Thursday, 12 January 2017
ព្រះចន្ទមានអាយុកាលចំណាស់ជាងយើងគិតទៅទៀត
ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក។
ការសិក្សាលើថ្មបានបង្ហាញថាការកកើតនៃព្រះចន្ទគឺតាំងពី ៤,៥១ ពាន់លានឆ្នាំមុន ដែលមានរយៈពេល ៦០ លានឆ្នាំបន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថាព្រះចន្ទមានអាយុកាល ៤,៣ ពាន់លានឆ្នាំ ឬ ៤,៤ ពាន់លានឆ្នាំ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះមានន័យថាការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ត្រយល់ថាព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នារវាងភពផែនដីនឹងវត្ថុដែលមានទ្រង់ទ្រាយជាភពដែលមានឈ្មោះថា Theia ហើយពេលវេលានៃព្រឹត្តិការណ៍នេះមានសារៈសំខាន់សម្រាប់ការសិក្សាថាជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ៕
ប្រភព៖ The Verge
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment