Wednesday, 11 January 2017
រកឃើញសមាសភាពធាតុផ្សំក្នុងស្នូលផែនដី ការពិតជាជាតិស៊ីលីកូន
ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនជឿជាក់ថា ពួកគេបានកំណត់ដឹងពីសមាសភាព សារធាតុមួយស្ថិតនៅក្នុងស្នូលភពផែនដី ដែលកន្លងមកគេមិនដឹងថាវាជាអ្វីនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្របានចំណាយពេលរាប់ទសវត្សដើម្បីស្វែងរកធាតុពិតរបស់សារធាតុនោះ ដោយគេជឿថាវាជាដុំតូចមួយនៅកណ្ដាលស្នូលផែនដី។ ពេលនេះ បន្ទាប់ពីបង្កើតបានជាសីតុណ្ហភាព និងសម្ពាធដ៏ខ្ពស់ដែលគេរកឃើញក្នុងស្រទាប់ក្នុងផែនដី ការពិសោធន៍បង្ហាញថាសារធាតុនោះទំនងជាជាតិស៊ីលីកូន។ របកគំហើញនេះអាចជួយឲ្យអ្នកស្រាវជ្រាវយល់កាន់តែច្បាស់ពីការកកើតរបស់ភពផែនដី។
ស្នូលដ៏ជ្រៅនៃស្រទាប់ផែនដីត្រូវបានគេយល់ថា មានសណ្ឋានជាដុំបាល់ដោយមានផ្ទៃ ១ ២០០ គីឡូម៉ែត្រ។ ដុំបាល់នេះភាគច្រើនជាសារធាតុដែក ដោយប៉ាន់ស្មានថាមាន ៨៥% និង សារធាតុនីកែលមាន ១០%។ ចំណែកឯសារធាតុ ៥% ទៀតកន្លងមកមិនអាចកំណត់បានថាជាអ្វីនោះទេ ទើបតែពេលនេះគេសន្និដ្ឋានថាជាស៊ីលីកូន៕
ប្រភព៖ BBC
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment