រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Tuesday, 8 November 2016

រឿង វត្ដបញ្ញាជី

នៅ​ឃុំ​ត្បូង​​ក្រពើ​ ស្រុក​​កំពង់​ស្វាយ ខេត្ដ​កំពង់​ធំ មាន​ភូមិ​មួយ​ឈ្មោះ​ភូមិ​បញ្ញាជី​។ នៅ​ចំកណ្ដាល​ភូមិ​នោះ​មាន​វត្ដ​មួយ​ហៅ​ថា ​វត្ដ​​បញ្ញាជី​។ បាន​ជា​ហៅ​វត្ដ​បញ្ញាជី​ ព្រោះ​វត្ដ​នោះកើត​ពីសាម​ណេរ​មួយ​អង្គ ជា​ជី​មាន​បញ្ញា​នៅ​វត្ដ​នោះ ដូច​មាន​សេច​ក្ដី​រៀប​រាប់​ត​ទៅ​នេះ​៖

នៅ​ក្នុង​សម័យ​ដែល​ប្រាក់​សុទ្ធ​ក្រ​ក្រៃ​លែង​ គឺ​ក្នុង​សម័យ​ដែល​ខ្មែរ​យើង​ប្រើ​កាស​ស្ពាន់ រឺ​សំណរ​នៅ​ឡើយ​។ កាល​នោះ​មាន​ពួក​ចាម​(ខ្មែរ​អិស្លាម​) មួយ​ក្រុម​ជា​ឈ្មួញ​គោ​ចូល​ទៅ​ខេត្ដ​កំពង់ធំ ដើម្បី​ទិញ​គោ​ក្របី​នាំ​យក​ទៅ​លក់​នៅ​កូសាំង​ស៊ីន​។ លុះ​ធ្វើ​ដំនើរ​មក​ដល់​វត្ដ​នោះ ដែល​ទើប​នឹង​សាង​ថ្មី​ ពុំ​ទាន់​ដាក់​នាម​វត្ដ​នៅ​ឡើយ ពួក​ចាម​ក៏​នាំ​គ្នា​ចូល​ទៅ​សំណាក់​ នៅ​វត្ដ​នោះ​។
លោក​គ្រូ​មេ​វត្ដ​ពុំ​បាន​ជ្រាប​នូវ​ពាក្យ​បញ្ជោរ​លើក​ជើង របស់​ឈ្មួញ​នោះ​ក៏​ឆ្លើយ​ថា «ល្អ​មែន​! សាសនា​ខ្មែរ​» ហើយ​មា ន​ព្រះ​ភក្រ្ដ​ញញឹម​ ហាក់​ដូច​ជា​សប្បាយ​ក្នុង​ព្រះ​ទ័យ​ណាស់ ដោយ​សារ​បាន​លឺ​សំដី​របស់​ពួក​ឈ្មួញ​នោះ យូរ​លោក​ឆ្លើយ​ថា «ចំរើន​ពរ ពិត​មែន​ខ្មែរ​យើង​»។

ពួក​ឈ្មួញ​ទាំង​នោះ​យល់​ថា លោក​គ្រូ​ចាប់​ព្រះ​ទ័យ​នឹង​សំដី​ខ្លួន ហើយ​ក៏​និយាយ​ថា «ពេល​ក្រោយ​បើ​ខ្ញុំ​ករុណា​ចូល​មក​ទិញ​គោ​ក្របី​មួយ​លើក​ទៀត នឹង​ទិញ​ល័ក្ខ​សំរាប់​ជ្រលក់​ចីវរ​មក​ប្រ​គេន​មិន​ខាន​»​។ លោក​គ្រូ​ថា «អាត្មា​អរ​ណាស់ ព្រោះ​នៅ​ស្រុក​ស្រែ ពុំសូវ​សំបូរ​ល័ក្ខ​ទេ»​។ ពួក​ចាម​ផ្ដើម​និយាយ​ទៀត​ថា «សុំ​ទោស​លោក​គ្រូ គោ​លោក​គ្រូ​ដែល​ចង​ក្រោម​កុដិ​ សូម​ទុក​ដាក់​អោយ​ខ្ញុំ​ករុណា​មក​! ទុក​ធ្វើ​អ្វី​? លោក​គ្រូ​រក​​ពី​កូន​សិស្ស​ទៀត​គង់​តែ​បាន​ ជាវ​យក​បច្ច័យ​សំរាប់​កសាង​វត្ដ​ទៅ​ ខ្ញុំ​ករុណា​ប្រគេន​១០​បាត​។ លោក​គ្រូ​គិត​ថា «គោ​រក​ទៀត​បាន ហើយ​គោ​នេះ​សិស្ស​គេ​ប្រ​គេន​ទទេ​ផង​ អីលូវ​ឈ្មួញ​គេ​អោយ​ថ្លៃ​ដល់ ១០​បាត គួរ​លក់​ណាស់​ហើយ ព្រោះ​គ្មាន​នរ​ណា​អោយ​ថ្លៃ​លើស​នេះ​ទៀត​ទេ​»​។ គិត​ស្រេច​លោក​គ្រូ​មាន​ពុទ្ធ​ដិកា «ចំរើន​ពរ​! មិន​អី​ទេ​អាត្មា​ទុក​ដាក់​អោយ​ដង្ខៅ​បាន​»​។ ចាម​ត្រេក​អរ​ណាស់​ដក​ប្រាក់​២​រៀល​កក់​។ អែ​លោក​គ្រូ​មាន​ចិត្ដ​ត្រេក​អរ​ណាស់​ដែរ​ ដោយ​គិត​ថា មុខ​ជា​បាន​ប្រាក់​នេះ​មក​កសាង​វត្ដ​ហើយ​។ ចាម​និយាយ​ នឹង លោក​គ្រូ​មេ​វត្ដ​ថា «សន្យា​៧​ថ្ងៃ​ទៀត​ ខ្ញុំ​ករុណា​នឹង​វិល​មក​យក​គោ ហើយ​នឹង​ប្រគេន​បច្ច័យ​គ្រប់​ចំនួន​ ព្រោះ​អីលូវ​ត្រូវ​ការ​ធ្វើ​ដំណើរ​ត​ទៅ​ទៀត​»​។

ក្រោយ​ថ្ងៃ​ដែល​ពួក​ចាម​ចេញ​ផុត​ពី​វត្ដ​មួយ​ថ្ងៃ ជូន​ជា​ថ្ងៃ​សីល​ពួក​អុបា​សក​ អុបា​សិកា ជើង​វត្ដ​មក​ជួប​ជុំ​គ្នា​ក្នុង​ទី​វត្ដ​នោះ លោក​គ្រូ​មាន​ពុទ្ធ​ដិកា​ថា «អាត្មា​ជាវ​គោ​អោយ​ចាម​ទៅ​ហើយ តំលៃ ១០​បាត វា​បញ្ចាំ​២​រៀល នៅ​ខ្វះ​៨​បាត ប្រាំ​ពីរ​ថ្ងៃ​ទៀត​វា​នឹង​មក​យក​គោ ព្រម​ទាំង​ប្រ​គល់​ប្រាក់​អោយ​គ្រប់​ចំនួន​ អាត្មា​ជាវ​នេះ​ថ្លៃ​ណាស់ ព្រោះ​ត្រូវ​ការ​យក​ប្រាក់​កសាង​វត្ដ​ផង​» ពួក​អុបា​សក​អុបា​សិកា​បន្ទោស​លោក​ថា «លោក​គ្រូ​ម្ចាស់​គិត​ខុស​ហើយ គោ​នេះ​ល្អ​ណាស់ មិន​គួរ​លក់​តំលៃ​ថ្លៃ​ប៉ុណ្ណឹង​នោះ​ទេ បើ​លក់​បែប​នេះ​តើ​លោក​គ្រូ​រក​ពីណា​បាន​ទៀត​?​»​។
ពេល​នោះ​លោក​គ្រូ​ចៅ​អធិការ​ មិន​ចេញ​វាចា​មួយ​មាត់​សោះ នឹក​ថា អញ​ខុស​មែន ក៏​មួរ​ម៉ៅ​ក្នុង​ចិត្ដ​ថា អញ​ធ្លាប់​តែ​ស្ដី​បន្ទោស​អោយ​គេ ពេល​នេះ​គេ​តិះ​ដៀល​គំនិត​អញ​វិញ​បាន​។ លុះ​ដល់​អុបា​សក អុបា​សិកា​ត្រលប់​ទៅ​ផ្ទះ​វិញ​លោក​គ្រូ​មេ​វត្ដ​ចូល​ទៅ​ក្នុង​បន្ទប់​ចាក់​សោ​ជិត​មិន​ចេញ​ក្រៅ​សោះ​។ ព្រះ​សង្ឃ​ក្នុង​វត្ដ​មាន​សេច​ក្ដី​ព្រួយ​បារម្ភ​គ្រប់​ព្រះ​អង្គ ពេល​នោះ​សាម​ណេរ​មួយ​អង្គ មាន​បញ្ញា​វៃ​ជា​សិស្ស​សំនព្វ​លោក​គ្រូ​ធំ​បាន​ទូល​ព្រះ​សង្ឃ​ថា «ខ្ញុំ​ករុណា​មាន​អុបាយ​មួយ អាច​នឹង​ពិត​ពុទ្ធ​ដិកា​លោក​គ្រូ​ កុំ​អោយ​ខ្ញាល់​បាន​»​។ ព្រះ​សង្ឃ​អែ​ទៀត​ក៏​ព្រម​អោយ​សាមណេរ​ធ្វើ​អុបាយ​កុំអោយ​លោក​ខ្ញា ល់​។ ត​មក​សាម​ណេរ​នោះ​ ចូល​ទៅ​គោះ​ទ្វារ​ទូល​លោក​គ្រូ​ថា «សូម​ព្រះ​តេជ​គុណ និមន្ដ​មក​ឆាន់​ចុះ បើ​ខ្លាច​ពួក​ចាម​យក​​គោ ខ្ញុំ​ករុណា​មាន​អុបាយ​កុំ​អោយ​វា​យក​បាន តែ​សូម​ព្រះ​តេជ​ព្រះ​គុណ​និមន្ដ​ទៅ​កាន់​ទី​ឆ្ងាយ យក​ទាំង​គោទៅ​ជា​មួយ​ផង ទុក​អោយ​ពួក​ចាម​មក​ត​ទល់​នឹង​ខ្ញុំ​ព្រះ​ករុណា​ចុះ​»​។

លោក​គ្រូ​យល់​ថា «គំនិត​នេះ​ត្រូវ​ក៏​បើក​ទ្វារ​បន្ទប់​និមន្ដ​ចេញ​ទៅ​កាន់​វត្ដ​អែ​ទៀត​យក​គោ​ទៅ​ទុក​កន្លែង​ផ្សេង​»​។ គ្រប់ ៧​ថ្ងៃ​ពួក​ចាម​មក​ដល់ ចូល​ទៅ​រក​លោក​គ្រូ​។ សាម​ណេរ​នោះ​និយាយ​ទៅ​កាន់​ចាម​នោះ​ថា «លោក​គ្រូ​មាន​ការ​និមន្ដ​​ទៅ​វត្ដ​ដទៃ​ទៅ​ហើយ​ ថៅ​កែ​មាន​ការ​អ្វី​?​»​។ ចាម​ថា​ «ខ្ញុំ​ករុណា​មក​យក​គោ ដែល​លោក​គ្រូ​លក់​អោយ​ពី​ថ្ងៃ​មុន​»​។ សាមណេរ​នោះ​ប្រាប់​ថា «យក​ចុះ​តែ​សូម​ប្រគល់​ប្រាក់​អោយ​តែ​គ្រប់​ចំនួន​មក​»​។ ចាម​រាប់​ប្រាក់​៨​រៀល​នោះ​ប្រគេន​សាមណេរ សាម​ណេរ​​ថា «ទេ​! កាល​លោក​គ្រូ​និយាយ​ថា​ ១០​បាត​នោះ គឺ​វាល់​សាច់​ប្រាក់​ពេញ​១០​បាត ដែល​លោក​សង្ឃ​ដាក់​​ចង្ហាន់​ មិន​មែន​១០​បាត​ជា​ប្រាក់ ១០​រៀល​ទេ​ លុះ​តែ​ថៅ​កែ​វាល់​ប្រាក់​ពេញ ១០​បាត​លោក​សង្ឃ​ប្រ​គេន​លោក ​ទើប​​លោក​ទទួល​យក​»​។ ចាម​ប្រកែក​ថា «មិន​មែន​ទេ​! ខ្ញុំ​ព្រះ​ករុណា​និយាយ​នឹង​លោក​គ្រូ​ថា ១០បាត គឺ​១០​រៀល​ហើយ​នៅ ខ្វះ​៨​រៀល​ទៀត​» ។ សាម​ណេរ​ថា​យក​សាច់​ប្រាក់​មក វាល់​នឹង​បាត​លោក​បិណ្ឌ ទើប​បាន​ពុំ​មែន​១​បាត​គិត ១​រៀល​ទេ​ប្រាក់​ត្រឹម​១០​រៀល​ធ្វើ​ម្ដេច​នឹង​យក​ទៅ​សាង​វត្ដ​បាន បើ​ថៅ​កែ​ពុំ​វាល់​ប្រាក់​នឹង​បាត​អោយ​លោក​ទេ ​អាត្មា​ក៏​ពុំ​ព្រម​អោយ​គោ​ដែរ​ អែ​ប្រាក់​២​រៀល​ដែល​កក់​នោះ អាត្មា​សុខ​ចិត្ដ​ចេញ​ជំនួស​លោក​គ្រូ ហ្នែ​! យក​ទៅ​ចុះ​ប្រាក់​២​រៀល​។
ពួក​ចាម​ទាល់​គំនិត​អិត​មាន​អ្វី​ជជែក​ត​ទៅ​ទៀត ក៏​នាំ​គ្នា​ចុះ​ពី​លើ​កុដិ​ធ្វើ​ដំណើរ​ទៅ​។ កាល​បើ​ចាម​ចេញ​ផុត​ពីវត្ដ​ហើយ សាម​ណេរ​នោះ​ទៅ​និមន្ដ​លោក​គ្រូ​មក​វិញ​ទូល​តាម​ដំណើរ​។ អែ​លោក​គ្រូ​ក៏​និមន្ដ​មក​កាន់​វត្ដ​វិញ មាន​សេច​ក្ដី​កោត​សរ​សើរ​ ដល់​ប្រាជ្ញា​សាម​ណេរ​នោះ​ជា​ច្រើន​ ឈប់​ហៅ​សាម​ណេរ​នោះ​ថា លោក​នេន ទៅ​ជា​ហៅ​ថា «ជី​មាន​បញ្ញា» វិញ​។​ អែ​អ្នក​ស្រុក​ជិត​ឆ្ងាយ​ហៅ​យារ​ៗ​ក្លាយ​មក​ថា «បញ្ញាជី» ហើយ​វត្ដ​ថ្មី​នោះ​គេ​ដាក់​ឈ្មោះ​ថា «វត្ដ​បញ្ញា​ជី» ជាប់​រហូត​មក​ដ ល់​សព្វ​ថ្ងៃ​នេះ ព្រោះ​ទំនៀម​ខ្មែរ​ថា បុរស​ណា​បាន​បួស​ជា​បុព្វ​ជិត អ្នក​ស្រុក​ពុំ​ហ៊ាន​ហៅ អា​មឹង​ឡើយ​ បើ​បួស​ជា​សាមណេរ​គេ​ហៅ​ថា «លោក​នេន ជា​ភិក្ខុ​ថា លោក​ភិក្ខុ» បើ​សឹក​ពីនេន​ រឺ​ ភិក្ខុ​ហៅ​ថា បណ្ឌិត ដែល​ក្លាយ​មក​ជា​អន្ទិត នោះ​អែង​ ហើយ​ជា​ពិសេស​ទៀត​គឺ​សឹក​ពី​នេន​ហៅ​ថា «ជី» ពីភិក្ខុ​ហៅ​ថា «អ្នក»។

0 comments:

Post a Comment