Featured Posts Coolbthemes
Tuesday, 31 January 2017
ទូរសព្ទរាងប្លែកៗ ៩គ្រឿងកាលពី ១០ ឆ្នាំមុន ដែលអ្នកមិនធ្លាប់ដឹង
កាលពីមិនទាន់មានវត្តមានស្មាតហ្វូនចូលប្រឡូកក្នុងទីផ្សារ មានប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ប្រើទូរសព្ទដៃម៉ូដប្លែកៗទាំងនេះជាក់ជាមិនខាន ប៉ុន្តែចំពោះអ្នកមិនធ្លាប់ប្រើ ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញទូរសព្ទ ៩គ្រឿងដែលមានរាងប្លែកហួសពីការគិត មិននឹកស្មានថាមានទូរសព្ទរាងចឹងសោះ។
១/Nokia 7600 ជាទូរសព្ទដែលប្រិយមិត្តតែងហៅថា Nokia សន្លឹកស្រូវ ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 ប៉ុន្តែបានបង្ហាញខ្លួនលើទីផ្សារតែមួយរយៈពេលខ្លី។
២/Nokia Soda ជាទូរសព្ទរបស់ Nokia ដែលមានរាងចម្លែកខុសគេ រូបរាងរបស់ Nokia សូដានេះត្រូវបានធ្វើឡើងដូចនឹងបំពង់មួយជំនួយឱ្យការមានការស្វែងរកកន្លែងសាកថ្ម ហើយអ្នកប្រើគ្រាន់តែចាក់ទឹកចូលទៅក្នុងកាបូទន់នៅខាងក្នុងសារធាតុគីមីនេះនឹងបម្លែងដោយស្វ័យប្រវត្តិទៅជាថាមពលថ្ម។
៣/Starfish Diamond ជាទូរសព្ទដែលមានរាងដូចទៅនឹងផ្កាយសមុទ្រ ដោយរូបរាងខាងក្រៅព័ទ្ធរំលេចដោយត្បូងព្រេចៗដូចពេជ្រ ប៉ុន្តែវាពិបាកកាន់ប្រើប្រាស់។
៤/Weeds ជាទូសព្ទស្មៅដែលផលិតឡើងដោយលោក Je-Hyun Kim ក្នុងគោលបំណងលើកកម្ពស់ការការពារបរិស្ថាន ដោយរូបរាងខាងក្រៅស្រោបដោយស្មៅ ហើយវាឆាប់បែកខ្លាំងណាស់។
៥/F88 Wrist Watch ជាគម្រូនាឡិកាដៃដែលអាច Call បាន មានរាងដូចទូរសព្ទត្រូវបានគេប្រទះឃើញក្នុងខ្សែភាពយន្ត Alien តែផលិតផលអេឡិចត្រូនិកមានកំណើតមកពីចិននេះបានដួលហាងឆេងទៅហើយ។
៦/The Golden Buddha ជាប្រភេទទូរសព្ទដៃដែលស្រោបដោយមាសសុទ្ធ មានតម្លៃប្រហែល ១៧ ៥០ ដុល្លារ។ ទូរសព្ទនេះត្រូវបានគេប្រទះឃើញមានលក់នៅចិនកាលពីរបីឆ្នាំមុន ថែមទាំងមានបន្ថែមគុជខ្យង និងមាសទំហំ ២៤ ការ៉ាត់ទៀតផង។
៧ Mobile Phone Concept Script ជាគម្រូទូរសព្ទស្រដៀងនឹងស្មាតហ្វូនសព្វថ្ងៃ ដែលមានប្រវែង130 mm និងទទឹង35 mm ប៉ុន្តែបង្កប់ដោយអេក្រង់ទំហំ 9.5-inch អាចពង្រីកពង្រួមបាន លើសពីនេះទៀត ទូរសព្ទនេះអាចបំលែងថាមពលពន្លឺព្រះអាទិត្យទៅជាថាមពលថ្មថែមទៀតផង។
៨/ bracelet ជាប្រភេទទូសព្ទដែលមានសណ្ឋានស្រដៀងខ្សែដៃ ទូរសព្ទនេះត្រូវបានធ្វើឡើងពីកៅស៊ូនិងអេក្រង់ប្លាស្ទិច ដែលអាចយកមករំជុំវិញកដៃ នៅពេលឈប់ប្រើ។
៩/Chamele ជាទូរសព្ទប្លែក ដែលមានសមត្ថភាពផ្លាស់ប្តូរពណ៍ទៅតាមអ្នកប្រើចង់បាន ដូចជាពណ៍ស្បែកជាដើម។
Thursday, 12 January 2017
ពិតដូចអ្នកវិទ្យាសាស្រ្តទស្សន៍ទាយទេឆ្នាំ ២០២២ ផ្កាយពីរនឹងបុកគ្នា និងអាចមើលឃើញភ្នែកទទេទៀតផង
ក្រុមអ្នកវិទ្យាសាស្ត្ររួមទាំងនិស្សិតដែលមានការចង្អុលបង្ហាញពីសាស្ត្រាចារ្យ Larry Molnar នៃសកលវិទ្យាល័យ Calvin College បានទស្សន៍ទាយពីព្រឹត្តិការណ៍ផ្កាយពីរដួងអាចបុកគ្នានៅអំឡុងឆ្នាំ ២០២២ ដែលព្រឹត្តិការណ៍នេះអាចមើលឃើញនឹងភ្នែកទទេ។
សាស្ត្រាចារ្យ Molnar ដែលជាអ្នកបង្ហាញពីការទស្សន៍ទាយក្នុងជំនួបសហគមន៍តារាវិទូអាមេរិកកាលពីថ្មីៗនេះ បាននិយាយថា គាត់និងក្រុមការងារបានតាមដានផ្កាយប្រព័ន្ធគោលពីរ KIC 9832227 នេះអស់រាប់ឆ្នាំមកហើយ។ ដូចដែលរៀបរាប់ផ្កាយប្រព័ន្ធគោលពីរនេះគឺជាផ្កាយពីរដែលធ្វើដំណើរជុំវិញគ្នា។ ផ្កាយមួយមានទំហំធំជាងព្រះអាទិត្យ ៤០% និង មួយទៀតធំជាងព្រះអាទិត្យ ៣ ដង។
គេសន្និដ្ឋានថាផ្កាយដែលមានចម្ងាយ ១ ៨០០ ឆ្នាំពន្លឺពីផែនដីនេះគឺកំពុងស្ថិតក្នុងដំណើរការនៃការបុកគ្នាដែលមិនអាចជៀសផុត ដើម្បីបង្កើតបានជាការបំផ្ទុះពណ៌ក្រហមមួយដែលចុងក្រោយក្លាយជាផ្កាយមួយដ៏ធំ។ ប្រសិនបើការបុកគ្នានេះកើតឡើងដូចជាការទស្សន៍ទាយមែន នោះវានឹងក្លាយជាការទស្សន៍ទាយលើកដំបូងបង្អស់អំពីព្រឹត្តិការណ៍ដ៏កម្រនេះ។
ការបុកគ្នានេះដែរបង្កើតបានជាពន្លឺភ្លើងដែលភ្លឺជាងផ្កាយប្រព័ន្ធគោលពីរនេះនាពេលបច្ចុប្បន្នដល់ទៅ ១០ ០០០ ដង ដែលអាចឲ្យមនុស្សលើផែនដីមើលឃើញដោយភ្នែកទទេបាន៕
ព្រះចន្ទមានអាយុកាលចំណាស់ជាងយើងគិតទៅទៀត
ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក។
ការសិក្សាលើថ្មបានបង្ហាញថាការកកើតនៃព្រះចន្ទគឺតាំងពី ៤,៥១ ពាន់លានឆ្នាំមុន ដែលមានរយៈពេល ៦០ លានឆ្នាំបន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថាព្រះចន្ទមានអាយុកាល ៤,៣ ពាន់លានឆ្នាំ ឬ ៤,៤ ពាន់លានឆ្នាំ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះមានន័យថាការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ត្រយល់ថាព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នារវាងភពផែនដីនឹងវត្ថុដែលមានទ្រង់ទ្រាយជាភពដែលមានឈ្មោះថា Theia ហើយពេលវេលានៃព្រឹត្តិការណ៍នេះមានសារៈសំខាន់សម្រាប់ការសិក្សាថាជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ៕
ប្រភព៖ The Verge
Wednesday, 11 January 2017
ពស់ថ្លាន់ចូលផ្ទះ សត្វឃ្មុំធ្វើសម្បុកក្នុងផ្ទះ សុទ្ធតែអាចនាំហេតុដល់គ្រួសារ
តាមការចំណាំ និងជំនឿតៗគ្នារបស់ដូនតាខ្មែរពីបុរាណ បានបន្សល់រហូតមកដល់បច្ចុប្បន្នតែងមានជំនឿទៅលើសត្វក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាការកត់សម្គាល់ ហេតុការណ៍ រឿងរ៉ាវក្នុងជីវិត ឬព្រឹត្តិការណ៍ផ្សេងៗសុទ្ធតែមានទំនាក់ទំនងជាមួយសត្វមួយចំនួន។
ពស់ថ្លាន់វាចូលផ្ទះ៖ នៅក្នុងសង្គមខ្មែរពីបុរាណ តែងជឿថាពស់ថ្លាន់ជាសត្វស្លូត នាំមកនូវសេចក្ដីសុខសប្បាយដល់មនុស្ស។ តាមជំនឿយូរលង់ណាស់មកហើយ ដូនតាខ្មែរតែសម្គាល់ឃើញថា កាលណាពស់ថ្លាន់វារចូលផ្ទះអ្នកណា ផ្ទះនោះរមែងមានសេចក្ដីសុខសប្បាយ រកស៊ីមានបាន។ ដូចនេះប្រសិនបើឃើញពស់ថ្លាន់វារចូលផ្ទះ សូមកុំសម្លាប់ ឬវាយឱ្យសោះព្រោះអាចនាំឱ្យកើតរឿងក្ដៅក្រហាយ។ ចាស់ៗពីបុរាណ តែងឱ្យកូនចៅនិមន្តព្រះសង្ឃសូត្រមន្តសុំសេចក្ដីសុខសប្បាយ ពេលឃើញពស់ថ្លាន់វារចូលក្នុងផ្ទះ ។
សត្វក្អែកបូល៖ សត្វក្អែកជាប្រភេទសត្វដែលចេះប្រើសំឡេងបូលយ៉ាងក្រលួចគួរឱ្យស្រងេះស្រងោច។ ក្នុងសង្គមខ្មែរមានជំនឿថា ប្រសិនបើសត្វក្អែកនោះបូលឮសំឡេងខ្លីៗនៅផ្ទះនរណា បញ្ជាក់ថាផ្ទះនោះមានភ្ញៀវសំខាន់មកលេង ដូចជាមករកស្ដីដណ្ដឹងកូនជាដើម។ តែបើសត្វក្អែកបូលសំឡេងវែងៗ យ៉ាងកម្សត់មានន័យថា អាចមានរឿងមិនល្អ ចាស់ៗតែងយកអង្ករមកប្រាយ(បាចអង្ករ)ព្រមទាំងនិយាយថា សូមកុំឱ្យមានឧបទ្រពចង្រៃណាមកបៀតបៀន។
សត្វដំរី៖ ដំរីជាប្រភេទសត្វស្លូត តែវាក៏អាចក្លាយជាសត្វកាចម្ដងម្កាលដែរ ដែលចាស់ៗចំណាំនិយយថា ដំរីចុះប្រេង។ តាមជំនឿដូនតាខ្មែរពីបុរាណ មិនអនុញ្ញាតឱ្យស្ត្រីមានផ្ទៃជិះលើខ្នងដំរីឡើយ ព្រោះបើជិះទៅនឹងធ្វើឱ្យដំរីចុះប្រេងអាចធ្វើឱ្យមានគ្រោះអកុសល។
ខ្លែងស្រាក៖ ខ្លែងស្រាកជាប្រភេទសត្វចូលចិត្តរកស៊ីពេលយប់។ តាមជំនឿតៗគ្នារហូតមកដល់បច្ចុប្បន្ននេះ តែងជឿថា ខ្លែងស្រាកជាសត្វនាំមកនូវឧបទ្រពចង្រៃ។ ចាស់ៗតែងចំណាំថា ឱ្យតែផ្ទះណាមានអ្នកជំងឺឈឺធ្ងន់សត្វនេះតែងមកយំបន្លឺសំឡេងគួរឱ្យខ្លាច តាមទំនៀមបើសត្វនេះមកយំនៅក្បែរផ្ទះ ចាស់ៗឱ្យស្រែកដេញ និងជេរដាក់បណ្ដាសា ដើម្បីឱ្យសត្វនោះហើរចេញទៅឱ្យបាត់។
ព្រាបថ្ងូរ៖ ព្រាបជាសត្វស្លូតចូលចិត្តរស់នៅតាមទីវត្តអារាម និងកន្លែងដែលស្ងប់ស្ងាត់។ តាមជំនឿក្នុងសង្គមខ្មែរ ជឿថាបើនៅសុខៗស្រាប់តែសត្វព្រាបហើរមកនៅក្នុងផ្ទះអ្នកណាហើយ អ្នកនោះរមែងមានសេចក្ដីសុខ មានលាភសំណាង។ តែបើនៅសុខៗស្រាប់តែព្រាបនោះថ្ងូរឮសំឡេងគួរឱ្យអាណិតនោះជាសញ្ញាប្រាប់ថាក្នុងផ្ទះនោះមានរឿងមិនល្អ តាមទំនៀមត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំទើបអាចឆ្លងផុតគ្រោះផ្សេងៗ។
សត្វឃ្មុំធ្វើសំបុកក្នុងផ្ទះ៖ តាមជំនឿដូនតាខ្មែរយូរលង់ណាស់មកហើយ តែងជឿថាប្រសិនបើឃ្មុំ ឬស្រាំងមកធ្វើសំបុកក្នុងផ្ទះ ឬបរិវេណក្នុងផ្ទះនរណា ផ្ទះនោះនឹងមានរឿងល្អៗកើតឡើង កូនចៅរស់មានសេចក្ដីសុខ សុភមង្គល។ ប៉ុន្តែនៅសុខៗស្រាប់តែឃ្មុំ ឬស្រាំងនោះទៅទិចសមាជិកក្នុងគ្រួសារណាម្នាក់ នោះជាប្រផ្នូលមិនល្អអាចនាំមកនូវឧបទ្រពចង្រៃ។ ដូចនេះត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះទើបអាចឆ្លងផុតគ្រោះនានា។
ឆ្កែលូពេលមេឃជិតភ្លឺ៖ ជាទូទៅឆ្កែជាសត្វដែលចូលចិត្តព្រូស និងលូជាធម្មជាតិរបស់វា។ ប៉ុន្តែចាស់ៗពីបុរាណតែងជំនឿថា ប្រសិនបើសត្វឆ្កែលូធម្មតាពេលយប់នោះវាប្រាកដជាឃើញខ្មោច ព្រាយបិសាច។ ប៉ុន្តែបើឆ្កែលូពេលមេឃជិតភ្លឺ បន្លឺសំឡេងវែងៗយ៉ាងកម្សត់ នោះបញ្ជាក់ថានៅក្នុងភូមិស្រុកអាចមានរឿងមិនល្អ អាចមានចោរចូលលួចទ្រព្យសម្បត្តិអ្នកស្រុកអ្នកភូមិ។ ដូចនេះអ្នកស្រុកត្រូវប្រយ័ត្នប្រយែងកូនចៅកុំឱ្យដើរចេញក្រៅផ្ទះពេលយប់ ការពារទ្រព្យសម្បត្តិជាដើម៕
ប្រភពពី: SabayNews
ប្រភពពី: SabayNews
យល់ពីចំណុចទាំងនេះ អ្នកនិយមចាយលុយដុល្លារ នឹងងាកមកចាយលុយរៀលវិញ
ការប្រើប្រាស់លុយដុល្លារយ៉ាងច្រើនលើសលប់ គឺជាកង្វល់របស់ធនាគារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែប្រជាជនភាគច្រើនបំផុតមិនបានដឹងពីសារៈសំខាន់នៃលុយរៀលនោះឡើយ។ សាស្ត្រាផ្នែកសេដ្ឋកិច្ច ហេង ដារ៉ារ័ត្ន បានពន្យល់ដោយលើកតាមចំណុចដែលរៀបរៀងដោយធនាគារជាតិថា ប្រាក់រៀល ឬរូបិយវត្ថុជាតិកម្ពុជាមានសារៈសំខាន់មិននឹកស្មានដល់ដូចខាងក្រោម៖
១. លើកតម្កើងអត្តសញ្ញាណជាតិ
គ្រប់បណ្ដាប្រទេសនៅលើពិភពលោក សុទ្ធតែមានរូបិយវត្ថុរៀងខ្លួន។ ដូចគ្នានឹងប្រទេសកម្ពុជាមានរូបិយវត្ថុរបស់ខ្លួនដែរ គឺលុយរៀល។ ដូចនេះប្រជាពលរដ្ឋកម្ពុជា គួររួមគ្នាប្រើប្រាស់លុយរៀល ដែលជាអត្តសញ្ញាណជាតិ ចូលរួមលើកតម្លៃលុយរៀល ធ្វើឱ្យលុយរៀលមានតម្លៃ មានហាងឆេង។ ព្រោះកាលណាប្រជាពលរដ្ឋប្រើប្រាស់រូបិយប័ណ្ណមានន័យថា កំពុងតែធ្វើឱ្យលុយរៀលចាប់ផ្ដើមធ្លាក់តម្លៃបន្តិចម្ដងៗដូច្នោះដែរ។
២. រក្សាស្ថិរភាពថ្លៃ
នៅត្រង់ចំណុចនេះមានន័យថា នៅពេលប្រជាពលរដ្ឋរួមគ្នាកាត់បន្ថយប្រើប្រាស់រូបិយប័ណ្ណផ្សេង ដូចជាលុយដុល្លារជាដើម គឺកំពុងចូលរួមកាត់បន្ថយអតិផរណា (លុយចុះថោក ទំនិញឡើងថ្លៃ)។ ហេតុផលនេះដោយសារ ធនាគារជាតិអាចធ្វើការផ្គត់ផ្គង់សាច់ប្រាក់នៅក្នុងទីផ្សារបានល្អ នៅពេលអ្នកចាយលុយរៀលកាន់តែច្រើន។ ព្រោះជាធម្មតាធនាគារមិនអាចគ្រប់គ្រងសាច់ប្រាក់ ឬបោះពុម្ពលុយឱ្យសមស្របនឹងទីផ្សារនោះឡើយ ប្រសិនបើមានតែអ្នកប្រើប្រាស់លុយដុល្លារ។ ដូច្នេះហើយការចាយលុយរៀលពិតជាសំខាន់ក្នុងការរក្សាតម្លៃឱ្យមានស្ថិរភាព ត្រូវដឹងថាចាយលុយផ្សេងកាន់តែច្រើនលុយរៀលកាន់តែធ្លាក់តម្លៃ។
៣. កាត់បន្ថយចំណាយប្រតិបត្តិការ
ចំណុចនេះជាទូទៅប្រជាពលរដ្ឋភាគច្រើន មិនបានគិតដល់នោះឡើយ។ កាត់បន្ថយចំណាយប្រតិបត្តិការនៅទីនេះចង់សំដៅថា នៅពេលដែលប្រើប្រាស់លុយរៀល គឺមិនចាំបាច់យកលុយរៀលទៅដូរយកលុយដុល្លារនាំឱ្យខាតអត្រាប្ដូរប្រាក់នោះឡើយ។ មួយវិញទៀតការប្រើប្រាស់រូបិយវត្ថុតែមួយ ចំពោះការទូទាត់គ្រប់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងជួយកាត់បន្ថយចំណាយជាច្រើនសម្រាប់អ្នកលក់ និងអ្នកទិញ។ លើសពីនេះ ការប្រើប្រាស់នេះនឹងអាចជួយបង្កើនប្រតិបត្តិការសេដ្ឋកិច្ចកាន់តែច្រើន មានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព នៅពេលភាគីទាំងពីរ មិនត្រូវចាំបាច់ខ្វល់ពីគម្លាតអត្រាប្ដូរប្រាក់ទេ។
៤. ជំរុញពាណិជ្ជកម្ម
ប្រជាពលរដ្ឋមួយចំនួនច្រើនយល់ថា ប្រើប្រាស់រូបិយប័ណ្ណ(លុយបរទេស) ងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ប៉ុន្តែមិនដូច្នោះឡើយ។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកមួយភាគធំលើការនាំចេញ និងទេសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដូចនេះប្រសិនបើកម្ពុជាប្រើប្រាស់តែលុយរៀល ធនាគារកណ្ដាលអាចជំរុញការនាំចេញដោយធ្វើឱ្យភាពប្រកួតប្រជែងថ្លៃកើនឡើង តាមរយៈការបន្ថយតម្លៃរូបិយវត្ថុ។ ការបន្ថយតម្លៃរូបិយវត្ថុនឹងធ្វើឱ្យការនាំចេញកើនឡើង។
៥. ជំរុញការវិនិយោគ
៩០% ជាលុយលុយដុល្លារអាមេរិកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែធនាគារជាតិអាចផ្ដល់តែកម្ចីជាលុយរៀលប៉ុណ្ណោះដល់គ្រឹះស្ថានធនាគារ។ មានន័យថា អត្រាការប្រាក់គោលដែលធនាគារជាតិនៃកម្ពុជាបានកំណត់ នឹងមិនមានឥទ្ធិពលលើថ្លៃដើមនៃមូលនិធិវិនិយោគរបស់គ្រឹះស្ថានធនាគារនោះទេ។ ចំណុចនេះជាគុណវិបត្តិដ៏ធំមួយរបស់ប្រជាជនកម្ពុជា និងអ្នកវិនិយោគដែលកំពុងប្រឈមនឹងចំណាយថ្លៃដើមវិនិយោគខ្ពស់ ដោយសារធនាគារជាតិមិនអាចមានឥទ្ធិពលលើអត្រាការប្រាក់កម្ចី របស់គ្រឹះស្ថានធនាគារនោះទេ។
៦ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម
ប្រសិនបើប្រជាពលរដ្ឋឈប់ប្រើប្រាស់លុយដុល្លារ ឬរូបិយប័ណ្ណផ្សេង គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យថវិការដ្ឋមានភាពប្រសើរឡើងនិងកាត់បន្ថយការដាក់កំហិតលើគោលនយោបាយសារពើពន្ធ។ ប្រសិនបើនៅលើទីផ្សារមានប្រាក់រៀលកាន់តែច្រើន រាជរដ្ឋាភិបាលអាចពិចារណាចេញផ្សាយមូលបត្រចារឹកជាប្រាក់រៀល ដើម្បីគ្រប់គ្រងថវិកា ក៏ដូចជាផ្ដល់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍនានា។ ដូចនេះលទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញប្បទានក្នុងស្រុក នឹងអាចជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស។
៧. ទទួលបានចំណូលពីការបោះពុម្ពក្រដាសប្រាក់
កំណើនតម្រូវការប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជាអាចបោះផ្សាយក្រដាសប្រាក់រៀលកាន់តែច្រើន។ នៅពេលដែលការបោះពុម្ពលុយរៀលកាន់តែច្រើន នោះកម្ពុជាទទួលបានចំណូលពីការបោះពុម្ពលុយកាន់តែច្រើនដែរ។ ដូចនេះរាជរដ្ឋាភិបាល នឹងទទួលបានមូលនិធិក្នុងនាមជាអ្នកខ្ចីពីធនាគារកណ្ដាលដោយពុំមានការប្រាក់ ដើម្បីយកទៅធ្វើការវិនិយោគទៅក្នុងសេដ្ឋកិច្ច ការអភិវឌ្ឍផ្សេងៗ។
៨. បង្ការការក្លែងក្រដាសប្រាក់
នេះជាចំណុចសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជៀសផុតពីការក្លែងក្រដាសប្រាក់។ ការប្រើប្រាស់រូបិយវត្ថុជាតិដែលប្រជាជនស្គាល់ច្បាស់ នឹងជួយកាត់បន្ថយនូវការក្លែងក្រដាសប្រាក់ និងជួយបង្ការការក្លែងក្រដាសប្រាក់លើរូបិយប័ណ្ណបរទេសដោយសាររូបិយប័ណ្ណទាំងនេះ នឹងហូរចូលក្នុងសេដ្ឋកិច្ចតាមរយៈប្រព័ន្ធធនាគារ៕
ប្រភពពី : Sabay News
សង្កេតមើលខ្លួនឯង បើមានសញ្ញាមួយចំនួននេះ បញ្ជាក់ថាអ្នកមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
ជំងឺបាក់ទឹកចិត្ត (Depression) គឺជាជំងឺមួយប្រៀបដូចជាទឹកធ្លាក់ចេញពីបេះដូង។ វាកើតឡើងពីមូលហេតុជាច្រើនច្បាស់លាស់ដូចជា ការបាត់បង់អាជីព បាត់បង់ទ្រព្យសម្បត្តិ មនុស្សជាទីស្រលាញ់ ឱកាសក្នុងការធ្វើអ្វីមួយ មិត្តភាព សម្រាលកូន(១០-១៥% នៃស្ត្រីកើតមានជំងឺធ្លាក់ទឹកចិត្តរយៈពេលខ្លីបន្ទាប់ពីសម្រាលកូន)...ដែលកត្តាទាំងនោះធ្វើឲ្យធ្លាក់ទឹកចិត្ត ។ នេះបើតាមការឲ្យដឹងពី បណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសចិត្តសាស្ត្រ។
វេជ្ជបណ្ឌិតឯកទេសដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ ញ៉ូវសោវែល និងសាកលវិទ្យាល័យម៉ូណាស់ នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា បើសិនបុគ្គលមានជំងឺធ្លាក់ទឹកចិត្ត យ៉ាងហោចណាស់មានរោគសញ្ញាចំនួន២ ក្នុងចំណោមរោគសញ្ញាខាងក្រោម ដែលកើតមានយ៉ាងតិចរយៈពេល ២សប្ដាហ៍
វេជ្ជបណ្ឌិតឯកទេសដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ ញ៉ូវសោវែល និងសាកលវិទ្យាល័យម៉ូណាស់ នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា បើសិនបុគ្គលមានជំងឺធ្លាក់ទឹកចិត្ត យ៉ាងហោចណាស់មានរោគសញ្ញាចំនួន២ ក្នុងចំណោមរោគសញ្ញាខាងក្រោម ដែលកើតមានយ៉ាងតិចរយៈពេល ២សប្ដាហ៍
អារម្មណ៍សោកស្ដាយចំពោះអ្វីដែលកើតមាន
-តូចចិត្តខ្លួនឯង
-យល់ថាខ្លួនឯងគ្មានតម្លៃ (បាត់បង់ទំនុកចិត្តលើខ្លួនឯង ឬឲ្យតម្លៃខ្លួនឯងទាប)
-អារម្មណ៍ក្រៀមក្រំខុសពីធម្មតា មានជាប់ជាប្រចាំ
-បាត់បង់ចំណង់ចំណូលចិត្ត និងភាពរីករាយនៅក្នុងសកម្មភាពដែលធ្លាប់ចូលចិត្តពីមុន
-បាត់បង់ថាមពល និងគ្មានកម្លាំងកំហែង
-ពិបាកផ្ចង់អារម្មណ៍ ឬធ្វើការសម្រេចចិត្ត
-មានចលនាយឺត ឬជួនកាលបែរជាឡេះឡះ និងមិនអាចសម្រួលបាន
-ពិបាកក្នុងការគេង ឬជួនកាលគេងច្រើនជ្រុល
-បាត់បង់ចំណង់បរិភោគ ឬជួនកាលហូបច្រើនជ្រុល។
ការព្យាបាល៖
តាមការឲ្យដឹងពីវេជ្ជបណ្ឌិតជំនាញខាងលើ ជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបានធូរស្បើយឆាប់រហ័ស នៅពេលទទួលបានអន្តរាគមន៍ត្រឹមត្រូវ។ គ្រួសារ និងមិត្តភ័ក្ដិមានតួនាទី សំខាន់ក្នុងការគាំទ្រផ្លូវចិត្ត ដល់បុគ្គលមានជំងឺធ្លាក់ទឹកចិត្ត។
របៀបជួយ៖
-ជំងឺធ្លាក់ទឹកចិត្តមិនមែនជាជំងឺមិនគ្រប់ទឹក ឬអន់ខ្សោយ ឬក៏ខ្ជិលច្រអូសនោះឡើយ
-អនុញ្ញាតឲ្យបុគ្គលនោះ និយាយពីអារម្មណ៍របស់ខ្លួន ដែលកំពុងកើតមាន
-ស្ដាប់ដោយមិនវិនិច្ឆ័យដើម្បីស្វែងយល់ពីបញ្ហា
-កុំរិះគន់ និងមិនត្រូវបង្ហាញការខកចិត្តរបស់អ្នក ចំពោះបុគ្គលមានរោគសញ្ញាធ្លាក់ទឹកចិត្ត៕
វិបសាយ Torrent ពេញនិយម ១០ សម្រាប់ដោនឡូដរឿង និង ហ្គេម
កាលពីឆ្នាំ ២០១៦ វិបសាយ Torrent ធំៗចំនួនពីររួមមាន Kickass និង Torrentz បានបិទដំណើរការ ហើយដំណឹងនេះបានធ្វើឲ្យអ្នកចូលចិត្តដោនឡូដខ្សែភាពយន្ត ហ្គេម ឬ កុំព្យូទ័រជាដើម ខកចិត្តមិនស្ទើរឡើយ។ យ៉ាងណាក្ដីនៅសល់វិបសាយ Torrent ល្អៗជាច្រើនទៀតដែលនៅដំណើរការនៅឡើយ។ ជាក់ស្ដែងគឺវិបសាយ ១០ ខាងក្រោមដែលទទួលបានការនិយមខ្លាំង៖
១. The Pirate Bay
២. ExtraTorrent
៣. RARBG
៤. YTS.AG
៨. EZTV
៩. Torrent Downloads
១០. limetorrents
ប្រភពពី: Sabay News
១. The Pirate Bay
២. ExtraTorrent
៣. RARBG
៤. YTS.AG
៥. Torrentz2
៦. 1337X
៩. Torrent Downloads
១០. limetorrents
ប្រភពពី: Sabay News
Subscribe to:
Posts (Atom)