Tuesday, 31 January 2017
ទូរសព្ទរាងប្លែកៗ ៩គ្រឿងកាលពី ១០ ឆ្នាំមុន ដែលអ្នកមិនធ្លាប់ដឹង
កាលពីមិនទាន់មានវត្តមានស្មាតហ្វូនចូលប្រឡូកក្នុងទីផ្សារ មានប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ប្រើទូរសព្ទដៃម៉ូដប្លែកៗទាំងនេះជាក់ជាមិនខាន ប៉ុន្តែចំពោះអ្នកមិនធ្លាប់ប្រើ ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញទូរសព្ទ ៩គ្រឿងដែលមានរាងប្លែកហួសពីការគិត មិននឹកស្មានថាមានទូរសព្ទរាងចឹងសោះ។
១/Nokia 7600 ជាទូរសព្ទដែលប្រិយមិត្តតែងហៅថា Nokia សន្លឹកស្រូវ ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 ប៉ុន្តែបានបង្ហាញខ្លួនលើទីផ្សារតែមួយរយៈពេលខ្លី។
២/Nokia Soda ជាទូរសព្ទរបស់ Nokia ដែលមានរាងចម្លែកខុសគេ រូបរាងរបស់ Nokia សូដានេះត្រូវបានធ្វើឡើងដូចនឹងបំពង់មួយជំនួយឱ្យការមានការស្វែងរកកន្លែងសាកថ្ម ហើយអ្នកប្រើគ្រាន់តែចាក់ទឹកចូលទៅក្នុងកាបូទន់នៅខាងក្នុងសារធាតុគីមីនេះនឹងបម្លែងដោយស្វ័យប្រវត្តិទៅជាថាមពលថ្ម។
៣/Starfish Diamond ជាទូរសព្ទដែលមានរាងដូចទៅនឹងផ្កាយសមុទ្រ ដោយរូបរាងខាងក្រៅព័ទ្ធរំលេចដោយត្បូងព្រេចៗដូចពេជ្រ ប៉ុន្តែវាពិបាកកាន់ប្រើប្រាស់។
៤/Weeds ជាទូសព្ទស្មៅដែលផលិតឡើងដោយលោក Je-Hyun Kim ក្នុងគោលបំណងលើកកម្ពស់ការការពារបរិស្ថាន ដោយរូបរាងខាងក្រៅស្រោបដោយស្មៅ ហើយវាឆាប់បែកខ្លាំងណាស់។
៥/F88 Wrist Watch ជាគម្រូនាឡិកាដៃដែលអាច Call បាន មានរាងដូចទូរសព្ទត្រូវបានគេប្រទះឃើញក្នុងខ្សែភាពយន្ត Alien តែផលិតផលអេឡិចត្រូនិកមានកំណើតមកពីចិននេះបានដួលហាងឆេងទៅហើយ។
៦/The Golden Buddha ជាប្រភេទទូរសព្ទដៃដែលស្រោបដោយមាសសុទ្ធ មានតម្លៃប្រហែល ១៧ ៥០ ដុល្លារ។ ទូរសព្ទនេះត្រូវបានគេប្រទះឃើញមានលក់នៅចិនកាលពីរបីឆ្នាំមុន ថែមទាំងមានបន្ថែមគុជខ្យង និងមាសទំហំ ២៤ ការ៉ាត់ទៀតផង។
៧ Mobile Phone Concept Script ជាគម្រូទូរសព្ទស្រដៀងនឹងស្មាតហ្វូនសព្វថ្ងៃ ដែលមានប្រវែង130 mm និងទទឹង35 mm ប៉ុន្តែបង្កប់ដោយអេក្រង់ទំហំ 9.5-inch អាចពង្រីកពង្រួមបាន លើសពីនេះទៀត ទូរសព្ទនេះអាចបំលែងថាមពលពន្លឺព្រះអាទិត្យទៅជាថាមពលថ្មថែមទៀតផង។
៨/ bracelet ជាប្រភេទទូសព្ទដែលមានសណ្ឋានស្រដៀងខ្សែដៃ ទូរសព្ទនេះត្រូវបានធ្វើឡើងពីកៅស៊ូនិងអេក្រង់ប្លាស្ទិច ដែលអាចយកមករំជុំវិញកដៃ នៅពេលឈប់ប្រើ។
៩/Chamele ជាទូរសព្ទប្លែក ដែលមានសមត្ថភាពផ្លាស់ប្តូរពណ៍ទៅតាមអ្នកប្រើចង់បាន ដូចជាពណ៍ស្បែកជាដើម។
Thursday, 12 January 2017
ពិតដូចអ្នកវិទ្យាសាស្រ្តទស្សន៍ទាយទេឆ្នាំ ២០២២ ផ្កាយពីរនឹងបុកគ្នា និងអាចមើលឃើញភ្នែកទទេទៀតផង
ក្រុមអ្នកវិទ្យាសាស្ត្ររួមទាំងនិស្សិតដែលមានការចង្អុលបង្ហាញពីសាស្ត្រាចារ្យ Larry Molnar នៃសកលវិទ្យាល័យ Calvin College បានទស្សន៍ទាយពីព្រឹត្តិការណ៍ផ្កាយពីរដួងអាចបុកគ្នានៅអំឡុងឆ្នាំ ២០២២ ដែលព្រឹត្តិការណ៍នេះអាចមើលឃើញនឹងភ្នែកទទេ។
សាស្ត្រាចារ្យ Molnar ដែលជាអ្នកបង្ហាញពីការទស្សន៍ទាយក្នុងជំនួបសហគមន៍តារាវិទូអាមេរិកកាលពីថ្មីៗនេះ បាននិយាយថា គាត់និងក្រុមការងារបានតាមដានផ្កាយប្រព័ន្ធគោលពីរ KIC 9832227 នេះអស់រាប់ឆ្នាំមកហើយ។ ដូចដែលរៀបរាប់ផ្កាយប្រព័ន្ធគោលពីរនេះគឺជាផ្កាយពីរដែលធ្វើដំណើរជុំវិញគ្នា។ ផ្កាយមួយមានទំហំធំជាងព្រះអាទិត្យ ៤០% និង មួយទៀតធំជាងព្រះអាទិត្យ ៣ ដង។
គេសន្និដ្ឋានថាផ្កាយដែលមានចម្ងាយ ១ ៨០០ ឆ្នាំពន្លឺពីផែនដីនេះគឺកំពុងស្ថិតក្នុងដំណើរការនៃការបុកគ្នាដែលមិនអាចជៀសផុត ដើម្បីបង្កើតបានជាការបំផ្ទុះពណ៌ក្រហមមួយដែលចុងក្រោយក្លាយជាផ្កាយមួយដ៏ធំ។ ប្រសិនបើការបុកគ្នានេះកើតឡើងដូចជាការទស្សន៍ទាយមែន នោះវានឹងក្លាយជាការទស្សន៍ទាយលើកដំបូងបង្អស់អំពីព្រឹត្តិការណ៍ដ៏កម្រនេះ។
ការបុកគ្នានេះដែរបង្កើតបានជាពន្លឺភ្លើងដែលភ្លឺជាងផ្កាយប្រព័ន្ធគោលពីរនេះនាពេលបច្ចុប្បន្នដល់ទៅ ១០ ០០០ ដង ដែលអាចឲ្យមនុស្សលើផែនដីមើលឃើញដោយភ្នែកទទេបាន៕
ព្រះចន្ទមានអាយុកាលចំណាស់ជាងយើងគិតទៅទៀត
ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក។
ការសិក្សាលើថ្មបានបង្ហាញថាការកកើតនៃព្រះចន្ទគឺតាំងពី ៤,៥១ ពាន់លានឆ្នាំមុន ដែលមានរយៈពេល ៦០ លានឆ្នាំបន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថាព្រះចន្ទមានអាយុកាល ៤,៣ ពាន់លានឆ្នាំ ឬ ៤,៤ ពាន់លានឆ្នាំ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះមានន័យថាការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ត្រយល់ថាព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នារវាងភពផែនដីនឹងវត្ថុដែលមានទ្រង់ទ្រាយជាភពដែលមានឈ្មោះថា Theia ហើយពេលវេលានៃព្រឹត្តិការណ៍នេះមានសារៈសំខាន់សម្រាប់ការសិក្សាថាជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ៕
ប្រភព៖ The Verge
Wednesday, 11 January 2017
ពស់ថ្លាន់ចូលផ្ទះ សត្វឃ្មុំធ្វើសម្បុកក្នុងផ្ទះ សុទ្ធតែអាចនាំហេតុដល់គ្រួសារ
តាមការចំណាំ និងជំនឿតៗគ្នារបស់ដូនតាខ្មែរពីបុរាណ បានបន្សល់រហូតមកដល់បច្ចុប្បន្នតែងមានជំនឿទៅលើសត្វក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាការកត់សម្គាល់ ហេតុការណ៍ រឿងរ៉ាវក្នុងជីវិត ឬព្រឹត្តិការណ៍ផ្សេងៗសុទ្ធតែមានទំនាក់ទំនងជាមួយសត្វមួយចំនួន។
ពស់ថ្លាន់វាចូលផ្ទះ៖ នៅក្នុងសង្គមខ្មែរពីបុរាណ តែងជឿថាពស់ថ្លាន់ជាសត្វស្លូត នាំមកនូវសេចក្ដីសុខសប្បាយដល់មនុស្ស។ តាមជំនឿយូរលង់ណាស់មកហើយ ដូនតាខ្មែរតែសម្គាល់ឃើញថា កាលណាពស់ថ្លាន់វារចូលផ្ទះអ្នកណា ផ្ទះនោះរមែងមានសេចក្ដីសុខសប្បាយ រកស៊ីមានបាន។ ដូចនេះប្រសិនបើឃើញពស់ថ្លាន់វារចូលផ្ទះ សូមកុំសម្លាប់ ឬវាយឱ្យសោះព្រោះអាចនាំឱ្យកើតរឿងក្ដៅក្រហាយ។ ចាស់ៗពីបុរាណ តែងឱ្យកូនចៅនិមន្តព្រះសង្ឃសូត្រមន្តសុំសេចក្ដីសុខសប្បាយ ពេលឃើញពស់ថ្លាន់វារចូលក្នុងផ្ទះ ។
សត្វក្អែកបូល៖ សត្វក្អែកជាប្រភេទសត្វដែលចេះប្រើសំឡេងបូលយ៉ាងក្រលួចគួរឱ្យស្រងេះស្រងោច។ ក្នុងសង្គមខ្មែរមានជំនឿថា ប្រសិនបើសត្វក្អែកនោះបូលឮសំឡេងខ្លីៗនៅផ្ទះនរណា បញ្ជាក់ថាផ្ទះនោះមានភ្ញៀវសំខាន់មកលេង ដូចជាមករកស្ដីដណ្ដឹងកូនជាដើម។ តែបើសត្វក្អែកបូលសំឡេងវែងៗ យ៉ាងកម្សត់មានន័យថា អាចមានរឿងមិនល្អ ចាស់ៗតែងយកអង្ករមកប្រាយ(បាចអង្ករ)ព្រមទាំងនិយាយថា សូមកុំឱ្យមានឧបទ្រពចង្រៃណាមកបៀតបៀន។
សត្វដំរី៖ ដំរីជាប្រភេទសត្វស្លូត តែវាក៏អាចក្លាយជាសត្វកាចម្ដងម្កាលដែរ ដែលចាស់ៗចំណាំនិយយថា ដំរីចុះប្រេង។ តាមជំនឿដូនតាខ្មែរពីបុរាណ មិនអនុញ្ញាតឱ្យស្ត្រីមានផ្ទៃជិះលើខ្នងដំរីឡើយ ព្រោះបើជិះទៅនឹងធ្វើឱ្យដំរីចុះប្រេងអាចធ្វើឱ្យមានគ្រោះអកុសល។
ខ្លែងស្រាក៖ ខ្លែងស្រាកជាប្រភេទសត្វចូលចិត្តរកស៊ីពេលយប់។ តាមជំនឿតៗគ្នារហូតមកដល់បច្ចុប្បន្ននេះ តែងជឿថា ខ្លែងស្រាកជាសត្វនាំមកនូវឧបទ្រពចង្រៃ។ ចាស់ៗតែងចំណាំថា ឱ្យតែផ្ទះណាមានអ្នកជំងឺឈឺធ្ងន់សត្វនេះតែងមកយំបន្លឺសំឡេងគួរឱ្យខ្លាច តាមទំនៀមបើសត្វនេះមកយំនៅក្បែរផ្ទះ ចាស់ៗឱ្យស្រែកដេញ និងជេរដាក់បណ្ដាសា ដើម្បីឱ្យសត្វនោះហើរចេញទៅឱ្យបាត់។
ព្រាបថ្ងូរ៖ ព្រាបជាសត្វស្លូតចូលចិត្តរស់នៅតាមទីវត្តអារាម និងកន្លែងដែលស្ងប់ស្ងាត់។ តាមជំនឿក្នុងសង្គមខ្មែរ ជឿថាបើនៅសុខៗស្រាប់តែសត្វព្រាបហើរមកនៅក្នុងផ្ទះអ្នកណាហើយ អ្នកនោះរមែងមានសេចក្ដីសុខ មានលាភសំណាង។ តែបើនៅសុខៗស្រាប់តែព្រាបនោះថ្ងូរឮសំឡេងគួរឱ្យអាណិតនោះជាសញ្ញាប្រាប់ថាក្នុងផ្ទះនោះមានរឿងមិនល្អ តាមទំនៀមត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំទើបអាចឆ្លងផុតគ្រោះផ្សេងៗ។
សត្វឃ្មុំធ្វើសំបុកក្នុងផ្ទះ៖ តាមជំនឿដូនតាខ្មែរយូរលង់ណាស់មកហើយ តែងជឿថាប្រសិនបើឃ្មុំ ឬស្រាំងមកធ្វើសំបុកក្នុងផ្ទះ ឬបរិវេណក្នុងផ្ទះនរណា ផ្ទះនោះនឹងមានរឿងល្អៗកើតឡើង កូនចៅរស់មានសេចក្ដីសុខ សុភមង្គល។ ប៉ុន្តែនៅសុខៗស្រាប់តែឃ្មុំ ឬស្រាំងនោះទៅទិចសមាជិកក្នុងគ្រួសារណាម្នាក់ នោះជាប្រផ្នូលមិនល្អអាចនាំមកនូវឧបទ្រពចង្រៃ។ ដូចនេះត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះទើបអាចឆ្លងផុតគ្រោះនានា។
ឆ្កែលូពេលមេឃជិតភ្លឺ៖ ជាទូទៅឆ្កែជាសត្វដែលចូលចិត្តព្រូស និងលូជាធម្មជាតិរបស់វា។ ប៉ុន្តែចាស់ៗពីបុរាណតែងជំនឿថា ប្រសិនបើសត្វឆ្កែលូធម្មតាពេលយប់នោះវាប្រាកដជាឃើញខ្មោច ព្រាយបិសាច។ ប៉ុន្តែបើឆ្កែលូពេលមេឃជិតភ្លឺ បន្លឺសំឡេងវែងៗយ៉ាងកម្សត់ នោះបញ្ជាក់ថានៅក្នុងភូមិស្រុកអាចមានរឿងមិនល្អ អាចមានចោរចូលលួចទ្រព្យសម្បត្តិអ្នកស្រុកអ្នកភូមិ។ ដូចនេះអ្នកស្រុកត្រូវប្រយ័ត្នប្រយែងកូនចៅកុំឱ្យដើរចេញក្រៅផ្ទះពេលយប់ ការពារទ្រព្យសម្បត្តិជាដើម៕
ប្រភពពី: SabayNews
ប្រភពពី: SabayNews
យល់ពីចំណុចទាំងនេះ អ្នកនិយមចាយលុយដុល្លារ នឹងងាកមកចាយលុយរៀលវិញ
ការប្រើប្រាស់លុយដុល្លារយ៉ាងច្រើនលើសលប់ គឺជាកង្វល់របស់ធនាគារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែប្រជាជនភាគច្រើនបំផុតមិនបានដឹងពីសារៈសំខាន់នៃលុយរៀលនោះឡើយ។ សាស្ត្រាផ្នែកសេដ្ឋកិច្ច ហេង ដារ៉ារ័ត្ន បានពន្យល់ដោយលើកតាមចំណុចដែលរៀបរៀងដោយធនាគារជាតិថា ប្រាក់រៀល ឬរូបិយវត្ថុជាតិកម្ពុជាមានសារៈសំខាន់មិននឹកស្មានដល់ដូចខាងក្រោម៖
១. លើកតម្កើងអត្តសញ្ញាណជាតិ
គ្រប់បណ្ដាប្រទេសនៅលើពិភពលោក សុទ្ធតែមានរូបិយវត្ថុរៀងខ្លួន។ ដូចគ្នានឹងប្រទេសកម្ពុជាមានរូបិយវត្ថុរបស់ខ្លួនដែរ គឺលុយរៀល។ ដូចនេះប្រជាពលរដ្ឋកម្ពុជា គួររួមគ្នាប្រើប្រាស់លុយរៀល ដែលជាអត្តសញ្ញាណជាតិ ចូលរួមលើកតម្លៃលុយរៀល ធ្វើឱ្យលុយរៀលមានតម្លៃ មានហាងឆេង។ ព្រោះកាលណាប្រជាពលរដ្ឋប្រើប្រាស់រូបិយប័ណ្ណមានន័យថា កំពុងតែធ្វើឱ្យលុយរៀលចាប់ផ្ដើមធ្លាក់តម្លៃបន្តិចម្ដងៗដូច្នោះដែរ។
២. រក្សាស្ថិរភាពថ្លៃ
នៅត្រង់ចំណុចនេះមានន័យថា នៅពេលប្រជាពលរដ្ឋរួមគ្នាកាត់បន្ថយប្រើប្រាស់រូបិយប័ណ្ណផ្សេង ដូចជាលុយដុល្លារជាដើម គឺកំពុងចូលរួមកាត់បន្ថយអតិផរណា (លុយចុះថោក ទំនិញឡើងថ្លៃ)។ ហេតុផលនេះដោយសារ ធនាគារជាតិអាចធ្វើការផ្គត់ផ្គង់សាច់ប្រាក់នៅក្នុងទីផ្សារបានល្អ នៅពេលអ្នកចាយលុយរៀលកាន់តែច្រើន។ ព្រោះជាធម្មតាធនាគារមិនអាចគ្រប់គ្រងសាច់ប្រាក់ ឬបោះពុម្ពលុយឱ្យសមស្របនឹងទីផ្សារនោះឡើយ ប្រសិនបើមានតែអ្នកប្រើប្រាស់លុយដុល្លារ។ ដូច្នេះហើយការចាយលុយរៀលពិតជាសំខាន់ក្នុងការរក្សាតម្លៃឱ្យមានស្ថិរភាព ត្រូវដឹងថាចាយលុយផ្សេងកាន់តែច្រើនលុយរៀលកាន់តែធ្លាក់តម្លៃ។
៣. កាត់បន្ថយចំណាយប្រតិបត្តិការ
ចំណុចនេះជាទូទៅប្រជាពលរដ្ឋភាគច្រើន មិនបានគិតដល់នោះឡើយ។ កាត់បន្ថយចំណាយប្រតិបត្តិការនៅទីនេះចង់សំដៅថា នៅពេលដែលប្រើប្រាស់លុយរៀល គឺមិនចាំបាច់យកលុយរៀលទៅដូរយកលុយដុល្លារនាំឱ្យខាតអត្រាប្ដូរប្រាក់នោះឡើយ។ មួយវិញទៀតការប្រើប្រាស់រូបិយវត្ថុតែមួយ ចំពោះការទូទាត់គ្រប់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងជួយកាត់បន្ថយចំណាយជាច្រើនសម្រាប់អ្នកលក់ និងអ្នកទិញ។ លើសពីនេះ ការប្រើប្រាស់នេះនឹងអាចជួយបង្កើនប្រតិបត្តិការសេដ្ឋកិច្ចកាន់តែច្រើន មានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព នៅពេលភាគីទាំងពីរ មិនត្រូវចាំបាច់ខ្វល់ពីគម្លាតអត្រាប្ដូរប្រាក់ទេ។
៤. ជំរុញពាណិជ្ជកម្ម
ប្រជាពលរដ្ឋមួយចំនួនច្រើនយល់ថា ប្រើប្រាស់រូបិយប័ណ្ណ(លុយបរទេស) ងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ប៉ុន្តែមិនដូច្នោះឡើយ។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកមួយភាគធំលើការនាំចេញ និងទេសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដូចនេះប្រសិនបើកម្ពុជាប្រើប្រាស់តែលុយរៀល ធនាគារកណ្ដាលអាចជំរុញការនាំចេញដោយធ្វើឱ្យភាពប្រកួតប្រជែងថ្លៃកើនឡើង តាមរយៈការបន្ថយតម្លៃរូបិយវត្ថុ។ ការបន្ថយតម្លៃរូបិយវត្ថុនឹងធ្វើឱ្យការនាំចេញកើនឡើង។
៥. ជំរុញការវិនិយោគ
៩០% ជាលុយលុយដុល្លារអាមេរិកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែធនាគារជាតិអាចផ្ដល់តែកម្ចីជាលុយរៀលប៉ុណ្ណោះដល់គ្រឹះស្ថានធនាគារ។ មានន័យថា អត្រាការប្រាក់គោលដែលធនាគារជាតិនៃកម្ពុជាបានកំណត់ នឹងមិនមានឥទ្ធិពលលើថ្លៃដើមនៃមូលនិធិវិនិយោគរបស់គ្រឹះស្ថានធនាគារនោះទេ។ ចំណុចនេះជាគុណវិបត្តិដ៏ធំមួយរបស់ប្រជាជនកម្ពុជា និងអ្នកវិនិយោគដែលកំពុងប្រឈមនឹងចំណាយថ្លៃដើមវិនិយោគខ្ពស់ ដោយសារធនាគារជាតិមិនអាចមានឥទ្ធិពលលើអត្រាការប្រាក់កម្ចី របស់គ្រឹះស្ថានធនាគារនោះទេ។
៦ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម
ប្រសិនបើប្រជាពលរដ្ឋឈប់ប្រើប្រាស់លុយដុល្លារ ឬរូបិយប័ណ្ណផ្សេង គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យថវិការដ្ឋមានភាពប្រសើរឡើងនិងកាត់បន្ថយការដាក់កំហិតលើគោលនយោបាយសារពើពន្ធ។ ប្រសិនបើនៅលើទីផ្សារមានប្រាក់រៀលកាន់តែច្រើន រាជរដ្ឋាភិបាលអាចពិចារណាចេញផ្សាយមូលបត្រចារឹកជាប្រាក់រៀល ដើម្បីគ្រប់គ្រងថវិកា ក៏ដូចជាផ្ដល់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍនានា។ ដូចនេះលទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញប្បទានក្នុងស្រុក នឹងអាចជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស។
៧. ទទួលបានចំណូលពីការបោះពុម្ពក្រដាសប្រាក់
កំណើនតម្រូវការប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជាអាចបោះផ្សាយក្រដាសប្រាក់រៀលកាន់តែច្រើន។ នៅពេលដែលការបោះពុម្ពលុយរៀលកាន់តែច្រើន នោះកម្ពុជាទទួលបានចំណូលពីការបោះពុម្ពលុយកាន់តែច្រើនដែរ។ ដូចនេះរាជរដ្ឋាភិបាល នឹងទទួលបានមូលនិធិក្នុងនាមជាអ្នកខ្ចីពីធនាគារកណ្ដាលដោយពុំមានការប្រាក់ ដើម្បីយកទៅធ្វើការវិនិយោគទៅក្នុងសេដ្ឋកិច្ច ការអភិវឌ្ឍផ្សេងៗ។
៨. បង្ការការក្លែងក្រដាសប្រាក់
នេះជាចំណុចសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជៀសផុតពីការក្លែងក្រដាសប្រាក់។ ការប្រើប្រាស់រូបិយវត្ថុជាតិដែលប្រជាជនស្គាល់ច្បាស់ នឹងជួយកាត់បន្ថយនូវការក្លែងក្រដាសប្រាក់ និងជួយបង្ការការក្លែងក្រដាសប្រាក់លើរូបិយប័ណ្ណបរទេសដោយសាររូបិយប័ណ្ណទាំងនេះ នឹងហូរចូលក្នុងសេដ្ឋកិច្ចតាមរយៈប្រព័ន្ធធនាគារ៕
ប្រភពពី : Sabay News
សង្កេតមើលខ្លួនឯង បើមានសញ្ញាមួយចំនួននេះ បញ្ជាក់ថាអ្នកមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
ជំងឺបាក់ទឹកចិត្ត (Depression) គឺជាជំងឺមួយប្រៀបដូចជាទឹកធ្លាក់ចេញពីបេះដូង។ វាកើតឡើងពីមូលហេតុជាច្រើនច្បាស់លាស់ដូចជា ការបាត់បង់អាជីព បាត់បង់ទ្រព្យសម្បត្តិ មនុស្សជាទីស្រលាញ់ ឱកាសក្នុងការធ្វើអ្វីមួយ មិត្តភាព សម្រាលកូន(១០-១៥% នៃស្ត្រីកើតមានជំងឺធ្លាក់ទឹកចិត្តរយៈពេលខ្លីបន្ទាប់ពីសម្រាលកូន)...ដែលកត្តាទាំងនោះធ្វើឲ្យធ្លាក់ទឹកចិត្ត ។ នេះបើតាមការឲ្យដឹងពី បណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសចិត្តសាស្ត្រ។
វេជ្ជបណ្ឌិតឯកទេសដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ ញ៉ូវសោវែល និងសាកលវិទ្យាល័យម៉ូណាស់ នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា បើសិនបុគ្គលមានជំងឺធ្លាក់ទឹកចិត្ត យ៉ាងហោចណាស់មានរោគសញ្ញាចំនួន២ ក្នុងចំណោមរោគសញ្ញាខាងក្រោម ដែលកើតមានយ៉ាងតិចរយៈពេល ២សប្ដាហ៍
វេជ្ជបណ្ឌិតឯកទេសដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ ញ៉ូវសោវែល និងសាកលវិទ្យាល័យម៉ូណាស់ នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា បើសិនបុគ្គលមានជំងឺធ្លាក់ទឹកចិត្ត យ៉ាងហោចណាស់មានរោគសញ្ញាចំនួន២ ក្នុងចំណោមរោគសញ្ញាខាងក្រោម ដែលកើតមានយ៉ាងតិចរយៈពេល ២សប្ដាហ៍
អារម្មណ៍សោកស្ដាយចំពោះអ្វីដែលកើតមាន
-តូចចិត្តខ្លួនឯង
-យល់ថាខ្លួនឯងគ្មានតម្លៃ (បាត់បង់ទំនុកចិត្តលើខ្លួនឯង ឬឲ្យតម្លៃខ្លួនឯងទាប)
-អារម្មណ៍ក្រៀមក្រំខុសពីធម្មតា មានជាប់ជាប្រចាំ
-បាត់បង់ចំណង់ចំណូលចិត្ត និងភាពរីករាយនៅក្នុងសកម្មភាពដែលធ្លាប់ចូលចិត្តពីមុន
-បាត់បង់ថាមពល និងគ្មានកម្លាំងកំហែង
-ពិបាកផ្ចង់អារម្មណ៍ ឬធ្វើការសម្រេចចិត្ត
-មានចលនាយឺត ឬជួនកាលបែរជាឡេះឡះ និងមិនអាចសម្រួលបាន
-ពិបាកក្នុងការគេង ឬជួនកាលគេងច្រើនជ្រុល
-បាត់បង់ចំណង់បរិភោគ ឬជួនកាលហូបច្រើនជ្រុល។
ការព្យាបាល៖
តាមការឲ្យដឹងពីវេជ្ជបណ្ឌិតជំនាញខាងលើ ជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបានធូរស្បើយឆាប់រហ័ស នៅពេលទទួលបានអន្តរាគមន៍ត្រឹមត្រូវ។ គ្រួសារ និងមិត្តភ័ក្ដិមានតួនាទី សំខាន់ក្នុងការគាំទ្រផ្លូវចិត្ត ដល់បុគ្គលមានជំងឺធ្លាក់ទឹកចិត្ត។
របៀបជួយ៖
-ជំងឺធ្លាក់ទឹកចិត្តមិនមែនជាជំងឺមិនគ្រប់ទឹក ឬអន់ខ្សោយ ឬក៏ខ្ជិលច្រអូសនោះឡើយ
-អនុញ្ញាតឲ្យបុគ្គលនោះ និយាយពីអារម្មណ៍របស់ខ្លួន ដែលកំពុងកើតមាន
-ស្ដាប់ដោយមិនវិនិច្ឆ័យដើម្បីស្វែងយល់ពីបញ្ហា
-កុំរិះគន់ និងមិនត្រូវបង្ហាញការខកចិត្តរបស់អ្នក ចំពោះបុគ្គលមានរោគសញ្ញាធ្លាក់ទឹកចិត្ត៕
វិបសាយ Torrent ពេញនិយម ១០ សម្រាប់ដោនឡូដរឿង និង ហ្គេម
កាលពីឆ្នាំ ២០១៦ វិបសាយ Torrent ធំៗចំនួនពីររួមមាន Kickass និង Torrentz បានបិទដំណើរការ ហើយដំណឹងនេះបានធ្វើឲ្យអ្នកចូលចិត្តដោនឡូដខ្សែភាពយន្ត ហ្គេម ឬ កុំព្យូទ័រជាដើម ខកចិត្តមិនស្ទើរឡើយ។ យ៉ាងណាក្ដីនៅសល់វិបសាយ Torrent ល្អៗជាច្រើនទៀតដែលនៅដំណើរការនៅឡើយ។ ជាក់ស្ដែងគឺវិបសាយ ១០ ខាងក្រោមដែលទទួលបានការនិយមខ្លាំង៖
១. The Pirate Bay
២. ExtraTorrent
៣. RARBG
៤. YTS.AG
៨. EZTV
៩. Torrent Downloads
១០. limetorrents
ប្រភពពី: Sabay News
១. The Pirate Bay
២. ExtraTorrent
៣. RARBG
៤. YTS.AG
៥. Torrentz2
៦. 1337X
៩. Torrent Downloads
១០. limetorrents
ប្រភពពី: Sabay News
Touchscreen កើតជិត ៥០ ឆ្នាំ ទើបល្បីសម័យ iPhone
Touchscreen ជាអ្វី? Touchscreen គឺជាបច្ចេកវិទ្យាអេឡិចត្រូនិក ដែលអាចបង្ហាញនិងបញ្ជាកម្មវិធីដោយប្រើម្រាមដៃនៅលើផ្ទាំង អេក្រង់ផ្ទាល់តែម្ដង។
Touchscreen មានលក្ខណៈពិសេសពីរយ៉ាងគឺអាចបញ្ជាកម្មវិធីបានយ៉ាងងាយដោយមិន ចាំបាច់ទាមទារ Cursor មានភ្ជាប់ mouse ឬ touchpad ចង្អុលបញ្ជានោះទេ និងទីពីរវាមិនត្រូវការ device អន្តរការីបន្ថែមទៀតទេមានន័យថាមិនចាំបាច់ភ្ជាប់ជាមួយនឹង កុំព្យូទ័រទៀតឡើយ។
Touchscreen ត្រូវបានគេប្រើប្រាស់ច្រើនក្នុង Personal Digital Assistant(PDA) ឧបករណ៍ Satellite Navigation ទូរស័ព្ទចល័ត និងវីដេអូហ្គេមជាដើម។
ប្រវត្តិ
នៅឆ្នាំ 1971 លោកបណ្ឌិត Sam Hurst សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Kentucky និងជាស្ថាបនិកក្រុមហ៊ុន Elographics បច្ចុប្បន្នដូរមកជា EloTouchSystems បានរកឃើញបច្ចេកវិទ្យានេះដំបូងដែលលោកបានដាក់ឈ្មោះឲ្យថា Touch Sensor ។ Touch Sensor មិនដូច Touchscreen បច្ចុប្បន្នទេគឺនៅមានពណ៌ស្រអាប់នៅឡើយ។
រហូតដល់ ឆ្នាំ១៩៧៤ Sam Hurst បានរកឃើញបច្ចេកទេសថ្មីដោយបានកែច្នៃកញ្ចក់របស់វាមានលក្ខណៈ ច្បាស់ និងថ្លាជាងមុន។ នៅឆ្នាំ១៩៧៧ ក្រុមហ៊ុនរបស់គាត់អាចរកឃើញបច្ចេកវិទ្យាថ្មីមួយទៀតមានឈ្មោះថា 5-wire resistive ដែលជាបច្ចេកវិទ្យាចុងក្រោយហើយត្រូវបានគេនិយមប្រើប្រាស់នៅពេល បច្ចុប្បន្ន។
នៅឆ្នាំ១៩៨៣ កុំព្យូទ័រម៉ាក HP-150 ត្រូវបានគេបំពាក់បច្ចេកវិទ្យានេះដំបូងបំផុតជាមួយនឹងអេក្រង់ ទំហំ 9អ៊ីញ ភ្ជាប់ជាមួយ Cathode Ray Tube។
នៅឆ្នាំ១៩៩៦ Smartphone ដំបូងរបស់ IBM ម៉ាកSimonត្រូវបានគេបំពាក់ដោយបច្ចេកវិទ្យានេះដំបូង។ បន្ទាប់មកមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនចាប់ផ្ដើមប្រើប្រាស់ បច្ចេកវិទ្យា Touchscreen ជាបន្ដបន្ទាប់ដូចជា Palmឆ្នាំ១៩៩៦ Microsoftឆ្នាំ២០០០ Nokiaឆ្នាំ២០០៤ និង Appleឆ្នាំ២០០៧។
ប្រភេទ Touchscreen
១. Resistive Touchscreen: គឺជាបច្ចេកវិទ្យាដំបូងរបស់លោកបណ្ឌិត Sam Hurst។ វាមានច្រើនស្រទាប់ និងបែងចែកជាច្រើនប្រភេទគឺ Cathode Ray Tube (screen base), Glass Panel, Resistive Coating, Seperator Dot និង Cover Sheet។ Resistive អាចបញ្ជាបានតាមរយៈសំពាធនៃការប៉ះដោយចុងម្រាមដៃ និងក្រចកដៃ។ បច្ចុប្បន្ននេះ Touchscreen ប្រភេទមួយនេះទទួលបានការពេញនិយមបំផុត ដោយសារតែភាពងាយស្រួល រឹងមាំ និងសមត្ថភាពដ៏អស្ចារ្យរបស់វា។
២. Capacitive Touchscreen: មានអ៊ីសូឡង់នៅផ្នែកខាងក្នុងជាកញ្ចក់កែវ ប្រើភ្ជាប់ជាមួយនឹងកុងឌុចទ័រប្រភេទ Indium Tin Oxide(ITO)។ ប្រភេទនេះក៏ទទួលបានការពេញនិយមគួរសមដែរសម្រាប់ម៉ូដែល Smartphone មួយចំនួន។
បើប្រភេទកញ្ចក់ Touchscreen នេះមានប្រជាប្រិយភាពដូចគ្នាតើមួយណាល្អជាងទៅ? មិនខុសទេគឺ Resistive Touchscreen ព្រោះថា Touchscreen ប្រភេទនេះ ទាល់តែទូរស័ព្ទស៊េរីខ្ពស់ៗទើបមានវត្តមាន៕
ប្រភពពី: Sabay
ប្រើវិធីនេះ មេរោគលាក់ទិន្នន័យនៅក្នុង Flash យ៉ាងណាក៏អាចរកឃើញ
ជាទូទៅប្រិយមិត្តជាច្រើនតែងជួបបញ្ហាមេរោគលាក់ទិន្នន័យដែលមានក្នុង Flash ឬកុំព្យូទ័រ ហើយពេលខ្លះកម្មវិធីកម្ចាត់មេរោគក៏មិនអាចបង្ហាញទិន្នន័យទាំងនោះ។ ដូចនេះ Sabay សូមធ្វើការបង្ហាញគន្លឹះខ្លីមួយដែលអាចបង្ហាញទិន្នន័យគ្រប់ប្រភេទដែលមេរោគលាក់។
- ចុច Start ជាមួយ R ហើយវាយពាក្យ cmd រួច Enter
- បន្ទាប់មកសូមវាយ attrib -s -r -h /s /d E:*.* រួចចុច Enter ជាការស្រេច។ សម្គាល់៖ E: គឺជាទីតាំង Flash ដែលត្រូវប្ដូរតាមកុំព្យូទ័ររបស់ប្រិយមិត្ត៕
រកឃើញសមាសភាពធាតុផ្សំក្នុងស្នូលផែនដី ការពិតជាជាតិស៊ីលីកូន
ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនជឿជាក់ថា ពួកគេបានកំណត់ដឹងពីសមាសភាព សារធាតុមួយស្ថិតនៅក្នុងស្នូលភពផែនដី ដែលកន្លងមកគេមិនដឹងថាវាជាអ្វីនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្របានចំណាយពេលរាប់ទសវត្សដើម្បីស្វែងរកធាតុពិតរបស់សារធាតុនោះ ដោយគេជឿថាវាជាដុំតូចមួយនៅកណ្ដាលស្នូលផែនដី។ ពេលនេះ បន្ទាប់ពីបង្កើតបានជាសីតុណ្ហភាព និងសម្ពាធដ៏ខ្ពស់ដែលគេរកឃើញក្នុងស្រទាប់ក្នុងផែនដី ការពិសោធន៍បង្ហាញថាសារធាតុនោះទំនងជាជាតិស៊ីលីកូន។ របកគំហើញនេះអាចជួយឲ្យអ្នកស្រាវជ្រាវយល់កាន់តែច្បាស់ពីការកកើតរបស់ភពផែនដី។
ស្នូលដ៏ជ្រៅនៃស្រទាប់ផែនដីត្រូវបានគេយល់ថា មានសណ្ឋានជាដុំបាល់ដោយមានផ្ទៃ ១ ២០០ គីឡូម៉ែត្រ។ ដុំបាល់នេះភាគច្រើនជាសារធាតុដែក ដោយប៉ាន់ស្មានថាមាន ៨៥% និង សារធាតុនីកែលមាន ១០%។ ចំណែកឯសារធាតុ ៥% ទៀតកន្លងមកមិនអាចកំណត់បានថាជាអ្វីនោះទេ ទើបតែពេលនេះគេសន្និដ្ឋានថាជាស៊ីលីកូន៕
ប្រភព៖ BBC
Tuesday, 10 January 2017
ឆាប់ៗនេះអ្នកនឹងអាចរកលុយតាម Facebook បានហើយ
Facebook ចង់បង្ហាញផ្ទាំងពាណិជ្ជកម្មបន្ថែមទៀតទៅកាន់អ្នកទស្សនារបស់ខ្លួន ហើយក៏នឹងចាប់ផ្ដើមចែកផលចំណេញទៅកាន់អ្នកបង្កើតវីដេអូផងដែរ។
បណ្ដាញសង្គម Facebook នឹងចាប់ផ្ដើមសាកល្បងទម្រង់ថ្មីរបស់ផ្ទាំងពាណិជ្ជកម្ម ដោយនឹងអនុញ្ញាតឲ្យអ្នកបង្កើតវីដេអូបញ្ចូលផ្ទាំងពាណិជ្ជកម្មទៅក្នុងវីដេអូខ្លួន។ ផ្ទាំងពាណិជ្ជកម្មនឹងបង្ហាញឡើងពេលអ្នកប្រើប្រាស់ទស្សនាវីដេអូបានយ៉ាងតិច ២០ វិនាទី ហើយអាចដាក់បានតែក្នុងវីដេអូ ដែល មានរយៈពេល ៩០ វិនាទីឡើងប៉ុណ្ណោះ។ Facebook នឹងលក់ផ្ទាំងពាណិជ្ជកម្ម ហើយចែកចំណូលដែលបានទៅកាន់អ្នកបង្កើតវីដេអូ ដោយចែកឲ្យ ៥៥% នៃចំណូលសរុប។ ការបែងចែកនេះដូចជាការផ្ដល់ជូនពី YouTube ដែរ។
ប្រសិនបើទម្រង់ផ្ទាំងពាណិជ្ជកម្មថ្មីនេះដំណើរការ វាជារឿងដ៏ល្អមួយដោយអ្នកបង្កើតវីដេអូទាំងឡាយអាចរកចំណូលបានពិតៗពី Facebook៕
ប្រភព៖ GSMarena
Monday, 9 January 2017
មេ Apple រំលឹកខួប ១០ ឆ្នាំរបស់ iPhone ហើយប្រកាសថាភាពអស្ចារ្យទើបតែចាប់ផ្តើមប៉ុណ្ណោះ !
ម្សិលមិញក្រុមហ៊ុន Apple បានរៀបចំសន្និសីទមួយដើម្បីអបអរសាទរខួបទី ១០ ឆ្នាំរបស់ iPhone ដែលបានប្រកាសចេញដំបូងនៅថ្ងៃទី ៩ មករា ឆ្នាំ ២០០៧។
ក្នុងសន្និសីទ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានលើកឡើងថា iPhone គឺជាផ្នែកសំខាន់មួយនៃការរស់នៅប្រចាំថ្ងៃរបស់អតិថិជន ហើយវាបានផ្លាស់ប្ដូរវិធីទំនាក់ទំនងរបស់មនុស្ស, ការកម្សាន្ត, ការធ្វើការ និង ការរស់នៅ។
Tim Cook បន្តថា វត្តមាន iPhone គឺបានកំណត់ស្តង់ដារមួយសម្រាប់ការប្រើប្រាស់ទូរសព្ទនៅក្នុងទសវត្សដំបូងរបស់ខ្លួន ហើយវាទើបតែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ អ្វីដែលអស្ចារ្យលើសនេះនៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។
ដោយសារតែនេះជាខួប ១០ ឆ្នាំរបស់ iPhone មានការរំពឹងថា iPhone ចេញនៅឆ្នាំ ២០១៧ នេះនឹងមានចំណុចពិសេសៗជាច្រើន ដែលនឹងធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យា៕
Credit: Sabay News
Tuesday, 3 January 2017
ប្រើតិចនិកនេះ គ្មានអ្នកណាអាចឆែក Facebook លើ iPhone អ្នកបានដាច់ខាត
ប្រិយមិត្តមួយចំនួនដែលប្រើ Facebook លើ iPhone ប្រហែលមិនទាន់ដឹងមុខងារពិសេស Passcode មានស្រាប់លើ Facebook នោះទេ។ មុខងារនេះ អាចឲ្យអ្នកប្រើលេខសម្ងាត់បិទគណនី មិនឲ្យអ្នកណាអាចលួចឆែកឆេរ Facebook អ្នកបានឡើយ។ ដូច្នេះអ្នកមិនបាច់លំបាកដោនឡូតកម្មវិធីសម្រាប់ចាក់សោរកម្មវិធី Facebook ទៀតឡើយ។
ពេល Log Out គណនីពីកម្មវិធី Facebook លើ iPhone អ្នកនឹងឃើញសញ្ញា Settings (សញ្ញាកងចក្រ)។
ចុចលើសញ្ញានេះ នឹងឃើញឃ្លា "Add passcode”
បន្ទាប់មកវាយលេខកូដ ៤ខ្ទង់ដែលអ្នកចង់បាន រួចចុចពាក្យ Close
ពេលចុចលើរូប Profile ហ្វេសប៊ុករបស់អ្នក នោះវានឹងទាមទារឲ្យវាយលេខកូដ ៤ខ្ទង់ ដែលបានកំណត់។
បើចង់ឈប់ប្រើលេខកូដនេះ អ្នកគ្រាន់តែ Log Out គណនីហ្វេសប៊ុកម្តងទៀត ហើយចុចលើសញ្ញា Settings ដដែល នោះនឹងឃើញ៖
- Change passcode ៖ សម្រាប់ដូរលេខកូដ
- Remove passcode ៖ សម្រាប់លុបលេខកូដ ឈប់ប្រើតទៀត។
បើមានចម្ងល់អីផ្សេងទៀត អាចសួរតាម Email: sengpiseth0007@gmail.com ។
Galaxy S8/S8 Plus កំពុងតេស្តម៉ាស៊ីននៅចិន ត្រៀមសម្ញែងពិភពលោកខែក្រោយ
Samsung កំពុងសម្ងំតេស្តម៉ាស៊ីនស្មាតហ្វូនត្រកូល Galaxy S ស៊េរីថ្មីរបស់ខ្លួននៅប្រទេសចិន ដើម្បីត្រៀមប្រកាសនៅព្រឹត្តិការណ៍ MWC ខែក្រោយ។
Galaxy S ស៊េរីថ្មីទាំងពីរម៉ូដែល លេចឮថានឹងជាម៉ូដែល S8 និង S8 Plus មានរាងកោង។ GS 8 ទាំងពីរសម្រាប់ចរាចរនៅចិន ដើរដោយ Software Version G9500ZCU0APLF និង G9550ZCU0APLF ឯ GS 8 កំណែប្រែអន្តរជាតិដើរដោយ G950FXXU0APLH និង G955FXXU0APLH។
ក្រៅពីនេះ ក៏មានចចាមអារ៉ាមថា GS 8 ស៊េរីក្រោយនេះ មានទាំងប៊ិក S Pen មកជាមួយ ដែលមានមុខងារពិសេសមិនចាញ់ ត្រកូល Note ឡើយ។
GS ថ្មីទាំងពីរ រំពឹងថានឹងបង្ហាញរាងខែក្រោយ នៅសមាជទូរសព្ទពិភពលោក (MWC) ជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនចូលរួមបង្ហាញផលិតផលប្លែកៗនិងទំនើប៕
ប្រភព៖ GSMarena
Subscribe to:
Posts (Atom)