មានរឿងដំណាលថាមាន មហាក្សត្រមួយព្រះអង្គមានព្រះនាមព្រះកេតុមាលា ដែលមានបរមនាម អរដ្ឋពលពាសាដោយមានការប្រោសប្រណីប្រទានអំពីព្រះអិន្រ្ទាធិរាជ បានមាន
ព្រះជន្មយូរអង្វែង វែងរហូតដល់៤០៥វស្សា ព្រះអង្គបានគ្រប់គ្រងសោយរាជសម្បត្ដិប្រទេសកម្ពុជា ៣៩០ឆ្នាំ។ ដោយ
មានអាយុវែងពេក ព្រះកេតុមាលាមានមហេសី និង ស្រីស្នំច្រើនជំនាន់ដែរ។ ក្រោយដែលព្រះអង្គបានចូលទីវង្គត គ្មាន
ព្រះរាជបុត្រអង្គណាបានស្នងរាជ្យបន្ដអំពីព្រះអង្គឡើយ។
ព្រះរាជវង្សងបន្ដពីព្រះកេតុមាលា
នៅទីបំផុត គឺចៅរបស់ព្រះអង្គ ព្រះនាមមហ័ស្សរាំង្សី ព្រះជន្ម៣៤វស្សា ដែលឡើងសោយរាជ្យបន្ដពីព្រះអង្គ។ ព្រះអង្គ
បានក្លាយជាមហាក្សត្រទី៨ នេះបើយើងសំអាងទៅលើពង្សាវតាររបស់សំដេចវាំងជួន ចំពោះពង្សាវតារវត្ដកោកកាក
វិញ គឺព្រះបទុមវង្ស ដែលបានសោយរាជបន្ដពីព្រះកេតុមាលា។ ព្រះបទុមវង្ស ត្រូវជាក្មួយរបស់អិសីភ័ក្ដិធម្មរិទ្ធិ គ្រូបាធ្យាយ របស់ព្រះកេតុមាលា(១)។ មុននឹងបានឡើងសោយរាជ្យ ព្រះអង្គបានរៀបការជាមួយនិងក្មួយស្រី ព្រះមហាក្សត្រ។ តែបើតាមពង្សាវតារបស់គណៈកម្មការសំដេចព្រះសង្ឃរាជទៀង គឺព្រះអង្គធនញ្ជ័យគោរពរាជ្យ ដែលបានឡើងសោយរាជបន្ទាប់ពីព្រះកេតុមាលា។ គ្រានោះព្រះអង្គបានព្រះជន១៦វស្សា ព្រះអង្គសោយរាជ្យបាន២៤ ឆ្នាំ។ ក៏ប៉ុន្តែពង្សាវតារវត្ដទឹកវិលបានបញ្ចាក់ថា ព្រះអង្គធនញ្ជ័យគោរពរាជ្យ ជាបុត្ររបស់ព្រះអង្គកែវ ព្រះអង្គក៏ត្រូវជាស្វាមី ព្រះនាងបទុមមាលា បុត្រីព្រះកេតុមាលាដែរ។ ព្រះធនញ្ជ័យបានមកបំរើព្រះមហាក្សត្រ ក្នុងឋានៈជាអ្នកត្រួតត្រាគ្រប់គ្រង កងទ័ព។ ដោយសារកូនទាំងប៉ុន្មានរបស់ព្រះកេតុមាលា គ្មានវត្ដមាននៅក្នុងព្រះនគរ ដោយត្រូវបានតែងតាំងអោយ ទៅគ្រប់គ្រងប្រទេសជិតឆ្ងាយ ហើយ និង ដោយសារស្វាមីភរិយាទាំងពីរអង្គមាននាម៉ឺនរាជការ មេទ័ពជាច្រើនគាំទ្រ ស្រលាញ់គោរពកោតខ្លាច ទើបបានជានាម៉ឺនមុខមន្រ្តីតូចធំទាំងអស់នាំគ្នាមូលមតិសុំអញ្ជើញព្រះធនញ្ជ័យអោយឡើង សោយរាជសម្បត្ដិ។ ដើម្បីអោយសមស្របទៅតាមកាលៈទេសៈ និងទៅតាមឋានៈព្រះអង្គ ជាអ្នកការពារថែរក្សា ព្រះរាជបល្ល័ង្គ ទើបបានជាព្រះអង្គដាក់ព្រះបរមនាមថា ព្រះបាទធនញ្ជ័យគោរពរាជ្យ។
(១ = នៅក្នុងក្រិត្យក្រមវិន័យ ទំនៀមទំលាប់ខ្មែរ កាលបើអស់លែងមានពូជពង្សវង្សត្រកូលស្ដេចហើយ នោះបុរោហិត មានសិទ្ធិឡើងសោយរាជ្យសម្បត្ដិបន្ដបាន៌
ពង្សាវតារវសំដេចវាំងជួនបានកត់ត្រាថា ព្រះអង្គសហ័ស្សរាំង្សី បានតាំងព្រះរាជធានីនៅអែមហានគរធំដដែល។ ព្រះ
អង្គសោយរាជ្យបាន៤៦ឆ្នាំ ហើយចូលទីវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៨០វស្សា។ ព្រះអង្គធ្លាប់បានចែកកេរ្ដិ៍ដល់ព្រះរាជ
វង្សដែលជាស្ដេចនៅស្រុកសៀម នូវដងព្រះខ័នរាជ្យ និងដល់ព្រះរាជវង្សស្ដេចនៅប្រទេសលាវនូវស្រោមដាវនោះ។
ជាមួយនិងព្រះនាងច័ន្ទបុប្ផា ព្រះអង្គបានមានបុត្រមួយព្រះអង្គព្រះនាម ព្រះជ័យវង្ស ដែលប្រសូត្រនៅក្នុងឆ្នាំថោះ។
ព្រះជ័យវង្ស ដែលមានព្រះជន្ម២៥វស្សា បានទទួលអភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជានៅថ្ងៃទី១១កើត
ខែអាសាធ ឆ្នាំថោះព.ស១០៥៥ ត្រូវជា គ.ស៥១១ ព្រះអង្គជាមហាក្សត្រទី៩ ព្រះអង្គមានបរមនាមព្រះបាទជ័យវុទ្ធីវង្ស
ព្រះរាជធានីស្ថិតនៅព្រះមហានគរជានិច្ច។ ក្នុងឆ្នាំរកា ព្រះអគ្គមហេសីបទុមកេសរ បានប្រសូត្រព្រះរាជបុត្រមួយព្រះ
អង្គ ព្រះនាម បទុមកុមារ ព្រះរាជាបានដាក់ឈ្មោះដូច្នេះ គឺចង់អោយដូចទៅនិងឈ្មោះម្ដាយ ព្រះបាទជ័យវុទ្ធីវង្សសោយ
រាជប្រទេសកម្ពុជាបាន៥០ឆ្នាំ ព្រះអង្គចូលទីវង្គត នៅឆ្នាំរោង ក្នុងព្រះជន្ម ៧៤វស្សា
រាជ្យព្រះបាទបទុមវរវង្ស
ថ្ងៃ៥រោច ខែពិសាខ ឆ្នាំរោង ព.ស.១១០៤ ត្រូវជា គ.ស.៥៦០ ព្រះបទុមកុមារបានទទួលអភិសេកឡើងសោយរាជ សម្បត្ដិបន្ដអំពីព្រះបិតាព្របាទជ័យវុទ្ធីវង្ស ដោយមានព្របរមនាមព្រះបាទសំដេចព្រះបទុមវរវង្សរាជាធិរាជ ព្រះអង្គជា មហាក្សត្រទី១០។ ព្រះមហានគរស្ថិតនៅជាព្រះរាជធានីដដែល។
ថ្ងៃមួយ ព្រះបាទបទុមវរវង្សបាននាំអស់ពលរេហ៍សេនាមុខមន្រ្ដីតូចធំ យាងទៅប្រពាតព្រៃកំសាន្ដ នៅតាមដងទន្លេក្នុង
តំបន់បាសាន ដែលស្ថិតនៅក្នុងតំបន់ស្រីសន្ធរសព្វថ្ងៃ ត្រង់ចន្លោះទន្លេមេកុង និងទន្លេតូច។ ទីនោះមានទេសភាព និង ដី
ខ្សាច់សក្បុះល្អណាស់។ ខណៈនោះព្រះអង្គបានជួបប្រទះឃើញនាងនាគមួយអង្គ ដែលតំនែងខ្លួនជានារីយ៉ាងល្អអិត
ខ្ចោះស្រស់ប្រិមប្រិយ មានសម្ជស្សសោភ័ណភាព លើសផុតអស់ស្រីទាំងពួង នាងមានសាច់សំបុរពណ៌សស្អាត។
នាងនាគបានធ្វើដំនើរចេញពីស្ថានភុជង្គនាគ មកកំសាន្ដលេងត្រង់ឆ្នេរខ្សាច់នាះដែរ គ្រាន់តែបានយល់ឃើញនាងនាគ
ភ្លាម ព្រះបាទបទុមវរវង្សពុំអាចទប់ចិត្ដ មិនប្រតិព័ទ្ធស្នេហាព្រះនាងបានឡើយ ព្រះអង្គក៏ស្ទុះយាងចូលទៅសុំសេចក្ដី
ស្នេហា ហើយសួរស្ដីដន្ដឹងរៀបចំអភិសេកព្រះនាងជាអគ្គមហេសី។ នាងនាគក៏យល់ព្រម សុខចិត្ដសុខកាយ លុះទៅ
ដោយសេចក្ដីស្នេហាលួងលោមរបស់ព្រះមហាក្សត្រ។ បន្ទាប់មក ព្រះអង្គក៏នាំនាម៉ឺនមន្ដ្រីបរិវារពលសេនា វិលត្រលប់ ចូលព្រះមហានគរវិញ ព្រះអង្គបានប្រទានឋានៈជាព្រះអគ្គមហេសីធំខ្ពស់លើសអស់ស្រីស្នំទាំងពួង។ នាងនាគបានទទួល ព្រះនាមថា ព្រះទេវត្ដិសេរីរតន៍កញ្ញាមហាក្សត្រី មិនតែប៉ុណ្ណោះ ព្រះបទុមវរវង្សបានចេញបញ្ជាអោយរាជការមុខមន្រ្ដី និង ប្រជានុរាស្ដ្រទាំងអស់ក្នុងព្រះរាជអានាចក្រ ដាក់ឈ្មោះ និង ហៅកន្លែងដែលព្រះអង្គបានជួបស្នេហានាងនាគ ថា ស្រីសឈរ ឈ្មោះកន្លែងនេះបានក្លាយបន្ដិចម្ដងៗទៅជា ស្រីសន្ធរ រហូតមកដល់សព្វថ្ងៃ ក្នុងកាយវិការនេះ ព្រះបទុមវរវង្ស ចង់លើកទុកអនុស្សាវរីយ៍ស្នេហាព្រះអង្គចំពោះនាងនាគអោយស្ថិតនៅជាអមតៈជានិច្ច។ យូរថ្ងៃខែកន្លងមក ព្រះនាងនាគក៏ទ្រង់គភ៌ គម្រប់គ្រប់១០ខែ, ព្រះនាងប្រសូតបានពងមួយ។ ដោយភ័យខ្លាចមានការ
អាមាស់មុខអាប់កិត្ដិយស និង ខ្លាចមានចលាចលក្នុងព្រះនគរព្រះមហាក្សត្រ និង ព្រះអគ្គមហេសីក៏សំរេចិត្ដយកពង
នោះទៅកប់ចោលក្នុងឆ្នេរខ្សាច់ នាតំបន់គិរិន្ដបូរ គឺស្រុកបរិបូណ៌ ក្នុងខេត្ដពោធិសាត់សព្វថ្ងៃ។
នាសម័យកាលនោះនៅក្នុងស្រុកខ្មែរ មានសៀមម្នាក់ឈ្មោះគង់ ដោយគាត់មានពុកចង្កាស្រមូវ អ្នកផងទាំងពួងនាំគ្នា
ដាក់ឈ្មោះអោយគាត់ថា គង់ស្រមូវ(២) គាត់ជាមេក្រុមពួកកំនែនសៀម ដែលរៀងរាល់ឆ្នាំ ត្រូវតែដឹកនាំសួយសារអា
ករ តាមរទេះ មានទឹក និង ត្រីកន្ធរហាលមកថ្វាយស្ដេចខ្មែរ។ ថ្ងៃមួយ បំពេញភារៈកិច្ចផ្នែកកំនែនរួចហើយ គង់ស្រមូវ
រៀបចំអិវែអិវ៉ាន់គ្រប់បែបយ៉ាងសព្វសារពើរ ផ្ទុកដាក់ក្នុងរទេះ សំរាប់យកទៅលក់ដូរអែស្រុកភូមិវិញ ក្បួនរទេះសៀ
មគង់ស្រមូវ បានធ្វើដំនើរឆ្លងកាត់តាមតំបន់បរិបូណ៌ នៅតាមផ្លូវ កន្លែងមួយដែលមានដីទួលខ្ពស់ខុសអំពីធម្មតា បាន
ធ្វើអោយគាត់មានការមន្ទិលសង្ស័យចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ក៏ចុះពីរទេះស្ទុះទៅជីកដីទួលនោះ។ ជីកបានមួយ
សន្ទុះគាត់សង្កេតក្រលេកមើលទៅ ឃើញច្បាស់ជាពងមួយដ៏ធំអស្ចារ្យខុសប្លែកពីធម្មតា គង់ស្រមូវខំលើកបីពងនោះ
ដោយថ្មមៗ ហើយលើកដាក់រទេះដឹកជញ្ជូនយកទៅស្រុកភូមិជាមួយ គាត់ថែរក្សាទុកដាក់ពងនោះដោយប្រុងប្រយ័ត្ន
ជាទីបំផុត(៣)។
(២ = បើតាមពង្សាវតារវត្ដកោកកាក សៀមមេក្រុមកំនែនមានឈ្មោះ គង់ដែរ តែគេបានដាក់ឈ្មោះអោយថាគង់ពុក
ចង្កាអង្កាញ់។ ពង្សាវតារព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរថា គង់នេះត្រូវហៅគង់ស្រមូវ រឺ គង់ក្រៅ។ ៣ =បើតាមព
ង្សាវតារវត្ដកោកកាក នៅពេលទៅដល់ម្ដុំស្រុកបរិបូណ៌ គង់ស្រមូវបានឃើញពងនោះកំពុងតែញាស់រួចស្រេចទៅ
ហើយ)
គ្រប់កាលគ្រប់វេលាកាលណា ពងនោះញាស់ចេញជាទារកប្រុសមួយ មានរូបរាងស្រស់ល្អស្អាតសក្ដិសម ដែលគង់
ស្រមូវដាក់ឈ្មោះអោយថានាយរង។ គាត់ស្រលាញ់ថ្នាក់ថ្នមបីបាច់ថែរក្សាចិញ្ចឹមទំនុកបំរុងទារកនោះដូចជាកូនបង្កើត
និងថ្លែងអំពីព្រះបាទបទុមវរវង្ស និង ព្រះអគ្គមហេសីនាគវិញ ដែលគង់នៅព្រះមហានគរព្រះអង្គបានព្រះរាជបុត្រមួយ
អង្គទៀត ព្រះនាមព្រះបទុមសូរ្យវង្ស(៤) គឺនៅក្នុងឆ្នាំខាល ព.ស.១១៥០ ត្រូវជា គ.ស.៦០៦។ ព្រះបទុមវរវង្ស សោយ
រាជ្យបាន ៦២ឆ្នាំ ហើយបានចូលទីវង្គតនៅឆ្នាំម្សាញ់ ក្នុងព្រះជន៨១ វស្សា ដោយជម្ងឺចាស់ជរាព្យាធិ។
(៤ = អែកសារពង្សាវតារខ្លះទៀត បានបញ្ជាក់ថា ព្រះបទុមសូរ្យវង្សត្រូវជាបងពញារោង) ព្រះបាទបទុមសូរ្យវង្ស
កាលនោះ, ព្រះបទុមសូរ្យវង្សទើបតែបានព្រះជន្ម១៦វស្សា។ ព្រះអង្គត្រូវឡើងគ្រប់គ្រងរាជសម្បត្ដិបន្ដពីព្រះបិតា, នៅ
ថ្ងៃ១០កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស.១១៦៥, ត្រូវជាគ.ស.៦២១ ក្រោយដែលមានពិធីអភិសេកយ៉ាងអធឹកអធម។ ព្រះ
អង្គជាព្រះមហាក្សត្រខ្មែរទី១១។ ព្រះអង្គមានរិទ្ធីអនុភាព តេជៈបារមី កំលាំងកំហែងខ្លាំងពូកែអស្ចារ្យ។ មិនតែប៉ុណ្ណោះ
ព្រះអង្គមានព្រះនេត្រទិព្វទៀតផង។ គឺអាចមើលឃើញដឹងលឺយល់ អស់គ្រប់កិច្ចការ គ្រប់ព្រឹត្ដិការណ៍ដែលកើតមាន
ឡើងនៅគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ក្នុងនគរ ក៏ដូចជាក្រៅនគរ។
ចំនែកអែនាយរោងវិញក៏បានពេញវ័យដែរ ក្រោយដែលគង់ស្រមូវបានចូលមរណៈកាលទៅ នាយរោងបានឡើងឋានៈ
ជំនួសអូវពុក ជាមេក្រុមកងកំនែនដឹកជញ្ជូនទឹក និង ត្រីកន្ធរ យកមកថ្វាយព្រះមហាក្សត្រខ្មែរ។ ថ្ងៃមួយ, ដល់ពេលវេលា ដែលត្រូវតែនាំពលកំនែនទៅដងទឹកយកទៅថ្វាយស្ដេចខ្មែរ នាយរោងបានបញ្ជាអោយក្រុមកំនែនទាំងនោះ ត្បាញ កញ្ជើអោយញឹកល្អិតជាទីបំផុត ហើយអោយនាំគ្នាដងទឹកយកទៅចាក់ដាក់ក្នុងកញ្ជើទាំងនោះ កញ្ជើនោះមាន
ឈ្មោះជាប់មកថា ជាលភ្នែកគ្រួច។ បន្ទាប់មក, នាយរោងនិយាយបង្គាប់ទៅកាន់ជាលទាំងនោះអោយធ្វើដូចម្ដេចកុំ
អោយទឹកលេចចេញសោះ។ ទិព្វដូចមាត់មែន ទឹកអិតមានជ្រាបលេចបន្ដិចឡើយ។ ទឹកទាំងប៉ុន្មានត្រូវបាននាយរោង
ដឹកជញ្ជូន យកទៅថ្វាយព្រះបទុមសូរ្យវង្សនៅអែព្រះមហានគរ។
ពញារោង កាលអាយុ ១១ឆ្នាំ បើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នុព្វរតន៍កូនព្រះបាទអង្គឌួង នាអោកាសអុំទូកលេង
កំសាន្ដនៅជិតផ្ទះ ធ្លាប់ត្រូវបានខ្សែទឹកហូរយ៉ាងខ្លាំង ទាញនាំទូករកអុំបញ្ជ្រាសទឹកឡើងត្រលប់មកផ្ទះវិញមិនរួច។ គ្រា
នោះដោយអស់កំលាំងកំហែង ពញារោងក៏ស្រែកបញ្ជាអោយទឹកហូរបញ្រ្ជាសត្រលប់ឡើងលើវិញ ដើម្បីនាំទូកខ្លួន
យកទៅដាក់អោយដល់ផ្ទះ។ រំពេចនោះ, ទឹកក៏ហូរបញ្រ្ជាសឡើងទៅលើវិញមែន ហើយនាំទូកពញារោងទៅដល់ផ្ទះដូច សេចក្ដីប្រាថ្នា យស់ឃើញភាពអច្ឆរិយៈអស្ចារ្យដូច្នេះ ពញារោងដឹងច្បាស់ថាខ្លួនមានរិទ្ធិអនុភាព មានបុណ្យបារមីមាន
មាត់ទិព្វ ពីថ្ងៃនោះមក ពញារោងខំចិញ្ចឹមលាក់អាថិកំបាំងនេះជារៀងរហូត។
ចំនែកព្រះបាទបទុមសូរ្យវង្ស ដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះអង្គបានដឹង
ថា អ្នកមានបុណ្យមាត់ទិព្វបានកើតឡើងហើយ ព្រះអង្គនឹកគិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។ ព្រះ
អង្គកោះប្រជុំអស់នាម៉ឺនមុខមន្រ្ដី ដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ព្រះអង្គយល់ឃើញថាតទៅអនាគត ប្រទេសសៀម នឹងមានស្ដេចមួយអង្គ ដែលគេពុំអាចកំទេចបានឡើយ។ ដូច្នេះគេត្រូវតែចាត់ទុកស្រុកសៀមដោយលែក ដោយមិន
ចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះទៀតទេ។
បើយោលទៅតាមអែកសារខ្លាះទៀត បុព្វហេតុដែលបណ្ដាលអោយព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ពញារោងនោះ
គឺមកអំពីនាយរោងបានប្រមាថមាក់ងាយចេស្ដាព្រះអង្គ ដោយគ្មានញញើតញញើមហ៊ានចូលមកឈរបង់ជំទែងកន្ដាល សាលជំនុំ ចំពីមុខព្រះភ័ក្រ្តព្រះអង្គ ពេលដែលចូលមកនាយរោងបានបំបាំងខ្លួន មិនអោយនាម៉ឺនមន្ត្រីពលសេនាម្នាក់
មើលឃើញឡើយ។ មានតែព្រះមហាក្សត្រព្រះបទុមសូរ្យវង្សមួយអង្គគត់ដែលយាងចូលមកដល់ទើបមើលឃើញ។
អាកប្បកិរិយាព្រហើនច្រលោមខាមនេះហើយ ដែលធ្វើអោយព្រះអង្គខ្ញាល់ ចេញបញ្ជារកចាប់នាយរោង។ ឃើញ
ច្បាស់ជាក់និងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិរិទ្ធតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួននឹកស្មាន ពញារោងក៏
រត់ភៀសខ្លួនបាត់ស្រមោលទៅ។ អុកញាមន្រ្ដីចៅពញាតេជោតំឌិនត្រូវនាំពលសេនាចំនួន៣០០នាក់ ជ្រែកដីទៅចាប់ ពញារោងនៅអែ ស្រុកសុខោទ័យ។ កងទ័ពតេជោតំឌិនវិញដេញតាមចាប់ប្រកិតពីក្រោយ ពញារោងរត់ទៅដល់ស្រុកពី
ជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យ មកដល់ទីនេះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃ សុំ
លោកចៅអធិការសាងផ្នួសបួសជាសាមណេរ។
រសៀលថ្ងៃមួយ, នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោតំឌិនជ្រែ
កដីលេចចេញមកពាក់កន្ដាលខ្លួន ចំពីមុខតែម្ដង ដោយមិនបានដឹងថានេននេះជាពញារោង តេជោតំឌិនក៏ទូលសុំសួរ
លោករកពញារោង។ នេនរោងស្គាល់ច្បាស់ថាគេមករកចាប់ខ្លួន បានមានពុទ្ធដិការឆ្លើយតបទៅវិញ សូមអុបាសករង់
ចាំនូវទីនេះសិនចុះចាំអាត្មាទៅរកជូន ភ្លាមនោះដែរ រូបរាងកាយតេជោតំឌិនប្រែទៅជារឹងបន្ដិចៗម្ដង។ ហើយក្លាយ
ទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែលដើរតាមផ្លូវជ្រែកដីដោយតេជោតំឌិនបាននាំគ្នា
ដកថយត្រលប់ចូលនគរទៅរាយការណ៍ថ្វាយព្រះរាជាតាមហេតុការណ៍។
ក្រោយដែលស្ដេចសៀមនៅសុខោទ័យចូលទីវង្គត នេនរោងបានចាកសិក្ខាបទ ហើយបានឡើងគ្រប់គ្រងស្រុកសៀម
ពីពេលនោះមក។ ពញារោងបានប្ដូរឈ្មោះមានព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្រ្ទាធិបតី ស្ដេចសៀមថ្មី អង្គនេះ ដែលគេនិយមហៅតែពញារោងៗ បានប៉ុនប៉ងធ្វើគត់ព្រះបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត។
0 comments:
Post a Comment