ក្នុងរជ្ជកាលនោះមុខគួរអោយវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗទៅរកដណ្ដឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា។ ធ្វើដូច្នេះអស់មួយរាជស្ដេចស្រីនេះ។ លុះមកដល់រាជស្ដេចក្រោយៗ ទៀតពួកស្រីៗជំនុំគ្នាថា «អីលូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្ដឹងប្រុសៗធ្វើជាប្ដី បើដូច្នេះយើង នឹងនាំគ្នាលើកដីចាក់ពូនជាភ្នំភ្នាល់ជាមួយនឹងប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំមួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើង ត្រូវប្រុសៗដណ្ដឹងយើងជាស្រីវិញ»។ លុះគិតដូច្នេះហើយក៏នាំគ្នាទៅបបួលពួកប្រុសធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំនែន កេណ្ឌមនុស្សស្រីអោយបានច្រើន ខាងប្រុសមានមេកំនែន ដើរកេណ្ឌខាងប្រុស ខាងស្រីមានមេកំនែនដើរកេណ្ឌខាងស្រី។ លុះកេណ្ឌបានគ្នាច្រើនគ្រប់ចំនួនខាងប្រុស ខាងស្រីរួចហើយក៏និយាយនឹងគ្នាថា «យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ»។ គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាជញ្ជូនដីរែកទូលតាមភាពរៀងខ្លួនទៅ។
ដលមាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា «យើងទាំងអស់គ្នាខុសហើយ ផ្កាយព្រឹកមែនទែ នទើបតែនឹងរះសោះ»។ ហើយនាំគ្នាក្រលេកទៅភ្នំស្រីមានកំពស់ខ្ពស់ជាងភ្នំខ្លួន ក៏មានសេចក្ដីអៀនអន់ក្នុងចិត្ដដោយ ចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗ ក៏ដន្ដឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វថ្ងៃនេះ។
0 comments:
Post a Comment