Monday, 9 January 2017
មេ Apple រំលឹកខួប ១០ ឆ្នាំរបស់ iPhone ហើយប្រកាសថាភាពអស្ចារ្យទើបតែចាប់ផ្តើមប៉ុណ្ណោះ !
ម្សិលមិញក្រុមហ៊ុន Apple បានរៀបចំសន្និសីទមួយដើម្បីអបអរសាទរខួបទី ១០ ឆ្នាំរបស់ iPhone ដែលបានប្រកាសចេញដំបូងនៅថ្ងៃទី ៩ មករា ឆ្នាំ ២០០៧។
ក្នុងសន្និសីទ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានលើកឡើងថា iPhone គឺជាផ្នែកសំខាន់មួយនៃការរស់នៅប្រចាំថ្ងៃរបស់អតិថិជន ហើយវាបានផ្លាស់ប្ដូរវិធីទំនាក់ទំនងរបស់មនុស្ស, ការកម្សាន្ត, ការធ្វើការ និង ការរស់នៅ។
Tim Cook បន្តថា វត្តមាន iPhone គឺបានកំណត់ស្តង់ដារមួយសម្រាប់ការប្រើប្រាស់ទូរសព្ទនៅក្នុងទសវត្សដំបូងរបស់ខ្លួន ហើយវាទើបតែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ អ្វីដែលអស្ចារ្យលើសនេះនៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។
ដោយសារតែនេះជាខួប ១០ ឆ្នាំរបស់ iPhone មានការរំពឹងថា iPhone ចេញនៅឆ្នាំ ២០១៧ នេះនឹងមានចំណុចពិសេសៗជាច្រើន ដែលនឹងធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យា៕
Credit: Sabay News
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment