រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Monday, 7 November 2016

គ្រូស្នេហ៍ (ភាគ​ទី​១)

ភាគ​ទី​១
ជា​លើក​ដំបូង​បង្អស់​ដែល​ខ្ញុំ​បាន​ឃើញ​ដា​រ៉ាវី ខ្ញុំ​បាន​លង់​ស្រឡាញ់​គេ​ភ្លាមៗ​ទៅ​ហើយ ទោះបីជា​ខ្ញុំ​ជឿ​ថា​ស្នេហា​នេះ​គ្មាន​លទ្ធផល​ក៏​ដោយ។
ខ្ញុំ​ស្គាល់​ម្តាយ​នាង ព្រោះ​គាត់​តែងតែ​មក​រក​ខ្ញុំ​ឱ្យជួយ​ទស្ស​ទាយ​ពី​អនាគត​មុខ​ការ​ប្តី​គាត់​ដែល​ជា​មន្ត្រីរាជការ​តួនាទី​ធំ ចំណែក​ដារ៉ាវី​មិន​បាន​មាន​និស្ស័យ​ជឿ​រឿង​អស់​នេះ​ទេ គេ​គ្រាន់តែ​បើក​ឡាន​ជូន​ម្តាយ​គេ​មក ក៏​​ខ្ញុំ​មាន​ឱកាស​ឃើញ​គេ ហើយ​កើត​ការ​រំភើប​យ៉ាង​ខ្លាំង។
ខ្ញុំ​បាន​លាក់​អារម្មណ៍​របស់​ខ្ញុំ​យ៉ាង​ជិត ព្រោះ​ខ្ញុំ​មាន​របរ​ជា​គ្រូស្នេហ៍​ស័ក្ដិសិទ្ធិ​មាន​អ្នក​តាម​ស្ដាប់​ឱវាទ​មក​ជា​ហូរហែ។​ បើ​ឱ្យគេ​ដឹង​ថា ខ្ញុំ​ក៏​មាន​ស្នេហា​ដូច​ប្រុស​កំលោះ​ដទៃ ខ្ញុំ​ត្រូវ​សាប​ជំនឿ​មិន​ខាន។
នាង​អង្គុយ​ឆ្ងាយ​ពី​ខ្ញុំ ប៉ុន្តែ​ចម្ងាយ​ប៉ុណ្ណឹង​ហើយ ខ្ញុំ​សឹង​ថា​មិនអាច​បន្ត​តស៊ូ​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​ភាព​ស្រស់​ស្អាត​របស់​នាង​បាន​ផង។
នៅ​ទី​នោះ នាង​អង្គុយ​ចុច​ទូរ​សព្ទ​មិន​បាន​ខ្វល់​នឹង​ខ្ញុំ ហើយ​មិន​ដឹង​ឡើយ​ថា គ្រូស្នេហ៍​ម្នាក់​នេះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​នាង។
បេះដូង​របស់​ខ្ញុំ​រក្សា​ទុក​រូប​នាង ​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​គិត​អំពី​នាង​ជាប់​កែវ​ភ្នែក​មិន​ថា​យប់​មិន​ថា​ថ្ងៃ។
រហូត​ដល់​សប្តាហ៍​ថ្មី ម្តាយ​នាង​បាន​មក​ដល់​សាជាថ្មី តែ​គ្មាន​នាង​មក​តាម​ទេ។ ពេល​ខ្ញុំ​កំពុង​ត្រៀម​ចិត្ត​នឹង​​សួរនាំ​អំពី​រឿង​នៅ​ផ្ទះ​គាត់ ព្រម​ទាំង​ឆៀង​ដល់​រឿង​របស់​កូនៗ​គាត់ គាត់​បាន​នាំ​មក​ឱ្យ​ខ្ញុំ​មុន​នូវ​ដំណឹង​គួរ​ឱ្យ​អស់​សង្ឃឹម​ថា៖
«គ្រូ​ក្មេង​ជួយ​មើល​មើល៍ កូន​វី​ខ្ញុំ​លើក​ទៅ​ឱ្យ​កូន​ប្រុស​ឧកញ៉ា​សា​វិន​នោះ ជា​គូ​ព្រេង​នឹង​គ្នា​មែន​ដែរ​ទេ?»
«បាទ!»
ខ្ញុំ​ឆ្លើយ ហើយ​ធ្វើ​ជា​ធ្មេច​ភ្នែក​ភាវនា។ តាម​ពិត​ជា​លេស​ក្នុង​ការ​លេប​កំបាំង​ភាព​តក់ស្លុត​សម្ងំ​ទុក​ទៅ​ជ្រាលជ្រៅ​ក្នុង​ស្រទាប់​បេះដូង។
កូនស្រី​អ្នកមាន​នោះ​កំពុងមាន​ទ្រនំ​ហើយ។ នាង​មិនមែន​សម្រាប់​ខ្ញុំ​ទេ ទាំង​មុខ​របរ​ឋានៈ​សង្គម និង​ស្ថានភាព​ជាក់ស្តែង។ ជា​ការ​ពិត​ណាស់ រឿង​មើល​ទស្សន៍ទាយ​គូ​ព្រេង​ឱ្យ​កូន​ៗ​របស់​ពួក​ជំទាវ វា​បាន​ឮ​ស៊ាំ​ត្រចៀក​ណាស់​ទៅ​ហើយ ប៉ុន្តែ​ពាក្យ​មួយ​ឃ្លា​នេះ​ដូច​ជា​សម្លាប់​ខ្ញុំ​ទាំង​រស់​មែន។
«អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​នេះ​​ នឹង​នាំ​មក​នូវ​ករណី​អាក្រក់​មួយ​ចំនួន​ប៉ះពាល់​​ដល់​ឯកឧត្ដម​ជា​ប៉ា!»
ខ្ញុំ​និយាយ​ទៅ​តាម​ចិត្ត​ទោសៈ ព្រោះ​ការ​គន់គូរ​ឃើញ​ថា នាង​និង​អា​អន្ទិត​កូនប្រុស​ឧកញ៉ា​សា​វិ​ន​នោះ បើ​បាន​គ្នា​មែន​គឺ​វាសនា​ល្អ​ណាស់។ ប្រការ​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​នឹង​វាសនា​ដោយ​ច្រណែន​ខឹង។
ជំទាវ​នេះ​ថ្លោះ​ទឹក​មុខ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​អំណរ។
«អូ? ប៉ះពាល់​រាសី​ប៉ា​វា?!»
ខ្ញុំ​ដឹង​ថា​ស្ត្រី​នេះ​ជឿ​ខ្ញុំ​​១០០​ភាគរយ តែ​ទំនង​ជា​នៅ​ស្តាយ​អនាគត​កូនប្រសារ​ដែល​ជា​កូន​អ្នក​មាន​ បាន​ជា​ងា​កមក​សួរ​ខ្ញុំ​បន្ថែម៖
«លោកគ្រូ​ក្មេង​ជួយ​ណែនាំ​ផង! មាន​វិធី​បញ្ចៀស​គ្រោះ​បាន​ទេ? ខាង​ប្រុស​គេ​តឿន​ការ​ឆ្នាំ​នេះ ម្តាយ​គេ​ក៏​ឈឺ គាត់​ចង់​បាន​កូនប្រសារ​ឆាប់!»
ឱកាស​ខ្ញុំ​មក​ដល់​ហើយ​តើ! ខ្ញុំ​ធ្វើជា​រាប់​ដៃ​ជើង ហើយ​សួរ៖
«ខាង​ស្រី​កើត​ថ្ងៃ​អី​ខែ​អី?»
ខ្ញុំ​បាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​នាង​ហើយ។
ពេល​នោះ​ខ្ញុំ​សុំ​ខោអាវ​នាង និង​សក់​នាង​មួយ​សរសៃ​មក​ទៀត ​ម្តាយ​នាង​រត់​រក​មក​ឱ្យ​ខ្វែង​ដៃ​ខ្វែង​ជើង​ ហេតុតែ​ចង់​ឱ្យ​ខ្ញុំ​នេះ​ជួយ​ឱ្យ​កូន​គាត់​បាន​រៀបការ តែ​គាត់​មិន​ដឹង​ទេ​ថា ជា​រៀងរាល់​យប់ ខ្ញុំ​តែងតែ​ឱប​របស់​ទាំងនេះ ហើយ​សូត្រ។
បី​ថ្ងៃ​ក្រោយ​មក… មន្តអាគម​ស្នេហ៍​របស់​ខ្ញុំ​ពិត​ជា​បាន​សម្រេច​មែន គឺ​នាង​តែងតែ​មក​រក​ខ្ញុំ…
នាង​តែងតែ​ជិះឡាន​មក​ទទួល​ខ្ញុំ​ចេញទៅ​សាង​ស្នេហា​ជាមួយគ្នា ដូច​ជាមាន​និស្ស័យ​ដ៏​ជ្រៅ​មក​ពី​ពេល​ណា​ក៏​មិន​ដឹង។
«អូន​នឹក​បង​ខ្លាំង​ណាស់!»
នាង​តែង​តែ​និយាយ​ពាក្យ​នេះ​រាល់ពេល​យើង​ជួប​គ្នា ហើយ​ខ្ញុំ​ដឹងថា អាគម​ស្នេហ៍​របស់ខ្ញុំ​ពិត​ជាមាន​ឥទ្ធិពល​លើ​នាង​ស័ក្ដិសិទ្ធិ​បំផុត។ នាង​មិនដឹង​ទេ​ថា ខ្ញុំ​ជា​អ្នក​ណា ឬ​ជា​អ្នក​ដែល​ម្តាយ​នាង​ជឿ​ងប់​ព្រោះ​ខ្ញុំ​ចេះ​ការពារ​តំណែង​ឱ្យ​ប៉ា​របស់​នាង។
ពេល​ដែល​ការ​សូត្រ​៣​ថ្ងៃ​បី​យប់​លើ​​សរសៃ​សក់​នាង​បានសម្រេច​ជោគជ័យ​ហើយ ខ្ញុំ​បានបង្ហាញ​ខ្លួន​នៅ​សាលា​នាង។ នៅ​កង់ទីន​ដែល​នាង​តែងតែ​អង្គុយ​ញ៉ាំ​អី​តែ​ម្នាក់​ឯង។
គ្រាន់តែ​ខ្ញុំ​ចាប់​ផ្ដើម​ចូល​ទៅ​ជិត​ នាង​ស្រាប់​តែ​ងាក​មក។ ពេល​ខ្ញុំ​ញញឹម​ដាក់ មុខ​នាង​ក្រហម ហើយ​ពេល​ខ្ញុំ​ក្រោក​ដើរ​ទៅ​រក​នាង នាង​ក៏​ភន្ត័ភាំង។
មន្ត​អាគម​រាលដាល​ពេញ​បន្ទុក​ក្នុង​ដួង​ព្រលឹង​នាង ខ្ញុំ​ក៏​ខល​ទៅ ហើយ​សារភាព​ស្នេហ៍។ នាង​បាន​ផ្លោះ​របង​វណ្ណៈ​ចេញ​មក​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​ខ្ញុំ ព្រោះ​នាង​មិន​ដឹង​បាន​ឡើយ​ថា នាង​កំពុង​ធ្វើ​អ្វី។
ពេល​នេះ​យើង​មក​ដល់​សណ្ឋាគារ​ភ្លាម នាង​ដាក់​រង្វង់​ដៃ​តូច​ស្គម​ក្ដៅ​ៗ​ដោយ​ចំណង់​ភេទ​របស់​នាង ​ជុំ​វិញ​កញ្ចឹង​ក​របស់ខ្ញុំ។ សឹង​តែ​ខ្ញុំ​ត្រៀម​មិន​ទាន់ នាង​បើក​បបូរ​មាត់​មក​ជញ្ជក់​ថើប​ខ្ញុំ​គ្រឹប ដូច​ព្រាត់​គ្នា​រាប់​ជាតិ​មក​ហើយ។
ខ្ញុំ​តែ​ម្នាក់​គត់​ដែល​ដឹង​យ៉ាង​ច្បាស់​ថា នេះ​ជា​របៀន​ស្នេហ៍​ដែល​មាន​ឥទ្ធិពល​លើ​ព្រលឹង​នាង មិន​មែន​ជា​ចរាចរណ៍​បេះដូង​នាង​ពិត​ៗ​ឡើយ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា វា​គ្រប់គ្រាន់​ណាស់​ហើយ​សម្រាប់​ខ្ញុំ។
អណ្តាត​របស់ខ្ញុំ​បណ្តោយ​នៅ​ក្នុង​មាត់​របស់​នាង ហើយ​ដៃ​ខ្ញុំ​ចាប់​ក្តោប​ត្រគាក​នាង​មក​ទុក​ជា​ទ្រព្យ​ផ្ទាល់​ខ្លួន។ រាងកាយ​នាង​រមួល​ដង្ហក់​ពេញ​ដោយ​សេចក្ដី​ត្រូវ​ការ​ នៃ​កាម​តណ្ហា​ ចំណែក​ភ្នែក​ទាំង​គូ​បិទ​ងងុយ។ ខ្ញុំ​សូត្រអាគម​ដាក់​ត្រចៀក​នាង ហើយ​ផ្លុំ​ទៅ​លើ​ទ្រូង​នាង ធ្វើ​ឱ្យ​នាង​ខ្វារ​ខ្ញាំ​ខ្លួន​ខ្ញុំ​ជាប់​ទៅនឹង​រាងកាយ​នាង មិន​អាច​ឱ្យ​ប្រកែក​ទៅ​ណា​បាន។
«នឹក​អូន​អត់!?»
នាង​សួរ​ទាំង​ថើប​ខ្ញុំ​គ្រប់​ផ្នែក​ពាស​ពេញ​មុខ។
«ប្រញាប់​ម៉េះ? ឡើង​គ្រែ​សិន​ទៅ!»
ដោយ​គ្មាន​ពាក្យ​ឆ្លើយ​មួយ​ម៉ាត់​ណា នាង​ប្រះ​ខ្លួន​ភីង​ទៅ​លើ​គ្រែ ហើយ​ទាញ​ខ្ញុំ​ទៅ​ជា​មួយ។
ពួក​យើង​ចាប់ផ្តើម​ថើប​អណ្តាត​គ្នា​ម្ដង​ទៀត​យ៉ាង​ស្រេក​ឃ្លាន។
«ស្រលាញ់​បង​ជានិច្ច​ឮ​អត់? ឃើញ​ប្រុស​ណា មិន​ឱ្យ​មើល ឃើញ​ប្រុស​ណា មិន​ឱ្យ​ស្រលាញ់! មិន​ឱ្យ​មាន​ប្រុស​ណា​ក្រៅ​ពី​បង!»
ខ្ញុំ​សូត្រ​របៀន​ដដែល​ៗ​នេះ​មក​លើ​នាង រាល់​ពេល​រួម​សង្វាស់​ជាមួយ​គ្នា រហូត​ខ្ញុំ​ទន្ទេញ​ពាក្យ​នេះ​ឡើង​ចាំ។
យើង​តែងតែ​ជួបគ្នា​ធ្វើ​របៀប​នេះ​រហូត ដល់​ពេល​មួយ… ខ្ញុំ​បាត់​នាង​សូន្យ​ឈឹង ប្រឹង​សូត្រអាគម​ស្នេហ៍​មហា​ដំរី​ប៉ុណ្ណា​ក៏​មិន​ឃើញ​នាង​បង្ហាញ​ខ្លួន​ដែរ។
អ្វីៗ​គ្រប់​យ៉ាង​បាន​កើត​ឡើង​យ៉ាង​កក់ក្តៅ​ដូច​ជា​អច្ចរិយៈ ស្រាប់តែ​មក​បាត់បង់​ទៅ​វិញ​​យ៉ាង​ស្ងាត់​ស្ងៀម ធ្វើ​ដូច​ពិភពលោក​ទាំង​មូល​នេះ​គាំង​ធ្មឹង​លែង​ធ្វើ​ចលនា​ទៅមុខ ធ្វើ​ឱ្យ​គ្រូស្នេហ៍​បេះដូង​ក្ដៅ​គគុក​ម្នាក់​នេះ​រស់​នៅ​ដូច​មនុស្ស​រោគ​ចិត្ត ព្រោះ​គ្រប់​ដង្ហើម​ចេញ​ចូល​បាន​នឹក​ឃើញ​តែ​សម្តី​នាង​សំឡេង​នាង និង​ស្នេហា​រួម​ភិសម័យ​ជាមួយ​នាង។
ទី​បំផុត​អ្នក​ដែល​ត្រូវ​ឈឺចាប់ គឺ​ខ្ញុំ​នេះ​ហើយ មិនមែន​ដារ៉ាវី​ទេ ព្រោះ​នាង​មិន​បាន​ដឹង​អ្វី​ទាំង​អស់។ គ្រប់​យ៉ាង​គឺ​នាង​ធ្វើ​ដោយ​​មិន​ដឹង​ខ្លួន។ ចុង​ក្រោយ​ព្រោះ​តែ​ឥទ្ធិពល​នៃ​ចិត្ត​ស្រលាញ់​ដែល​មិនអាច​ឃាត់​ឃាំង​បាន ខ្ញុំ​បាន​ប្រមូលផ្តុំ​ភាព​ក្លាហាន​ដើម្បី​ទៅ​រក​មើល​នាង​ដល់​ផ្ទះ។ ផ្ទះ​ជំទាវ​នោះ​ស្ងាត់ជ្រងំ​ ប៉ុន្តែ​ខ្ញុំ​មាន​វិធី​ដើម្បី​ប្រើ​សន្តិសុខ​ឱ្យ​ប្រាប់​ដំណឹង។
«លោក​ជំទាវ​នាំ​អ្នកនាង​ទៅ​ស្រុក​រក​គ្រូ​ដោះ​អំពើ!»
ដំណឹង​នេះ​សម្រាប់​ខ្ញុំ​គឺ​ប្រៀប​បី​ដូច​ជា​រន្ទះបាញ់​ចំ​កណ្តាល​ក្រយៅ​ក្បាល។ ពិបាក​ចិត្ត​រឿង​នាង​នឹង​អាច​រួច​អាគម​ស្នេហ៍​មិន​ស្មើ​នឹង​រឿង​គេ​ដឹង​ថា​ខ្ញុំ​ប្រព្រឹត្ត​ ព្រោះ​គ្រួសារ​នាង​ជា​អ្នក​មាន​យសស័ក្ដិ។ ចំណែក​ការ​លំបាក​ដែល​គេង​មិន​លក់​បក់​មិន​ល្ហើយ​គឺ ខ្ញុំ​ចង់​ជួប​នាង​ណាស់។ ខ្ញុំ​ប្រើ​អាគម​អូមអាម​លើ​នាង បែរ​ជា​ខ្លួនឯង​ទេ​ដែល​វង្វេង​ក្នុង​សមុទ្រ​ទុក្ខ។
ខ្ញុំ​ស្រមៃ​ដល់​សម្តី​លោក​គ្រូ​ដើម​ខ្ញុំ​នៅ​ខេត្ត​តាកែវ។
«ធម្មជាតិ​លើ​ភពផែនដី​នេះ​មាន​ហេតុ​មាន​ផល​របស់​វា! កុំ​អាង​ខ្លួន​ចេះ​របៀន ទៅ​បៀតបៀន​មនុស្ស​ទន់​ខ្សោយ! ផលកម្ម​នៃ​ការ​ប្រើ​អាគម​លើ​មនុស្ស​ស្លូតត្រង់ វា​ពិត​ជា​មាន ហើយ​កម្មពៀរ​វិញ​គឺ​វា​ធ្ងន់ធ្ងរ​ណាស់ ព្រោះតែ​ការ​សប្បាយ​មួយ​ពេល​លើ​គំនរ​ទុក្ខ​អ្នកដទៃ! ត្រូវ​រៀន​ហាម​ចិត្ត​ខ្លួន​ឯង​ឱ្យ​បាន ប្រសិន​ចង់​នៅ​ជា​គ្រូស្នេហ៍​ស័ក្ដិសិទ្ធិ​បែប​នេះ​រហូត​ទៅ!»
ខ្ញុំ​ដើរ​ទៅ​ឆ្ងាយ​ផ្អាក​មុខរបរ​ទាំង​អស់​នៅ​ភ្នំពេញ​ដើម្បី​កុំ​ឱ្យ​ប៉ា​ម៉ាក់​នាង​ដឹង​ការណ៍​ទាន់ ហើយ​តាម​រក​ខ្ញុំ​ឃើញ ព្រម​ទាំង​បង្ខំ​ប្រាប់​ខ្លួនឯង​ឱ្យ​ទទួល​ស្គាល់​ថា នាង​មិនមែន​សម្រាប់​ខ្ញុំ​ឡើយ។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា អនុស្សាវរីយ៍​ផ្អែម​ល្មួត​ដែល​មាន​ជាមួយ​ដារ៉ាវី​កន្លង​មក​នោះ គួរ​រក្សា​ទុក​ជា​សំណាង​មាស​មួយ​គ្រា​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​ទៅ​ចុះ។
ពេលវេលា​បាន​រំលង​ទៅ​ជាង​មួយ​ឆ្នាំ។
ខ្ញុំ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពី​របរ​ដ៏​ស័ក្ដិសិទ្ធិ​របស់​ខ្ញុំ ដែល​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​យក​វា​ទៅ​ធ្វើ​បុណ្យ​កសាង​វិហារ​មួយ​ដាក់​ឈ្មោះ​គេ​នឹង​ខ្ញុំ ហើយ​ផ្សង​សុំ​មេឃ​ដី​ឱ្យ​មាន​វាសនា​ជួប​នៅ​ជាតិ​មុខ​ជា​គូ​ព្រេង​កុំ​បី​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត។
ប៉ុន្តែ​អ្វី​ៗ​បាន​កើត​ត្រឡប់​មក​វិញ បន្ទាប់​ពី​សុបិន​ថ្មី​មួយ​ថា ខ្ញុំ​បាន​រួម​ភេទ​ជាមួយ​គេ​ម្តង​វិញ​ទៀត។
ព្រឹក​នោះ​ខ្ញុំ​ក្រោក​ឡើង​មក​វិញ​ដោយ​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​បេះដូង​រង​របួស​យ៉ាង​ធ្ងន់។ ទុក្ខ​ស្នេហ៍​ដែល​ខ្ញុំ​ខំ​ថែ​រក្សា​ប៉ុន្មាន​ខែ​មក​​នេះ នឹក​ស្មាន​ថា​បាន​ជា​សះស្បើយ ដឹង​អី​នៅ​ឡើយ​មាន​ដំបៅ​កក​ឈាម ប្រឹង​សម្ងំ​តែ​មិន​ងាយ​សះ​បាន។ វា​ចាប់​ពើត​មក​វិញ បង្ខំ​ឱ្យ​ខ្ញុំ​ឡើង​ឡាន​ទៅ​ភ្នំពេញ គ្រាន់តែ​នឹង​បាន​ឃើញ​ដំបូល​ផ្ទះ​គេ​ក៏​បាន​ដែរ។
តែ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​មិនមែន​ជា​ដំបូលផ្ទះ​គេ​នោះ​ទេ គឺ​រោងការ​ខ្លោងទ្វារ​វីឡា​របស់គេ។
អ្នក​លក់​កាច់​ជ្រុង​ផ្លូវ​នោះ​ប្រាប់​ខ្ញុំ​ថា កូន​ស្រី​ក្នុង​ភូមិ​គ្រឹះ​នោះ​ស្អែក​ចូល​រោង​ហើយ ឬ​ឯ​ថ្លៃ​បណ្ណាការ​វិញ​គឺ​វាល់​សែន។
ពេញ​មួយ​យប់​ក្នុង​ផ្ទះ​សំណាក់​មួយ ខ្ញុំ​អង្គុយ​ឱប​ជង្គង់ ស្រក់​ទឹកភ្នែក​នឹក​គេ។
ខ្ញុំ​បាន​ចោទ​សួរ​ខ្លួន​ឯង​ថា ប្រសិន​បើ​បណ្តោយ​ឱ្យ​គេ​ការ ខ្ញុំ​មាន​តែ​ស្លាប់។ ឬ​មួយ​ឱ្យ​គេ​ស្លាប់ ហើយ​ខ្ញុំ​ស្លាប់​ទៅ​តាម?
ខ្ញុំ​យល់​ថា វា​គឺជា​ស្នេហា​មួយ​ដ៏​អាត្មា​និយម តែ​ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ ពេល​ដែល​ស្រមៃ​ឃើញ​គេ​ហក់​ទៅ​ថើប​មាត់​ប្រុស​ផ្សេង។
គ្មាន​អ្វី​អាច​ហាម​ឃាត់​ចិត្ត​ខ្ញុំ​មិន​ឱ្យ​ធ្វើ​អ្វី​នោះ​ទេ។ ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​ក្នុង​ការ​បាត់បង់​នាង ឬ​ឃើញ​នាង​នៅ​ជាមួយ​អា​កូន​អ្នក​មាន​អស់​នោះ ធ្វើ​ឱ្យ​ខ្ញុំ​លែង​គិត​ថា​រស់​យូរ​ជាង​នេះ ដូច្នេះ​នាង​ក៏​មិន​បាច់​រស់​ទៀត​ដែរ។
ឱ្យ​សម​មុខ​ម៉ែឪ​នាង។
ខ្ញុំ​យក​សរសៃ​ស​ក់នាង​ចេញ​មក ហើយ​ពាក់​កណ្ដាល​យប់​ ខណៈ​ពេល​ដែល​អ្នក​ផង​លង់​ស្កប់​នៅ​ក្នុង​ការ​គេង ខ្ញុំ​ចាប់​ផ្ដើម​សូត្រ​អាគម ហើយ​ហៅ​អំណាច​អរូប​របស់​ភពផែនដី។
វា​ជា​បាលី​ដែល​គ្មាន​អ្នក​ណា​អាច​ដោះ ហើយ​មាន​តែ​លទ្ធផល​មួយ​ប៉ុណ្ណោះ​គឺ​សេចក្ដី​ស្លាប់។
ខ្ញុំ​សូត្រ​ទាំង​ទឹក​ភ្នែក ទាំង​បេះដូង​ធ្លាយ​ធ្លុះ ព្រោះ​មាន​អារម្មណ៍​ថា​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​នឹង​គេ​គ្មាន​លើ​លោក​នេះ​ទៀត​ឡើយ។
បន្ទាប់​ពី​សុបិន​ដ៏​កក់ក្ដៅ​នៅ​ប្រឈម​មុខ​នឹង​ការ​បាត់បង់ និង​ភាព​តូច​ចិត្ត​ដែល​ពិភពលោក​នេះ​ទុក​ឱ្យ​ខ្ញុំ​នៅ​ម្នាក់ឯង​នៅ​ក្នុង​វាល​ឯកោ​ដ៏​ធំ​នេះ ខ្ញុំ​បាន​ស្បថ​ថា នាង​ត្រូវ​តែ​ស្លាប់​មុន​ពេល​រៀបការ​ចប់។ សូត្រ​ចប់ ខ្ញុំ​ដុត​សក់​របស់​នាង ហើយ​អធិដ្ឋាន។
ខ្ញុំ​បាន​ដឹង​ហើយ​ថា វា​នឹង​មិន​មាន​លទ្ធផល​នៅ​ក្នុង​ភាព​ជា​វិជ្ជមាន​ណាមួយ​ទេ​សម្រាប់​ស្នេហា​នេះ​ តែ​ខ្ញុំ​ពិតជា​ចង់​សងសឹក។ ប៉ុន្តែ​ទីបំផុត…..
«អូន​នឹក​បង​ខ្លាំង​ណាស់!»
ខ្ញុំ​ស្រាប់តែ​នឹកឃើញ​ដល់​សំឡេង​នាង និង​រាងកាយ​នាង​ដែល​នៅ​ក្នុង​ដៃ​ខ្ញុំ។
ចិត្ត​ថ្ងូរ​យំ មាត់​ខ្ញុំ​ឈប់​សូត្រ ហើយ​ខ្ញុំ​ដៀល​ខ្លួនឯង៖
«ខ្ញុំ​គ្រាន់​តែ​ជា​អា​វិកលចរិត​ម្នាក់!»
មេឃ​ខាង​ក្រៅ​ជិត​ភ្លឺ​ហើយ មិន​ឮ​ភ្លេង​ការ​សោះ។
ខ្ញុំ​អន្ទះសារ​ឈាន​ចេញ​ពី​តុ​ប្រារព្ធ​ពិធី​អាគម​របស់​ខ្ញុំ ហើយ​រត់​ទៅ​ក្រៅ​សម្លឹង​ទៅ​ដំបូង​ផ្ទះ​នាង។ ខ្ញុំ​ឃើញ​ឡាន​ពេទ្យ ហើយ​ឃើញ​គេ​សែង​នាង​ចេញ​មក។
ផ្ទះ​ខ្ញុំ​ជួល​ដេក​នេះ​ មិន​ឆ្ងាយ​រហូតដល់​ខ្ញុំ​មើល​មិន​ឃើញ​ឈាម​ហូរ​ឃុកៗ​ចេញ​ពី​មាត់​នាង​នោះ​ទេ។
ខ្ញុំ​ឃើញ​ម្តាយ​នាង​យំ ខ្ញុំ​សើច​យ៉ាង​ជូរចត់ តែ​ក្រឡេក​មក​ឃើញ​ដៃ​នាង​ដែល​ធ្លាក់​ស្រងាក​លែង​ដឹង​ខ្លួន ខ្ញុំ​នឹក​ឃើញ​ដល់​វេលា​ដែល​ដៃ​ទាំង​គូ​នេះ​តែងតែ​ឱប​ក​ខ្ញុំ។
ខ្ញុំ​គ្រវីក្បាល​ទ្រហោ​យំ​តែ​ឯង។
«ខ្ញុំ​ធ្វើ​ពិធី​មិន​ទាន់​ចប់​ឯណា ហេតុអ្វី​នាង​ក្លាយជា​ដូច្នេះ​បាន​ទៅ?»
ប៉ុន្តែ​ការ​ពិត​នៅ​តែ​ជាការ​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ពេល​នេះ គឺ​គ្រាន់តែ​អាច​អធិស្ឋាន​សុំ​មេឃ​ដី​ដើម្បី​លុបចោល​មន្តអាគម​នោះ​វិញ​ជា​ដាច់​ខាត ប៉ុន្តែ​តើ​មាន​វិធី​អ្វី​ទៅ សក់​ក្បាល​នាង​បាន​ដុត​ឆេះ​ទៅ​ជា​ផេះ​ប៉ើង​តាម​ខ្យល់​អស់​ទៅ​ហើយ?
ស្ថានភាព​ដារ៉ាវី​ឆ្លង​មិន​ផុត​ថ្ងៃ​នេះ​ទេ បើ​តាម​លំហូរ​ឈាម​ដែល​ច្រាល​ចេញ​មក។
ខ្ញុំ​ខ្ទប់​ក្បាល​ស្រែក​កម្រោល​ម្នាក់ឯង ហើយ​ជេរ​ខ្លួនឯង​ដែល​អប្រិយ​យ៉ាង​នេះ។
តើ​នាង​មាន​កំហុស​អ្វី​ទៅ?
ហេតុអ្វី​កំហឹង​ជួរជាតិ​មួយ​ពេល ធ្វើ​ឱ្យ​ខ្ញុំ​ច្រឡំ​បាន​នូវ​អត្ថន័យ​ដែល​បេះដូង​របស់​ខ្ញុំ​មាន​ចំពោះ​នាង។
«អា​វី! បើ​រវាង​ឃើញ​អូន​ស្លាប់ និង​ឃើញ​អូន​មាន​សុភមង្គល បង​សុខចិត្ត​រើស​យក​ការលះបង់​មួយ​ឱ្យ​តែ​អូន​បាន​រីករាយ! ទេវតា​អើយ ខ្ញុំ​មាន​ស្នេហា​ពិត​ហើយ ចុះ​ហេតុ​អី​បាន​ជា​យឺត​ពេល?»
ខ្ញុំ​បោច​សក់​ខ្លួន​ឯង​ស្រែក ព្រោះ​ស្នាម​ញញឹម​និង​បបូរ​មាត់​នាង​នៅ​ទើរ​នឹង​កែវ​ភ្នែក​ខ្ញុំ។ ខ្ញុំ​បោចសក់​ខ្លួនឯង​ទាំង​ដៃ​ៗ​គ្មាន​ឈឺចាប់​អ្វី​សោះ ព្រោះ​ចិត្ត​ខ្ញុំ​កំពុង​តែ​ឈឺចាប់​ជាង​អ្វី​គ្រប់​យ៉ាង។
រំពេច​នោះ ខ្ញុំ​សម្លឹង​មក​ក្នុង​ដៃ​របស់ខ្ញុំ… ត្រូវ​ហើយ! ទេវតា​បាន​បំភ្លឺ​ខ្ញុំ​ហើយ។ ចុះបើ​ជីវិត​មួយ​សង​ជីវិត​មួយ?
ខ្ញុំ​ក្រោក​ឡើង ហើយ​ដើរ​មួយ​ៗ​បក​មក​កាន់​កន្ទេល​រៀប​ពិធី​អម្បាញ់មិញ​នេះ​ជាមួយ​នឹង​គំនិត​មួយ​ថា គ្មាន​ជម្រើស​ផ្សេង​ទៀតឡើយ។
«អ៊ីចឹង! ទុក​ឱ្យ​បង​ជា​អ្នក​លា​ទៅ!»
ខ្ញុំ​សើច​ទាំង​ទឹកភ្នែក ច្បាស់​ណាស់​ខ្ញុំ​មិន​បាន​ឆ្កួត​ទេ តែ​ខ្ញុំ​ជា​គ្រូស្នេហ៍​ដ៏​ស័ក្ដិសិទ្ធិ​ម្នាក់ ជា​គ្រូស្នេហ៍​ដែល​ចុះចាញ់​ស្នេហា​ពិត​នៃ​បេះដូង​ខ្លួន។
ខ្ញុំ​លើក​សក់​ខ្លួនឯង​មួយ​សរសៃ​ចេញមក ហើយ​ចាប់ផ្តើម​សូត្រ។
«ជីវិត​ខ្ញុំ​ដូរ​ឱ្យ​អ្នករងគ្រោះ​ឈ្មោះ​ដា​រ៉ាវី!»
បេះដូង​របស់​ខ្ញុំ​របក​ចេញ​ពី​រាងកាយ ហើយ​ខ្ញុំ​ស្រាល​ខ្លួន​ពី​ការ​ឈឺចាប់​ផង​ទាំង​ពួង ផ្ចង់​អារម្មណ៍​តែ​នៅ​ក្នុង​ការសូត្រ។
សួត​ខ្ញុំ​អួល​ឈឺ​ឡើងៗ ហើយ​ដង្ហើម​ខ្ញុំ​ដក​កាន់តែ​ហត់។
«ជោគជ័យ​ហើយ!»
ខ្ញុំ​គិត​ក្នុង​ចិត្ត ប៉ុន្តែ​និយាយ​អ្វី​មិន​ចេញ​ឡើយ ហើយ​ក៏​មិន​អាច​អនុញ្ញាត​ឱ្យ​ទឹកភ្នែក​រមៀល​ចេញ​បាន​ជា​ដាច់​ខាត ខ្លាច​មាន​គេ​សង្ស័យ។
ខ្ញុំ​ឱប​ទ្រូង​លាក់​សេចក្តី​ឈឺចាប់​នៅ​ក្នុង​ចិត្ត ហើយ​សម្លឹង​ស្ថានភាព​ខ្លួនឯង​នៅក្នុង​កញ្ចក់។ សូម្បីតែ​ភ្នែក​របស់ខ្ញុំ​បានបង្ហាញ​នូវ​ការឈឺចាប់​ដែល​ខ្ញុំ​ឃើញ​កាល​ណា​ខ្លោច​ចិត្ត​អាណិត​ខ្លួនឯង។
«ខ្ញុំ​ចង់​ឃើញ​គេ​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ!»
ខ្ញុំ​មាន​អារម្មណ៍​តឹងតែង ឱប​ទ្រូង​ដៃ​ម្ខាង ដៃ​ម្ខាង​ទាញ​ម៉ាស​បិទ​មុខ ហើយ​ចុះ​ពី​បន្ទប់​ឆ្ពោះ​ទៅ​រក​ម៉ូតូ​ឌុប​ជិះ​ទៅ​ចុះ​សម្ងំ​កៀន​ពេទ្យ​ដែល​នាង​កំពុង​ពិនិត្យ។
ជា​រឿយ​ៗ ខ្ញុំ​ក្អួត​ឈាម​ម្ដង​ៗ តែ​ខ្ញុំ​ហាក់​សប្បាយ​ចិត្ត។ ខ្ញុំ​ធូរ​ចិត្ត​ព្រោះ​ថា ខ្ញុំ​ជិត​ស្លាប់​ហើយ ដូច្នេះ​គេ​គឺ​អាច​បាន​ជីវិត​មក​វិញ។
ខ្ញុំ​សម្ងំ​ដល់​ព្រលប់​ងងឹត ទាំង​ទន្ទេញ​របៀន​ដដែល​ៗ​ថា មុន​ដាច់​ដង្ហើម​ចង់​ឃើញ​គេ​ម្ដង​ទៀត​សិន។
មិន​យូរ​ប៉ុន្មាន វេលា​ចុងក្រោយ​ដែល​ខ្ញុំ​រង់ចាំ​បាន​ចូល​មក​ដល់។ ម្តាយ​គេ​គ្រាហ៍​គេ​ចុះ​មក​ប្រហែល​ពេទ្យ​ថា​គ្មាន​កើត​អី?
ពួក​គេ​ដើរ​រំលង​កន្លែង​ដែល​ខ្ញុំ​អង្គុយ​ផ្អែក ប្រហែល​មិន​បាន​ចាប់អារម្មណ៍​ឃើញ​ខ្ញុំ។
នាង​ដើរ​កាត់​ពី​មុខ​ខ្ញុំ ហើយ​ម្តាយ​នាង​និង​ប៉ា​នាង​ដើរ​សងខាង។ អ្នក​បម្រើ​ដើរ​តាម​ពីរ​បីនាក់​តម្រង់​មក​រថយន្ត​ដែល​បោល​មក​ចាំ។
មួយ​នាទី​ឬ​អាច​ហៅ​ថា​វិនាទី​ដែល​នៅ​សេសសល់ ខ្ញុំ​ចង់​ស្រែកថា អាវី​បង​ស្រឡាញ់​អូន។
ប៉ុន្ដែ​ខ្ញុំ​មិន​អាច​និយាយ​ចេញ​ដូច​ដែល​ខ្ញុំ​បាន​ប៉ុនប៉ង​ទេ ឈាម​បោល​មក​វឹប​គាំង​សន្ធឹក​បេះដូង​ខ្ញុំ។
ទេវតា​អើយ​សូម្បីតែ​វិនាទី​ចុង​ក្រោយ​ហើយ នៅតែ​មិន​អាច​បំពេញ​ក្ដី​សុបិន​លា​គ្នា​របស់​ខ្ញុំ​បន្តិច​ណា​មែន​ទេ?
ទោះបីជា​នាង​បាន​ឈរ​នៅ​ទីនោះ​ នៅ​ចំពោះ​មុខ​នៃ​ភ្នែក​របស់​ខ្ញុំ ហើយ​ជើង​នាង​ចាប់ផ្តើម​ឈាន​ផុត​ទៅ។
ខ្ញុំ​ប្រមូល​កម្លាំង​ចិត្ត​កាយ ប្រៀប​បី​ដូច​ជា​ចង្កៀង​រីង​ប្រេង​សម្រាប់​ពេល​ចុង​ក្រោយ​ហើយ​និយាយ​ខ្សាវៗ «ស្រលាញ់​បង​ជានិច្ច​ឮ​អត់?»
ខ្ញុំ​និយាយ​បាន​តែ​ប៉ុន្មាន​ម៉ាត់​នេះ​ប៉ុណ្ណោះ ព្រោះ​អណ្តាត​ខ្ញុំ​លែង​គ្រលាស់​ហើយ។
ទោះ​យ៉ាង​ណា​នាង​បាន​ឈប់​ដើរ​មែន។ គ្រាន់តែ​ពាក្យ​មួយ​ឃ្លា​ប៉ុណ្ណោះ នាង​អាច​ឮ​ហើយ​ក៏​ចាប់​អារម្មណ៍។
នាង​បាន​ងាក​មក ហើយ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ច្រោក​ឱប​ទ្រូង​ខ្លួន​ឯង។
ខ្ញុំ​បិទ​ម៉ាស​មិន​ឱ្យគេ​ស្គាល់ តែ​ភ្នែក​ពួកយើង​បាន​ជួប​ប្រសព្វ​គ្នា។
អស់​រយៈ​ពេល​ប្រហែល​ជា​៣​វិនាទី ម្តាយ​នាង​លូក​ដៃ​មក​ទាញ​នាង តែ​នាង​នៅ​ក្រាញ​សម្លឹង​ខ្ញុំ….

0 comments:

Post a Comment