រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Thursday, 27 October 2016

រឿងចៅកាំបិតបន្ទោះ


កាល​ដើម​ឡើយ មាន​បុរស​ពីរ​នាក់ ជា​បង​ប្អូន​នឹង​គ្នា ម្តាយ​ឪពុក​ស្លាប់​អស់​ទៅ​នៅ​តែ​ពីរ​នាក់​បង​ប្អូន ក៏​បបួល​គ្នា​ទៅ​នៅ​វត្ត រៀន​អក្សរ ធម៌​អាថ៌ សាស្រ្តា​បាលី​នឹង​លោក​សង្ឃរាជ លោក​ក៏​មេត្តា​ករុណា​ប្រៀន​ប្រដៅ​ឲ្យ​រៀន​សូត្រ ។ ក្មេង​ទាំង​ពីរ​នាក់​ព្យាយាម​ណាស់​ រក​ក្មេង​ណា​ស្មើ​គ្មាន ដល់​រៀន​ចេះ​ចប់ លោក​គ្រូ​បំបួស​នេន ។ នេន​ទាំង​ពីរ ពុំ​ខ្ជិល​សោះ ខំរៀន​សូត្រ​និង​បម្រើ​គ្រូ​ពុំ​ឲ្យ​គ្រូ​ងាក់​នអន​ព្រះទ័យ​ឡើយ ។ នេន​ទាំង​ពីរ​បួស​បាន ៥ វស្សា នឹក​ចង់​សេក ក៏​ចូល​ទៅ​វន្ទាសាគ្រូ​សឹក ។ គ្រូ​ក៏​ព្រម​ឲ្យ​សឹក​ៗ​រួច​លោក​គ្ូ​ផ្តាំ​បុរស​បង ឲ្យ​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន នឹង​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ។ ឯបុរស​ប្អូន គ្រូ​ពុំ​បាន​ផ្តាំ​អ្វើ​ឡើយ​ត្បិត​គ្រូ​មើល​ឲ្យ​ឃើញ​ថា​ បុរស​ប្ទូន​នឹង​បាន​សោយ​រាជ្យ​ជា​សម្តេច​នគរ​ពីរ ទើប​លោក​គ្រូ​ផ្តាំ​ថា «ចៅ​ឯង​ទៅ​រក​ស៊ី​បើ​នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ត្រូវ​មើល​ម្តាយ​ក្មេក, ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ, បើ​ឯង​រក្សា​ពាក្យ​ទាំង ៣​ម៉ាត់​នេះ​បាន ស្មើ​បាន​ននគរ​ពីរ អញ​គ្មាន​អ្វី​ឲ្យ​ឯង​ទេ» ។ បុរស​ទាំង​ពីរ​នាក់​បង​ប្អូន​ ក៏​លា​គ្រូ​ដើរ​ទៅ ។ បុរស​បង​ទៅ​រក​ស៊ី​ឯស្រុក​ចិន​តាម​ពាក្យ​គ្រូ​ផ្តាំ ក៏​បាន​ជា​ចៅ​សួ​ធំ​មែន ។ បុរស​ប្អូន​មិន​ដឹង​រក​ស៊ី​អ្វី ទៅ​នៅ​នឹង​បង​ប្អូន​ញាតិ​សន្តាន គេ​ក៏​អាណិត​ដណ្តឹង​ប្រពន្ធ​រៀប​ការ​ធ្វើ​ផ្ទះ​ឲ្យ​នៅ ។ បុរស​នោះ​ភ្លេច​ពាក្យ​គ្រូ​ផ្តាំ ក៏​នៅ​រក​ស៊ី​នឹង​ប្រពន្ធ ជូន​មាន​ស៊ី​ជួន​អត់ បាន​ព្រឹកអត់​ល្ងាច​ បាន​ល្ងាច​អត់​ព្រឹក សំពត់​ស្លៀក​ក៏​គ្មាន មាន​តែ​ខោ​កញ្ចាស់​ពាក់​កណ្តាល​ភ្លៅ​មួយ ដាច់​លេច​មុខ​លេច​ក្រោយ ។ បុរស​នោះ​តែង​ដើរ​ទៅ​កំពង់​ទឹក ក្រែង​មាន​គេ​មក​ពី​ស្រុក​ចិន នឹង​បាន​សួរ​ដំណឹង​ពី​បង​ខ្លួន ។ ថ្ងៃ​១​មាន​សំពៅ​មួយ​មក​ពី​ស្រុក​ចិន បុរស​នោះ​ក៏​ចុះ​ទៅ​សួរ​គេ​ថា «អ្នក​នាយ​សំពៅ​អើយ! អ្នក​ដែល​បាន​ប្រតះ​ខ្មែរ​ម្នាក់​ដែរ​ឬ​ទេ ? គាត់​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន ៥​ឆ្នាំ​ហើយ» ។ នាយ​សំពៅ​ប្រាប់​ថា «ឃើញ​ខ្មែរ​ម្នាក់​ដែរ ឥឡូវ​គេ​បាន​ជា​ថៅ​សួ​មាន​ងារ​ធំ​ក្នុង​ស្រុក​ចិន គ្មាន​អ្នក​ណា​មាន​ស្មើ​ទេ?» ។​ បុរស​សួរ​ទៅ​នាយ​សំពៅ​ទៀត​ថា «អ្នក​នាយ​សំពៅ​អញ្ចើញ​ទៅ​វិញ​ថ្ងៃ​ណា?»​នាយ​សំពៅ​ថា «​៣​ថ្ងៃ​ទៀត​ខ្ញុំ​វិល​ទៅ​វិញ​ហើយ » ។ បុរស​និយាយ​នឹង​នាយ​សំពៅ​ថា «អ្នកនាយ​សំពៅ បើ​អ្នក​អញ្ជើញ​ទៅ​វិញ សូម​អ្នក​អាណិត ឲ្យ​ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង» ។ នាយ​សំពៅ​ព្រម​ឲ្យ​ទៅ ។ បុរស​នោះ ក៏​លា​នាយ​សំពៅ​មក​ផ្ទះ​វិញ ។ ទៅ​ដល់​ផ្ទះ បុរស​និយាយ​នឹង​ប្រពន្ធ​ថា «នាង​អើយ!​យើង​សព្វ​ថ្ងៃ​នេះ ក្រលំបាក​ណាស់ ឥឡូវ​នេះ​ឮ​ដំណឹង​ថា​បង​អ្ ដែល​ទៅ​នៅ​ស្រុក​ចិន​គេ​មាន គេ​បាន​ជា​ដៅ​សួ​ធម​ក្នុង​ស្រុក​ចិន​ឥឡូវ​បង​ចង់​ទៅ​សួរ ក្រែង​បង​គេ​ឃើញ​ឯង​ក្រ គេ​អាណិត​ឲ្យ​ប្រាក់​កាស​ចាយ សំពត់​អាវ​ស្លៀក​ពាក់​ខ្លះ» ។ ប្រពន្ធ​ឮ​ប្តី​ថា​ដូច្នោះ សួរ​ថា «ចុះ​អ្នក​ទៅ​ជា​មួយ​អ្នក​ណា? » ។ បុរស​ជា​ប្តី​ប្រាប់​ថា បង​សុំ​ដោយ​សារ​សំពៅ​គេ គេ​ព្រម​ឲ្យ​ទៅ ៣ ថ្ងៃ​ទៀត​ គេ​ចេញ​សំពៅ​ហើយ» ។ ប្រពន្ធ​ថា «បើ​អ្នក​ទៅ​ក៏​ទៅ​ចុះ» ។ លុះ​ដល់​៣​ថ្ងៃ បុរស​ក៏​ចុះ​ទៅ ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​ទៅ ក៏​គេ​ហៅ​ចុះ​សំពៅ​ចេញ​ទៅ ។ កាល​បើ​សំពៅ​រៀង​ទៅ បុរស​នោះ​មើល​ថែ​ទាំ ជួយ​រក្សា​របស់​ទ្រព្យ​នាយ​សំពៅ​ដូច​របស់​ខ្លួន ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​មាន​គំនិត​មារយាទ​ល្អ ក៏​ស្រឡាញ់​រាប់​អាន​អាណិត ឲ្យ​បាយ​ទឹក​ស៊ី​តែ​សព្វ​ថ្ងៃ​រៀង​ទៅ​ ។ ឯ​ប្រពន្ធ​បុរស​នោះ​ កាល​ក្រោយ​បុរស​ជា​ប្តី​ទៅ​ស្រុក​ចិន ក៏​លួច​មាន​សហាយ​យក​មក​ដេក​យប់ ។ ថ្ងៃ​ឲ្យ​ទៅ​វិញ ។ និយាយ​ពី​បុរស​ដែល​ទៅ​ជា​មួយ​នឹង​នាយ​សំពៅ លុះ​ដល់​ស្រុក​ចិន ក៏​សួរ​នាយ​សំពៅ​ថា​« វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ថ្ងៃ​ណា ប្រាប់​ខ្ញុំ​ផង» ។ នាយ​សំពៅ​ប្រាប់​ថា «៣​ថ្ងៃ​ទៀត​នឹង​ចេញ​ទៅ»​។ បុរស​ឮ​ដូច្នោះ​ក៏​ទៅ​សួរ​រក​បង ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ​បង ឃើញ​មនុស្ស​ចាំ​ទ្វារ​សួរ​គេ​ថា «នេះ​ហើយ​ឬ ផ្ទះ​លោក​ចៅ​សួ​ខ្មែរ ?» ។ អ្នក​ចាំ​ទ្វារ​ប្រាប់​ថា «នេះ​ហើយ​ផ្ទះ​លោក​ចៅ​សួ» ។ អ្នក​ចាំ​ទ្វារ​សួរ​បុរស​វិញ​ថា «អ្នក​ឯង​មក​ពី​ណា​មក​សួរ​រក​ផ្ទះ​ចៅ​សួ?» ។ បុរស​ប្រាប់​ថា «ខ្ញុំ​មក​ពី​ស្រុក​ខ្មែរ​លោក​ចៅ​សួ​នេះ ជា​បង​ខ្ញុំ​បង្កើត» ។ មនុស្ស​ចាំ​ទ្វារ មើល​តៅ​បុរស​នោះ រូប​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ សំពត់​គ្មាន​ដណ្តប់​ លេច​មុខ​ចេញ​ក្រោយ មិន​សម​ប្អូន​លោក​ចៅ​សួ​ខ្លួន​សោះ។​ង្នក​ចាំ​ទ្វារ​មិន​ស្ងៀម ទៅ​ប្រាប់​លោក​ចៅ​សួ​ចៅ​សួ​មិន​នៅ ទៅ​គាល់​ស្តេច ក៏​ជម្រាប​ប្រពន្ធ​ថា «អ្នក​ចៅ​ហ្វាយ​ស្រី! មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​ខ្មែរ រូប​អាក្រក់​ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ គន់​ទៅ​ខោ​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ហើយ​ប្រាប់​ខ្ញុំ​ថា «ត្រូវ​ជា​បង​ប្អូន​លោក​ចៅ​ហ្វាយ​ប្រុស​បង្កើត​ឥឡូវ​ខ្ញុំ​បាន​ឲ្យ​ចាំ​នៅ​មាត់​ទ្វារ» ។ នាង​ជា​ប្រពន្ធ​ចៅ​សួ​នោះ នឹក​ខឹង​ថា «អាមនុស្ស​កំសត់​ទុគិត​នេះ​មក​ពី​ណា ក៏​ហ៊ាន​មក​បង្កាច់​កេរ្តិ៍​ថា ប្តី​អញ​ជា​បង​វា​បង្កើត» ក៏​ប្រើ​មនុស្ស​ឲ្យ​ទៅ​ចាប់​បុរស​នោះ ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ​ថា «ចាំ​ប្តី​មក​នឹង​ឲ្យ​យក​ទៅ​សម្លាប់» ។ បុរស​នោះ លុះ​គេ​យក​ទៅ​ដាក់​ច្រវាក់​ក៏​នឹក​ថា «ឱអញ​អើយ! សង្វាត​មក​ពី​ស្រុក​ខ្មែរ ដល់​ស្រុក​ចិន​ព្រោះ​តែ​បង ឥឡូវ​គេ​មាន គេ​ពុំ​គិត​អាណិត​ឈាម ដែល​កើត​មក​ពោះ​ជា​មួយ​គ្នា​សោះ គេ​ឆ្មើង​មាន គេ​ហ៊ាន​ចាប់​ឯង​មក​ដាក់​ច្រវាក់​នឹង​សម្លាប់​ផង «ឱអញ​អើយ​!បើ​ទៅ​ស្រុក​ខ្មែរ​វិញ រក​ស៊ី​តាម​ខ្លួន​ក្រ​គ្មាន​នរណា​ហ៊ាន​ធ្វើ​បាន​ទេ» ។ បុរស​នោះ​ពុំ​ដឹង​ជា​បង​ទៅ​គាល់​ស្តេច​ ។ លុះ​ចៅ​សួ​ជា​បង​វិល​មក​ដល់​ផ្ទះ ប្រពន្ធ​ប្រាប់​ថា «មាន​បុរស​កំសត់​ម្នាក់​មក​ពី​ស្រុក​ខ្មែរ​និយាយ​ថា លោក​ជា​បង​បង្កើត តែ​ខ្លួន​នោះ​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ​ដាច់​ដាច​លេច​មុខ​លេ​ចំក្រោយ ឥឡូវ​ខ្ញុំ​ឲ្យ​ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ ចាំ​លោក​អញ្ជើញ​មក ឲ្យ​នាំ​ទៅ​សម្លាប់» ។ ចៅ​សួ​ជា​បង​ឮ​ហើយ​ថា «ទៅ​យក​វា​មក​មើល ក្រែង​ប្អូន​បង្កើត​មែន» ហើយ​ចៅ​សួ​ឲ្យ​ដោះ​ច្រវាក់​បុរស​នោះ ។ លុះ​បុរស​នោះ​មក​ដល់​ស្គាល់​ជា​ប្អូន​បង្កើត​មែន ក៏​រៀប​បាយ​ឲ្យ​ស៊ី មើល​ទៅ​ប្អូន​ឃើញ​ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ​ចៅ​សួ​ក៏​ឲ្យ​ខោ​មួយ​ស្លៀក ហើយ​សួរ​ប្អូន​ថា «ប្អូន​នៅ​ឯ​នាយ មិន​ដឹង​រក​ស៊ី​អ្វី​ទេ ក្រណាស់​ ហើយ​មាន​ប្រពន្ធ​ផង​បាន​អី​ស៊ី» ។ បង​ឮ​ប្អូន​និយាយ​ក៏​នឹក​អាណិត​ប្អូន មិន​ចេញ​ស្តី ហើយ​សួរ​ថា «ប្អូន​មក​ជា​មួយ​អ្នក​ណា?» ។ បុរស​ប្អូន​ជម្រាប​ថា «ខ្ញុំ​មិន​នឹង​នាយ​សំពៅ គេ​ឲ្យ​ដោយ​សារមក​» ។ ចៅ​សួ​បង​ថា «ចុះ​គេ​ទៅ​វិញ​ថ្ងៃ​ណា» ។ បុរស​ប្អូន​ប្រាប់​បង​ថា «៣​ថ្ងៃ​ទៀត គេ​ចេញ​សំពៅ​ទៅ​វិញ» ។ ចៅ​សួ​បង​ដឹង​ដូច្នោះ ក៏​ស្ងៀម​ទៅ​ឲ្យ​លើក​បាយ​មក ហៅ​បុរស​ជា​ប្អូន​ស៊ី​ជា​មួយ​គ្នា លុះ​ស៊ី​រួច​ប្រាប់​ប្អូន​ថា «ប្អូន​នៅ​ដេក​ផ្ទះ​នេះ​ចុះ បង​ទៅ​លេង​ផ្ទះ​ចិន​សែ» ។ ចៅ​សួ​ទៅ​ផ្ទះ​ចិន​សែ ចិន​សែ​ឃើញ​ក៏​រៀប​កៅ​អី ថ្នាំ​ចិន​ខ្សៀ​ទឹក​តែ​ទទួល ហើយ​ចៅ​សួ​និយាយ​នឹង​ចិន​សែ​ថា «អ្នក​ចិន​សែ​ខ្ញុំ​មក​រក​មើល​ឲ្យ​ប្អូន​ខ្ញុំ​បន្តិច វា​ចេះ​តែ​ក្រី​ក្រ​អី​ចឹង​ទៅ ឬ​វា​នឹង​គ្រាន់​បើ​នឹង​ឡើង​ដែរ? » ។ ចិន​សែ​ទាញ​សៀវភៅ​រក​មើល​សព្វៗ ទៅ​ទាយ​ថា «ប្អូន​លោក​មិន​ជា​អ្នក​ក្រ​រហូត​ទេ​ ៧ ឆ្នាំ​ទៀត នឹង​បាន​សោយ​រាជ្យ​ជា​ស្តេច​នគរ​ពីរ លោក​នឹង​បាន​ជា​ធំ​ក្នុង​រាជការ​ដោយ​សារ​ប្អូន ប៉ុន្តែ​ឥឡូវ​នេះ​លំបាក​ណាស់ ដល់​វិល​ទៅ​ស្រុក​វិញ​ពាក់​កណ្តាល​ផ្លូវ និង​បាន​ទ្រព្យ​តម្លៃ​នគរ​ពីរ​ជា​សម្រាប់​ខ្លួន តែ​ថា​ឃ្លាត​ទៅ​វិញ ដល់​កំណត់​បាន​សោយ​រាជ្យ នឹង​បាន​ទ្រព្យ​នោះ​មក​ជា​សម្រាប់​បុណ្យ​វិញ​ទាង​អស់»។ ចៅ​សួ​បាន​ដឹង​ដំណឹង​ប្អូន​ដូច្នោះ ក៏​លា​ចិន​សែ​ទៅ​ផ្ទះ​វិញ ។ ដល់ ៣ ថ្ងៃ នាយ​សំពៅ​គេ​ផ្ទុក​សំពៅ រៀប​នឹង​ចេញ​ទៅ​ថ្ងៃ​នោះ ចៅ​សួ​ជា​បង​យក​ផា​ឌិប​មក ហែក​មួយ​ត្បូង ហុច​ទៅ​ឲ្យ​បុរស​ជា​ប្អូន ។ បុរស​ជា​ប្អូន ក៏​ទទួល​យក​ផាឌិប​មួយ​ត្បូង​លា​បង​ចុះ​ទៅ ដើរ​បណ្តើរ​គិត​បណ្តើរ នឹក​តូច​ចិត្ត​ស្ទើរ​មិន​ចង់​កាន់​ផាឌិប​នោះ​សោះ ចេះ​តែ​នឹក​តូច​ចិត្ត​ថា «ឱ! បង​ប្អូន​នឹង​គ្នា តាំង​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​ទៅ នៅ​កំព្រា​តែ​បង​ប្អូន​ពីរ​នាក់ កាល​វេលា​ក្រ ចេះ​ស្រឡាញ់​រាប់​អាន​គ្នា ដល់​វេលា​មាន​ទាត់​គ្នា​ចោល ឆ្មើង​មាន ស្ទើរ​មិន​រាប់​គ្នា មាស​ប្រាក់ ដាក់​ឃ្លាំង​គរ​គោក មិន​ហ៊ាន​យក​ឲ្យ​គ្នា​មួយ​ស្លឹង យក​តែ​ខ្មោច​ផា​ឌិប​ឲ្យ​គ្នា​មួយ​ត្បូង» ។ លុះ​បុរស​នោះ​ដើរ​ទៅ​ដល់​កំពង់ ក៏​ឡើង​លើ​សំពៅ នាយ​សំពៅ ឲ្យ​កូន​ឈ្នួល​ស្រាវ​យុផ្កា​សា​ក្តោង​បើក​ទៅ ហើយ​នាយ​សំពៅ​សួរ​បុរស​នោះ​ថា «ប្អូន​ទៅ​ឯលោក​ចៅ​សួ តើ​លោក​ឲ្យ​អ្វី​ខ្លះ?» ។ បុរស​ប្រាប់​នាយ​សំពៅ​ថា «គ្មាន​ឲ្យ​អ្វី​ទេ​ឲ្យ​តែ​ផាឌិប​មួយ​ត្បូង​និង​ខោ​មួយ» ។ នាយ​សំពៅ​បាន​ដឹង​ហើយ​ក៏​នៅ​ស្ងៀម ។ លុះ​បើក​សំពៅ​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ យប់​ងងឹត​នឹង​ទៅ​ពុំ​រួច ក៏​ឲ្យ​បោះ​យុផ្កា​ដេក ។ ហតុ​តែ​បុណ្យ​ដល់​បុរស​ក៏​នឹង​ឃើញ​ពាក្យ​ដែល​គ្រូ​ផ្តាំ​ថា «នឿយ​ណាស់​កុំ​ដេក ឥឡូវ​អស់​អ្នក​សំពៅ​នេះ​ដេក​អស់​ ដូច្នេះ​ អញ​កុំ​ឲ្យ​ដេក» ក៏​អង្គុយ​នៅ​ក្បែរ​ដង​ក្តោង ពុំ​ហ៊ាន​ដេក ។ លុះ​ដល់​អធ្រាត្រ មាន​យក្ខ​១ ហោះ​មក​ឃើញ​សំពៅ វា​ចុះ​មក​ប៉ង​នឹង​ស៊ី​មនុស្ស ហើយ​វា​ឈ្ងោក​មើល​ទៅ​ក្នុង​សំពៅ ធ្លាក់​ពុក​មាត់​ទៅ​លើ​បុរស​នោះៗ ក៏​ស្ទុះ​ទៅ​ស្រវា​ចាប់​ជាប់​ហើយ​ស្រែក​ថា «អា​ឯង ស្លាប់​នឹង​ដៃ​អញ​ឥឡូវ​នេះ​ហើយ» ។ យក្ខ​ឮ​បុរស​ថា​ដូច្នោះ ភិត​ភ័យ​ណាស់ តែ​ស្ទុះ​ទៅ​មិន​រួច ដ្បិត​បុរស​នោះ​ចាប់​ពុក​មាត់​ជាប់ យក្ខ​ភ័យ​ក្រែង​ស្លាប់ ក៏​និយាយ​នឹង​បុរស​នោះ​ថា «អ្នក​បុរស​អើយ! បើ​អ្នក​អាណិត​លែង​ខ្ញុំៗ​នឹង​តប​គុណ​ង្នក ជា​ខ្សែ​ចង​ដៃ ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង ។ ខ្សែ​និង​ដំបង​នេះ បើ​មាន​បច្ចាមិត្រ​ពី​ណា​មក​ប្រមាថ ឲ្យ​តែ​ខ្សែ​ទៅ​ចង​ដំបង​ទៅ​វាយ​ បច្ចាមិត្រ​នោះ នឹង​ស្លាប់​វិនាស​អន្តរាយ​អស់ ។ ឯឆ្នាំ​នេះ បើ​ឃ្លាន​អាហារ​ចំណី ហើយ​និង​ចង់​បរិភោគ​អាហារ​ចំណី​អ្វី ប្រាប់​ឆ្នាំង​ថា៖
«ឆ្អិន​ឡើង​អញ​ស៊ី» ក៏​ឆ្អិន​ឯង​

នឿយណាស់​កុំ​ដេក
យក​ប្រពន្ធ​ឲ្យ​មើល​ម្តាយ​ក្មេក
ដេក​យប់​កុំ​និយាយ​និង​ស្រី

0 comments:

Post a Comment