Tuesday, 31 January 2017
ទូរសព្ទរាងប្លែកៗ ៩គ្រឿងកាលពី ១០ ឆ្នាំមុន ដែលអ្នកមិនធ្លាប់ដឹង
កាលពីមិនទាន់មានវត្តមានស្មាតហ្វូនចូលប្រឡូកក្នុងទីផ្សារ មានប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ប្រើទូរសព្ទដៃម៉ូដប្លែកៗទាំងនេះជាក់ជាមិនខាន ប៉ុន្តែចំពោះអ្នកមិនធ្លាប់ប្រើ ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញទូរសព្ទ ៩គ្រឿងដែលមានរាងប្លែកហួសពីការគិត មិននឹកស្មានថាមានទូរសព្ទរាងចឹងសោះ។
១/Nokia 7600 ជាទូរសព្ទដែលប្រិយមិត្តតែងហៅថា Nokia សន្លឹកស្រូវ ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 ប៉ុន្តែបានបង្ហាញខ្លួនលើទីផ្សារតែមួយរយៈពេលខ្លី។
២/Nokia Soda ជាទូរសព្ទរបស់ Nokia ដែលមានរាងចម្លែកខុសគេ រូបរាងរបស់ Nokia សូដានេះត្រូវបានធ្វើឡើងដូចនឹងបំពង់មួយជំនួយឱ្យការមានការស្វែងរកកន្លែងសាកថ្ម ហើយអ្នកប្រើគ្រាន់តែចាក់ទឹកចូលទៅក្នុងកាបូទន់នៅខាងក្នុងសារធាតុគីមីនេះនឹងបម្លែងដោយស្វ័យប្រវត្តិទៅជាថាមពលថ្ម។
៣/Starfish Diamond ជាទូរសព្ទដែលមានរាងដូចទៅនឹងផ្កាយសមុទ្រ ដោយរូបរាងខាងក្រៅព័ទ្ធរំលេចដោយត្បូងព្រេចៗដូចពេជ្រ ប៉ុន្តែវាពិបាកកាន់ប្រើប្រាស់។
៤/Weeds ជាទូសព្ទស្មៅដែលផលិតឡើងដោយលោក Je-Hyun Kim ក្នុងគោលបំណងលើកកម្ពស់ការការពារបរិស្ថាន ដោយរូបរាងខាងក្រៅស្រោបដោយស្មៅ ហើយវាឆាប់បែកខ្លាំងណាស់។
៥/F88 Wrist Watch ជាគម្រូនាឡិកាដៃដែលអាច Call បាន មានរាងដូចទូរសព្ទត្រូវបានគេប្រទះឃើញក្នុងខ្សែភាពយន្ត Alien តែផលិតផលអេឡិចត្រូនិកមានកំណើតមកពីចិននេះបានដួលហាងឆេងទៅហើយ។
៦/The Golden Buddha ជាប្រភេទទូរសព្ទដៃដែលស្រោបដោយមាសសុទ្ធ មានតម្លៃប្រហែល ១៧ ៥០ ដុល្លារ។ ទូរសព្ទនេះត្រូវបានគេប្រទះឃើញមានលក់នៅចិនកាលពីរបីឆ្នាំមុន ថែមទាំងមានបន្ថែមគុជខ្យង និងមាសទំហំ ២៤ ការ៉ាត់ទៀតផង។
៧ Mobile Phone Concept Script ជាគម្រូទូរសព្ទស្រដៀងនឹងស្មាតហ្វូនសព្វថ្ងៃ ដែលមានប្រវែង130 mm និងទទឹង35 mm ប៉ុន្តែបង្កប់ដោយអេក្រង់ទំហំ 9.5-inch អាចពង្រីកពង្រួមបាន លើសពីនេះទៀត ទូរសព្ទនេះអាចបំលែងថាមពលពន្លឺព្រះអាទិត្យទៅជាថាមពលថ្មថែមទៀតផង។
៨/ bracelet ជាប្រភេទទូសព្ទដែលមានសណ្ឋានស្រដៀងខ្សែដៃ ទូរសព្ទនេះត្រូវបានធ្វើឡើងពីកៅស៊ូនិងអេក្រង់ប្លាស្ទិច ដែលអាចយកមករំជុំវិញកដៃ នៅពេលឈប់ប្រើ។
៩/Chamele ជាទូរសព្ទប្លែក ដែលមានសមត្ថភាពផ្លាស់ប្តូរពណ៍ទៅតាមអ្នកប្រើចង់បាន ដូចជាពណ៍ស្បែកជាដើម។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment