រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Wednesday, 9 November 2016

រឿង​ មេណ្ឌកសេដ្ឋី



រឿង​មេណ្ឌកសេដ្ឋី
(ចាក ធ. ខុ.)
(អនុភាព​ផល​ទាន​ធំហួស​និគរ​ភទ្ទិយះ គង់​នៅ​ក្នុង​ព្រៃ​ម្លិះ​ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌​ទេសនា ប្រារព្ធ​នឹង​មណ្ឌក​សេដ្ឋី)

មាន​សេចក្តី​ដំណាល​ថា ព្រះ​សាស្តា​ទ្រង់​យាង​ទៅ​នគរ​ភទ្ទិយះ ដោយ​បាន​ឃើញ​ឧបនិស្ស័យ​សោតាបត្តិ​ផល​នៃ​ជន​ទាំង​នោះ​គឺ មេណ្ឌក​សេដ្ឋី​១ នាង​ចន្ទ​បទុមា​ជា​ភរិយា​នៃ​លោក​សេដ្ឋី​១ ធនញ្ជយ​សេដ្ឋី​ជា​កូន​ប្រុស​១​ កូន​​ប្រសាស្រី​ឈ្មោះ​សុមនទេវី​១ ចៅ​គាត់​ឈ្មោះ​នាង​វិសាខា​១ នឹង​ខ្ញុំ​ប្រុស​ឈ្មោះ​បុណ្ណះ​១ ។ សួរ​ថា​ព្រោះ​ហេតុ​អ្វី បាន​ជា​សេដ្ឋី​នេះ​ឈ្មោះ​មេណ្ឌកសេដ្ឋី? ឆ្លើយ​ថា​មាន​ពពែ​មាស​ប្រមាណ​ប៉ុន​ដំរី​ខ្លះ​ប៉ុន​សេះ​ខ្លះ ប៉ុន​គោ​ឧសភខ្លះ​បាន​ផុស​ពី​ក្នុង​ដី​ខាង​ក្រោយ​ផ្ទះ​គាត់​ទំហំ​៨​ករីស ។ ឆ្នុក​សូត្រ​៥​ពណ៌​ដែល​បុញ្ញកម្ម​បាន​តាក់​តែង​ឡើង​នៅ​នឹង​មាត់​ពពែ​ទាំង​នោះ ។

កាល​ណា​ត្រូវ​ការ​គ្រឿង​បរិភោគ មាន​ទឹក​ដោះ​ស្រស់ ប្រេង ទឹក​ឃ្មុំ​នឹង​ស្ក​អំពៅ​ឬ​គ្រឿង​ឧបភោគ មាន​សំពត់​ប្រាក់​មាស​ជា​ដើម​គេ​ដក​ឆ្នុក​ពី​មាត់​ពពែ​ទាំង​នោះ​គ្រឿង​ឧបភោគ និង​បរិភោគ​ដែល​ចេញ​ពី​មាត់​ពពែ​មួយ​ៗ ល្មម​ដល់​អ្នក​នៅ​ក្នុង​ជម្ពូ​ទ្វី​ទាំង​មូល ។ តាំង​ពី​ពេល​នោះ​មក គេ​ឲ្យ​ឈ្មោះ​គាត់​ថា​មេណ្ឌកសេដ្ឋី ។


សួរ​ថា ចុះ​គាត់​មាន​ធ្វើ​បុព្វក​ម្ម​ដូចម្តេច​ខ្លះ? បាន​ឮ​ថា​ក្នុង​កាល​ព្រះពុទ្ធ​ទ្រង់​ព្រះ​នាម​វិបស្សី គាត់​ជា​ក្មួយ​នៃ​កុដុម្ពី​ឈ្មោះ​អេវរោជះ ហើយ​ឪពុក​មា​ក៏​ឈ្មោះ​អវរោជះដែរ ។ ក្នុង​ជំនាន់​នោះ​ឪពុក​មា​បាន​រៀប​ចំ​ធ្វើ​កុដិ​ថ្វាយ​ព្រះ​សាស្តា​អង្គ​នោះ ។ ក្មួយ​ទៅ​កន្លែង​ឪពុក​មា​និយាយ​សុំ​ថា បពិត្រ​លោក​ឪពុក​មា​យើង​ទាំង​ពីរ​នាក់​កសាង​កុដិ​ជា​មួយ​គ្នា​ឪពុក​មា​ប្រកែក​មិន​ព្រម​ឲ្យ​ធ្វើ​ជា​មួយ​គ្នា ហើយ​ប្រាប់​ថា ខ្ញុំ​ធ្វើ​នេះ​មិន​ឲ្យ​សាធារណ៍​ជា​មួយ​នឹង​នរណា​ទេ ខ្ញុំ​កាសាង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ក្មួយ​គិត​ថា បើ​លោក​ឪពុក​មា​គាត់​កសាង​គន្ធកុដិ​នៅ​កន្លែង​នេះ​គួរ​តែ​អញ​កសាង​កុញ្ជរ​សាលា​នៅ​កន្លែង​នេះ​ផង ទើប​គួរ​សម លុះ​គិត​ឃើញ​ហើយ ក៏​ឲ្យ​គេ​ដឹក​នាំ​យក​គ្រឿង​ទិព្វ​សម្ភារះ​អំពី​ព្រៃ​ ហើយ​ឲ្យ​ធ្វើ​សរសរ ទាំង​ឡាយ​យ៉ាង​នេះ គឺ​សរសរ​មួយ​ស្រោប​សុទ្ធ​តែ​មាស​ សសរ​មួយ​ស្រោប​សុទ្ធ​តែ​ប្រាក់ នឹង​សសរ​មួយ​ទៀត​ស្រោប​សុទ្ធ​តែ​កែវ​មណី នឹង​ឲ្យ​គេ​ធ្វើ​ធ្នឹម ក្រប​សន្ទះ​ទ្វារ បង្អួច បង្កង់​និង​ឥដ្ឋក្រាល សុទ្ធ​តែ​វិចិត្រ​ដោយ​មាស​ទាំង​អស់ ហើយ​និង​ធ្វើ​កុញ្ជរ​សាលា​ពី​កែង​៧​ប្រការ​ថ្វាយ​ព្រះ​តថាគត​នៅ​ត្រង់​កន្លែង​ប្រទល់​មុខ​នឹង​គន្ធ​កុដិ ។

ចុង​កំពូល​ទាំង​៣ ខាង​លើ​នៃ​កុញ្ជរ​សាលានោះ​ធ្វើ​អំពី​ដុំ​មាស​ក្រហម​កែវ​ផលិត​នឹង​កែវ​បវាឡ ។ អវរោជះ​ជា​ក្មួយ​ញ៉ាំង​ជាង​ឲ្យ​ធ្វើ​មណ្ឌប​ជាវិការះ នៃ​កែវ​ត្រង់​កណ្តាល​កុញ្ជរ​សាលា ហើយ​ដាក់​គ្រែ​ធម្មាសនះ​នៅ​ត្រង់​កន្លែង​នោះ ។ ជើង​គ្រែ​ធ្វើ​ពី​ដុំ​មាស​ក្រហម មេ​គ្រែ​ទាំង​៤ ក៏​ធ្វើ​ពី​មាស​ដូច​គ្នា ហើយ​គាត់​ឲ្យ​ជាង​ធ្វើ​រូប​ពពែ​មាស ៤​ដាក់​ទ្រ​ជើង​គ្រែ​ធម្មា​សនះ​ទាំង​៤​ដែរ​និង​ធ្វើ​រូប​ពពែ​២​ដាក់​ទ្រជើង​តាំង​ដូច្នេះ​គាត់​ត្រូវ​ធ្វើ​រូប​ពពែ​មាស​៦​ដាក់​ទុក​ក្នុង​មណ្ឌប​នោះ ដំបូង​គាត់​ឲ្យ​គេ​ត្បាញ​ធ្វើ​កម្រាល​ធម្មាសនះ លើក​កណ្តាល​ឲ្យ​ត្បាញ​សូត្រ​ធ្វើ​ពី​មាស និង​លើក​ក្រោយ​ឲ្យ​ត្បាញ​សូត្រ​ពី​កែង​មុក្តា​ឯ​បង្កាន់​ដៃ​ធ្វើ​ពី​ខ្លឹម​ចនន្ទ៍​ក្រហម ។កាល​បើ​កុញ្ជរ​សាលា​កសាង​រួច​ស្រេច​ហើយ គាត់​ធ្វើ​បុណ្យ​ឆ្លង​សាលា​នោះ និមន្ត​ព្រះ​សាស្តា​ព្រម​ទាំង​ភិក្ខុ​សង្ឃ​៦៨​សែន​អង្គ​ថា្វយ​ទាន​អស់​៤​ខែ​ក្នុង​ថ្ងៃ​ជា​ទី​បំផុត​គាត់​ប្រគេន​ត្រៃ​ចីវ​ហើយ​ដែល​មាន​តម្លៃ​១០០០​កហាបណៈ គាត់​ប្រគេន​ដល់​ភិក្ខុ​ថ្មី​ក្នុង​សង្ឃ។


អចរោជះ​បាន​ធ្វើ​បុញ្ញ​កម្ម ក្នុង​ព្រះ​ពុទ្ធ​កាល​ព្រះ​នាម​វិបស្សី​យ៉ាង​នេះ ច្យុត​ពី​អត្ត​ភាព​នោះ បាន​ទៅ​កើត​ក្នុង​ទេវលោក និង​មនុស្ស​លោក​ជា​ច្រើន​ជាតិ លុះ​ដល់​មកភទ្ទកប្ប​នេះ​បាន​មក​កើត​ក្នុង​ត្រកូល​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​នា​ក្រុង​ពារាណសី មាន​នាម​ប្រាកដ​ថា ពារាណសេដ្ឋី ។ 

សម័យ​ថ្ងៃ​មួយ​គាត់​ដើរ​ទៅ​គាល់​ព្រះ​រាជា បាន​ជួប​នឹង​បុរោហិត​សួរ​ថា​លោក​អាចារ្យ​តើ​មាន​ភេទ​ដូចម្តេច លោក​បាន​គន់​គូរ​មើល​នក្ខត្តឬក្ស​ដែរ​ឬទេ? ។

បុរោហិត​ជំរាប​ថា ខ្ញុំ​បាន​គន់​គូរ​រួច​ហើយ មាន​ភ័យ​អន្តរាយ​មួយ​កើត​ឡើង ចុះ​ភ័យ​នោះ​ដូចម្តេច? ភ័យ​កើត​ពី​អត់​បាយ​ស៊ី​លោក​សេដ្ឋី តើ​នឹង​មាន​កើត​នៅ​ពេល​ណា? កន្លង​ពី​នេះ​ចំនួន​៣​ខែ​ទៀត ។ សេដ្ឋី​បាន​ស្តាប់​ពាក្យ​ដែល​បុរោហិត​នោះ​ប្រាប់​ហើយ គាត់​ឲ្យក​ម្ម​របស់​គាត់​ធ្វើ​ស្រែ​ឲ្យ​បាន​ច្រើន ដើម្បី​ទុក​ការពារ​អត់​បាយ បាន​ធ្វើ​ជង្រុក​២៥០​ដាក់​ស្រូវ​ពេញ​ទាំង​អស់ ។ កាល​បើ​គាត់​ដាក់​ជង្រុក​មិន​អស់​គាត់​ដាក់​ក្នុង​ពាង​ថែម​ទៀត ហើយ​នៅ​សល់​ទៀត គាត់​ឲ្យ​ជីក​ធ្វើ​រណ្តៅ​កប់​ទុក​ថែម​ទៀត ។

លុះ​ដល់​សម័យ​ថ្ងៃ​មួយ​ភ័យ​ពី​អត់​បាយ​បាន​កើត​ឡើង សេដ្ឋីបរិភោគ​ស្រូវ​ដែល​ខ្លួន​បាន​កប់​ទុក លុះ​ដល់​ស្រូវ​ដែល​គាត់​កប​ទុក​ក្នុង​ដី​ដាក់​ពាង និង​ដាក់​ជង្រុក​អស់​ហើយ គាត់​ហៅ​ទាសកម្មករ​របស់​គាត់​មក​ប្រាប់​ថា នែ​អ្នក​រាល់​គ្នា​ អ្នក​ឯង​ចូរ​ទៅ​ចុះ ចូរ​ទៅ​រស់​នៅ​ក្នុង​ភ្នំ​បើ​ពេល​ណា​ដែល​ស្រុក​បាន​សាន្ត​ត្រាណ មាន​បាយ​ស៊ី​ស្រួល​បួល​អ្នក​រាល់​គ្នា​ចង់​មក​នៅ​ជា​មួយ​នឹង​យើង​មក​ចុះ បើ​មិន​ចង់​មក​នៅ​ទេ ក៏​រក​កន្លែង​ណា​ដល់​រស់​នៅ​បាន​ស្រួល​ទៅ​ចុះ ។

ពួក​ទាសកម្មករ​ទាំង​នោះ ក៏​នាំ​គ្នា​លា​សេដ្ឋី ទៅ​រក​កន្លែង​រៀង​ៗ​ខ្លួន​ប្លែក​តែ​ខ្ញុំ​ប្រុស​គាត់​ម្នាក់​ក្រាញ​នៅ​ជា​មួយ​នឹង​សេដ្ឋី​នោះ​មិន​ព្រម​ចេញ​ទៅ​ណា​ឡើយ ។ ជន​ទាំង​៥​នាក់​គឺ​សេដ្ឋី​និង​ភរិយា​កូន​ប្រុស​នឹង​កូន​ប្រសារ​ព្រម​ទាំង​ខ្ញុំ​ប្រុស​ឈ្មោះ​បុណ្ណះ​នៅ​ក្នុង​ផ្ទះ​នោះ​កាល​បើ​ស្រូវ​ដែល​ខ្លួន​ទុក​ដាក់​អស់​ហើយ ក៏​នាំ​គ្នា​វាយ​បំបែក​ដី​ស្អិត​ព្ធ​ដ៏​ជញ្ជាំង រើស​គ្រាប់​ស្រូវ​ដែល​នៅ​ជាប់​នឹង​ជញ្ជាំង​នោះ​យក​មក​ចំអិន​បរិភោគ ។ លំដាប់​នោះ​សេចក្តី​ស្រេក​ឃ្លាន​គ្រប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​ៗ ណា​មួយ​ដី​ស្អិត​នោះ​ក៏​ខ្លួន​វាយ​រើស​យក​អស់​រលីង​ហើយ​ បាន​ស្រូវ​ត្រឹម​តែ​កន្លះ​អាឡកះ​គាត់​យក​ទៅ​បុក​បាន​ជា​អង្ករ​មួយ​នាឡិ ហើយ​យក​ទៅ​ដាំ​បាយ​ក្នុង​ឆ្នាំង​បើ​ដូច្នើ​ចូរ​ប្អូន​គាស់​រើ​យក​មក​ចំអិន​អាហារ ។

ប្រពន្ធ​និយាយ​ប្រាប់​ថា​បើ​យើង​ចំអិន​បបរ យើង​អាច​រស់​នៅ​បាន​ពីរ​ពេល បើ​យើង​ដាំ​បាយ​អាច​រស់​បាន​តែ​មួយ​ពេល បពិត្រ​ស្វាមី បើ​ដូច្នោះ​ឲ្យ​ខ្ញុំ​ដាំ​បាយ ឬ ដាំ​បបរ? សេដ្ឋី​ប្រាប់​ថា វត្ថុ​ដទៃ​ទៀត​យើង​គ្មាន​ទេ បើ​យើង​បំណាច់​នឹង​ស្លាប់​ក៏​ឲ្យ​តែ​បាន​បាយ​ស៊ី​ឆ្អែត ហើយ​សឹម​ស្លាប់ទៅ​ចុះ បើ​ដូច្នោះ​ចូរ​ប្អូន​ចំអិន​បាយ​ទៅ​ចុះ ។ ប្រពន្ធ​ក៏​ព្រម​ចំអិន​បាយ​តាម​ពាក្យ​បង្គាប់​របស់​ប្តី ហើយ​ចែក​ជា​៥​ចំណែក​រួច​ដួស​​បាយ​ចំណែក​សេដ្ឋី​ដាក់​នៅ​នឹង​មុខ​គាត់ ។​

ខណះ​នោះ​មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយ​អង្គ​គង់​នៅ​ភ្នំ​គន្ធមាទន៍ លោក​ទើប​នឹង​ចេញ​ពី​សមាបត្ត ។ តាម​សេចក្តី​ដំណាល​ថា សេចក្តី​ស្រេក​ឃ្លាន​មិន​បៀតបៀន​លោក​ដែល​នៅ​ក្នុង​សមាបត្តទេ ដោយ​សារ​កម្លាំង​សមាបត្ត តែ​ដល់​ពេល​ចេញ​មក​វិញ សេចក្តី​ឃ្លាន​បៀត​បៀន​ជា​ខ្លាំង ដូច​ជា​ដុត​តម្បាពោះ​លោក ព្រោះ​ហេតុ​នោះ ទើប​លោក​ពិចារណា​កន្លែង​ណា​ដែល​អាច​ទៅ​រក​អាហារ​បិណ្ឌ​បាត​បាន ។

ក្នុង​ថ្ងៃ​នោះ បើ​ជន​ណា​ឲ្យ​ទាន​ដល់​លោក តែង​បាន​សម្បត្តិ​ទាំង​ឡាយ​មាន​ឋានះ​ជា​សេនាបតី​ជា​ដើម​តាម​សេចក្តី​ដែល​ខ្លួន​ប្រាថ្នា ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​លោក​ត្រូវ​ពិចារណា​មើល​ដោយ​ទិព្វ​ចក្ខុ​ហើយ​ពេល​នោះ ឆាតកភ័យ​កើត​ពេញ​ជម្ពូ​ទ្វីប ចំណែក​ជន​ទាំង​៥ នាក់​នៅ​ក្នុង​ផ្ទះ​សេដ្ឋី​ចំអិន​បាយ​តែ​អង្ករ​១​នាឡិ តើ​ជន​ទាំង​នោះ​មាន​សទ្ធា​ដែរ​ឬ​ទេហ្ន៎? អាច​នឹង​សង្គ្រោះ​អាត្មា​អញ​បាន​ដែរ​ឬ​ទេ​ហ្ន៎ ? លុះ​ពិចារណា​ទៅ​ឃើញ​ថា ជន​ទាំង​នេះ​មាន​សទ្ធា​ផង អាច​សង្គ្រោះ​ដល់​អាត្មា​អញ​ផង ទើប​លោក​ស្ពាយ​បាត្រ​ទៅ​ឈរ​បង្ហាញ​ខ្លួន​នៅ​ត្រង់​ទ្វារ​ខាង​មុខ​ផ្ទះ​សេដ្ឋី ។

សេដ្ឋី​គ្រាន់​តែ​បាន​ឃើញ​ព្រះ​បច្ចេក​ពុទ្ធ​ភ្លាម មាន​ចិត្ត​ជ្រះ​ថ្លា​គិត​ថា ការ​អត់​បាយ​យ៉ាង​នេះ​អញ​បាន​ជួប​ប្រទះ ព្រោះ​តែ​អញ​មិន​ឲ្យ​ទាន​ក្នុង​កាល​មុន​ហើយ​ភត្ត​នេះ​ទៀត ក៏​អាច​រក្សា​អញ​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ បើ​អញ​ប្រគេន​ទៅ​លោក​ម្ចាស់​វិញ នឹង​អាច​បាន​ជា​ប្រយោជន៍​ដល់​អញ​អស់​កោដិ​នៃ​កប្ប​ដ៏​ច្រើនមិន​ខាន លុះ​គាត់​គិត​ហើយ​ដូច្នោះ​ហើយ ក៏​កាន់​យក​ភោជន​បាយ​នោះ ចូរ​ទៅ​រក​ព្រះ​បច្ចេក​ពុទ្ធ ថ្វាយ​បង្គំ​ដោយ​បញ្ចង្គ​ប្រតិស្ឋាន​និមន្ត​លោក​ចូល​ទៅ​ក្នុង​ផ្ទះ​ លាង​ព្រះ​បាទ​ឲ្យ​គង់​លើ​អាសនះ ហើយ​យក​ភត្ត​នោះ​មក​ដាក់​ក្នុង​បាត្រ​ព្រះ​បច្ចេកពុទ្ធ​ ។

កាល​បើ​ភត្ត​ធ្លាប់​ទៅ​ក្នុង​បាត្រ​បាន​ពាក់​កណ្តាល លោក​បិទ​បាត្រ​ទៅ​វិញ ។ សេដ្ឋី​ទូល​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន បាយ​ដែល​គេ​ចំអិន​ពី​អង្ករ ១​នាឡិ​សំរាប់​ជន​ទាំង​៥​នាក់​នោះ ឯ​ចំណែក​បាយ​មួយ​ចំណែក​​នេះ​ ខ្ញុំ​ព្រះ​ករនា​មិន​អាច​ធ្វើ​ឲ្យ​ទៅ​ជា​ពីរ​ចំណែក​បាន​ឡើយ សូម​លោក​ម្ចាស់​កុំ​សង្គ្រោះ​ខ្ញុំ​ព្រះ​ករុណា​ក្នុង​ជាតិ​នេះ​ខ្ញុំ​ព្រះ​ករុណា​ប្រគេន​មិន​ឲ្យ​មាន​សល់ លុះ​ទូល​ព្រះ​ពុទ្ធ​ដីកា​ដូច្នោះ​ហើយ គាត់​ប្រគេន​ភត្ត​ទាំង​អស់ ហើយ​ប្រាថ្នា​ប្រកាស​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន ចាប់​តាំង​ពី​ពេល​នេះ​ទៅ សូម​កុំ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​បាន​ជួប​ប្រទះ​នឹង​ភ័យ​ពី​អត់​បាយ​មាន​សភាព​បែប​នេះ​ទៀត ក្នុង​ជាតិ​ដែល​ខ្ញុំ​ព្រះករុណា​កើត​ហើយ គប្បី​ជា​អ្នក​ជា​អាច​ឲ្យ​វិចភត្ត​ដល់​មនុស្ស​ដែល​នៅ​ក្នុង​ជម្ពូ​ទ្វីប​ទាំង​មូល​ នឹង​សូម​ឲ្យ​ធារ​ស្រូវ​សាលី​ក្រហម​របស់​ខ្ញុំ​ព្រះ​ករុណា​ធ្លាក់​បំពេញ​ជង្រុក​ទាំង​អស់​ក្នុង​ខណះ​ដែល​ខ្ញុំ​ព្រះ​ករុណា ប្រើ​ឲ្យ​ជម្រះ​ជង្រុក ២៥០ ហើយ​អង្គុយ​ក្បែរ​ទ្វារ​នៃ​ជង្រុក​ទាំង​នោះ​ហើយ​ក្រឡេក​មើល​ទៅ​ខាង​លើ ម្យ៉ាង​ទៀត​ភរិយា​នេះ​ក្តី កូន​ប្រសា​ក្តី​កូន​ប្រសាស្រី​នេះ​ក្តី​និង​ខ្ញុំ​ប្រុស​នេះ​ក្តី​របស់​ខ្ញុំ​ព្រះ​ករុណា ក៏​សូម​ឲ្យ​បាន​សម្រេច​មក​ជា​ស្វាមី​របស់​អញ​ត្រូវ​សេចក្តី​ស្រេក​ឃ្លាន​គ្រប​សង្កត់​យ៉ាង​ខ្លាំង អញ​ក៏​មិន​អាច​នឹង​បរិភោគ​តែ​ម្នាក់​ឯង​ដែរ ហើយ​ក៏​ប្រគេន​ភត្ត​ចំណែក​របស់​ខ្លួន​ដល់​ព្រះ​បច្ចេក​ពុទ្ធ​ប្រាថ្នា​ថា​ បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន ចាប់​ពី​ពេល​នេះ​ទៅ​សូម​កុំ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ជួប​ប្រទះ​នឹង​ភ័យ​អន្តរាយ​បែប​នេះ​ទៀត កាល​ខ្ញុំ​ព្រះ​ករុណា​យក​ថាស​សំរាប់​បាយ​ចែក​មនុស្ស​ដែល​នៅ​ក្នុង​ជម្ពូ​ទ្វីប​ទាំង​មូល​ ដរាប​ណា​ខ្ញុំ​មិន​ទាន់​ក្រោក​ចេញ ដរាប​នោះ​សូម​ឲ្យ​មាន​បាយ​នៅ​ពេញដ​ដែល ហើយ​ស្វាមី​ខ្ញុំ​ព្រះ​ករុណា​នេះ​ក្តី កូន​ប្រុស​នេះ​ក្តី កូន​ប្រសារនេះ​ក្តី​នឹង​ខ្ញុំ​ប្រុស​នេះ​ក្តី​សូម​ឲ្យ​បាន​ជា​គ្រួសារ​ខ្ញុំ​ព្រះ​ករុណា​វិញ​ដដែល ។

ឯ​កូន​ប្រុស ក៏​បាន​ប្រគេន​ភត្ត​ចំណែក​របស់​ខ្លួន​ទៅ​ព្រះ​បច្ចេក​ពុទ្ធ​ដែរ​តាំង​ប្រាថ្នា​សូម​កុំ​ឲ្យ​ខ្ញុំ​បាន​ជួប​នឹង​ភ័យ​អន្តរាយ​បែប​នេះ​ទៀត​ម្យ៉ាង​ទៀត​កាល​បើ​ខ្ញុំ​ព្រហ​ករុណា​កាន់​យក​ថង់​មួយ ដែល​មាន​កហាបណះ​ពេញ​ឲ្យ​ទាន​ដល់​អ្នក​ជម្ពូ​ទ្វីប​ទាំង​មូល​សូម​ឲ្យ​ថង់​នេះ​នៅ​ពេញ​ដដែល ហើយ​មាតាបិតា​ខ្ញុំ​នេះ ក៏​សូម​ឲ្យ​នៅ​ជា​មាតា​បិតា​ដដែល ឯ​ភរិយា​ខ្ញុំ​នឹង​ខ្ញុំ​ប្រុស​របស់​ខ្ញុំ​នេះ​ក៏​សូម​ឲ្យ​បាន​នៅ​ជួប​ជុំ​គ្នា​វិញ​ដែរ ។ ឯ​កូន​ប្រសារ​ស្រី ក៏​ប្រគេន​ភត្ត​ចំណែក​ខ្លួន ហើយ​តាំង​សច្ចា​ថា សូម​កុំ​ឲ្យ​ជួប​នឹង​ភ័យ​បែប​នេះ​ដែរ​មួយ​វិញ​ទៀត បើ​ខ្ញុំ​កញ្ជើ​ស្រូវ​មួយ​ពី​មុខ ឲ្យ​ទាន​វីជភត្ត​ដល់​អ្នក​ជម្ពូ​ទ្វីប​ក៏​សូម​កុំ​ឲ្យ​ខ្វះ​កន្លះ​ពី​កញ្ជើ​នេះ ហើយ​ឪពុក​ម្តាយ​នេះ ក៏​សូម​ឲ្យ​បាន​ជា​ឪពុក​ម្តាយ​ក្មេក​នៅ​ក្នុង​ជាតិ​នេះ​ដែរ​ ចំណែក​ស្វាមី និង​ខ្ញុំ​ប្រុស​នេះ​ក៏​សូម​បាន​ដូច​ទៅ​ព្រះ​បច្ចេក​ពុទ្ធ​ ហើយ​តាំង​ប្រាថ្នា​ថា កុំ​ឲ្យ​ជួប​នឹង​ឆាតភ័យ​ដូច​ជាតិ​នេះ​ទៀត ហើយ​សូម​ឲ្យ​នាយ​ចៅ​ហ្វាយ​ទាំង​នេះ​បាន​ជា​នាយ​ចៅ​ហ្វាយ​របស់​ខ្លួន​នៅ​ក្នុង​អនាគត​ជាតិ ម្យ៉ាង​ទៀត​បើ​កាល​ណា​ខ្ញុំ​ភ្ជួរ​ស្រែ​សូម​ឲ្យ​អាចម៍​បំណាស់​តែ​៧ គឺ​អាចម៍​បំណាស់​៣​ខាង​នេះ ៣​ខាង​នោះ​នឹង​កណ្តាល​មួយ​ឲ្យ​បាន​ហើយ​ស្រេច ក្នុង​ស្រែ​មួយ ។

ក្នុង​ថ្ងៃ​នោះ​បើ​ខ្ញុំ​ប្រុស​ប្រាថ្នា​នូវ​ដំណែង​ជា​សេនាបតី ក៏​បាន​សំរេច​ដែរ ប៉ុន្តែ​គាត់​ប្រាថ្នា​ឲ្យ​ជន​ទាំង​អស់​នោះ​នៅ​តែ​ជា​ចៅ​ហ្វាយ​នាយ​របស់​គាត់ ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​នាយ​ចៅ​ហ្វាយ​របស់​គាត់​ម្យ៉ាង​ប៉ុណ្ណោះ បាន​ជា​គាត់​មិន​ប្រាថ្នា​ឲ្យ​បាន​ទៅ​អ្វី​ទៀត ។ ព្រះ​បច្ចេកពុទ្ធ លុះ​ជន​ទាំង​អស់​នោះ​តាំង​ចិត្ត​ប្រាថ្នា​គ្រប់​គ្នា​ហើយ ទើប​លោក​ពោល​ថា សូម​ឲ្យ​បាន​សំរេច​ដូច​សេចក្តី​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​អនុមោទនា​ដោយ​គាថា​របស់​ព្រះ​បច្ចេកពុទ្ធ​ទាំង​ឡាយ អធិដ្ឋាន​ចិត្ត​ឲ្យ​ជន​ទាំង​នោះ​ឃើញ​លោក​ដរាប​ទៅ​ដល់​ភ្នំ​គន្ធ​មាទន៍ ដើម្បី​ឲ្យ​ជន​ទាំង​នោះ​រឹង​រឹត​តែ​មាន​សេចក្តី​ជ្រះ​ថ្លា​ខ្លាំង​ឡើង​ទៀត ។

ជន​ទាំង​នោះ​ក៏​បាន​ឈរ​មើល​លោក​ឃើញ​រហូត​ដល់​ទៅ​ភ្នំ​នោះ លោក​បាន​ចែក​ភត្ត​នោះ​ដល់​ព្រះ​បច្ចេក​ពុទ្ធ​៥០០ អង្គ​បាន​ឆាន់​ឆ្អែត​គ្រប់​គ្រាន់​ដោយ​អានុភាព​នៃ​ឬទ្ធិ​របស់​លោក ។ លុះ​ដល់​ថ្ងៃ​ជ្រេររ​បន្តិច​ប្រពន្ធ​សេដ្ឋី​លាង​ឆ្នាំ​គ្រប​ទៅ​វិញ ។ សេដ្ឋី​ត្រូវ​សេចក្តី​ស្រេក​ឃ្លាន​គ្រប​សង្កត់​ខ្លាំង ក៏​ដេក​លក់​ទៅ លុះ​ដល់​រសៀល​ទើប​គាត់​ភ្ញាក់​ពី​ដេក​សួរ​ប្រពន្ធ​ថា នមានបាយ​ក្តាំង​នៅ​ក្នុង​ឆ្នាំង​ខ្លះ​ដែរ​ឬ​ទេ? ប្រពន្ធ​ទោះ​បី​ដឹង​ថា​ឆ្នាំង​នោះ​ខ្លួន​ទើប​នឹង​លាង​ទុក​ក៏​ដោយ គាត់​មិន​ប្រាប់​ថា​គ្មាន​បាយ​ទេ​គាត់​ធ្វើ​ជា​ដើរ​ទៅ​ជិត​ឆ្នាំង​ហើយ​បើក​មើល ។

ភ្លាម​នោះ​បាយ​ក៏​ពេញ​ឆ្នាំ មាន​សម្បុរ​ដូច​ជា​ផ្កា​ម្លិះ​ក្រពុំ គាត់​ឃើញ​ហេតុ​ដូច្នោះ មាន​សេចក្តី​រីករាយ ទើប​ប្រាប់​ថា បពិត្រ​ស្វាមី​សូម​អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​បាន​លាង​ឆ្នាំ​នេះ​គ្រប​ទុក​ទៅ​ហើយ​ស្រាប់​តែ​ឆ្នាំង​នេះ​មាន​បាយ​ពេញ​មាន​សម្បុរ​ដូច​ជា​ផ្កា​ម្លិះ​ក្រពុំ​នេះ​ពិត​ជា​បុណ្យ​ដែល​យើង​ធ្វើ​ពី​ព្រឹក​មិញ​ហ្នឹង​ឯង អញ្ជើញ​ក្រោក​ទៅ​បរិភោគ ។ កាល​បើ​សេដ្ឋី​និង​កូន​ប្រុស​បរិភោគ​ហើយ ប្រពន្ធ​សេដ្ឋី​និង​កូន​ប្រសារ​អង្គុយ​បរិភោគ​ជា​មួយ​គ្នា ហើយ​ចែក​ឲ្យ​ខ្ញុំ​ប្រុស​ឈ្មោះ​បុណ្ណះ​បរិភោគ​ទាល់​តែ​ឆ្អែត​រៀង​ខ្លួន​។ បាយ​តែ​១​ឆ្នាំងប៉ុណ្ណោះ សូម្បី​ដួស​១​វែកទៅ​ហើយ ក៏​នៅ​តែ​ពេញ​ដដែល​មិន​ចេះ​ខ្វះ​កន្លះ​សោះ ។

សេដ្ឋី​បាន​ឃោសនា​ប្រាប់​ពួក​អ្នក​នគរ​ថា បាយ​មាន​នៅ​ក្នុង​ផ្ទះ​លោក​សេដ្ឋី​ អស់​លោក​ត្រូវ​ការ​វិជភត្ត សូម​អញ្ជើញ​ចូល​ទៅ​យក​តាម​សេចក្តី​ត្រូវ​ការ ។ មនុស្ស​ម្នា​មហាជន​នាំ​គ្នា​ទៅ​យក​វីជភត្ត​នោះ​តែ​សព្វ​ខ្លួន ក៏​មាន​ជីវិត​រស់​នៅ​ទាំង​អស់​គ្នា ដោយ​សារវីជភត្ត នៅ​ក្នុង​ផ្ទះ​លោក​សេដ្ឋី​នោះក៏​បាន​រួច​ផុត​ពី​សេចក្តី​ទុក្ខ​ភ័យ​គ្រប់​ៗ​គ្នា ។


សេដ្ឋី​នោះ​ច្យុតិពី​អត្តភាព​នោះ​ទៅ​បាន​ទើ​កើត​ក្នុង​ទេវលោក​លុះ ច្យុត​ពី​ទេវលោក​វិញ បាន​មក​កើត​ត្រកូល​សេដ្ឋី ក្នុង​ភទ្ទិយ​នគរ​ក្នុង​ពុទ្ធ​ប្បាទ​នេះ​។ ឯ​ប្រពន្ធ​សេដ្ឋី​បាន​មក​កើត​ក្នុង​មហាភោគ​ត្រកូល​ដែរ លុះ​ដល់​មាន​វ័យ​ចំរើន​ធំ​ឡើង ក៏​បាន​ជួ​ប​គ្នា​ជា​ប្តី​ប្រពន្ធ​ដដែល ។ ចំណែក​ពពែ​មាស​ដែល​យើង​បាន​ពណ៌នា​មក​នោះ ក៏​បាន​កើត​ឡើង​ដោយ​សារបុព្វកម្ម​នោះ​ដែរ ហើយ​ជន​ទាំង​បី​នាក់​ទៀត គឺ​កូន​ប្រុស កូន​ប្រសារ​ស្រី នឹង​ខ្ញុំ​ប្រុស​ឈ្មោះ​បុណ្ណះ​ក៏​បាន​មក​ដូច​សេចក្តី​ប្រាថ្នា​ពី​ពេល​មុន​មែន ។

ថ្ងៃ​មួយ​សេដ្ឋី​ចង់​សាក​ល្បង​បុណ្យ​របស់​គាត់ ទើប​ឲ្យ​គេ​ជម្រះ​ជង្រុក​២៥០ ហើយ​គាត់​ឈរ​ក្បែរ​ទ្វារ​ងើយ​មើល​ទៅ​ លើ​ខណះ​នោះ​ជង្រុក​ទាំង​អស់ ក៏​ពេញ​ដោយ​ស្រូវ​សាលី​ក្រហម​មែន ។ ម្យ៉ាង​ទៀត​គាត់​ចង់​សាក​ល្បង​បុណ្យ​របស់​ជន​ដ៏​សេស​ទៀត ទើបគាត់​ប្រាប់​ប្រពន្ធ និង​កូន​ប្រុស​ថា​ចូរ​អ្នក​រាល់​គ្នា​សាក​ល្បង​មើល​បុណ្យ​អ្នក​ឯង​ទាំង​អស់​គ្នា​មើល៍ ! ។

លំដាប់​នោះ​ប្រពន្ធ​គាត់​តាក់​តែង​ស្អិន​ស្អាង​គ្រឿង​អលង្កា​ហើយ​ស្រេច​ ប្រើ​គេ​ចំអិន​បាយ រួច​ទៅ​អង្គុយ​លើ​អាសនះ ដែល​គេ​ក្រាល​ទុក​ក្បែរ​ក្លោង​ទ្វារ​យក​វែក​មាស​ដួស​បាយ​ចែក​ឲ្យ​ពួក​មហាជន ដែល​ចូល​មក​សុំ ចាប់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ ក៏​នៅ​តែ​មិន​អស់​បាយ​នោះ ផង ។ បាត​ដៃ​នាង​ខាង​ឆ្វេង​មាន​លក្ខណះ​ដូច​ជា​ផ្កា​ឈូក បាត​ដៃ​ខាង​ស្តាម​មាន​លក្ខណះ​ដូច​ជា​ព្រះ​ចន្ទ​កើត​ឡើង​ដោយ​សារ​ដៃ​នាង​ខាង​ឆ្វេង​កាន់​ឆ្នាំ​ខាងស្តាំ​កាន់​វែក​ដួស​បាយ​ដាក់​បំពញ​បាត្រ​ប្រគេន​ដល់​ភិក្ខុ​សង្ឃ និង​ព្រះ​ពុទ្ធ​ពី​ក្នុង​ជាតិ​មុន ។ ន័យ​មួយ​ទៀត​ថា នាង​បាន​យក​ធម្ម​ក្រក​ទៅ​ត្រង​ទឹក​ប្រគេន​ភិក្ខុ​សង្ឃ ដោយ​អានិសង្ស​នៃ​ការ​ត្រង​ទឹក​នោះ បាន​ជា​នាង​មាន​ផ្ទៃ​បាត​ជើង​ខាង​ស្តាំ​មាន​រូប​ព្រះ​ច័ន្ទ ផ្ទៃ​បាត​ជើង​ខាង​ឆ្វេង​មាន​រូប​ផ្កាឈូក ដោយ​មាន​ហេតុ​នេះ​ទើប​ពួក​មហាជន​ឲ្យ​ឈ្មោះ​ថា​ចន្ទបុទុមា ។

ចំណែក​កូន​ប្រុស និង​កូន​ប្រសារ​ស្រី​ព្រម​ទាំង​ខ្ញុំ​ប្រុស ក៏​បាន​ពិសោធ​ល្បង​មើល​បុណ្យ​របស់​ខ្លួន​រៀង​ៗ​ខ្លួន​ដែរ ក៏​បាន​ឃើញ​ពិត​ប្រាកដ​តាម​សេចក្តី​ប្រាថា្ន​របស់​ខ្លួន ។ តាំង​ពី​ពេល​នោះ​មក​ជន​អ្នក​នៅ​ក្នុង​ជម្ពូ​ទ្វីប​តែង​ទៅ​សុំ​បាយ ប្រាក់ មាស ។ ល ។តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​ពី​ផ្ទះ​លោក​មហាសេដ្ឋី​តែ​រៀង​រាល់​ថ្ងៃ ក៏​មិន​ចេះ​ខ្វះ​កន្លះ​ឡើយ ។


សេដ្ឋី​មាន​អនុភាព​យ៉ាង​នេះ លុះ​ដឹង​ដំណឹង​ថា ព្រះ​សាស្តា​ទ្រង់​យាង​មក ក៏​ដើរ​ចេញ​ទៅ​ចាំ​ទទួល​ព្រហ​សាស្តា​ឃើញ​ពួក​អន្យតិ្ថរិយ​នាំ​គ្នា ឈរ​តាម​ផ្លូវ​ស្រែក​ឃាត់​ថា ម្នាល​គហបតី​លោក​ពោល​ថា​កម្ម​ដែល​បុគ្គល​ធ្វើ​គ្រាន់​តែ​ជា​កិរិយា​ធ្វើ ចុះ​លោក​អញ្ជើញ​ទៅ​សំណាក់​ព្រះ​សមណះ​គោ​តម​ដែល​ជា​អ្នក​និយាយ​ថា កម្ម​ដែល​បុគ្គល​មិន​ធ្វើ​គា្រន់​តែ​ជា​ការ​មិន​ធ្វើ​ប៉ុណ្ណោះ ព្រោះ​ហេតុ​អ្វី ? គាត់​មិន​រវល់​អើ​ពើ​នឹង​សំដី​​ពួក​អន្យតិ្ថរិយ​ទាំង​នោះ​ឡើយ​ លុះ​ទៅ​ដល់​ហើយ​ថ្វាយ​បង្គំ​ព្រះ​បរម​គ្រូ អង្គុយ​ក្នុង​កន្លែង​គួរ​សម ។ លំដាប់​នោះ​ព្រះ​អង្គ​ទ្រង់​សំដែង​អនុបុព្វីក​ថា លុំ​ចប់​ព្រះ​ធម៌​ទេនា សេដ្ឋី​បាន​សំរេច​សោតាបត្តិ​ផល ទើប​ក្រាប​ទូល​រឿង​ហេតុ​ដែល​ពួក​អន្យតិ្ថរិយ​ទាំង​នោះ​ហាម​ឃាត់​គាត់​មិន​ឲ្យ​ទៅ​ជួប នឹង​ព្រះ​សាស្តា ។

បន្ទាប់​មក​ព្រះ​អង្គ​ត្រាស់​ថាៈ ម្នាល​គហបតី​ធម្មតា​សត្វ​ទាំង​នេះ​ទោះ​បី​ទោស​របស់​ខ្លួន​ធំ​ប៉ុណ្ណោះ​ក៏​ដោយ​មើល​មិន​ឃើញ​ទេ បើ​អ្នក​ដទៃ​វិញ​ទោះ​មិន​មាន​ទោសសោះ ក៏​បាច​សាច​ធ្វើ​ឲ្យ​ទៅ​ជា​មាន​ទោស​ដែរ ដូច​ជា​គេបាច​សាច​អង្កាម​ដូច្នោះ​ដែរ ហើយ​​ទ្រង់​ត្រាស់​គាថា​នេះ​បន្ថែម​ទៀត​ថាៈ


ទោស​អ្នក​ដទៃ បុគ្គល​អាច​ឃើញ​បាន​ដោយ​ស្រួល បើ​ទោស​ឯង​វីញ​ ខ្លួន​ឯង​មិន​ឃើញ​ទេ ពិត​ដូច្នេះ​មែន អ្នក​នោះ​តែង​បាច​សាច ទោស​អ្នក​ដទៃ​ដូច​ជា​គេ​បាច​អង្កាម បើ​នរណា​បិទ​បាំង​នូវ​ទោស​ខ្លួន​ដូច​ជា​ព្រាន​សត្វ​ស្លាប​បិទ​បាំង​នូវ​ខ្លួន​ដោយ​ស្លឹក​ឈើ​ដូច្នោះ​ដែរ ។

លុះ​ចប់​ព្រះ​ធម៌​ទេសនា​នេះ ជន​ទាំង​នោះ​ក៏​បាន​សំរេច​សោតាបត្តិ​ផល​គ្រប់ៗ​គ្នា ។




អានលម្អិត | read more >>> http://www.5000-years.org/kh/read/1127#ixzz4PUzKqCGr

0 comments:

Post a Comment