រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Thursday, 27 October 2016

រឿង ភ្នំនាងកង្រី


ភ្នំ​នាង​ក​ង្រី​ស្ថិត​នៅក្នុង​ស្រុក​កំពង់លែ​ង ខេត្ត​កំពង់ឆ្នាំង ។ មិនថាតែ​អ្នកដំណើរ​នៅក្នុង​ស្រុក ឬក៏​ជា​ជនជាតិ​បរទេស​ឡើយ ឱ្យ​តែ​ទៅ​ដល់​ទី​រួម​ខេត្តកំពង់ឆ្នាំង តែងតែ​ឆ្លៀត​ទៅដល់​ផ្សារ​ក្រោម​ ឈរ​គយគន់​ពី​មាត់​ច្រាំងទន្លេ សម្លឹង​ឆ្ពោះទៅ​ចំ​ភ្នំ​មួយ ដែលលាតសន្ធឹង​ពី​ត្បូង​ទៅ​ជើង មើលឃើញ​ហាក់ដូចជា​រូបរាង​ស្ត្រី​ម្នាក់​កំពុង​ដេក​ផ្កាប់មុខ និង​មាន​សក់វែង​រសាយ​ធ្លាក់​មក​ខាង​មុខ (​ជម្រាល​ភ្នំ​) ។​

​ប្រវត្តិ​នៃ​ភ្នំ​នាង​ក​ង្រី​នេះ ​គេ​ច្រើន​និយាយ​យោង​ទៅតាម​រឿង “​ប្ញ​ទ្ធី​សែន នាង​ក​ង្រី​” គឺក្រោយ​ពេល​ប្ញ​ទ្ធី​សែន​បាន​ដឹងថា នាង​ក​ង្រី​ជា​កូនយ​ក្ស ហើយ​ម្តាយ​នាង​ជា​យក្ស​ដែល​បាន​ខ្វេះ​ភ្នែក​ម្តាយ​ធំ​ និង​ម្តាយ​របស់​ខ្លួនទាំង​១២​នាក់ ​យក​មក​ទុក​នោះ ប្ញ​ទ្ធីសែន​ក៏​រកកល​ល្បិចលួច​រត់ចេញ ដោយ​ប្រមែប្រមូល​យក​ទ្រព្យ ពិសេស​គ្រាប់ភ្នែក​របស់ម្តាយទាំងអស់ ថ្នាំ​សម្រាប់​ព្យាបាល និង​វត្ថុ​សិល្ប៍​សាស្ត្រ​មួយចំនួន​សម្រាប់​ធ្វើការ​រារាំង​ កុំឱ្យ​នាង​កង្រី​តាម​ទាន់ ។​ ទីកន្លែង​ដែល​ប្ញ​ទ្ធី​សែន​ប្រើ​វត្ថុ​សិល្ប៍​ទិព្វ​ដើម្បី​ឃាត់ឃាំងដំណើរ​ នាង​ក​ង្រី​បាន​កើត​ជាទន្លេ បឹងបួរ​ដែល​មានឈ្មោះ​មកទល់​សព្វ​ថៃ​នេះ ដូចជា​ស្ទឹង​រុករក ​(​ឬ​ព្រែក​ពាមរ​) គឺជា​កន្លែង​ដែល​នាង​ក​ង្រី​ពុំ​អាច​ទៅមុខ​ទៀត​បាន​ព្រោះ​មាន​ស្ទឹង​ជា​ ឧបសគ្គ នាង​ក៏​ចេះ​តែ​ដើរ​រុករក​ប្ញ​ទ្ធី​សែន​នៅតាម​បណ្តោយ​ស្ទឹង​នោះ ​ទើប​ស្ទឹងនោះ​ជាប់​ឈ្មោះ​មក​ដូចខាងលើ ។

​ដល់​រក​មិនឃើញ​នាង​ក​ង្រី ក៏​បាន​មក​ដល់​កំពង់​មួយ​ហើយ​ឈរ​ស្រែកហៅ “​កំពង់​ហៅ​” តែ​ការនិយាយ​តៗ​គ្នា​ចេះ​តែ​ក្លាយ​បន្តិច​ម្តងៗ​រហូតមក​ដល់​សព្វ​ថៃ​នេះ​ ច្រើន​ហៅថា “​កំពង់​ហាវ​” វិញ ។ ​ចំណែក​ប្ញ​ទ្ធី​សែន ចេះ​តែ​ទៅ​មុខ​ដោយ​ពុំ​ព្រម​ឈប់ នាង​ក​ង្រី​ក៏​ចេះតែ​ស្រែកហៅ​ទាល់តែ​ដួល​ភ្លឹក ​ហើយ​ស្លាប់​នៅ​ទីនោះ​ទៅ (​ត្រង់​ភ្នំ​សព្វថៃ្ងនេះ​) ។ រីឯ​ពល​រេហ៍​របស់​នាងក​ង្រី​បាន​ដំណឹង​នេះ ក៏​នាំគ្នា​មក​ធ្វើបុណ្យ​នៅ​ទីនោះ​តែម្តង ដោយ​មាន​ការរៀបចំ​ជា​កន្លែង​ត្បាញ​ជា​សំពត់​ព្រែ​ផ្សេងៗ​សម្រាប់​រុំ​សព​នាង ​ក​ង្រី ហើយ​ក៏​កើត​ជា​បឹង​មួយ​ដល់​សព្វថៃ្ងនេះ​ឈ្មោះថា “​បឹង​សំពង​កី​” ។ ​នៅ​ទីនោះ​ដែរ​មាន​ភ្នំ​មួយ​ទៀត​ឈ្មោះ​ភ្នំ​ត្រងិល ពី​ដើម​គេ​ហៅថា​ភ្នំ ត្រល់​វិល ។ ត្រល់​ដែល​គេ​ត្បាញសំពត់​សម្រាប់​រុំ​សព​នាង​ក​ង្រី​, ត្រល់​ណា​ដែល​រឹល​ខូច គេ​ក៏​យក​ទៅ​គរ​ចោល ហើយ​ក៏​កើត​បាន​ជា​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ត្រល់​វិល​ទៅ ។

​ភ្នំ​មួយ​នៅក្បែរ​នោះ​ទៀត គេ​ហៅថា​ភ្នំ​ត្រល់​បែក ដោយ​ត្រល់​ណា​បែកៗ គេ​យក​ទៅ​គរ​ចោល​នៅ​ទីនោះ ក៏​កើត​ជា​ភ្នំ​ឈ្មោះ​ត្រល់​បែក តែ​បច្ចុប្បន្ន​គេ​ហៅ​ភ្នំ​នោះ​ថា​ជា​ភ្នំ​ត្របែក​ទៅវិញ ។​ នៅ​មាន​អន្លង់​មួយទៀត​គេ​ហៅ​ថា​អន្លង់​ល​ត គឺ​កាល​នោះ​គេ​ធ្វើ​នំ​លត​សម្រាប់​ធ្វើ​បុណ្យ រីឯ​កន្ត្រង​សម្រាប់​គោះ​លត​នោះ ដល់​ធ្វើ​រួច​ហើយ​គេ​យក​ទៅ​គរ​ចោល​កើត​ទៅជា​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​កន្ត្រ​ង ស្ថិតនៅ​ស្រុក​កំពង់លែង​នេះឯង ។

​តាម​ប្រវត្តិមួយទៀត ​លោកតា អ៊ុក សឿន ជា​អាចារ្យ​នៅ​វត្ត​គិរី​សុវណ្ណ នៅក្នុង​ឃុំ​តា​ងិល ស្រុក​កំពង់លែង បាន​ដំណាល​ប្រាប់​ខ្លី​ៗ​ថា “​កាលណោះ​មាន​ស្តេច​មួយ​អង្គ​មក​តាំងទី​នៅ​ជើងភ្នំ​តាងិល​នេះ ដោយ​បាន​បង្កើត​ទីក្រុង​មួយ​នៅ​ទីនោះ​ ។ ​ស្តេច​នោះ​មាន​អគ្គមហេសី​មួយអង្គ ដែល​មាន​រូប​សម្ផស្ស​ស្អាត​ណាស់​ឈ្មោះថា​នាង​កិន្នរី ។ ​នៅពេល​ដែល​អគ្គមហេសីនោះ​ស្លាប់​ទៅ ស្តេច​បាន​យក​សព​អគ្គមហេសី​នេះ​ទៅ​បញ្ចុះ​នៅលើ​ភ្នំ​នោះ ។ បើ​តាម​ប្រវត្តិសាស្ត្រ​ភ្នំ​នោះ​គ្មាន​ឈ្មោះ​អ្វី​ទេ ហើយប្រវត្តិសាស្ត្រ​នោះ​ក៏​គ្មាន​ឯកសារ​ពិត​ដែរ ។ ដល់​យក​នាង​កិន្នរី​យក​ទៅ​បញ្ចុះ​នៅលើ​ភ្នំ​នោះ គេ​ក៏​បាន​ហៅ​ភ្នំ​នោះ​ជា​ភ្នំ​កិន្នរី តែ​ក្រោយមក​ក៏ក្លាយ​បន្តិច​ម្តងៗ​ទៅ​ជា​ភ្នំ​នាង​ក​ង្រី​វិញ គឺ​មកពី​ឈ្មោះ​នាង​កិន្នរី​នេះឯង ។ ចំណែក​ខាងត្បូង​ភ្នំ​នោះ​មាន​ច្រក​មួយ​មានឈ្មោះ​ថា ច្រក​ស្តេច ព្រោះ​ស្តេច​ច្រើន​ឡើង​ទៅ​លើ​ភ្នំ​នោះ ហើយ​នៅ​លើ​ភ្នំ​មាន​វាលដែល​ចាស់​បុរាណ​ច្រើន​លេងអង្គុញ​លើ​វាល​នោះ ព្រោះនៅលើ​ភ្នំ​សម្បូរ​ដោយ​ដើម​អង្គុញ​ច្រើនណាស់ និង​ក្រៅពីនេះ​នៅ​មាន​ដើម​ប្រទាល​ដែល​សម្រាប់ធ្វើ​ថ្នាំ​ទៀតផង ។ អ្នកស្រុកនៅកំពង់ឆ្នាំងតែងនិយាយគ្រប់មាត់ថា​ប្រទាល​នៅលើ​ភ្នំ​នាង​ក​ង្រី​នោះ​ពូកែ​ណាស់ ។ យោងតាម​រឿងនិទាន​នេះ ភ្នំ​នាង​ក​ង្រី​កើតចេញ​ពី​ឈ្មោះ​របស់​មហេសី​ស្តេច ដែល​មានឈ្មោះ​ថា​នាង​កិន្នរី​នោះឯង ។​

និយាយ​តាម​លក្ខណៈ​ភូមិសាស្ត្រ​វិញ បើ​យើង​ឈរ​នៅលើ​ច្រាំងទន្លេ​មើល​ពី​ផ្សារ​ក្រោម​ខេត្ត​កំពង់ឆ្នាំង​ទៅ ភ្នំ​នេះ​ស្ថិត​នៅ​ភាគ​ឦសាន មើលទៅ​វា​មាន​រាង​បញ្ឆិត​បន្តិច ។​ ភ្នំ​នេះ​វា​នៅ​ស្រប​នឹង​ស្ទឹង​មួយ​ឈ្មោះ​ស្ទឹង​ពាម​ទន្លា ។ ស្ទឹង​នេះ​កាត់​ពី​ជើង​មក​ត្បូង​ត្រង់ ឯ​ភ្នំ​ក៏​កាត់​ពី​ជើង​មក​ត្បូង​ត្រង់​ដែរ ។ ​យើង​មើល​ពី​លិច ឬក៏​មើល​ពី​កើត គឺ​ឃើញ​ភ្នំ​នោះ​ចំ​ទទឹង​ច្បាស់​ជា​ង​យើង​មើល​ពី​កំពង់ឆ្នាំង​ទៅ ។ ​ខែវស្សា​ស្រុក​កំពង់លែង​ទាំងមូលមានទឹក​ព័ទ្ធជុំវិញ​ភ្នំ មើល​ទៅ​ដូច​ជា​កោះ​មួយ​នៅ​កណ្តាល​សាគរ​យ៉ាង​ដូច្នោះ ។​


​ចំពោះ​ឈ្មោះ​ភ្នំ​ដែល​នៅ​ជិតៗ​នោះ គេ​ហៅថា​ភ្នំ​ត្រងិល​នោះ​វា​សម​ហើយ ព្រោះ​នៅលើ​ភ្នំ​ត្រងិល​នោះ​អត់​មាន​ដើមឈើ​ទេ នេះ​បើ​តាម​ភូមិសាស្ត្រ​ជាក់ស្តែង ។ រីឯ​ភ្នំ​មួយទៀត​គឺ​ភ្នំ​ត្របែក បើ​តាម​ភូមិសាស្ត្រ​ពិត គឺ​នៅ​លើ​ភ្នំ​នោះ​សម្បូរ​ទៅដោយ​ដើម​ត្របែកព្រៃ ជាពិសេស​ខែវស្សា​យើង​មើល​ពី​ច​មា្ងយ​ទៅ​ឃើញ​ផ្កាត្របែកព្រៃ​រីក​សាយ​ចេញ​នូវ ​ពណ៌​សលាយ​ស្វាយ​ព្រោងព្រាត​ពេញ​លើ​ភ្នំ​នោះ ។ ​ចំពោះ​កំពង់​ហាវ​វិញ គឺ​បើ​តាម​ភាសា​អ្នកស្រុក​នៅ​ទីនោះ​ពាក្យ​ថា “​ហាវ​” មានន័យ​ប្រឡាយទឹក​ហើយ​ភូមិសាស្ត្រ​ជាក់ស្តែង គេ​បាន​ជីក​ប្រឡាយ​មួយ​ក្បែរ​នោះ គឺ​ខែប្រាំង​កំពង់​ហាវ​ជា​ផ្សារ​មួយ ប្រឡាយ​នោះ​គេ​ជីក​កាត់​រហូត​ទៅ​ដល់​កំពង់​បឹង​សម្រាប់​ផ្លូវ​កាណូត តែ​ឥឡូវនេះ​គេ​បើក​បរ​បាន​តែ​ខែវស្សា​ប៉ុណ្ណោះ ។ ដូចនេះ​ប្រវត្តិ​ឈ្មោះ​កំពង់​ហាវ គឺ​មកពី​វា​មាន​ប្រឡាយ​ដែល​គេ​ជីកទៅដល់​កំពង់​នោះ ហើយ​គឺ​មាន​រហូត​ទៅ​ដល់​ទីរួមស្រុកឯណោះ បើពិនិត្យ​ទៅតាម​ភូមិសាស្ត្រ ។​

​​អ្នកស្រុក​នៅ​ទីនោះ​ជឿថា ​នៅលើ​ភ្នំ​នោះ មាន​កន្លែង​ម្យ៉ាង​ជា​កន្លែង​ទឹកផុស​ឡើង​ដែល​គេ​ហៅថា “​ជប់​” ។ ជប់​នោះ​មាន​ច្រើន​កន្លែង មាន “​ជប់​បេង​”, “​ជប់​ត្នោត​”, “​ជប់ ស្បូវ​ឃ្លាំង​”... ហើយ​ជប់​នោះ​គ្មាន​នរណា​ទៅ​ជីក​អ្វី​ឡើយ គឺ​វា​ចេញ​ទឹក​មក​ឯកឯង​តែម្តង ។ ពេល​គេ​ឡើង​ទៅ​ដល់​ជប់​នោះ គេ​ត្រូវ​កាប់​ដើមឈើ​យក​ទៅ​បុក​កន្លែង​នោះ​ដើម្បី​ឱ្យ​វា​មាន​សិរី​សួស្តី ។ នៅ​ជុំវិញ​ជប់​នោះ​មាន​ដុះ​ម្អម ដែល​អ្នកស្រុក​សន្មត​ថា ជា​រោម​របស់​នាង​ក​ង្រី​ ម្ល៉ោះហើយគេ​មិន​ហូប​ទេ ព្រោះ​ខ្លាច​សាប​សិល្ប៍​មន្តអាគម​របស់គេ ។

​​តាម​ការនិយាយ​ចចាមអារាមតៗ​គ្នាមក គេចំណាំពោលថា អ្នកស្រុក​នៅ​កំពង់​លែង​គេ​មិន​និយម​ហូប​ម្អម​ទេ ប៉ុន្តែ​ការពិត​គឺ​អ្នកស្រុកភូមិគេបរិភោគគ្រប់​តែ​គ្នា ​គឺ​មានតែ​ចាស់ៗ​ខ្លះដែល​រក្សារបៀន​មន្តអាគម​ប៉ុណ្ណោះ ដែលមិនពិសារ ។ ម្យ៉ាង​ទៀត​ត្រង់​កន្លែង​ជប់​យោនី​នាង​ក​ង្រី​នោះ គឺ​ខែវស្សា​មានទឹក​ជាប្រចាំ តែ​ចំពោះ​ខែប្រាំង​ទាល់តែ​យើង​យក​ឈើ​ទៅ​បុក​ទើប​ចេញ​ទឹក ហើយ​ម្យ៉ាងទៀត​ទឹក​នៅ​ជុំវិញ​ភ្នំ​នោះ​មាន​ជាតិ​ភ្លា​វ អ្នក​ពី​ច​មា្ងយ​ពិបាក​នឹង​ផឹក​ណាស់​ ។​

​ពេល​ទៅ​មើល​ភ្នំ​នាង​ក​ង្រី គេ​ឃើញ​ដូចជា​មាន​នារី​ម្នាក់​ដេក​ផ្កាប់​មុខ​សណ្តូក​ខ្លួន​យ៉ាង​អាណោចអាធ័ម ​បំផុត ។ បើ​មើល​ពីចំហៀង​មិនសូវ​ច្បាស់​ទេ ។ ដូនតា​យើង​បាន​ឱ្យឈ្មោះ​ថា​ជា​ភ្នំ​នាង​ក​ង្រី​នោះ ​គឺ​សមស្រប​ទៅ​តាម​ទិ​ដ្ឋ​ភាព​ភ្នំ​នោះ​ណាស់ ។ ​បើ​យើង​ចង់​ទៅ​មើល​ឱ្យបាន​ច្បាស់​នូវ​ទិដ្ឋភាព​ភ្នំ​នាង​ក​ង្រី​នោះ យើង​ត្រូវ​ទៅ​មើល​ពី​ទិស​ខាងលិច​ចំ នៅ​ត្រង់​ឃុំ​ប្រឡាយ​មាស ក្នុង​ស្រុក​កំពង់លែង​នោះ ។ ចំពោះ​ទិស​ខាងជើង​ជា​ផ្នែក​ចុងជើង​របស់​រូបរាង​ភ្នំ មាន​ភូមិ​ពោធិ៍ ភូមិ​កំពង់​បា​ចិន និង​ទិស​ខាងត្បូង​ផ្នែក​ក្បាល​ភ្នំ មាន​ភូមិ​ត្របែក​និង​ភូមិ​ត្រងិល ។ រីឯ​ភូមិសាស្ត្រ​នៅ​ជើងភ្នំ ផ្នែក​ខាងកើត​ភ្នំ មាន​វាលស្រែ​និង​ដើមត្នោត ឯ​ផ្នែក​ខាងលិច​ភ្នំ​វិញ​ជាប់​នឹង​ដងស្ទឹង​ពាម​ទន្លា មាន​ភូមិ​សំរោង ។ ប្រជាជន​នៅ​ម្តុំនោះ​មាន​មុខរបរ​ធ្វើស្រែ​ចម្ការ​និង​ការនេសាទ ៕

0 comments:

Post a Comment