រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Thursday, 27 October 2016

រឿង មនុស្សលោក

     


       កាលពីព្រេងនាយមានកុមារីម្នាក់អាយុ ១៤ឆ្នាំម្តាយប្រើទៅអោយជីកដម្លូង។ ក្មេងនោះរៀបចបរួចស្រេចចេញដើរ​ទៅរកដម្លូង ទៅដល់ព្រៃធំមានដម្បូកមួយមានរូងជ្រៅ។ កុមារីនោះទៅជីកដម្លូងនៅជើងតម្បូកនោះរបូតផ្លែចបជ្រុះធ្លាក់​ទៅក្នុងរូងនោះ។ នាងនោះមិនដឹងធ្វើដូចម្តេចក៏ស្រែកប្រកាសថា «លោកណាជួយយកផ្លែចបអោយខ្ញុំបាន ខ្ញុំនឹងសងគុណ លោក»​។ ស្រែកតែប៉ុណ្ណោះ មានខ្លាចាស់មួយ ដំបៅក្បាលរុយបែងដង្កូវចុះគគ្រិច ចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថា «នាង! តាយកអោយបានផ្លែចបនោះ តែបើតាយកបានគ្រាន់តែនាង​ឯងរកចៃអោយបានហើយតាមិនចាំបាច់យកគុណ​ពីចៅទេ»។

      នាងឮខ្លាថាដូច្នោះ ក៏និយាយថា «ឱលោកតាអើយ! អោយតែលោកតាជួយយកអោយបានចុះ »។ ខ្លានោះយក ផ្លែចបបានពីក្នុងរូងអោយទៅនាងនោះ ហើយអោយនាងនោះរកចៃអោយ។ នាងនោះក៏យកបន្លាមកឆ្កិះដង្កូវនៅដំបៅ ក្បាលខ្លានោះ ។ ខ្លានោះចេះតែសួរនាងថា «នាងដំបៅតាស្អុយបឬក្រអូប? » ដំបៅនោះស្អុយណាស់ ប៉ុនែ្តនាងនោះឆ្លើយ​ទៅវិញថា « ក្រអូបណាស់លោកតា ។ ខ្លានោះចេះតែសួរនាងចេះតែថាក្រអូប ។ លុះឆ្កិះដង្កូវអស់ទៅ ខ្លានោះបាត់ឈឺបាត់ រមាស់ ហើយនិយាយប្រាប់នាងនោះថា នាង! យកជាលមួយមក តានឹងដាក់ដម្លូងអោយ​ » ។ នាងនោះយកជាលមួយមក អោយខ្លាៗ ដាក់សុទ្ឋតែមាសប្រាក់ពេញជាលនោះ ចងមាត់ជាលជាប់ អោយទៅនាងនោះរួចប្រាប់នាងថា «នាង! នាង យកជាលនេះទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារអោយជិតសឹមបើក ។ នាងនោះលាខ្លាដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុំ រួចក៏បើកជាលនោះ ដល់បើកទៅបានសុទ្ឋតែមាសនិងប្រាក់ចាយគ្នា ។
  
      លុះយូរបន្តិចដឹងទៅដល់ស្រីឯទៀត ដែលមាន កូនក្រមុំស្រីនោះបញ្ឆោតកូនក្រមុំថា « ហងឯង
មើលកូនគេ ៗ ទៅជីកដម្លូងបានមាសប្រាក់យកមកចែកបងប្អូនគេ ហង ទៅជីកដម្លូងបានតែដម្លូងគ្មានបានខ្មោចអ្វីទេ » ។ ថ្ងៃក្រោយស្រីនោះអោយកូនទៅជីកដម្លូងដូចនាងនោះទៀត លុះទៅ ដល់បានជួបប្រទះនឹងខ្លាមុននោះទៀត ក៏ធ្វើជាជ្រុះចបដូចនាងមុនហើយថា « លោកណាយកចបអោយខ្ញុំ ៗ នឹងសង​គុណលោក ។ ខ្លានោះឮហើយក៏មកយកអោយ រួចអោយនាងនោះចាប់ដង្កូវអោយ ។ ខ្លាសួរដូចពីមុនថា « នាង! ដំបៅតា ស្អុយឬក្រអូប? » ។
    
     នាងនោះឆ្លើយថា « ស្អុយណាស់ ។ ខ្លាឮដូច្នោះ នាងយកជាលមួយមក តានឹងដាក់មាស​ប្រាក់អោយ «នាងយកជាលអោយខ្លា ៗ ចាប់សុទ្ឋតែពស់វែកដាក់ពេញជាលហើយអោយទៅនាងនោះប្រាប់​ថា​ « នាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារអោយជិត សឹមបើក « នាងនោះទៅដល់ផ្ទះហើយប្រាប់ម្តាយ ម្តាយ​អរណាស់អោយបងប្អូនមកជុំបិទទ្វារបើកជាលមើល ពស់វែកចេញមកចឹកមនុស្សទាំងអស់នោះស្លាប់ទៅ៕
ចចើងចង់លោភរែងបាត់ធនទៅ

តាត្រសក់ផ្អែម

​​​ ​     

     កាលដើមឡើយ មានឥសីមួយអង្គ គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយ។ សម័យថ្ងៃមួយមានសត្វចាបមួយគូ ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន ក៏ទៅជួបតាឥសីកំពុងសមាធិ ។ ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យខ្លួនងាយ ស្រួលកាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង ដាក់ក្នុងសំបុកវា​រួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។ ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆាន​ ក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? ចាបនិយាយតែប៉ុណ្ណោះ តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ ស្វែងរកប្រពន្ធ ម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។ 
     ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទ ដើម្បី ចាកចេញទៅរកភរិយា ។ ក្រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក អតីតតាឥសីបានទៅជួបនឹងយាយរិដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា  ស្រះខ្វាវ  ) ។ អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។ នៅពេល​មានគ្រួសារហើយ អតីតតាឥសីបានខិតខំប្រឹងប្ររកបរបររកស៊ីចិញ្ចឹមជីវិត​ ជា ធម្មតាក្នុងតួនាទីជាមេគ្រូសារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌ ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ 
     ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ រហូតដល់ ពេលវាចេះនិយាយ ។ ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? ម្ដាយឆ្លើយថា : អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ ចាំឯងធំសិនចាំអញប្រាប់ ! ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩ ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ ថ្ងៃមួយ បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ? ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ (មិនដឹងថាឈ្មោះភ្នំអ្វី) ។ កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ ! ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ ! ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដេលម្ដាយបង្ហាញ ។ គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។ អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់ តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់ រួចនិម្មិតប្រាប់បុត្របស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយតាឥសីបាន និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង បុរសលាកកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ ! ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដែកលក់ទៅ មាន និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។
      ម្ដាយក៏សួរទៅវិញថា : តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ : ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់ ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏ ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។ 
      ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។ បេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត។បុរសយើង ក៏ត្រឡប់ មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។ ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។ លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។ ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។ ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល ត្រឡប់មកផ្ទះវិញ ។ 

     ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់ ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា : កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។ ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏ យួរតែផ្លែត្រសក់ទុំធំមួយ សំដៅទៅរាជវាំង ។

រឿង ភ្នំនាងកង្រី


ភ្នំ​នាង​ក​ង្រី​ស្ថិត​នៅក្នុង​ស្រុក​កំពង់លែ​ង ខេត្ត​កំពង់ឆ្នាំង ។ មិនថាតែ​អ្នកដំណើរ​នៅក្នុង​ស្រុក ឬក៏​ជា​ជនជាតិ​បរទេស​ឡើយ ឱ្យ​តែ​ទៅ​ដល់​ទី​រួម​ខេត្តកំពង់ឆ្នាំង តែងតែ​ឆ្លៀត​ទៅដល់​ផ្សារ​ក្រោម​ ឈរ​គយគន់​ពី​មាត់​ច្រាំងទន្លេ សម្លឹង​ឆ្ពោះទៅ​ចំ​ភ្នំ​មួយ ដែលលាតសន្ធឹង​ពី​ត្បូង​ទៅ​ជើង មើលឃើញ​ហាក់ដូចជា​រូបរាង​ស្ត្រី​ម្នាក់​កំពុង​ដេក​ផ្កាប់មុខ និង​មាន​សក់វែង​រសាយ​ធ្លាក់​មក​ខាង​មុខ (​ជម្រាល​ភ្នំ​) ។​

​ប្រវត្តិ​នៃ​ភ្នំ​នាង​ក​ង្រី​នេះ ​គេ​ច្រើន​និយាយ​យោង​ទៅតាម​រឿង “​ប្ញ​ទ្ធី​សែន នាង​ក​ង្រី​” គឺក្រោយ​ពេល​ប្ញ​ទ្ធី​សែន​បាន​ដឹងថា នាង​ក​ង្រី​ជា​កូនយ​ក្ស ហើយ​ម្តាយ​នាង​ជា​យក្ស​ដែល​បាន​ខ្វេះ​ភ្នែក​ម្តាយ​ធំ​ និង​ម្តាយ​របស់​ខ្លួនទាំង​១២​នាក់ ​យក​មក​ទុក​នោះ ប្ញ​ទ្ធីសែន​ក៏​រកកល​ល្បិចលួច​រត់ចេញ ដោយ​ប្រមែប្រមូល​យក​ទ្រព្យ ពិសេស​គ្រាប់ភ្នែក​របស់ម្តាយទាំងអស់ ថ្នាំ​សម្រាប់​ព្យាបាល និង​វត្ថុ​សិល្ប៍​សាស្ត្រ​មួយចំនួន​សម្រាប់​ធ្វើការ​រារាំង​ កុំឱ្យ​នាង​កង្រី​តាម​ទាន់ ។​ ទីកន្លែង​ដែល​ប្ញ​ទ្ធី​សែន​ប្រើ​វត្ថុ​សិល្ប៍​ទិព្វ​ដើម្បី​ឃាត់ឃាំងដំណើរ​ នាង​ក​ង្រី​បាន​កើត​ជាទន្លេ បឹងបួរ​ដែល​មានឈ្មោះ​មកទល់​សព្វ​ថៃ​នេះ ដូចជា​ស្ទឹង​រុករក ​(​ឬ​ព្រែក​ពាមរ​) គឺជា​កន្លែង​ដែល​នាង​ក​ង្រី​ពុំ​អាច​ទៅមុខ​ទៀត​បាន​ព្រោះ​មាន​ស្ទឹង​ជា​ ឧបសគ្គ នាង​ក៏​ចេះ​តែ​ដើរ​រុករក​ប្ញ​ទ្ធី​សែន​នៅតាម​បណ្តោយ​ស្ទឹង​នោះ ​ទើប​ស្ទឹងនោះ​ជាប់​ឈ្មោះ​មក​ដូចខាងលើ ។

​ដល់​រក​មិនឃើញ​នាង​ក​ង្រី ក៏​បាន​មក​ដល់​កំពង់​មួយ​ហើយ​ឈរ​ស្រែកហៅ “​កំពង់​ហៅ​” តែ​ការនិយាយ​តៗ​គ្នា​ចេះ​តែ​ក្លាយ​បន្តិច​ម្តងៗ​រហូតមក​ដល់​សព្វ​ថៃ​នេះ​ ច្រើន​ហៅថា “​កំពង់​ហាវ​” វិញ ។ ​ចំណែក​ប្ញ​ទ្ធី​សែន ចេះ​តែ​ទៅ​មុខ​ដោយ​ពុំ​ព្រម​ឈប់ នាង​ក​ង្រី​ក៏​ចេះតែ​ស្រែកហៅ​ទាល់តែ​ដួល​ភ្លឹក ​ហើយ​ស្លាប់​នៅ​ទីនោះ​ទៅ (​ត្រង់​ភ្នំ​សព្វថៃ្ងនេះ​) ។ រីឯ​ពល​រេហ៍​របស់​នាងក​ង្រី​បាន​ដំណឹង​នេះ ក៏​នាំគ្នា​មក​ធ្វើបុណ្យ​នៅ​ទីនោះ​តែម្តង ដោយ​មាន​ការរៀបចំ​ជា​កន្លែង​ត្បាញ​ជា​សំពត់​ព្រែ​ផ្សេងៗ​សម្រាប់​រុំ​សព​នាង ​ក​ង្រី ហើយ​ក៏​កើត​ជា​បឹង​មួយ​ដល់​សព្វថៃ្ងនេះ​ឈ្មោះថា “​បឹង​សំពង​កី​” ។ ​នៅ​ទីនោះ​ដែរ​មាន​ភ្នំ​មួយ​ទៀត​ឈ្មោះ​ភ្នំ​ត្រងិល ពី​ដើម​គេ​ហៅថា​ភ្នំ ត្រល់​វិល ។ ត្រល់​ដែល​គេ​ត្បាញសំពត់​សម្រាប់​រុំ​សព​នាង​ក​ង្រី​, ត្រល់​ណា​ដែល​រឹល​ខូច គេ​ក៏​យក​ទៅ​គរ​ចោល ហើយ​ក៏​កើត​បាន​ជា​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ត្រល់​វិល​ទៅ ។

​ភ្នំ​មួយ​នៅក្បែរ​នោះ​ទៀត គេ​ហៅថា​ភ្នំ​ត្រល់​បែក ដោយ​ត្រល់​ណា​បែកៗ គេ​យក​ទៅ​គរ​ចោល​នៅ​ទីនោះ ក៏​កើត​ជា​ភ្នំ​ឈ្មោះ​ត្រល់​បែក តែ​បច្ចុប្បន្ន​គេ​ហៅ​ភ្នំ​នោះ​ថា​ជា​ភ្នំ​ត្របែក​ទៅវិញ ។​ នៅ​មាន​អន្លង់​មួយទៀត​គេ​ហៅ​ថា​អន្លង់​ល​ត គឺ​កាល​នោះ​គេ​ធ្វើ​នំ​លត​សម្រាប់​ធ្វើ​បុណ្យ រីឯ​កន្ត្រង​សម្រាប់​គោះ​លត​នោះ ដល់​ធ្វើ​រួច​ហើយ​គេ​យក​ទៅ​គរ​ចោល​កើត​ទៅជា​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​កន្ត្រ​ង ស្ថិតនៅ​ស្រុក​កំពង់លែង​នេះឯង ។

​តាម​ប្រវត្តិមួយទៀត ​លោកតា អ៊ុក សឿន ជា​អាចារ្យ​នៅ​វត្ត​គិរី​សុវណ្ណ នៅក្នុង​ឃុំ​តា​ងិល ស្រុក​កំពង់លែង បាន​ដំណាល​ប្រាប់​ខ្លី​ៗ​ថា “​កាលណោះ​មាន​ស្តេច​មួយ​អង្គ​មក​តាំងទី​នៅ​ជើងភ្នំ​តាងិល​នេះ ដោយ​បាន​បង្កើត​ទីក្រុង​មួយ​នៅ​ទីនោះ​ ។ ​ស្តេច​នោះ​មាន​អគ្គមហេសី​មួយអង្គ ដែល​មាន​រូប​សម្ផស្ស​ស្អាត​ណាស់​ឈ្មោះថា​នាង​កិន្នរី ។ ​នៅពេល​ដែល​អគ្គមហេសីនោះ​ស្លាប់​ទៅ ស្តេច​បាន​យក​សព​អគ្គមហេសី​នេះ​ទៅ​បញ្ចុះ​នៅលើ​ភ្នំ​នោះ ។ បើ​តាម​ប្រវត្តិសាស្ត្រ​ភ្នំ​នោះ​គ្មាន​ឈ្មោះ​អ្វី​ទេ ហើយប្រវត្តិសាស្ត្រ​នោះ​ក៏​គ្មាន​ឯកសារ​ពិត​ដែរ ។ ដល់​យក​នាង​កិន្នរី​យក​ទៅ​បញ្ចុះ​នៅលើ​ភ្នំ​នោះ គេ​ក៏​បាន​ហៅ​ភ្នំ​នោះ​ជា​ភ្នំ​កិន្នរី តែ​ក្រោយមក​ក៏ក្លាយ​បន្តិច​ម្តងៗ​ទៅ​ជា​ភ្នំ​នាង​ក​ង្រី​វិញ គឺ​មកពី​ឈ្មោះ​នាង​កិន្នរី​នេះឯង ។ ចំណែក​ខាងត្បូង​ភ្នំ​នោះ​មាន​ច្រក​មួយ​មានឈ្មោះ​ថា ច្រក​ស្តេច ព្រោះ​ស្តេច​ច្រើន​ឡើង​ទៅ​លើ​ភ្នំ​នោះ ហើយ​នៅ​លើ​ភ្នំ​មាន​វាលដែល​ចាស់​បុរាណ​ច្រើន​លេងអង្គុញ​លើ​វាល​នោះ ព្រោះនៅលើ​ភ្នំ​សម្បូរ​ដោយ​ដើម​អង្គុញ​ច្រើនណាស់ និង​ក្រៅពីនេះ​នៅ​មាន​ដើម​ប្រទាល​ដែល​សម្រាប់ធ្វើ​ថ្នាំ​ទៀតផង ។ អ្នកស្រុកនៅកំពង់ឆ្នាំងតែងនិយាយគ្រប់មាត់ថា​ប្រទាល​នៅលើ​ភ្នំ​នាង​ក​ង្រី​នោះ​ពូកែ​ណាស់ ។ យោងតាម​រឿងនិទាន​នេះ ភ្នំ​នាង​ក​ង្រី​កើតចេញ​ពី​ឈ្មោះ​របស់​មហេសី​ស្តេច ដែល​មានឈ្មោះ​ថា​នាង​កិន្នរី​នោះឯង ។​

និយាយ​តាម​លក្ខណៈ​ភូមិសាស្ត្រ​វិញ បើ​យើង​ឈរ​នៅលើ​ច្រាំងទន្លេ​មើល​ពី​ផ្សារ​ក្រោម​ខេត្ត​កំពង់ឆ្នាំង​ទៅ ភ្នំ​នេះ​ស្ថិត​នៅ​ភាគ​ឦសាន មើលទៅ​វា​មាន​រាង​បញ្ឆិត​បន្តិច ។​ ភ្នំ​នេះ​វា​នៅ​ស្រប​នឹង​ស្ទឹង​មួយ​ឈ្មោះ​ស្ទឹង​ពាម​ទន្លា ។ ស្ទឹង​នេះ​កាត់​ពី​ជើង​មក​ត្បូង​ត្រង់ ឯ​ភ្នំ​ក៏​កាត់​ពី​ជើង​មក​ត្បូង​ត្រង់​ដែរ ។ ​យើង​មើល​ពី​លិច ឬក៏​មើល​ពី​កើត គឺ​ឃើញ​ភ្នំ​នោះ​ចំ​ទទឹង​ច្បាស់​ជា​ង​យើង​មើល​ពី​កំពង់ឆ្នាំង​ទៅ ។ ​ខែវស្សា​ស្រុក​កំពង់លែង​ទាំងមូលមានទឹក​ព័ទ្ធជុំវិញ​ភ្នំ មើល​ទៅ​ដូច​ជា​កោះ​មួយ​នៅ​កណ្តាល​សាគរ​យ៉ាង​ដូច្នោះ ។​


​ចំពោះ​ឈ្មោះ​ភ្នំ​ដែល​នៅ​ជិតៗ​នោះ គេ​ហៅថា​ភ្នំ​ត្រងិល​នោះ​វា​សម​ហើយ ព្រោះ​នៅលើ​ភ្នំ​ត្រងិល​នោះ​អត់​មាន​ដើមឈើ​ទេ នេះ​បើ​តាម​ភូមិសាស្ត្រ​ជាក់ស្តែង ។ រីឯ​ភ្នំ​មួយទៀត​គឺ​ភ្នំ​ត្របែក បើ​តាម​ភូមិសាស្ត្រ​ពិត គឺ​នៅ​លើ​ភ្នំ​នោះ​សម្បូរ​ទៅដោយ​ដើម​ត្របែកព្រៃ ជាពិសេស​ខែវស្សា​យើង​មើល​ពី​ច​មា្ងយ​ទៅ​ឃើញ​ផ្កាត្របែកព្រៃ​រីក​សាយ​ចេញ​នូវ ​ពណ៌​សលាយ​ស្វាយ​ព្រោងព្រាត​ពេញ​លើ​ភ្នំ​នោះ ។ ​ចំពោះ​កំពង់​ហាវ​វិញ គឺ​បើ​តាម​ភាសា​អ្នកស្រុក​នៅ​ទីនោះ​ពាក្យ​ថា “​ហាវ​” មានន័យ​ប្រឡាយទឹក​ហើយ​ភូមិសាស្ត្រ​ជាក់ស្តែង គេ​បាន​ជីក​ប្រឡាយ​មួយ​ក្បែរ​នោះ គឺ​ខែប្រាំង​កំពង់​ហាវ​ជា​ផ្សារ​មួយ ប្រឡាយ​នោះ​គេ​ជីក​កាត់​រហូត​ទៅ​ដល់​កំពង់​បឹង​សម្រាប់​ផ្លូវ​កាណូត តែ​ឥឡូវនេះ​គេ​បើក​បរ​បាន​តែ​ខែវស្សា​ប៉ុណ្ណោះ ។ ដូចនេះ​ប្រវត្តិ​ឈ្មោះ​កំពង់​ហាវ គឺ​មកពី​វា​មាន​ប្រឡាយ​ដែល​គេ​ជីកទៅដល់​កំពង់​នោះ ហើយ​គឺ​មាន​រហូត​ទៅ​ដល់​ទីរួមស្រុកឯណោះ បើពិនិត្យ​ទៅតាម​ភូមិសាស្ត្រ ។​

​​អ្នកស្រុក​នៅ​ទីនោះ​ជឿថា ​នៅលើ​ភ្នំ​នោះ មាន​កន្លែង​ម្យ៉ាង​ជា​កន្លែង​ទឹកផុស​ឡើង​ដែល​គេ​ហៅថា “​ជប់​” ។ ជប់​នោះ​មាន​ច្រើន​កន្លែង មាន “​ជប់​បេង​”, “​ជប់​ត្នោត​”, “​ជប់ ស្បូវ​ឃ្លាំង​”... ហើយ​ជប់​នោះ​គ្មាន​នរណា​ទៅ​ជីក​អ្វី​ឡើយ គឺ​វា​ចេញ​ទឹក​មក​ឯកឯង​តែម្តង ។ ពេល​គេ​ឡើង​ទៅ​ដល់​ជប់​នោះ គេ​ត្រូវ​កាប់​ដើមឈើ​យក​ទៅ​បុក​កន្លែង​នោះ​ដើម្បី​ឱ្យ​វា​មាន​សិរី​សួស្តី ។ នៅ​ជុំវិញ​ជប់​នោះ​មាន​ដុះ​ម្អម ដែល​អ្នកស្រុក​សន្មត​ថា ជា​រោម​របស់​នាង​ក​ង្រី​ ម្ល៉ោះហើយគេ​មិន​ហូប​ទេ ព្រោះ​ខ្លាច​សាប​សិល្ប៍​មន្តអាគម​របស់គេ ។

​​តាម​ការនិយាយ​ចចាមអារាមតៗ​គ្នាមក គេចំណាំពោលថា អ្នកស្រុក​នៅ​កំពង់​លែង​គេ​មិន​និយម​ហូប​ម្អម​ទេ ប៉ុន្តែ​ការពិត​គឺ​អ្នកស្រុកភូមិគេបរិភោគគ្រប់​តែ​គ្នា ​គឺ​មានតែ​ចាស់ៗ​ខ្លះដែល​រក្សារបៀន​មន្តអាគម​ប៉ុណ្ណោះ ដែលមិនពិសារ ។ ម្យ៉ាង​ទៀត​ត្រង់​កន្លែង​ជប់​យោនី​នាង​ក​ង្រី​នោះ គឺ​ខែវស្សា​មានទឹក​ជាប្រចាំ តែ​ចំពោះ​ខែប្រាំង​ទាល់តែ​យើង​យក​ឈើ​ទៅ​បុក​ទើប​ចេញ​ទឹក ហើយ​ម្យ៉ាងទៀត​ទឹក​នៅ​ជុំវិញ​ភ្នំ​នោះ​មាន​ជាតិ​ភ្លា​វ អ្នក​ពី​ច​មា្ងយ​ពិបាក​នឹង​ផឹក​ណាស់​ ។​

​ពេល​ទៅ​មើល​ភ្នំ​នាង​ក​ង្រី គេ​ឃើញ​ដូចជា​មាន​នារី​ម្នាក់​ដេក​ផ្កាប់​មុខ​សណ្តូក​ខ្លួន​យ៉ាង​អាណោចអាធ័ម ​បំផុត ។ បើ​មើល​ពីចំហៀង​មិនសូវ​ច្បាស់​ទេ ។ ដូនតា​យើង​បាន​ឱ្យឈ្មោះ​ថា​ជា​ភ្នំ​នាង​ក​ង្រី​នោះ ​គឺ​សមស្រប​ទៅ​តាម​ទិ​ដ្ឋ​ភាព​ភ្នំ​នោះ​ណាស់ ។ ​បើ​យើង​ចង់​ទៅ​មើល​ឱ្យបាន​ច្បាស់​នូវ​ទិដ្ឋភាព​ភ្នំ​នាង​ក​ង្រី​នោះ យើង​ត្រូវ​ទៅ​មើល​ពី​ទិស​ខាងលិច​ចំ នៅ​ត្រង់​ឃុំ​ប្រឡាយ​មាស ក្នុង​ស្រុក​កំពង់លែង​នោះ ។ ចំពោះ​ទិស​ខាងជើង​ជា​ផ្នែក​ចុងជើង​របស់​រូបរាង​ភ្នំ មាន​ភូមិ​ពោធិ៍ ភូមិ​កំពង់​បា​ចិន និង​ទិស​ខាងត្បូង​ផ្នែក​ក្បាល​ភ្នំ មាន​ភូមិ​ត្របែក​និង​ភូមិ​ត្រងិល ។ រីឯ​ភូមិសាស្ត្រ​នៅ​ជើងភ្នំ ផ្នែក​ខាងកើត​ភ្នំ មាន​វាលស្រែ​និង​ដើមត្នោត ឯ​ផ្នែក​ខាងលិច​ភ្នំ​វិញ​ជាប់​នឹង​ដងស្ទឹង​ពាម​ទន្លា មាន​ភូមិ​សំរោង ។ ប្រជាជន​នៅ​ម្តុំនោះ​មាន​មុខរបរ​ធ្វើស្រែ​ចម្ការ​និង​ការនេសាទ ៕

ប្រាសាទនាគពន្ធ័


        ប្រាសាទ​នាគព័ន្ធ ស្ថិតនៅ​ផ្លូវ​វង់​ធំ​នៃ​តំប​ន់​អង្គរ លើ​ទំហំ​ដី​ ៣៥០​ម៉ែត្រ​ បួន​ជ្រុង​ស្មើ មាន​ចមា្ងយ​ ១៨​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្តសៀមរាប ។ ប្រាសាទ​នេះ​មាន​សណ្ឋាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ទាំង​អស់ គឺមាន​តែ​ប្រាសាទ​មួយសង់​នៅ​កណ្តាល​បាត​ស្រះ ។​ ប្រាសាទ​មាន​រាង​ប្រហាក់ប្រហែល​នឹង​ចេតិយ ប៉ុន្តែ​នៅ​ជ្រុង​កំពែង​ទាំង​៤​ទិស យើងឃើញ​មាន​កន្លែង​សម្រាប់​ព្យាបាល​ដល់​មនុស្ស​ដែល​ខ្វះ​ធាតុ​ទាំង​៤​ នៅក្នុង​ខ្លួន ។​ ​បើ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​ដែល​និទាន​តៗ​គ្នា​មក​ថា ធាតុ​ទាំង​៤​នេះ គឺ​៖ ធាតុ​ទឹក​, ធាតុ​ដី​, ធាតុ​ភ្លើង និង ធាតុ​ខ្យល់ ។ មនុស្ស​យើង​ណា​ម្នាក់​បើសិន​ខ្វះ​ធាតុ​អ្វីមួយ​ក្នុងចំណោម​ធាតុ​ទាំង​៤ គឺ​អាច​ទៅ​ព្យាបាល​នៅ​ទី​ប្រាសាទ​នេះ ហើយ​កន្លែង​ព្យាបាល​ធាតុ​ទាំង​៤ គឺ​ស្ថិតនៅ​ខុសៗ​គ្នា​ទាំងអស់ ពោល​គឺ​នៅ​ជុំវិញ​គ្រប់​ជ្រុង​នៃ​ទិស​ទាំង​៤ ជុំវិញ​ប្រាសាទ​តែម្តង ។​
​ ​
ទិស​ខាងកើត​នៃ​ប្រាសាទនាគព័ន្ធ​តំណាងឱ្យ​ព្រះ​វិស្ណុ សម្រាប់​ព្យាបាល​មនុស្ស​ណា​ដែល​ខ្វះ​ធាតុ​ដី ។ ជំនា​ន់នោះ​បើ​មនុស្សណា​ខ្វះ​ធាតុ​នេះហើយ គេ​ត្រូវតែ​បញ្ជូន​មនុស្ស​នោះ​ដើម្បី​មក​ព្យាបាល​ ដោយ​អង្គុយ​សំពះ​នៅខាងក្រោម​មាត់​ព្រះ​វិស្ណុ ដែល​មាន​ក្បាល​ជា​រូប​មនុស្ស ហើយ​ព្រះគ្រូ​ដែល​ព្យាបាល​ត្រូវ​ដងទឹក​ពី​ក្នុង​ស្រះ ​ដែល​ជា​ទឹក​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​ចាក់​ពីលើ​,​ ទឹក​នោះ​ហូរ​ចូល​តាម​មាត់​ព្រះ​វិស្ណុ​ ធ្លាក់​មកស្រោច​លើ​ក្បាល​អ្នកជំងឺ ពេល​នោះ​អ្នកជំងឺ​នឹង​ជាសះស្បើយ​, មាន​ធាតុដី​នេះ​ឡើង​វិញ ។​

​ទិស​ខាងលិច​នៃ​ប្រាសាទ​តំណាងឱ្យ​ក្បាល​សេះ សម្រាប់​ព្យាបាល​ឱ្យ​មនុស្ស​លោក​ដែល​ខ្វះ​ធាតុ​ខ្យល់ ​។ បើសិនជា អ្នក​ណា​ត្រូវ​ហោរា​ទាយ​ដឹង​ថា​ ខ្វះ​ធាតុ​ខ្យល់ អ្នក​នោះ​ត្រូវតែ​មក​ព្យាបាល​នៅ​ប្រាសាទ​នេះ ដោយ​ឱ្យ​អង្គុយនៅ​ពីក្រោម​មាត់​សេះ​ហើយ​លើក​ដៃ​ទាំង​ពីរ​សំពះ​ឡើងលើ ហើយ​ព្រះគ្រូ​ដែលជា​អ្នក​ព្យាបាល បាន​ដងទឹក​ក្នុង​ស្រះ​ដែល ជា​ទឹក​ថ្នាំ​ខ្មែរ​ដ៏​ស័ក្តិសិទ្ធិ​នោះ​មក​ចាក់​ពីលើ ហើយ​ទឹក​នេះ​ធ្លាក់​ចូល​មក​ក្នុង​មាត់​សេះ​បន្ត​ហូរ​មក​ស្រោច​លើ​ក្បាល​ ខ្លួន ប្រាណ​អ្នកជំងឺ ធ្វើឱ្យ​អ្នកជំងឺ​នឹង​មាន​ធាតុខ្យល់​នេះ​ឡើង​វិញ ។​
​ ​
ទិស​ខាងត្បូង​នៃ​ប្រាសាទ​សំរាប់​មនុស្ស​ខ្វះ​ធាតុ​ភ្លើង​ ។​ នៅ​ទិសខាងត្បូង​នោះ មាន​រូប​ក្បាល​តោ​សម្រាប់​ព្យាបាល ដោយ​ព្រះគ្រូ​តម្រូវ​ឱ្យ​អ្នកជំងឺ​ដែល​ខ្វះ​ធាតុភ្លើង​អង្គុយ​សំពះ​ នៅក្រោមក្បាល​តោ ដោយ​ព្រះគ្រូ​ចុះ​ដងទឹក​ពី​ក្នុង​ស្រះ​មកចាក់​តាម​ទ​រ ហើយ​ទឹក​ថ្នាំ​នោះ​នឹង​ហូរ​ធ្លាក់​តាម​មាត់​តោ​មក​ស្រោច​លើ​ខ្លួនប្រាណ​ អ្នកជំងឺ ធ្វើឱ្យ​មនុស្ស​ដែល​មាន​អាការៈរោគ​ខ្វះ​ធាតុ​ខាងលើ​នឹង​ត្រូវ​ជា​សះស្បើយ​ ឡើងវិញ ។​
​ ​
ទី​៤ បើ​មនុស្ស​ណា​ម្នាក់​ត្រូវបាន​ហោរាសាស្ត្រ​ទាយ​ថា​មាន​ខ្វះ​ធាតុទឹក ត្រូវ​បញ្ជូន​មក​ទិស​ខាងជើង ដែល​មាន​រូប​ក្បាលដំរី​ សម្រាប់​ព្យាបាល​ឱ្យ​ជា ដោយ​ព្រះគ្រូ​ព្យាបាល​តម្រូវ​ឱ្យ​អ្នកជំងឺ​មក​អង្គុយ​ក្រោម​ព្រះបាត​ដំរី ហើយ​លើកដៃ​ទាំង​ពីរ​ឡើង​លើ​សំពះ ពេល​នោះ​ព្រះគ្រូ​ចុះ​ទៅ​ដងទឹក​ក្នុង​ស្រះ​នៃ​ប្រាសាទ​ដែល​ជា​ទឹក​ថ្នាំ​ដ៏​ ស័ក្តិសិទ្ធិ​មកចាក់តាម​ទរ ហើយ​បន្ត​ហូរ​ធ្លាក់​តាម​មាត់​ដំរី ស្រោចស្រព​លើ​ខ្លួនប្រាណ​អ្នកជំងឺ​ ធ្វើឱ្យ​អ្នកជំងឺ​មាន​ធាតុទឹក​នេះ​ឡើងវិញ​ភ្លាមៗនាពេល​នោះ​ដែរ ។​

ព្រេង​និទាន​ខ្មែរ​មួយបានចែងថា កាលពីដើម​ឡើយ​នៅ​ក្នុង​ស្រះ​មួយ​ដែល​ស្តេច​ជំនាន់​នោះ​បាន សាងសង់​ប្រាសាទ​ក្នុង​ទឹកស្រះ​នេះ មាន​ប្ញ​ស​ឈើ ប្ញ​សព្រៃ​១.២០០​មុខ​ដែល​ត្រាំ​នៅក្នុង​ស្រះ​នេះ ដោយប្ញស​ឈើ​ទាំង ១.២០០​មុខ​នេះ គឺ​សុទ្ធតែ​ដើម​ថ្នាំ​ទាំង​អស់​សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​ដែល​ខ្វះ​ធាតុ ​ទាំង​៤ គឺ​ធាតុទឹក​, ធាតុ​ដី​, ធាតុ​ភ្លើង​, ធាតុ​ខ្យល់ ហើយ​ទឹក​ថ្នាំ​ដែល​ត្រាំ​ក្នុង​ស្រះ​គឺជា​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​ សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ ។

ចាស់ៗបាន​និទានតៗគ្នាទៀតថា ទឹកស្រះ ដែលនៅព័ទ្ធជុំវិញ ប្រាសាទនាគព័ន្ធ​នេះ គឺជា​តំណាង​សាគរ​ដ៏​ធំ​ល្វឹងល្វើយ និង តំណាង​ពិភពលោក​ដ៏​ធំ ​ដែល​មាន​មនុស្ស​មួយក្រុម​នា​សម័យ​បុរាណ​មាន​ចំនួន​១២​ នាក់ បាន​ជិះ​សំពៅ​តាម​មហាសមុទ្រ​នេះ ហើយ​ក៏​ប៉ះ​នឹង​ភ្លៀង​ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា បោក​មក​លើ​មនុស្ស​ទាំង​១២​នាក់​នោះ​ឱ្យ​លិច​កណ្តាល​សមុទ្រ ពេលនោះ​មាន​យក្ខិនី​មួយ​ដ៏​ធំ បាន​ប្រែកាឡា​ជា​មនុស្ស​លោក​ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ ខ្យល់ព្យុះ​នេះ មក​ដាក់​លើ​កោះ​មួយ ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្នុង​គោលបំណង​ទុក​ធ្វើ​ជា​ចំណីអាហារ ។​ ក្រោយ​ពី​មនុស្ស​១២​នាក់​នោះ ​រស់នៅ​លើ​កោះ ព្រះ​លោកេស្វរៈ​បាន​មក​ពន្យល់​សុបិន្ត​ដល់​មនុស្ស​១២​នាក់​នេះ ដោយ​និយាយថា អ្នកឯង​ទាំងអស់គ្នា​នេះ​កំពុងតែ​ចាញ់បោក​គេ​ហើយ ស្រី​ម្នាក់​ដែល​កំពុង​ចិញ្ចឹម​បីបាច់​ថែរក្សា​ឯង​នេះ​គឺជា​យក្ខិនី គឺ​ចិញ្ចឹម​ពួក​ឯង​សម្រាប់​ជា​ចំណី​អាហារ ។ តែបើ​ពួក​ឯង​ចង់​រត់​ចេញពី​កោះ​នេះ យើង​នឹង​ប្រែកាឡា​ជាសេះ​ចុះមក​ធ្វើឱ្យ​ពួក​ឯង​១២​នាក់​តោង​កន្ទុយ​ហើយ​ហោះ​ ចេញពី​កោះ​នេះ ដើម្បី​គេច​ចេញពី​ចំណី​យក្ស ។ ​ពេល​នោះ​ដែរ​ ក្រុម​មនុស្ស​ទាំង​១២​នាក់​ដែល​នៅលើ​កោះ ក៏​បាន​យល់ព្រម​ឱ្យ​លោកេស្វរៈ​ប្រែកាឡា​ហើយ​នាំ​ពួកគេ​ចេញ​ពី​ទី​កោះ។ ដូច្នេះហើយបានជាគេកសាងរូបសេះសមួយដ៏ធំមួយ នៅក្នុងស្រះពីខាងកើតប្រាសាទនាគព័ន្ធ​ នេះ ទុក​ដើម្បី​ឧទ្ទិស​ដល់​សត្វ​សេះស​ខាងលើ ។​

​ប្រាសាទ​នាគព័ន្ធ ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ទ្រង់​កសាង​នៅ​កណ្តាល​សតវត្សរ៍​ទី​១៨​នៃ​ ពុទ្ធសករាជ​(​ព​.​ស​១៧២៤-១៧៤៤)​ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ពោធិសត្វ​លោកេស្វរៈ ។ រឿងព្រេង​និទាន​ខាងលើនេះ គ្រាន់តែ​ជា​រឿងនិទាន​ខ្មែរ​យើង ជំនាន់​មុន​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ ៕


អានបន្ថែម : រឿងជាតិខ្លាធំ ឫ រឿងដើមកំនើតខ្លាធំ

ប្រវត្ដិតាព្រហ្ម


យើងតែងតែលឺសូរឈ្មោះតាព្រហ្មជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយចំនួន ក៏មាន ឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។ តាមពិត តាព្រហ្មនេះ មិនមែនជាព្រះអាទិទេព នៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់ឃើញមាន តួអង្គតាព្រហ្មដល់ទៅពីរ មួយគឺតាព្រហ្មណ៍ រឺ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ ដែលជាព្រះមហាក្សត្រក្នុងសម័យក្រោយ។ 

    កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ 
ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ ដំនាក់ថ្វាយព្រះអង្គ នៅជាប់មាត់ទន្លេបាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចា 
ស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើ 
ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោមលោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង 
អិតរុញរា។ ចំនែកសេដ្ឋីជាអូវពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំ របស់ខ្លួនហើយ មានសេចក្ដីរីករាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហា 
ក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបានរស់នៅជាមួយនាងពៅ អស់ជា 
    ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយ ព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិត អាសូរដល់មាតាបិតាក្មេកដែលកាន់តែចាស់ជរា ព្រកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់អូវពុកក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទានហុយទៅអោយ ទុកជាចំនងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹងត្រូវប្រសូត្រ។ ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង 
ពង្សាវតារសំដេចវាំងជួនមួយតែប៉ុណ្ណោះ រីអែពង្សាវតារអែទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុ 
ចនេះទេ។ 
    ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ អែកសារនិមួយៗ សុទ្ធ តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសំដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះកេតុមាលា ជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំម្សាញ់។ 
កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំនើរទៅព្រះមហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេ 
តុមាលាទុកប្រគល់អោយកូន សំរាប់ធ្វើជាសាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។
​​ ​​​ ក្រាបថ្វាយ បង្គំលាម្ដាយស្រេចហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអមដំនើរផង នាំគ្នាជិះសេះ ធ្វើដំនើរ 
សំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់បិតា ហើយរៀបរាប់គ្រប់អស់ហេតុផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដី 
មន្ទិលសង្ស័យអ្វីឡើយ។ 
  ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទ អង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកអែអង្គព្រហ្មវិញ ជាមួយនិងបងព្រះ ទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ អិតបីហ៊ានធ្វេសប្រហែសឡើយ។ ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និង ព្រះទេវេស សុទ្ធតែមាន ម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុមគ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រហ្ម ជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយផង គឺនៅឆ្នាំមមី ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។ អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាងប្រាសាទមួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ 
     រហូត មកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្ម បានក្លាយឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយ ប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។ ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាលនោះ, ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដ ទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមក ធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ 
   ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជាមួយនិង ព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។ ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី, ព្រះអង្គបានជួបនិងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះ នឹង រកនារីអែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច អិតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់អោយចាស់ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេកជាមួយនាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។ 
ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ, ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅមិនមាន បានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំនត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គព្រហ្ម និង ក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយ អោយហើយ ក្នុងរយៈពេលតែមួយយប់មុនថ្ងៃរះ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ ។
        ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពីចំងាយឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែង សង់ប្រាសាទតទៅទៀត។ ចំនែកខាងនាងពៅវិញ គេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយ ដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជា 
យើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាលពាសកាល គឺមានតែប្រាសាទយាយពៅទេ 
ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។
អានបន្ថែម: រឿង ទេវតាសែកសោយ

រឿងល្បើកអង្គរ ឬ​ ព្រះកេតុមាលា


មានរឿងដំណាលថាមានព្រះបាទសម្ដេចប្រទេសរាជ ជាព្រះមហាក្សត្រខ្មែរទី៥ ចុងក្រោយបំផុតក្នុងព្រះរាជវង្សព្រះថោងនាងនាគ។ ក្នុងរាជព្រះ 
ថោងនាងនាគ រឺ សំដេចកុម៉ែរាជ មានក្សត្រទាំងអស់៥ព្រះអង្គ ដែលបានសោយរាជសម្បត្ដិ បន្ដបន្ទាប់គ្នារៀងមកចា 
ប់តាំងតែពីព.ស ២៧៧ ត្រូវជាឆ្នាំ២៦៧មុន គ.ស រហូតមកដល់ព.ស៥៤៣ ត្រូវជាឆ្នាំទី១មុនគ.ស។ រួមសេចក្ដីមក ព្រះ 
រាជវង្សព្រះថោងនាងនាគបានគ្រប់គ្រងទឹកដីខ្មែរ អស់រយៈពេលប្រមាណជា ២៦៧ឆ្នាំ។ ព្រះរាជវង្សព្រះថោងនាងនាគ ត្រូវរលត់ផុតពូជ ដោយសារសម្តេចប្រទេសរាជ ស្ដេចចុងក្រោយបង្អស់ និង អគ្គមហេសីសុវណ្ណមាលា គ្មានបុត្រាបុត្រីសំរាប់បន្ដរាជ្យ។ អែព្រះញាតិវង្សជិតឆ្ងាយ ដែលមានសមត្ថភាព បុណ្យបារមីវិញក៏គ្មានដែរ។ 

ព្រះបាទទេវង្សអស្ចារ្យ 
កាលនោះ មានបុរសកសិករម្នាក់ឈ្មោះអ្នកវង្ស និង ភរិយាឈ្មោះទាវ តាំងទីលំនៅរស់នៅជិតវាំងហ្លួង នៅមហានគរ 
រាជធានីនៃកម្ពុជាធិបតី។ ប្ដីប្រពន្ធទាំងពីរនាក់ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យណាស់។ ដៃអ្នកទាំងពីរ បើកាន់របស់រ 
បរអ្វីមួយហើយ របស់របរនោះ និង អាចក្លាយជាមាស, ទៅជាប្រាក់ រឺ ទៅជាត្បូងពេជ្រចរណៃ។ 

ប្រជាពលរដ្ឋមួយចំនួនធំ ដែលបានឃើញជាក់ស្ដែងនិងភ្នែក មហិទ្ធិរិទ្ធិខ្លាំងពូកែអស្ចារ្យរបស់អ្នកវង្ស និង នាងទាវ បាន 
បាក់បបខ្លបខ្លាច គោរពស្ញប់ស្ញែង ហើយនាំគ្នាមូលមីកុះករមកចំនុះចូលសុំជ្រោកកោនក្រោមម្លប់បារមី។ 

កាលនោះដោយស្រុកខ្មែរពុំទាន់មានព្រះមហាក្សត្របន្ដរាជ្យ អំពីព្រះបាទប្រទេសរាជ, នាម៉ឺនមន្រ្ដីសេនាតូចធំទាំងអ 
ស់ក្នុងព្រះរាជអានាចក្រ ដែលបានដឹងបានយល់ និង មានជំនឿថា អ្នកវង្ស-នាងទាវ ជាមនុស្សមានសមត្ថភាព មានបុ 
ណ្យបារមីខ្ពង់ខ្ពស់អស្ចារ្យ បាននាំគ្នាមូលមតិ រៀបចំពលសេនាជាក្បួន ធ្វើដំនើរហែបុស្សបុក ទៅសុំអញ្ជើញប្ដីប្រពន្ធ 
ទាំងពីរនាក់ អោយមកសោយរាជសម្បត្ដិ ដឹកនាំថែរក្សាការពារប្រទេសជាតិខ្មែរ។ ត្រង់វគ្គនេះ, បើតាមសៀវភៅ "ប្រជុំរឿងព្រេងខ្មែរភាគទី៥" នៃពុទ្ធសាសនបណ្ឌិត អ្នកវង្សនិងនាងទាវគ្មានបុណ្យបារ 
មី រឺ សមត្ថភាពអ្វីឡើយ។ អ្នកទាំងពីរនាក់ បានឡើងសោយរាជដោយសារបានបរិភោគសាច់មាន់ខ្មៅត្រង់ដើមទ្រូង និង 
ភ្លៅតែប៉ុណ្ណោះ។ ការឡើងសោយរាជសម្បត្ដិនេះកើតឡើងដោយសារការផ្សងព្រេងលែងដំរីរកអ្នកមានបុណ្យ, ដែ 
លរៀបចំដោយក្រុមសេនាបតី។ ដំរីនោះបានទៅលុតជង្គង់ក្រាបនៅចំពោះមុខអ្នកវង្ស-នាងទាវ។ ដែលជាហេតុសំគា 
ល់ថាជាអ្នកមានបុណ្យ។ ថ្ងៃ១កើត ខែពិសាខ ឆ្នាំវក ព.ស៥៤៤, ត្រូវជាគ.ស១ វេលាម៉ោង៩ព្រឹក ដែលជាថ្ងៃនក្ខត្ដរិក្សប្រជាជនខ្មែរ និង នាម៉ឺន 
មន្រ្ដីសេនាបតីតូចធំគ្រប់ជាន់ថ្នាក់ មកពីគ្រប់ទិសតំបន់បាននាំគ្នារៀបចំប្រារព្ធធ្វើពិធីអភិសេក អ្នកវង្ស-នាងទាវជាព្រះ 
មហាក្សត្រីយានី នៃនគរខ្មែរ កាលនោះអ្នកវង្សមានអាយុ ៣១ឆ្នាំ។ បានឡើងសោយរាជសម្បត្ដិកាលណា កសិករវង្ស 
មានព្រះនាមថា ព្រះបាទសំដេចទេវង្សអស្ចារ្យខត្ដិយធិរាជ្យ អែនាងទាវវិញ បានប្ដូរព្រះនាមទៅជាសំដេចព្រះទេវុត្ដីអគ្គ 
មហេសីស្រីទ្រង់លក្ខណ៍ អត្ដនារី។ព្រះបាទទេវង្សអស្ចារ្យ ជាព្រះមហាក្សត្រខ្មែរទី៦។ ព្រះអង្គបានគ្រប់គ្រងប្រទេសជាតិដោយសុខក្សេមក្សាន្ដ, នាំមកនូវ 
ក្ដីចំរុងចំរើនបរិបូរណ៌ត្រជាក់ត្រជុំគ្រប់បែបយ៉ាង។ ក្នុងរជ្ជកាលព្រះអង្គប្រទេសកម្ពុជាគ្មានសត្រូវ ហើយក៏មិនបានជួប 
ប្រទះនិងសង្គ្រាមដែរ។ ដើមកំនើតព្រះកេតុមាលា 
ព្រះអង្គគ្មានបុត្រាបុត្រីទេ ក៏ប៉ុន្ដែ, តាមពង្សាវតារក្រុងកម្ពុជា របស់វត្ដទឹកវិល ស្រុកស្អាងខេត្ដកន្ដាល ព្រះបាទទេវង្ស 
អស្ចារ្យ មានបុត្រីមួយអង្គព្រះនាមសុធាវត្ដី។ ដោយយល់ឃើញគ្មានបុត្រសំរាប់ស្នងរាជ្យបន្ដ ព្រះអគ្គមហេសីទ្រង់សុ 
បិនឃើញព្រះអិន្រ្ទាធិរាជយាងចុះមកស្ទាបពោះព្រះនាង ហើយបានប្រទានកំរងពេជ្រចរណៃជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះ 
ថ្លាមានប្រាំពីរពណ៌។ ព្រះនាងបានទួលថ្វាយព្រះរាជា អំពីសុបិននោះតាមដំនើរ។ ក្រោយបានសន្ដាប់សុបិន ព្រះបាទទេវ 
ង្សអស្ចារ្យកោះហៅហោរាអោយទស្សន៍ទាយ។ ហោរាបានទូលថ្វាយថា ព្រះអគ្គមហេសីនិងទ្រង់មានគភ៌ មានបុត្រមួ 
យព្រះអង្គ មានរិទ្ធិអំនាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់មកព្រះនាងក៏មានគភ៌មែន។ 
គ្រប់ខែថ្ងៃកាលណា ព្រះអគ្គមហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំចរព.ស ៦០៦ ត្រូវជាគ.ស៦២។ ព្រះរាជបុត្រនោះ 
មានរូបឆោមលោមពណ៌ល្អស្អាតណាស់ ព្រះមាតាបិតាបានដាក់ព្រះនាមអោយថា "ព្រះកេតុមាលា" ដើម្បីរំលឹកអោ 
យសំទៅតាមសុបិ។ កាលនោះព្រះកេតុមាលាព្រះជនបាន៦វស្សា ព្រះអិន្រ្ទាធិរាជដែលជាអូវពុកដើម ដោយសារនឹកស្រនោះកូនខ្លាំងពេក 
បានបញ្ជាអោយទេវបុត្រព្រះនាមមាតុលី រៀបចំរាជរថពេជ្រយន្ដធ្វើដំនើរចុះទៅស្ថានមនុស្សលោក ទៅទទួលយាង 
យកព្ររាជបុត្រមកលេងកំសាន្ដនៅស្ថានត្រៃត្រឹង្ស។ ពីព្រោះអតីតជាតិ ព្រះកេតុមាលា ត្រូវជាកូនរបស់ព្រះអិន្រ្ទ ព្រះ 
កេតុមាលាបានទទួលបញ្ជា និង បេសកកម្មអូវពុក មកចាប់ជាតិជាមនុស្សលោក នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយកា 
រពារថែរក្សា ព្រះពុទ្ធសាសនា និងស្រុកខ្មែរអោយបានជួបតែសេចក្ដីសុខសន្ដិភាពក្សេមក្សាន្ដ ប្រកបទៅដោយជោគជ័ 
យ សេរីមង្គល សំបូរណ៌សប្បាយចំរុងចំរើនជានិច្ចនិរន្ដ។ ពេលព្រលប់យប់រាត្រី ឈានជើងមកដល់កាលណា, ទេវបុត្រព្រះមាតុលី ក៏បរព្រះរាជរថចុះមកលើផែនពសុធា អនុ 
វត្ដទៅតាមព្រះអិន្រ្ទាធិរាជ។ ព្រឹកព្រហាមស្រាងៗ ដោយដឹងថាបាត់ព្រះរាជបុត្រ ក្សត្រាក្សត្រីទាំងពីរអង្គកើតទុក្ខសោក 
សង្រេង ភ័យព្រួយបារម្ភអិតអុបមា ព្រះមហាក្សត្របានកោះហៅក្រុមហោរាសាស្រ្ដបុរោហិតអោយមកប្រជុំជំនុំគិត 
គូរពិចារណាទស្សន៍ទាយមើលអស់គ្រប់ជើងលេខ ដើម្បីអោយបានដឹងអំពីហេតុផលការពិត ហោរាបានទស្សន៍ទាយ 
ទូលព្រះរាជាថា មនុស្សម្នាទាំងអស់ ក្នុងព្រះមហានគរ ត្រូវតែសមាទានកាន់សីលធម៌ តាមក្រិត្យក្រមវិន័យព្រះពុទ្ធអោ 
វាទចំនួនប្រាំពីថ្ងៃ ពេលនោះគេនឹងរកឃើញព្រះកេតុមាលាជាមិនខាន។ ចំនែកព្រះអិន្រ្ទាធិរាជវិញ កាលបើបានជួបព្រះរាជបុត្រ បានខំបង្ហាត់បង្រៀនកូនអោយចេះចងចាំដឹង លឺ យល់នូវអស់ 
គ្រប់ចំនេះវិជ្ជាសិល្បសាស្រ្ដ និងពាក្យប្រៀនប្រដៅអប់រំ ច្បាប់វិន័យទសពិធរាជធម៌ ក្នុងការគ្របគ្រងដឹកនាំប្រទេស 
ជាតិ ក្នុងឋានៈជាព្រះមហាក្សត្រ ព្រះអិន្ទ្របានយកព្រះកេតុមាលា ទៅអុទ្យានព្រះអង្គផ្ទាល់ អោយមុជទឹកក្នុងអាងអប់ 
ផ្កា ក្នុងមួយថ្ងៃប្រាំពីរដង ក្នុងរយៈពេលប្រាំពីរថ្ងៃ អោសកាសនោះទេវតាព្រាហ្មណ៍ម្នាក់ ត្រូវបានព្រះអិន្រ្ទាធិរាជ យាង 
អោយមកសូត្រវេទមន្ដ ចំរើនព្រះជន្មព្រះកេតុមាលា អោយអាយុវែងច្រើនរយវស្សា មិនតែប៉ុណ្ណោះ ព្រះកេតុមាលា 
បានដើរកំសាន្ដ ទៅស្ពានត្រៃត្រឹង្ស មើលអស់វាំងប្រាសាទគ្រប់ធុនគ្រប់ធី រហូតទៅដល់ក្រោលគោសួគ៌ទៀត។ 

ប្រាំពីរថ្ងៃក្រោយមក ដោយសារកំលាំងអំនាចធម៌ និង អុបោសុទ្ធសីលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រះអិ 
ន្រ្ទាធិរាជក៏បញ្ជាអោយទេវបុត្រមាតុលី ដង្ហែនាំព្រះកេតុមាលាចុះទៅស្ថានកន្ដាល ដាក់ក្នុងព្រះបរមរាជវាំងព្រះមហា 
នគរវិញ។ ព្រះបាទទេវង្សអស្ចារ្យ និង ព្រះអគ្គមហេសី ទ្រង់សប្បាយរីករាយក្នុងព្រះហរិទ័យអិតអុបមា ក្រោយដែល 
បានជួបមុខ រកឃើញព្រះរាជបុត្រ។ 
ព្រះពិសនុការ ក្នុងខណៈជាមួយគ្នានោះដែរ ព្រះអិន្រ្ទាធិរាជបានចាត់ចែង បញ្ជាអោយវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ និងទេវបុត្រ 
ចំនួនប្រមាណ៥០០អង្គទៀត ចុះមកចាប់ជាតិមានកំនើតជាមនុស្សលោកលើកទឹកដីខ្មែរ ដើម្បីធំដឹងក្ដីឡើងកាលណា 
ត្រូវតែនាំគ្នារៀបចំកសាងប្រាង្គប្រសាទថ្វាយព្រះកេតុមាលា។ 

ចាប់ជាតិកើតជាមនុស្សកាលណា ព្រះវិស្សកម្មទេវបុត្រ មានឈ្មោះចៅចិត្ដកុមារ ព្រះអង្គមានប្រាជ្ញាភ្លឺមោះមុត ចេះ 
ចងចាំគ្រប់តំរិះវិជ្ជាទាំងអស់គ្មានភ្លេចភ្លាត់ភាន់ច្រលំឡើយ។ អាយុបាន៨ឆ្នាំ ព្រះវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ រឺ 
ចៅចិត្ដកុមារបានសុំខ្លួនចូលទៅបំរើព្រះមហាក្សត្រព្រះបាទទេវង្សអស្ចារ្យ។ ដោយយល់ឃើញថា ចៅចិត្ដកុមារជាក្មេ 
ងម្នាក់មានចំនេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាវាងវៃ ឆ្លៀវឆ្លាតពូកែអស្ចារ្យ ព្រះអង្គក៏ចាត់ចែងតាំងជាមេជាងប្រចាំក្នុងព្រះ 
បរមរាជវាំង ព្រះអង្គបានបញ្ជាព្រះពិសនុការអោយសាងវាំងប្រសាទ និង កំផែងនគរនានាជាច្រើន។ 

ក្នុងឆ្នាំចរ ព.ស៦១៨ ត្រូវជាគ.ស ៧៤ ចៅចិត្ដកុមារ និងមេជាងអែទៀតបានសាងធ្វើប្រាសាទ និង បូជនិយដ្ឋានអំពីថ្ម 
ដោយមានទាំងជីកបារាយ សង់ស្ពាន និង ថ្នល់ផង។ 

តែបើតាម "ប្រជុំរឿងព្រេងខ្មែរភាគទី៥" របស់ពុទ្ធសាសនបណ្ឌិតវិញ ព្រះពិសនុការមិនមែនចុះមកពីឋានសួគ៌តាម 
បញ្ជាព្រះអិន្រ្ទាធិរាជទេ។ ព្រះពិសនុការ ជាកូនប្រុសរបស់ទេពធិតាទិពសុតាចន្ទ និង ចឹកលឹមសេងដែលរស់នៅក្រុង 
សៀងហៃ នៃប្រទេសចិន។ តាមរឿងព្រេងនិទាននោះ ថ្ងៃមួយ នាងទិព្វសុតាចន្ទ និងទេពធិតាបួនអង្គទៀតបាននាំគ្នាចុះ 
មកលេងឋានកន្ដាល នៅចំពោះមុខផ្កាគ្រប់ពណ៌ រីកចំរុះស្គុះស្គាយព្រោងព្រាត ជះក្លិនពិដោរឈ្ងុយឈ្ងុបសុះសាយក្នុង 
សួនច្បារចឹកលឹមសេង ទេពធិតាទិព្វសុតាចន្ទ ដែលខំទប់ចិត្ដអារម្មណ៍មិនបាន ក៏លូកដៃទៅលួចកាច់បេះផ្កាបានប្រាំមួ 
យទង ដោយសារកំហុសនេះ នាងត្រូវទទួលកម្មពារវេរាចុះមករស់នៅធ្វើជាប្រពន្ធបំរើចឹកលឹមសេងចំនួន៦ឆ្នាំ គឺមួយ 
ទងផ្កា ស្មើនិងមួយឆ្នាំ។ ទេពធិតាបានបំរើ ចឹកលឹមសេងដោយគ្មានហ្មង។ មួយឆ្នាំក្រោយមក នាងប្រសូត្របានកូនប្រុ 
សមួយ ហើយដាក់ឈ្មោះថាពិសនុការ។ ព្រះពិសនុការត្រូវបានម្ដាយ នាំយកទៅសិក្សារៀនសូត្រគ្រប់អស់វិជ្ជាជាងជ្រៅ 
ជ្រះនៅឋានសួគ៌។ ព្រះពិសនុការ រឺ ចៅចិត្ដកុមារ បានសាងប្រាង្គប្រាសាទ ជាច្រើនថ្វាយដល់ព្រះមហាក្សត្រមានជាអាទិ ប្រាសាទបាយ័ន បា 
ពួន ភិមានអាកាស រំលេចដោយក្បូរក្បាច់រចនាល្អប្រណិត អមទៅដោយរូបសត្វដូចជា នាគ គ្រុឌ ក្រពើ សិង្គតោ ដំរី 
៘ ថ្ងៃមួយព្រះបាទសំដេចទេវង្សអស្ចារ្យ បានបង្គាប់អោយព្រះពិសនុការ រៀបចំសាងប្រាសាទមួយទៀត សំរាប់ថ្វា 
យដល់ព្រះកេតុមាលា ប្រាសាទដ៏សែនល្អប្រណិតនេះ ថ្ងៃក្រោយមកមានឈ្មោះថា នគរវត្ដ ដោយសារព្រះកេតុមា 
លាបានដាក់ថ្វាយអុទ្ទិសចំពោះព្រះពុទ្ធសាសនា។ ប្រាសាទនគរវត្ដ មានទំរង់ទ្រង់ទ្រាយដូចក្រោលគោសួគ៌របស់ព្រះអិ 
ន្រ្ទ ពីព្រោះកាលព្រះអង្គបានយាងទៅស្ថានត្រៃត្រឹង្ស ព្រះកេតុមាលាបានទតឃើញប្រាសាទធំៗ ល្អល្អះជាច្រើនមាន 
ទាំងក្រោលគោសួគ៌ផង។ ដោយហេតុព្រះអង្គមិនហ៊ានមានចិត្ដលោភលន់ ប្រាថ្នាចង់បានប្រាសាទដូចព្រះអិន្រ្ទាធិរាជ 
ហើយដើម្បីជៀសវាងកុំអោយក្លាយជាការប្រមាថកាតទាន ដល់ចេស្ដាព្រះអិន្ទ្រ ទើបបានជាព្រះកេតុមាលាទ្រង់សំរេ 
ចចិត្ដ ចង់បានត្រឹមតែក្រោលគោព្រះអិន្រ្ទប៉ុណ្ណោះ។

អានបន្ថែមទៀត: រឿងចៅតប់ប្រមល់

រឿង ពញារោង



មានរឿងដំណាលថាមាន មហាក្សត្រមួយព្រះអង្គមានព្រះនាមព្រះកេតុមាលា ដែលមានបរមនាម អរដ្ឋពលពាសាដោយមានការប្រោសប្រណីប្រទានអំពីព្រះអិន្រ្ទាធិរាជ បានមាន 
ព្រះជន្មយូរអង្វែង វែងរហូតដល់៤០៥វស្សា ព្រះអង្គបានគ្រប់គ្រងសោយរាជសម្បត្ដិប្រទេសកម្ពុជា ៣៩០ឆ្នាំ។ ដោយ 
មានអាយុវែងពេក ព្រះកេតុមាលាមានមហេសី និង ស្រីស្នំច្រើនជំនាន់ដែរ។ ក្រោយដែលព្រះអង្គបានចូលទីវង្គត គ្មាន 
ព្រះរាជបុត្រអង្គណាបានស្នងរាជ្យបន្ដអំពីព្រះអង្គឡើយ។ 

ព្រះរាជវង្សងបន្ដពីព្រះកេតុមាលា 
នៅទីបំផុត គឺចៅរបស់ព្រះអង្គ ព្រះនាមមហ័ស្សរាំង្សី ព្រះជន្ម៣៤វស្សា ដែលឡើងសោយរាជ្យបន្ដពីព្រះអង្គ។ ព្រះអង្គ 
បានក្លាយជាមហាក្សត្រទី៨ នេះបើយើងសំអាងទៅលើពង្សាវតាររបស់សំដេចវាំងជួន ចំពោះពង្សាវតារវត្ដកោកកាក 
វិញ គឺព្រះបទុមវង្ស ដែលបានសោយរាជបន្ដពីព្រះកេតុមាលា។ ព្រះបទុមវង្ស ត្រូវជាក្មួយរបស់អិសីភ័ក្ដិធម្មរិទ្ធិ គ្រូបាធ្យាយ របស់ព្រះកេតុមាលា(១)។ មុននឹងបានឡើងសោយរាជ្យ ព្រះអង្គបានរៀបការជាមួយនិងក្មួយស្រី ព្រះមហាក្សត្រ។ តែបើតាមពង្សាវតារបស់គណៈកម្មការសំដេចព្រះសង្ឃរាជទៀង គឺព្រះអង្គធនញ្ជ័យគោរពរាជ្យ ដែលបានឡើងសោយរាជបន្ទាប់ពីព្រះកេតុមាលា។ គ្រានោះព្រះអង្គបានព្រះជន១៦វស្សា ព្រះអង្គសោយរាជ្យបាន២៤ ឆ្នាំ។ ក៏ប៉ុន្តែពង្សាវតារវត្ដទឹកវិលបានបញ្ចាក់ថា ព្រះអង្គធនញ្ជ័យគោរពរាជ្យ ជាបុត្ររបស់ព្រះអង្គកែវ ព្រះអង្គក៏ត្រូវជាស្វាមី ព្រះនាងបទុមមាលា បុត្រីព្រះកេតុមាលាដែរ។ ព្រះធនញ្ជ័យបានមកបំរើព្រះមហាក្សត្រ ក្នុងឋានៈជាអ្នកត្រួតត្រាគ្រប់គ្រង កងទ័ព។ ដោយសារកូនទាំងប៉ុន្មានរបស់ព្រះកេតុមាលា គ្មានវត្ដមាននៅក្នុងព្រះនគរ ដោយត្រូវបានតែងតាំងអោយ ទៅគ្រប់គ្រងប្រទេសជិតឆ្ងាយ ហើយ និង ដោយសារស្វាមីភរិយាទាំងពីរអង្គមាននាម៉ឺនរាជការ មេទ័ពជាច្រើនគាំទ្រ ស្រលាញ់គោរពកោតខ្លាច ទើបបានជានាម៉ឺនមុខមន្រ្តីតូចធំទាំងអស់នាំគ្នាមូលមតិសុំអញ្ជើញព្រះធនញ្ជ័យអោយឡើង សោយរាជសម្បត្ដិ។ ដើម្បីអោយសមស្របទៅតាមកាលៈទេសៈ និងទៅតាមឋានៈព្រះអង្គ ជាអ្នកការពារថែរក្សា ព្រះរាជបល្ល័ង្គ ទើបបានជាព្រះអង្គដាក់ព្រះបរមនាមថា ព្រះបាទធនញ្ជ័យគោរពរាជ្យ។ 
(១ = នៅក្នុងក្រិត្យក្រមវិន័យ ទំនៀមទំលាប់ខ្មែរ កាលបើអស់លែងមានពូជពង្សវង្សត្រកូលស្ដេចហើយ នោះបុរោហិត មានសិទ្ធិឡើងសោយរាជ្យសម្បត្ដិបន្ដបាន៌ 

ពង្សាវតារវសំដេចវាំងជួនបានកត់ត្រាថា ព្រះអង្គសហ័ស្សរាំង្សី បានតាំងព្រះរាជធានីនៅអែមហានគរធំដដែល។ ព្រះ 
អង្គសោយរាជ្យបាន៤៦ឆ្នាំ ហើយចូលទីវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៨០វស្សា។ ព្រះអង្គធ្លាប់បានចែកកេរ្ដិ៍ដល់ព្រះរាជ 
វង្សដែលជាស្ដេចនៅស្រុកសៀម នូវដងព្រះខ័នរាជ្យ និងដល់ព្រះរាជវង្សស្ដេចនៅប្រទេសលាវនូវស្រោមដាវនោះ។ 
ជាមួយនិងព្រះនាងច័ន្ទបុប្ផា ព្រះអង្គបានមានបុត្រមួយព្រះអង្គព្រះនាម ព្រះជ័យវង្ស ដែលប្រសូត្រនៅក្នុងឆ្នាំថោះ។ 
ព្រះជ័យវង្ស ដែលមានព្រះជន្ម២៥វស្សា បានទទួលអភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជានៅថ្ងៃទី១១កើត 
ខែអាសាធ ឆ្នាំថោះព.ស១០៥៥ ត្រូវជា គ.ស៥១១ ព្រះអង្គជាមហាក្សត្រទី៩ ព្រះអង្គមានបរមនាមព្រះបាទជ័យវុទ្ធីវង្ស 
ព្រះរាជធានីស្ថិតនៅព្រះមហានគរជានិច្ច។ ក្នុងឆ្នាំរកា ព្រះអគ្គមហេសីបទុមកេសរ បានប្រសូត្រព្រះរាជបុត្រមួយព្រះ 
អង្គ ព្រះនាម បទុមកុមារ ព្រះរាជាបានដាក់ឈ្មោះដូច្នេះ គឺចង់អោយដូចទៅនិងឈ្មោះម្ដាយ ព្រះបាទជ័យវុទ្ធីវង្សសោយ 
រាជប្រទេសកម្ពុជាបាន៥០ឆ្នាំ ព្រះអង្គចូលទីវង្គត នៅឆ្នាំរោង ក្នុងព្រះជន្ម ៧៤វស្សា 

រាជ្យព្រះបាទបទុមវរវង្ស 
ថ្ងៃ៥រោច ខែពិសាខ ឆ្នាំរោង ព.ស.១១០៤ ត្រូវជា គ.ស.៥៦០ ព្រះបទុមកុមារបានទទួលអភិសេកឡើងសោយរាជ សម្បត្ដិបន្ដអំពីព្រះបិតាព្របាទជ័យវុទ្ធីវង្ស ដោយមានព្របរមនាមព្រះបាទសំដេចព្រះបទុមវរវង្សរាជាធិរាជ ព្រះអង្គជា មហាក្សត្រទី១០។ ព្រះមហានគរស្ថិតនៅជាព្រះរាជធានីដដែល។ 
ថ្ងៃមួយ ព្រះបាទបទុមវរវង្សបាននាំអស់ពលរេហ៍សេនាមុខមន្រ្ដីតូចធំ យាងទៅប្រពាតព្រៃកំសាន្ដ នៅតាមដងទន្លេក្នុង 
តំបន់បាសាន ដែលស្ថិតនៅក្នុងតំបន់ស្រីសន្ធរសព្វថ្ងៃ ត្រង់ចន្លោះទន្លេមេកុង និងទន្លេតូច។ ទីនោះមានទេសភាព និង ដី 
ខ្សាច់សក្បុះល្អណាស់។ ខណៈនោះព្រះអង្គបានជួបប្រទះឃើញនាងនាគមួយអង្គ ដែលតំនែងខ្លួនជានារីយ៉ាងល្អអិត 
ខ្ចោះស្រស់ប្រិមប្រិយ មានសម្ជស្សសោភ័ណភាព លើសផុតអស់ស្រីទាំងពួង នាងមានសាច់សំបុរពណ៌សស្អាត។ 
នាងនាគបានធ្វើដំនើរចេញពីស្ថានភុជង្គនាគ មកកំសាន្ដលេងត្រង់ឆ្នេរខ្សាច់នាះដែរ គ្រាន់តែបានយល់ឃើញនាងនាគ 
ភ្លាម ព្រះបាទបទុមវរវង្សពុំអាចទប់ចិត្ដ មិនប្រតិព័ទ្ធស្នេហាព្រះនាងបានឡើយ ព្រះអង្គក៏ស្ទុះយាងចូលទៅសុំសេចក្ដី 
ស្នេហា ហើយសួរស្ដីដន្ដឹងរៀបចំអភិសេកព្រះនាងជាអគ្គមហេសី។ នាងនាគក៏យល់ព្រម សុខចិត្ដសុខកាយ លុះទៅ 
ដោយសេចក្ដីស្នេហាលួងលោមរបស់ព្រះមហាក្សត្រ។ បន្ទាប់មក ព្រះអង្គក៏នាំនាម៉ឺនមន្ដ្រីបរិវារពលសេនា វិលត្រលប់ ចូលព្រះមហានគរវិញ ព្រះអង្គបានប្រទានឋានៈជាព្រះអគ្គមហេសីធំខ្ពស់លើសអស់ស្រីស្នំទាំងពួង។ នាងនាគបានទទួល ព្រះនាមថា ព្រះទេវត្ដិសេរីរតន៍កញ្ញាមហាក្សត្រី មិនតែប៉ុណ្ណោះ ព្រះបទុមវរវង្សបានចេញបញ្ជាអោយរាជការមុខមន្រ្ដី និង ប្រជានុរាស្ដ្រទាំងអស់ក្នុងព្រះរាជអានាចក្រ ដាក់ឈ្មោះ និង ហៅកន្លែងដែលព្រះអង្គបានជួបស្នេហានាងនាគ ថា ស្រីសឈរ ឈ្មោះកន្លែងនេះបានក្លាយបន្ដិចម្ដងៗទៅជា ស្រីសន្ធរ រហូតមកដល់សព្វថ្ងៃ ក្នុងកាយវិការនេះ ព្រះបទុមវរវង្ស ចង់លើកទុកអនុស្សាវរីយ៍ស្នេហាព្រះអង្គចំពោះនាងនាគអោយស្ថិតនៅជាអមតៈជានិច្ច។ យូរថ្ងៃខែកន្លងមក ព្រះនាងនាគក៏ទ្រង់គភ៌ គម្រប់គ្រប់១០ខែ, ព្រះនាងប្រសូតបានពងមួយ។ ដោយភ័យខ្លាចមានការ 
អាមាស់មុខអាប់កិត្ដិយស និង ខ្លាចមានចលាចលក្នុងព្រះនគរព្រះមហាក្សត្រ និង ព្រះអគ្គមហេសីក៏សំរេចិត្ដយកពង 
នោះទៅកប់ចោលក្នុងឆ្នេរខ្សាច់ នាតំបន់គិរិន្ដបូរ គឺស្រុកបរិបូណ៌ ក្នុងខេត្ដពោធិសាត់សព្វថ្ងៃ។ 

នាសម័យកាលនោះនៅក្នុងស្រុកខ្មែរ មានសៀមម្នាក់ឈ្មោះគង់ ដោយគាត់មានពុកចង្កាស្រមូវ អ្នកផងទាំងពួងនាំគ្នា 
ដាក់ឈ្មោះអោយគាត់ថា គង់ស្រមូវ(២) គាត់ជាមេក្រុមពួកកំនែនសៀម ដែលរៀងរាល់ឆ្នាំ ត្រូវតែដឹកនាំសួយសារអា 
ករ តាមរទេះ មានទឹក និង ត្រីកន្ធរហាលមកថ្វាយស្ដេចខ្មែរ។ ថ្ងៃមួយ បំពេញភារៈកិច្ចផ្នែកកំនែនរួចហើយ គង់ស្រមូវ 
រៀបចំអិវែអិវ៉ាន់គ្រប់បែបយ៉ាងសព្វសារពើរ ផ្ទុកដាក់ក្នុងរទេះ សំរាប់យកទៅលក់ដូរអែស្រុកភូមិវិញ ក្បួនរទេះសៀ 
មគង់ស្រមូវ បានធ្វើដំនើរឆ្លងកាត់តាមតំបន់បរិបូណ៌ នៅតាមផ្លូវ កន្លែងមួយដែលមានដីទួលខ្ពស់ខុសអំពីធម្មតា បាន 
ធ្វើអោយគាត់មានការមន្ទិលសង្ស័យចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ក៏ចុះពីរទេះស្ទុះទៅជីកដីទួលនោះ។ ជីកបានមួយ 
សន្ទុះគាត់សង្កេតក្រលេកមើលទៅ ឃើញច្បាស់ជាពងមួយដ៏ធំអស្ចារ្យខុសប្លែកពីធម្មតា គង់ស្រមូវខំលើកបីពងនោះ 
ដោយថ្មមៗ ហើយលើកដាក់រទេះដឹកជញ្ជូនយកទៅស្រុកភូមិជាមួយ គាត់ថែរក្សាទុកដាក់ពងនោះដោយប្រុងប្រយ័ត្ន 
ជាទីបំផុត(៣)។ 
(២ = បើតាមពង្សាវតារវត្ដកោកកាក សៀមមេក្រុមកំនែនមានឈ្មោះ គង់ដែរ តែគេបានដាក់ឈ្មោះអោយថាគង់ពុក 
ចង្កាអង្កាញ់។ ពង្សាវតារព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរថា គង់នេះត្រូវហៅគង់ស្រមូវ រឺ គង់ក្រៅ។ ៣ =បើតាមព 
ង្សាវតារវត្ដកោកកាក នៅពេលទៅដល់ម្ដុំស្រុកបរិបូណ៌ គង់ស្រមូវបានឃើញពងនោះកំពុងតែញាស់រួចស្រេចទៅ 
ហើយ) 

គ្រប់កាលគ្រប់វេលាកាលណា ពងនោះញាស់ចេញជាទារកប្រុសមួយ មានរូបរាងស្រស់ល្អស្អាតសក្ដិសម ដែលគង់ 
ស្រមូវដាក់ឈ្មោះអោយថានាយរង។ គាត់ស្រលាញ់ថ្នាក់ថ្នមបីបាច់ថែរក្សាចិញ្ចឹមទំនុកបំរុងទារកនោះដូចជាកូនបង្កើត 

និងថ្លែងអំពីព្រះបាទបទុមវរវង្ស និង ព្រះអគ្គមហេសីនាគវិញ ដែលគង់នៅព្រះមហានគរព្រះអង្គបានព្រះរាជបុត្រមួយ 
អង្គទៀត ព្រះនាមព្រះបទុមសូរ្យវង្ស(៤) គឺនៅក្នុងឆ្នាំខាល ព.ស.១១៥០ ត្រូវជា គ.ស.៦០៦។ ព្រះបទុមវរវង្ស សោយ 
រាជ្យបាន ៦២ឆ្នាំ ហើយបានចូលទីវង្គតនៅឆ្នាំម្សាញ់ ក្នុងព្រះជន៨១ វស្សា ដោយជម្ងឺចាស់ជរាព្យាធិ។ 
(៤ = អែកសារពង្សាវតារខ្លះទៀត បានបញ្ជាក់ថា ព្រះបទុមសូរ្យវង្សត្រូវជាបងពញារោង) ព្រះបាទបទុមសូរ្យវង្ស 
កាលនោះ, ព្រះបទុមសូរ្យវង្សទើបតែបានព្រះជន្ម១៦វស្សា។ ព្រះអង្គត្រូវឡើងគ្រប់គ្រងរាជសម្បត្ដិបន្ដពីព្រះបិតា, នៅ 
ថ្ងៃ១០កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស.១១៦៥, ត្រូវជាគ.ស.៦២១ ក្រោយដែលមានពិធីអភិសេកយ៉ាងអធឹកអធម។ ព្រះ 
អង្គជាព្រះមហាក្សត្រខ្មែរទី១១។ ព្រះអង្គមានរិទ្ធីអនុភាព តេជៈបារមី កំលាំងកំហែងខ្លាំងពូកែអស្ចារ្យ។ មិនតែប៉ុណ្ណោះ 
ព្រះអង្គមានព្រះនេត្រទិព្វទៀតផង។ គឺអាចមើលឃើញដឹងលឺយល់ អស់គ្រប់កិច្ចការ គ្រប់ព្រឹត្ដិការណ៍ដែលកើតមាន 
ឡើងនៅគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ក្នុងនគរ ក៏ដូចជាក្រៅនគរ។ 

ចំនែកអែនាយរោងវិញក៏បានពេញវ័យដែរ ក្រោយដែលគង់ស្រមូវបានចូលមរណៈកាលទៅ នាយរោងបានឡើងឋានៈ 
ជំនួសអូវពុក ជាមេក្រុមកងកំនែនដឹកជញ្ជូនទឹក និង ត្រីកន្ធរ យកមកថ្វាយព្រះមហាក្សត្រខ្មែរ។ ថ្ងៃមួយ, ដល់ពេលវេលា ដែលត្រូវតែនាំពលកំនែនទៅដងទឹកយកទៅថ្វាយស្ដេចខ្មែរ នាយរោងបានបញ្ជាអោយក្រុមកំនែនទាំងនោះ ត្បាញ កញ្ជើអោយញឹកល្អិតជាទីបំផុត ហើយអោយនាំគ្នាដងទឹកយកទៅចាក់ដាក់ក្នុងកញ្ជើទាំងនោះ កញ្ជើនោះមាន 
ឈ្មោះជាប់មកថា ជាលភ្នែកគ្រួច។ បន្ទាប់មក, នាយរោងនិយាយបង្គាប់ទៅកាន់ជាលទាំងនោះអោយធ្វើដូចម្ដេចកុំ 
អោយទឹកលេចចេញសោះ។ ទិព្វដូចមាត់មែន ទឹកអិតមានជ្រាបលេចបន្ដិចឡើយ។ ទឹកទាំងប៉ុន្មានត្រូវបាននាយរោង 
ដឹកជញ្ជូន យកទៅថ្វាយព្រះបទុមសូរ្យវង្សនៅអែព្រះមហានគរ។ 

ពញារោង កាលអាយុ ១១ឆ្នាំ បើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នុព្វរតន៍កូនព្រះបាទអង្គឌួង នាអោកាសអុំទូកលេង 
កំសាន្ដនៅជិតផ្ទះ ធ្លាប់ត្រូវបានខ្សែទឹកហូរយ៉ាងខ្លាំង ទាញនាំទូករកអុំបញ្ជ្រាសទឹកឡើងត្រលប់មកផ្ទះវិញមិនរួច។ គ្រា 
នោះដោយអស់កំលាំងកំហែង ពញារោងក៏ស្រែកបញ្ជាអោយទឹកហូរបញ្រ្ជាសត្រលប់ឡើងលើវិញ ដើម្បីនាំទូកខ្លួន 
យកទៅដាក់អោយដល់ផ្ទះ។ រំពេចនោះ, ទឹកក៏ហូរបញ្រ្ជាសឡើងទៅលើវិញមែន ហើយនាំទូកពញារោងទៅដល់ផ្ទះដូច សេចក្ដីប្រាថ្នា យស់ឃើញភាពអច្ឆរិយៈអស្ចារ្យដូច្នេះ ពញារោងដឹងច្បាស់ថាខ្លួនមានរិទ្ធិអនុភាព មានបុណ្យបារមីមាន 
មាត់ទិព្វ ពីថ្ងៃនោះមក ពញារោងខំចិញ្ចឹមលាក់អាថិកំបាំងនេះជារៀងរហូត។ 

ចំនែកព្រះបាទបទុមសូរ្យវង្ស ដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះអង្គបានដឹង 
ថា អ្នកមានបុណ្យមាត់ទិព្វបានកើតឡើងហើយ ព្រះអង្គនឹកគិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។ ព្រះ 
អង្គកោះប្រជុំអស់នាម៉ឺនមុខមន្រ្ដី ដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ព្រះអង្គយល់ឃើញថាតទៅអនាគត ប្រទេសសៀម នឹងមានស្ដេចមួយអង្គ ដែលគេពុំអាចកំទេចបានឡើយ។ ដូច្នេះគេត្រូវតែចាត់ទុកស្រុកសៀមដោយលែក ដោយមិន 
ចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះទៀតទេ។ 

បើយោលទៅតាមអែកសារខ្លាះទៀត បុព្វហេតុដែលបណ្ដាលអោយព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ពញារោងនោះ 
គឺមកអំពីនាយរោងបានប្រមាថមាក់ងាយចេស្ដាព្រះអង្គ ដោយគ្មានញញើតញញើមហ៊ានចូលមកឈរបង់ជំទែងកន្ដាល សាលជំនុំ ចំពីមុខព្រះភ័ក្រ្តព្រះអង្គ ពេលដែលចូលមកនាយរោងបានបំបាំងខ្លួន មិនអោយនាម៉ឺនមន្ត្រីពលសេនាម្នាក់ 
មើលឃើញឡើយ។ មានតែព្រះមហាក្សត្រព្រះបទុមសូរ្យវង្សមួយអង្គគត់ដែលយាងចូលមកដល់ទើបមើលឃើញ។ 
អាកប្បកិរិយាព្រហើនច្រលោមខាមនេះហើយ ដែលធ្វើអោយព្រះអង្គខ្ញាល់ ចេញបញ្ជារកចាប់នាយរោង។ ឃើញ 
ច្បាស់ជាក់និងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិរិទ្ធតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួននឹកស្មាន ពញារោងក៏ 
រត់ភៀសខ្លួនបាត់ស្រមោលទៅ។ អុកញាមន្រ្ដីចៅពញាតេជោតំឌិនត្រូវនាំពលសេនាចំនួន៣០០នាក់ ជ្រែកដីទៅចាប់ ពញារោងនៅអែ ស្រុកសុខោទ័យ។ កងទ័ពតេជោតំឌិនវិញដេញតាមចាប់ប្រកិតពីក្រោយ ពញារោងរត់ទៅដល់ស្រុកពី 
ជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យ មកដល់ទីនេះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃ សុំ 
លោកចៅអធិការសាងផ្នួសបួសជាសាមណេរ។ 

រសៀលថ្ងៃមួយ, នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោតំឌិនជ្រែ 
កដីលេចចេញមកពាក់កន្ដាលខ្លួន ចំពីមុខតែម្ដង ដោយមិនបានដឹងថានេននេះជាពញារោង តេជោតំឌិនក៏ទូលសុំសួរ 
លោករកពញារោង។ នេនរោងស្គាល់ច្បាស់ថាគេមករកចាប់ខ្លួន បានមានពុទ្ធដិការឆ្លើយតបទៅវិញ សូមអុបាសករង់ 
ចាំនូវទីនេះសិនចុះចាំអាត្មាទៅរកជូន ភ្លាមនោះដែរ រូបរាងកាយតេជោតំឌិនប្រែទៅជារឹងបន្ដិចៗម្ដង។ ហើយក្លាយ 
ទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែលដើរតាមផ្លូវជ្រែកដីដោយតេជោតំឌិនបាននាំគ្នា 
ដកថយត្រលប់ចូលនគរទៅរាយការណ៍ថ្វាយព្រះរាជាតាមហេតុការណ៍។ 

ក្រោយដែលស្ដេចសៀមនៅសុខោទ័យចូលទីវង្គត នេនរោងបានចាកសិក្ខាបទ ហើយបានឡើងគ្រប់គ្រងស្រុកសៀម 
ពីពេលនោះមក។ ពញារោងបានប្ដូរឈ្មោះមានព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្រ្ទាធិបតី ស្ដេចសៀមថ្មី អង្គនេះ ដែលគេនិយមហៅតែពញារោងៗ បានប៉ុនប៉ងធ្វើគត់ព្រះបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត។

អានបន្ថែម :   រឿងគ្រូ និង សិស្ស
                      
​​​​​​