបចំសាងប្រាសាទមួយទៀត សំរាប់ថ្វា
យដល់ព្រះកេតុមាលា ប្រាសាទដ៏សែនល្អប្រណិតនេះ ថ្ងៃក្រោយមកមានឈ្មោះថា នគរវត្ដ ដោយសារព្រះកេតុមា
លាបានដាក់ថ្វាយអុទ្ទិសចំពោះព្រះពុទ្ធសាសនា។ ប្រាសាទនគរវត្ដ មានទំរង់ទ្រង់ទ្រាយដូចក្រោលគោសួគ៌របស់ព្រះអិ
ន្រ្ទ ពីព្រោះកាលព្រះអង្គបានយាងទៅស្ថានត្រៃត្រឹង្ស ព្រះកេតុមាលាបានទតឃើញប្រាសាទធំៗ ល្អល្អះជាច្រើនមាន
ទាំងក្រោលគោសួគ៌ផង។ ដោយហេតុព្រះអង្គមិនហ៊ានមានចិត្ដលោភលន់ ប្រាថ្នាចង់បានប្រាសាទដូចព្រះអិន្រ្ទាធិរាជ
ហើយដើម្បីជៀសវាងកុំអោយក្លាយជាការប្រមាថកាតទាន ដល់ចេស្ដាព្រះអិន្ទ្រ ទើបបានជាព្រះកេតុមាលាទ្រង់សំរេ
ចចិត្ដ ចង់បានត្រឹមតែក្រោលគោព្រះអិន្រ្ទប៉ុណ្ណោះ។
អានបន្ថែមទៀត: រឿងចៅតប់ប្រមល់
0 comments:
Post a Comment