រឿងចោរចិត្ដជា ជារឿងព្រេងនិទាន និយាយតៗគ្នា ដែលចាស់ៗខ្មែរខ្លះ តែងតែលើកមកនិទានកំប្លែងលេង ប្រាប់ដល់កូនចៅរបស់ខ្លូន ហើយអ្នកសិក្សាអក្សរសាស្រ្ដទាំងឡាយក៏បានលើកយករឿងនេះ មកធ្វើជាបទរៀនផងដែរ។ ក្នុងសាច់រឿង អ្នកនិពន្ធដូចជាចង់ប្រាប់អ្នកអានអោយឃើញថា ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត គេពុំចាំបាច់ធ្វើការសិក្សារៀនសូត្រអ្វីអោយច្រើននោះទេ យើងឃើញក្មេងកំព្រាឪពុកម្នាក់ ដែលមិនព្រមធ្វើការសិក្សារៀនសូត្រ ស្វែងរកចំនេះវិជ្ជាអ្វីទេគេជ្រើសយកមុខរបរជា «ចោរ» ដើរលួចទ្រព្យសម្បត្ដិអ្នកដទៃទៅវិញ។
Thursday, 27 October 2016
រឿងចោរចិត្ដជា
រឿងចោរចិត្ដជា ជារឿងព្រេងនិទាន និយាយតៗគ្នា ដែលចាស់ៗខ្មែរខ្លះ តែងតែលើកមកនិទានកំប្លែងលេង ប្រាប់ដល់កូនចៅរបស់ខ្លូន ហើយអ្នកសិក្សាអក្សរសាស្រ្ដទាំងឡាយក៏បានលើកយករឿងនេះ មកធ្វើជាបទរៀនផងដែរ។ ក្នុងសាច់រឿង អ្នកនិពន្ធដូចជាចង់ប្រាប់អ្នកអានអោយឃើញថា ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត គេពុំចាំបាច់ធ្វើការសិក្សារៀនសូត្រអ្វីអោយច្រើននោះទេ យើងឃើញក្មេងកំព្រាឪពុកម្នាក់ ដែលមិនព្រមធ្វើការសិក្សារៀនសូត្រ ស្វែងរកចំនេះវិជ្ជាអ្វីទេគេជ្រើសយកមុខរបរជា «ចោរ» ដើរលួចទ្រព្យសម្បត្ដិអ្នកដទៃទៅវិញ។
ម្យ៉ាងវិញមួយទៀត យើងឃើញស្ដេចប្រើអំនាចផ្ដាច់ការ ក្នុងការជ្រើសរើស មន្រ្ដីរាជការអោយឡើងកាន់អំនាច ជាអ្នកធំជាអ្នកដឹកនាំគ្រប់គ្រងលើអានាប្រជារាស្រ្ដ ទ្រង់មិនចាំបាច់ រើសរកយកអ្នករៀនសូត្រ អ្នកមានចំនេះវិជ្ជាចេះដឹង អ្នកមានសមត្ថភាពអីទេ របៀបជ្រើសរើស ស្ដេចត្រូវការប្រាក់ បើនរណាមានប្រាក់ច្រើន យកទៅដាក់បញ្ចូលក្នុងឃ្លាំងរបស់ស្ដេច អ្នកនោះនិងបានឡើងជាមន្រ្ដីធំ ធ្វើជាអ្នកគ្រប់គ្រង ធ្វើជាអ្នកដឹកនាំ បើទោះជាអ្នកនោះ គ្មានសមត្ថភាព ជាជនពុករលួយ ជាអ្នកបោកប្រាស់ ជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ជាអ្នកដែលមានលុយកាក់ច្រើនដោយអំពើរកស៊ីខុសច្បាប់ រឺ ជាអ្នកគ្មានចំនេះចេះដឹងយ៉ាងណាក៏ដោយ ស្ដេចអិតត្រូវការការសមត្ថភាពនេះទេ គឺព្រះអង្គត្រូវការតែលុយប៉ុណ្ណោះ។
អានក្នុងសាច់រឿងបន្ដទៀត យើងឃើញអ្នកនិពន្ធបានបង្កប់ក្នុងសាច់រឿង នូវអបិយជំនឿមួយ ដែលសង្គមខ្មែរតែងតែ ជួបប្រទះ ហើយដែលការពិតវាហាក់ដូចជាស្រពិចស្រពិលគ្រប់កាលៈទេសៈ នោះគឺ ការបន់ស្រន់សុំអោយទេវតាប្រទាន មាស ប្រាក់ បុណ្យសក្ដិជាដើម ។ ក្នុងសាច់រឿង «ចោរចិត្ដជា» មន្រ្ដីម្នាក់ចង់ធ្វើជាចៅហ្វាយខេត្ដ បន់ស្រន់ព្រះ សំពះទេវតាសុំលុយ ៤០កហាបនៈ យកទៅសូកស្ដេច ចោរស្ដាប់លឺការបន់ស្រន់ ហើយមានចិត្ដមេត្ដា ក្លែងខ្លូនជាទេវតា វេចលុយចំនួន ៤០កហាបនៈ លបយកទៅដាក់អោយមន្រ្ដីនោះ តើនេះ ពិតជាទេវតាប្រោសប្រទានមែនរឺ.?…។
អំពើអយុត្ដិធម៌ ក្នុងរឿងចោរចិត្ដជាមួយទៀត គឺមន្រ្ដីរាជការ ប្រើអំនាចរបស់ខ្លួន ដោះលែងចោរ ដោយគ្មានការជំនំជំរះរកហេតុផលខុសត្រូវអ្វីទាំងអស់ ចោរជាបក្សពួករបស់ខ្លួនជាកូនចៅ ជាអ្នកដែលខ្លួនស្គាល់ ទោះដឹងថា ជាចោរពិតប្រាកដហើយក្ដី ក៏ជនជាប់ចោទ អាចគេចផុតពីសំនាញ់ច្បាប់បាន ម៉្លោះហើយភាពអិតមានទោស ក្លាយជាអំពើអយុត្ដិធម៌ ហើយវាជាដំបៅមហារីកដ៏មហាសែនរាំរៃ ស៊ីរូងនៅក្នុងសង្គមមនុស្សអោយឈឺផ្សាគ្រប់ទិវារាត្រី។
ចោរចិត្ដជា ជាចោរដែលមានចិត្ដជាទេវតា ក្លែងខ្លួនជាទេវតា មានចិត្ដអានិត ហ៊ានចំនាយទ្រព្យសម្បត្ដិ លុយកាក់របស់ខ្លួនធ្វើប្រយោជន៍អោយដល់អ្នកដទៃ។ ការយល់ដឹងឧបកា្ករៈគុណដល់បុគ្គលដែលធ្វើប្រយោជន៍ដល់ខ្លួន ទោះជាបុគ្គលនោះតូចថោកទាបយ៉ាងណាក្ដី ក៏មិនបោះបង់ចោល។ គតិបណ្ឌិតទាំងពីរខាងលើ បើស្ថិតនៅលើបុគ្គលណានិមួយ បុគ្គលនោះរមែងបានប្រកបដោយសេចក្ដីសុខចំរើននិច្ច។ ដូច្នេះ មនុស្សត្រូវប្រើ សតិបញ្ញាស្មារតីរបស់ខ្លួន ពិចារណាគ្រប់ហេតុផល ទៅលើអបិយជំនឿទាំងឡាយ មានខ្មោចព្រាយបីសាច រឺ ទេវតាជាដើមថាជាអ្នកជួយខ្លូនអោយរួចពីទុក្ខភ័យ ដែលវាគឺជាជំនឿមួយ ទំនាស់នឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាទៀតផង។ បុរសក្រីក្រពីរនាក់ប្ដីប្រពន្ធ ក្នុងរឿងចោរចិត្ដជា បោះបង់ជំនឿរបស់ខ្លួនទៅលើទេវតា ហើយបែរមកជឿតាមពាក្យរបស់ចោរ ដែលខ្លួនកំពុងចាប់ដាក់គុកច្រវាក់ទៅវិញ ថាជាអ្នកផ្ដល់លុយកាក់ដល់ខ្លួនធ្វើអោយខ្លួនបានក្លាយជាចៅហ្វាយស្រុក។ ដោយជំនឿ និង សេចក្ដីដឹងគុណដ៏ជ្រាលជ្រៅ បុរសនោះហ៊ានដោះលែងចោរនោះអោយមានសេរីភាពឡើងវិញ ទាំងខុសច្បាប់ទៀតផង។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment