ភាគបញ្ចប់
ដឹងខ្លួនមកវិញ មេឃភ្លឺស្រាងៗទៅហើយ។
ខ្ញុំនៅតែជាខ្ញុំ គ្មានអ្វីដែលមិនចាំនោះទេ។
ខ្ញុំវែកមុងដែលកាលពីក្បាលល្ងាច ស៊ុបទ្រុបគួរឱ្យឆ្អន់នោះទាំងហូសចិត្ត ដែលខ្ញុំបានដេកគេចមូសពេញមួយយប់ក្នុងនេះ។
ឱនពាក់ស្បែកជើង ខ្ញុំឮសំឡេងគាត់គ្រហែម។ ចិត្តខ្ញុំរេរាណាស់ បន្តិចចង់ខឹងដែលគាត់លុបចោលវិជ្ជាការរបស់ខ្ញុំ តែអរដែរដែលគាត់ពូកែអាចជួយខ្ញុំមិនឱ្យមានរឿងបាន។
«គេលែងស្លាប់ហើយមែនទេតា?»

គាត់ដើរមកអង្អែលក្បាលខ្ញុំដោយគ្មានក្រែងចិត្ត ហើយនិយាយស្អក៖
«អាចៅឯងក៏មិនអីដែរ!»
«តើខ្ញុំបានគេទេ?»
ខ្ញុំសួរសំណួរនេះ បើប៉ះអ្នកធម្មតាៗច្បាស់ជាមិនយល់ន័យងាយឡើយ តែខ្ញុំជឿថាគាត់យល់។ តាអាចារ្យមិននៅទេ មានតែយើងពីរនាក់ គាត់ឡើងអង្គុយគែមគ្រែ ហើយអត់ធ្មត់ពន្យល់ខ្ញុំ៖
«ចៅឯងរូបប៉ុណ្ណឹងដែរ ខ្លាចខ្វះអីត្រឹមស្រីស្រលាញ់?»
«តែខ្ញុំស្រលាញ់តែគេប៉ុណ្ណោះ ខ្ញុំមិនត្រូវការស្រីណាទេ!»
«អ៊ីចឹងតស៊ូទៅ! តស៊ូដូចមនុស្សម្នាទៅ! ត្រូវមានជំនឿចិត្ត ត្រូវមានការព្យាយាម និងមានវិធីជាមនុស្សលើដីដូចគេឯង! អាគមស្នេហ៍មិនមែនជារឿងល្អសម្រាប់ជីវិតម្នាក់ៗទេ! ចៅឈឺចាប់គ្រប់គ្រាន់ហើយមែនទេ?»

ខ្ញុំងាកសម្លឹងគាត់។ គាត់សមតែជាទស្សនវិទូ ជាជាងជាអ្នកលេងមន្តអាគម។ ហើយខ្ញុំសួរគាត់៖
«អ៊ំជាអ្នកចេះច្រើនអ៊ីចឹង មានប្រពន្ធទេ?»
គាត់គ្រវីក្បាល។
ខ្ញុំរៀបចេញ គាត់ឃាត់ថា៖
«នៅធ្វើពិធីមួយជាន់ទៀត! ថ្ងៃត្រង់បានចប់សព្វគ្រប់អាចៅ!»
ចេញពីនោះ ខ្ញុំស្រូតទៅពេទ្យ តែគេប្រាប់ថា នាងចេញទៅផ្ទះទៅហើយ។
ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីប្រញាប់ម្ល៉េះ?
«អ៊ំជាអ្នកចេះច្រើនអ៊ីចឹង មានប្រពន្ធទេ?»
គាត់គ្រវីក្បាល។
ខ្ញុំរៀបចេញ គាត់ឃាត់ថា៖
«នៅធ្វើពិធីមួយជាន់ទៀត! ថ្ងៃត្រង់បានចប់សព្វគ្រប់អាចៅ!»
ចេញពីនោះ ខ្ញុំស្រូតទៅពេទ្យ តែគេប្រាប់ថា នាងចេញទៅផ្ទះទៅហើយ។

ខ្ញុំរៀបចំខ្លួនងូតទឹក ហើយប្រញាប់ចេញទៅរកគូដណ្តឹងទាំងបុកពោះភ័យ។
មន្តអាគមគ្រប់យ៉ាងរបស់ខ្ញុំត្រូវបានលុបចោលរលាយសូន្យពីលោកនេះទៅហើយ តើនាងនៅមាននិស្ស័យស្នេហ៍នឹងខ្ញុំទៀតដែរទេ?
«ខ្ញុំអត់មានឈឺអីទេមីង! កុំយករបស់អ៊ីចឹងមកឱ្យខ្ញុំញ៉ាំ បើខ្ញុំឃ្លាន ខ្ញុំធ្វើខ្លួនឯងបាន!»
សំឡេងគេលាន់មកតាមប្រលោះទ្វារបន្ទប់។
ខ្ញុំដឹងថាអាការៈគេដូរ ទោះបីមិនទាន់ជួបមុខគ្នា តែខ្ញុំនៅទ្រឹងពិបាកចិត្ត ពេលអ្នកបម្រើដកថយចេញមក។
ខ្ញុំនៅស្ងៀមបន្តិចទើបរុញទ្វារចូល ហើយនិយាយ៖
«កាចម៉េះប្រពន្ធបង?»

នាងភ្ញាក់ ហើយងាកក្រោយធ្មឹងសម្លឹងខ្ញុំ។
សាច់ស្មានាងសហ្មត់ក្រោមអាវវាលខ្សែតូចៗ ត្រូវនាងប្រញាប់ទាញកន្សែងមកគ្របបាំង។
នាងគ្មានអារម្មណ៍ទុកខ្ញុំជាមនុស្សសំខាន់ដូចមុនទេ ខ្ញុំដឹងតាមញាណមួយ តែខ្ញុំប្រឹងចូលទៅធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
«មិនសប្បាយចិត្ត?»
ខ្ញុំសួរតិចៗ គេតបមកវិញតិចៗដែរ៖
«មានឯណា?»
«តោះទៅដើរលេងអ្ហី?»
«ខ្ញុំណាត់មិត្តភ័ក្ដិ គេមកដល់ឡូវហើយបង!»

ខ្ញុំនៅភ្លឹកម្តងៗដែលឮនាងនិយាយធ្វើហីបែបនេះ។ ខ្ញុំគិតថា នាងមិនដែលត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះយូរណាស់មកហើយ ពេលនេះនាងក៏មិនចាំដែរថា ខ្លួនឯងទន់ខ្សោយ មានជំងឺទើបនឹងជាពីក្អួតឈាម?
ខ្ញុំពិបាកចិត្តណាស់ តែមិនហ៊ានបង្ហាញ។ យ៉ាងហោចណាស់ ឱ្យតែនាងនៅចាំបានថា ខ្ញុំនេះជាគូដណ្តឹងទៅគឺគ្រប់គ្រាន់ពេកទៅហើយ។
«ខឹងដែលបងអត់បានទៅទទួលនៅពេទ្យ?»
«អត់ទេ! បងឯងកុំសាំញ៉ាំមើលតែខ្ញុំហ្នឹងកូនក្មេងមើល៍!»
ខ្ញុំនៅស្ងៀម ហើយដឹងថាមិនសមទេ បើនាងក្លាយជាមិនស្រលាញ់ខ្ញុំ នាងប្រាកដជាប្រកាន់ដែលខ្ញុំហ៊ានឡើងមកបន្ទប់នាង។
ខ្ញុំអស់អីនិយាយ ក៏ថយចេញពីបន្ទប់វិញទាំងតឹងទ្រូង។

ពេលអង្គុយអានសៀវភៅនៅក្រោម ខ្ញុំចាំមើលប្រតិកម្មម្តាយគេ ពេលកូនស្រីគាត់រត់ចុះមកចូលឡានមិត្តភ័ក្ដិគេ។
ម្តាយគេបានត្រឹមមើលមុខខ្ញុំស្រងូត ប្រហែលជាកូនគាត់ឈឺប្លែកៗពេក គាត់លែងហ៊ានឃាត់នាង។
ខ្ញុំខំញញឹមបញ្ជាក់នឹងគាត់ថា ខ្ញុំអាចអត់ធ្មត់បាន ហើយបន្តអង្គុយចាំនាងដល់កប់ព្រលប់ នៅតែមិនឃើញនាងមកផ្ទះ។ ខ្ញុំនឹកឃើញដល់អាវខ្សែតូចរបស់នាង ចុះបើអ្នកណាម្នាក់មានបំណងអាក្រក់ តើគិតយ៉ាងណា?

ខ្ញុំចាកចេញមកទាំងបើកឡានរេចុះឡើង គ្មានដឹងទីណាជាទីណាទេ។
ស្នេហ៍ខ្ញុំលែងនៅនឹងនាងហើយ តើខ្ញុំនៅចចេសរៀបការជាមួយនាង ឬបណ្តោយឱ្យនាងមានជីវិតពិតរបស់នាងតាមព្រហ្មលិខិតទៅ?
ខ្ញុំចុះផឹកស្រាម្នាក់ឯង។
ស្រាជាត្រណមដ៏ធំក្នុងជីវិតអ្នកលេងរបៀនអាគមអូមអាម។ ពេលនេះខ្ញុំខ្លួនទទេហើយ ហេតុអ្វីបានជាខ្ញុំមិនផឹកឱ្យដេកដួលយ៉ាងមានសេរីភាពទៅ?
ខ្ញុំផឹកហើយផឹកទៀត ប៉ុន្តែមិនដួលស្រវឹងសោះ។ តាមពិតខ្ញុំមិនដែលផឹកពិតមែន តែឧកញ៉ាម្ចាស់រូបនេះប្រាកដជាកំពូលអ្នកផឹកមិនខាន បានជាក្រពះ ពោះវៀនរាងកាយស៊ាំមិនងាយដួលសោះ?

ខ្ញុំបើកឡានម្នាក់ឯងកណ្តាលយប់វិញ មកផ្ទះទាំងសើចដូចមនុស្សឆ្កួត។ សូម្បីតែរូបរាងក៏មិនមែនជារបស់ខ្លួនឯងផង តើខ្ញុំចង់យកអីទៅទាក់ឱ្យស្រីស្រលាញ់?
នៅផ្លូវម្ខាង ខ្ញុំឃើញពួកគេនៅមុខក្លឹប។
គឺតារាវី ស្រីដែលខ្ញុំស្រលាញ់ស្ទើរលេប។
នាងប្រាកដជាកំពុងសៅហ្មងដូចខ្ញុំដែរហើយ បានជាមិនចូលផ្ទះ ហើយចូលបន្តច្រើនដំណាក់តាមផ្លូវ។
ខ្ញុំថយឡានអែប ហើយបង្ហាញខ្លួន។
ពួកគេសុទ្ធតែជាស្រីក្មេងៗកូនអ្នកមាន បែរមើលមកខ្ញុំ ហើយខ្លះកេះគេ។
«គូដណ្តឹងឯងអ្ហ៎?»
គេងាកមកមើលខ្ញុំភ្លាម ហើយគេឈប់ញញឹម។

គេស្អាតណាស់ ធ្វើឱ្យមុខខ្ញុំកាន់តែស្មើ ព្រោះស្តាយគេ ហើយនឹកកាលដែលគេធ្លាប់ឱបតោងកខ្ញុំ។
ភ្នែកគេបញ្ជាក់ណាស់ថា វត្តមានខ្ញុំកំពុងធ្វើឱ្យគេមួម៉ៅ។
តែខ្ញុំចចេសហៅតិចៗ៖
«ទៅផ្ទះអត់? បងជូនទៅ!»

គេក្រពាត់ដៃក្រញូវ មានន័យថាមិនទៅ តែក៏មិនចង់តតាំងឱ្យខ្ញុំអាប់មុខ។
ខ្ញុំអត់ធ្មត់ ធ្វើមុខសុភាព ហើយមិត្តភ័ក្ដិគេយល់ការក៏រុញរហូត៖
«ទៅ! ទៅផ្ទះជាមួយបងដេវីដទៅ!»
គេហៅឈ្មោះខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន។
ខ្ញុំវិលវល់មិនដឹងថា តារាវីស្អប់ខ្ញុំ ឬស្អប់ឧកញ៉ាដេវីដឱ្យប្រាកដទេ។
គេដើរស្ងាត់ស្ងៀមទៅរកឡាន តែខ្ញុំដឹងថា គេកំពុងខឹងគ្រាន់តែចរិតគេ គេមិនបញ្ចេញកំហឹងមកនៅចំពោះមុខអ្នកដទៃតែប៉ុណ្ណោះ។

គ្រាន់តែចូលមកដល់ក្នុងឡានកាលណា នាងរអ៊ូសង្កត់ពាក្យ៖
«ខ្ញុំស្អប់ណាស់ អ្នកណាដែលមកតាមដានខ្ញុំ!»
«បងឃើញអូនចៃដន្យទេ!»
ខ្ញុំនេះប្រញាប់បកស្រាយភ្លាម ហើយចេញឡានទៅ។
«ខ្ញុំស្អប់បំផុតអ្នកដែលចង់គ្រប់គ្រងសេរីភាពខ្ញុំ!»
«ថាបងគ្មានចេតនាទេ តែបងជិះតាមនេះ!»
«ធំស្រាហួង!»
«បងសុំទោស!»
«កុំមកសុំទោសខ្ញុំ! បងឯងទម្លាប់អី ធ្វើហឹ្នងទៅ! ខ្ញុំក៏ចង់ទម្លាប់អី ធ្វើហ្នឹងដូចគ្នា!?»

ខ្ញុំងាកសម្លឹងកែវភ្នែករលោងរបស់គេ ព្រោះខ្ញុំអន់ចិត្តដែលគេលែងមកល្អូកល្អិនឱបខ្ញុំដូចមុន។
«កើតអីមកថាឱ្យបងច្រែតៗ?»
គេនៅស្ងៀមបន្តិច តែក៏តបមកវិញ៖
«បងឯងចូលមកដណ្តឹងខ្ញុំ មិនដឹងថាខ្ញុំជាមនុស្សបែបហ្នឹងទេ? មកប្រកាន់ធ្វើអី?»
«ចុះក្រែងយើងព្រមយកបង ដឹងថាបងចូលចិត្តផឹកដែរ?»
ខ្ញុំឌឺវិញ។
«បងឯងដាក់ស្នេហ៍ខ្ញុំទេដឹង?»

ខ្ញុំរបូតដៃម្ខាងពីចង្កូតឡាន និមិត្តតែឮពាក្យនេះ។
ពេលអស់ពីភាំង ខ្ញុំបែរទៅរកនាង ឃើញនាងធ្វើព្រងើយ ដូចជានិយាយលេង តែខ្ញុំរអៀសខ្លួន ហើយលោតបេះដូងដូចសន្ធឹកឡានក្រុង។
ឡានបត់ចូលផ្ទះនាងដោយគ្មានអ្នកណានិយាយអ្វីទៀតទេ។
ទំនាក់ទំនងយើងខ្សោយដល់ក្រោមសូន្យ តាំងពីថ្ងៃទីមួយទៅហើយ តើឱ្យខ្ញុំសង្ឃឹមអ្វី?
«ផឹកទៀតហើយអ្ហីកូន?»
ម្តាយខ្ញុំចាំទ្វារខ្ញុំ។ គាត់បារម្ភធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញថា ខ្លួនឯងជាអ្នកណា មានកាតព្វកិច្ចអ្វី។ ខ្ញុំសម្លឹងគាត់ទាំងអាណិតអាសូរ។
«ម៉ាក់មិនទៅសម្រាន្ត?»
«ហ៊ឹម! អនាគតម៉ែក្មេកឯងខលមកនិយាយសុំទោសយើងច្រើនរឿងណាស់ តែគាត់ថាឱ្យអត់ធ្មត់! រឿងដែលគួរឱ្យសប្បាយចិត្តគឺ តារាវីកាចបន្តិចមែន ប៉ុន្តែនេះជារូបនាងពិតៗ នាងជា១០០ភាគរយហើយ គាត់ថានេះជាចរិតដើមរបស់នាង!»

ខ្ញុំញញឹមចំអកឱ្យខ្លួនឯង។
អត់ធ្មត់អី? ពីស្រីម្នាក់ដែលឃើញយើងពេលណាឱបកយើង ថើបគ្នាមិនចេះណាយមកជាមនុស្សផ្សេង ឃើញមុខគ្នាដូចជាសត្រូវសួរពូជ?
ខ្ញុំនិយាយទៅកាន់ម្តាយខ្ញុំ៖
«ចុះបើពេលនេះ គេជាដូចដើម គេលែងត្រូវការយើង គេចង់បានភាពជាអ្នកនាងកូនទោលទំនើងវិញ គេលែងចង់រៀបការ ម៉ាក់គិតម៉េច?»
«មិនដល់ថ្នាក់ហ្នឹងទេអ្ហីកូន?»

គាត់និយាយអ៊ីចឹង តែគាត់បារម្ភណាស់ មើលលើទឹកមុខដែលសម្លឹងមកខ្ញុំ។
ខ្ញុំបន្លប់ទុក្ខសោក ហើយឱបគាត់៖
«ម៉ាក់! កូននឹងនៅថែទាំម៉ាក់ ទោះមានរឿងអីក៏ដោយ បើស្រីអ្នកមាននោះ គេភ្លេចយើង ក៏ភ្លេចចុះ! ម៉ាក់អាចរស់ដោយមិនយកប្តីបាន កូនក៏រស់មិនយកប្រពន្ធបានដូចគ្នាណា៎ម៉ាក់!»

ខ្ញុំនិយាយដូច្នេះមែន តែចិត្តខ្ញុំផ្សារឈឺសែនឈឺ។ ខ្ញុំស្រលាញ់គេពេកហើយ ពិសេសពេលដែលគេចេញចរិតពិតមក ខ្ញុំក៏កាន់តែស្រលាញ់គេ តែគេប្រហែលជាមិនមែនកំពុងលេបបាយអួលដូចខ្ញុំទេមើលទៅ។
«គេមានអីអស្ចារ្យទៅ? មានស្អីលើសយើង? ហើយបើកុំតែបានរាសីកូនប្រុសម៉ាក់ គេបានជាវិញដែរទេ?»
ខ្ញុំស្រងូត គាត់លូកដៃទ្រថ្ពាល់ខ្ញុំ។
«ស្រីៗមួយគំនរ! ចាំមើល បើនាងនោះនៅតែកោង ម៉ាក់ទៅដណ្តឹងកូនអ្នកធំជាងប៉ាគេនោះទៅទៀត ឱ្យកូនល្អរបស់ម៉ាក់!»

ខ្ញុំសើច ហើយថើបថ្ពាល់គាត់។
«បាន! សម្រាក! កូនអត់ត្រូវការទេម៉ាក់! តែកូនស្រីអ្នកធំម្នាក់ហ្នឹង គ្រាំពេកហើយម៉ាក់!»
ខ្ញុំលើកដៃរឹតទ្រូងលេងសើច ហើយលាគាត់ចូលគេង ធ្វើដូចជាកំប្លុកកំប្លែង គ្មានរឿងអ្វីកើតឡើង។ តែខ្ញុំដឹងច្បាស់មួយយប់នេះ ខ្ញុំនឹងស្រមៃតែដៃគេថ្នមខ្ញុំ មាត់គេថើបខ្ញុំ ហើយនិងរាងកាយសិចស៊ីផុនគេដែលខ្ញុំមិនអាចធ្មេចលក់ទេមើលទៅ។
«បងនឹកអូនណាស់វី!»
ខ្ញុំឆាតទៅគេ។ គេ Seen ប៉ុន្តែមិនឆ្លើយ។
ខ្ញុំមិនបានធ្វើអីខុសទេ តែគេប្រហែលជាគ្មានស្នេហាមកលើខ្ញុំសូម្បីតែបន្តិចណា។
«ស្រលាញ់បងជានិច្ចណា៎!»
ខ្ញុំសរសេរ ហើយស្រក់ទឹកភ្នែក ស្រាប់តែគេបិទឆាត។
រាត្រីសោកសៅរបស់ខ្ញុំកន្លងទៅយូរសែនយូរ ទល់ព្រឹកឡើងទើបខ្ញុំបានគេងលក់។ គឺលក់ដល់ថ្ងៃចាំងគូទ។

ដឹងខ្លួនមកវិញ ខ្ញុំមិនចង់ក្រោកទេ គឺចង់នៅដំអក់ទីនេះ ដើម្បីគេចពីពិភពលោកផ្លាស់ប្តូរមិនទៀងទាត់មួយនេះ។
«កូនវីដស្លៀកពាក់ទៅដើរលេង!»
ខ្ញុំធ្វើមិនឮ។ ម្តាយខ្ញុំរុញទ្វារចូល ហើយបន្ថែមវាចា៖
«ប្រយ័ត្នឪពុកម្ដាយក្មេកចាំ!»
ខ្ញុំបើកភ្នែកខ្វាកមកវិញ ព្រោះខ្ញុំភ្ញាក់ផ្អើល។
«តោះកូន! ទៅដើរលេងពីរគ្រួសារយើង ឱ្យស្គាល់ចិត្តគ្នា!»

មានអ្វីគួរឱ្យសប្បាយចិត្តជាងនេះទៀតទៅ ដែលត្រូវទៅកំពង់សោមជាមូយគ្រួសារខាងគេ?
ខ្ញុំញញឹមក្រោកឡើង ហើយរៀបចំ។
គ្រប់យ៉ាងរៀបរយហើយ។ ទៅដល់មុខផ្ទះគេ បេះដូងខ្ញុំលោតចច្រប់។
ខ្ញុំរេភ្នែករកមើលគេ ឃើញគេកំពុងនៅក្បែរឡាន រៀបប្រអប់ម្ហូបទុកដាក់ជាមួយអ្នកបម្រើ។

គេមុខស្រពោន តែអាវគេវិញ ស្រស់ស្អាតដូចកុមារី។
«ទៅហៅប្អូនមកអង្គុយឡានជាមួយទៅកូន! ម៉ាក់ទៅជិះឡានវែង!»
ខ្ញុំសប្បាយចិត្តណាស់ ប្រញាប់ចតឡាន រួចចូលទៅក្បែរគេ ជួយលើកនេះ លើកនោះដាក់។
គេមិននិយាយស្ដី តែក៏មិនបានគេចពីខ្ញុំដែរ។
«យប់មិញគេងលក់ស្រួលអត់?»
«អត់ទេ!»
គេឆ្លើយស្រទន់ តែចិត្តខ្ញុំស្តាប់មិនស្រណុក។ ខ្ញុំធ្វើជានិយាយ៖
«មិនបាច់នឹកបងពេកក៏បាន!»
គ្រាន់តែខ្ញុំចំអន់លេងសោះ គេក៏រអ៊ូខឹង៖
«កុំលេងដូចក្មេង! មិនចូលចិត្តទេ!»
ថាហើយ គេដូរទៅអង្គុយឡាន១២កៅអីជាមួយចាស់ៗចោលខ្ញុំ ធ្វើឱ្យខ្ញុំលើកវ៉ាលិសទៅទីនោះអង្គុយពីក្រោយខ្នងគេ។

កញ្ចឹងកគេនៅភ្នែកខ្ញុំ ខ្ញុំនឹកដល់គ្រារួមរស់ស្នេហាដែលគេខ្លួនឯងប្រហែលភ្លេចបាត់ទៅហើយ។
ចិត្តខ្ញុំតឹងណែន ធ្វើអីក៏ខុស ធ្វើអីក៏ខុស នៅស្ងៀមលែងនិយាយហ្មងទៅល្អជាង។
គេចុចទូរសព្ទលេងចុះឡើងទាំងមុខក្រញូវ ម្តាយគេលួចមើលខ្ញុំជានិច្ច ប្រហែលស្ញប់ស្ញែងឧកញ៉ាធ្លា្លក់ខ្លួនដូចខ្ញុំដែលទ្រាំនឹងនាងបាន។ ចុងក្រោយគាត់ខ្លួនឯងទេដែលទ្រាំលែងបាន ហើយបញ្ជា៖
«កូនវី! ឈប់លេងទូរសព្ទ និយាយលេងជាមួយបងទៅ!»
គេបិទទូរសព្ទ ហើយធ្វើមុខក្រញូវ ធ្វើឱ្យពេលដែលគេងាកមកទុកដាក់វា ក៏ខុសកាបូប ជ្រុះលើឡាន។

ខ្ញុំឱនរើសឱ្យ ក៏ឱនប៉ះតំណាលគ្នា ដល់ថ្នាក់ឮដង្ហើមនាង និងប្រទះភ្នែកនាងដែលមើលមកខ្ញុំ។
នាងមើលទៅកើតទុក្ខទោសៈនឹងខ្ញុំខ្លាំងណាស់។
ពេលឈប់ឡានញ៉ាំបាយ ពួកយើងអង្គុយបែកតុគ្នា។ ដូច្នេះខ្ញុំដឹងថា នាងមិនស្រលាញ់ខ្ញុំ ហើយថែមទាំងស្អប់ផង។ ខ្ញុំចាកចេញមកអង្គុយតុមួយឆ្ងាយពីគេក្រោមដើមឈើ មិនចង់ឱ្យអ្នកណាមើលដឹងពីភាពអាណោចអាធ័មសម្រាប់ខ្លួនឯងដែលខ្ញុំកំពុងតែមាន។
ប្រហែលជាម្តាយនាងថាឱ្យ បានជាពេលគាត់នាំនាងឱ្យមកអង្គុយទល់មុខពីរនាក់ខ្ញុំ នាងធ្វើមុខក្រញូវ។

នាងនៅនឹងមុខខ្ញុំ មិននិយាយស្អីសោះ រហូតដល់គេលើកម្ហូបមក ក៏នាងចាប់ផ្តើមហូបឱ្យឆាប់ចប់។
កៅស៊ូមួយសសៃក្នុងស្លាបព្រានាង នាងមើលមិនឃើញ ហើយបម្រុងលេប។
ខ្ញុំនិយាយឃាត់៖
«មានកៅស៊ូ! ប្រយ័ត្ន!»
នាងសម្លឹងទាំងក្រញូវ តែនាងមានះធ្វើមិនឮសម្តីខ្ញុំ ហើយលើកវាដាក់មាត់ទាំងបំពាន។
តើនាងស្អប់ខ្ញុំដល់ថ្នាក់នេះមែនទេ ដែលមិនព្រមទទួលសូម្បីតែជំនួយខ្ញុំ ហើយសុខចិត្តលេបកៅស៊ូ?

ខ្ញុំអស់កម្លាំងរលីង ហើយនិយាយដាក់នាងទាំងក្ដៅក្រហាយ៖
«ឃើញកៅស៊ូអត់?»
នាងមានះខាំមាត់ មុនពេលត្របាក់វា ធ្វើឱ្យខ្ញុំយារទៅទះរបូតស្លាបព្រាជ្រុះទៅម្ខាង។
ទ្រូងខ្ញុំហត់គឃូស ព្រោះការអត់ធ្មត់ តែនាងចាប់ផ្តើមយំសម្លក់ខ្ញុំយ៉ាងឈឺចាប់។
វាគ្រប់គ្រាន់ហើយសម្រាប់ការគ្រាំចិត្ត។ ខ្ញុំសម្លឹងតបនាងវិញទាំងបញ្ចេញពេញទំហឹងនូវការឈឺចាប់ដូចគ្នា។
នាងសម្លឹងខ្ញុំអស់ចិត្ត ក៏បម្រុងច្រត់ដៃក្រោក តែខ្ញុំនិយាយបានមុន៖
«មិនពេញចិត្តទេ ផ្តាច់ពាក្យទៅ!»
នាងអង្គុយវិញប៉ុក ហើយភាំង។

ខ្ញុំប្រិចភ្នែកដែលល្អក់ ព្រោះភាពខូចចិត្ត។
ដៃខ្ញុំចាប់វង់ចិញ្ចៀន ធ្វើឱ្យនាងយំគគ្រូកតែម្តង។
ចិត្តខ្ញុំមិនយល់។
នាងធ្វើដូចចិត្តស្លាប់ ពេលនៅក្បែរខ្ញុំ ដូច្នេះខ្ញុំចង់ឱ្យនាងសប្បាយចិត្ត ខ្ញុំមានតែធ្វើអ៊ីចឹង?
ខ្ញុំច្បូតចិញ្ចៀន ឯនាងបិទភ្នែកសន្សឹមៗ ហើយផ្ងារក្រោយ។

…..សាជាថ្មី… ដំណើរកម្សាន្តត្រូវខូចការ ព្រោះនាងត្រូវចូលពេទ្យ។ ដែលគ្រាន់បើជាងមុនគឺ នាងមិនបានក្អូតឈាម តែនាងសន្លប់ស្លេកងាំង។
ខ្ញុំនៅកំដរនាងរហូតដល់យប់ជ្រៅ លក់មួយភាំង ទម្រាំនាងរង្គើទើបខ្ញុំដឹងខ្លួន។
នាងក្រោក ហើយចាប់ដៃខ្ញុំជាប់ សម្លឹងរកមើលចិញ្ចៀនខ្ញុំ ពេលខ្ញុំមិងមាំង។
«បងឯងកុំចង់លែងខ្ញុំ ទៅការជាមួយនាងម្នាក់នោះ!»

ខ្ញុំសើងមម៉ើង ហើយសម្លឹងទឹកភ្នែកនាង ខ្ញុំខ្សឹបសួរ៖
«នាងណា? បងមានតែវីម្នាក់ទេ!»
នាងកាន់តែគ្រវីក្បាលយំ។ ខ្ញុំគិតចុះឡើង ហើយងើបមុខឃើញខ្លួនឯងនៅក្នុងកញ្ចក់។ ទើបនឹងនឹកឃើញថា ខ្លួនឯងនៅក្នុងស្រោមឧកញ៉ាព្រាននារីនោះ។ តើតារាវីស្អប់ខ្ញុំមួយរយៈនេះមកពីរឿងស្នេហារបស់ឧកញ៉ាដេវីដមែនទេ?
«កាលខ្ញុំនៅពេទ្យម្សិលម្ង៉ៃ ស្រីម្នាក់ឈ្មោះអាកាមករកខ្ញុំ ហើយប្រាប់ថា មិនឱ្យខ្ញុំការជាមួយបងឯងទេ! គេថាបងឯងស្រលាញ់តែគេ បើការហើយ បងឯងបកទៅរកគេ គេមិនធានាទេ ព្រោះ បានមកប្រាប់រួចហើយ!»

ខ្ញុំអរទាំងពិបាកចិត្តលាយឡំ។ អរដែលនាងមិនបានស្អប់ខ្ញុំ ពេលមន្តអាគមរលាយ។ អរដែលនាងប្រចណ្ឌ តែពិបាកចិត្តដែលត្រូវមកដោះស្រាយរឿងរញ៉េរញ៉ៃអៀនខ្មាសនេះ។
ខ្ញុំខ្សឹបសួរបន្ត៖
«ប៉ាម៉ាក់អូនជ្រាបទេ?!»
«ពេលស្រីនោះមក ម៉ាក់នៅហ្នឹង!»
«អូយ! ហើយគាត់ខឹងបងណាស់មែនទេ?»
នាងនៅស្ងៀមធ្វើមុខមាំ តែខ្ញុំនិយាយបន្ត៖
«តែពេលដើរលេងព្រឹកមិញ មើលទៅពួកគាត់គ្មានខឹងបងអីបន្តិចទេ!»
គេងាកមុខចេញវិញ ហើយនិយាយដោយស្រពោន៖
«ពួកគាត់ថា ប្រពន្ធផ្សេង សង្សារផ្សឹង! តែខ្ញុំវិញយល់ថា បងឯងជាព្រាននារី!»
«អ៊ីចឹងបានអ្នកខ្លះទៅចូលបារ ហើយចង់លេបកៅស៊ូទៀត?»
«ចុះអ្នកណាប្រើបងឯងចង់ផ្តាច់ពាក្យជាមួយខ្ញុំ?»
«ពេលនោះបងមានទាន់ចង់ផ្តាច់ពីអង្កាល់?»
«នាងនោះនិយាយថា បងឯងប្រុងផ្តាច់ពាក្យ!»

«ហើយគេនិយាយភរសោះ ជឿគេឡើងចង់ស្លាប់ខ្លួន?»
«ខ្ញុំជឿបងឯងពេកនោះហើយ បានជាចង់ស្លាប់ខ្លួនដូច្នេះ!»
«ជឿម្ដងទៀតទៅ! ចាំបងទៅដោះស្រាយ!»
ស្អែកឡើង ខ្ញុំនាំគេទៅជួបសង្សាររបស់ឧកញ៉ាដេវីដ។
គ្រាន់តែខ្ញុំចុចកណ្តឹង ក៏មានអ្នកមកបើកទ្វារភ្លាម។ ទ្វាររបើក ស្រីក្មេងស៊ីវិល័យម្នាក់ហក់មកឱបកខ្ញុំយ៉ាងសិចស៊ី ធ្វើឱ្យខ្ញុំស្រឡាំងកាំង។

«បងឯងខានមកយូរហើយ ថ្លៃអាផាតមែនក៏មិនបង់?!»
ខ្ញុំនៅស្ងៀមបន្តិច តែដៃគេនោះរបូតសន្សឹមៗ ប្រហែលជាឃើញតារាវីបង្ហាញខ្លួនពីក្រោយខ្នងខ្ញុំ។
ទឹកមុខនារីសិចស៊ីទៅជាសម្លក់ខឹងសម្បារ ហើយបែរមករកខ្ញុំគំហកស្រួយស្រែស៖
«ពេលយកខ្ញុំ បងឯងថា ហាមខ្ញុំមានប្រុស ហាមមនុស្សប្រុសឡើងមកទីនេះ អាឡូវបងឯងក៏មិនត្រូវនាំស្រីឡើងមកដែរ!»
ខ្ញុំមិនទាន់ហាមាត់ថាយ៉ាងណារួច តារាវីនិយាយទាំងខឹង៖
«នាងឯងថាអ្នកណាស្រី?!»
ស្រីកាតបវិញមិនបង្អង់៖
«អ្ហូ? អ៊ីចឹងនាងឯងខ្ទើយទេ?»

តារាវីកាន់តែខឹង នាងងាកមកបង្គាប់ខ្ញុំ៖
«ប្រាប់នាងនេះទៅ ថាបងឯងគិតយ៉ាងម៉េច?»
ខ្ញុំងាកទៅរកនារីលេងខ្លួនម្នាក់នោះ។ នាងការពិតជាមនុស្សមិនធម្មតាមែន ព្រោះនាងកំពុងសំញែងព្រមានខ្ញុំដោយសម្តី៖
«បងឯងហ៊ាន?»
«ស្អីទៅមិនហ៊ាន?»
តារាវីលូកមាត់មក ស្រាប់តែអាកាសម្លក់ខ្ញុំ ហើយនិយាយ៖
«រូបបងឯងស្រាត នៅនឹងខ្ញុំទាំងអស់!»
ខ្ញុំបះសក់ច្រូង។

ឱព្រះអើយ គេថាមិនអាចរើសកន្លែងកើតបាន ចំណែកខ្ញុំស្ថានភាពពិតរបស់ខ្ញុំ គឺរើសសំបកខ្លួនមនុស្សភ្លេចមើលប្រវត្តិ?
ចប់ហើយ។
តារាវីសម្លក់ខ្ញុំ។ ខ្ញុំមិនដឹងធ្វើម៉េច ក៏លេបទឹកមាត់និយាយ៖
«កុំជឿ!»
តារាវីងាកមុខមកវិញ ហើយនិយាយដាក់អាកា៖
«យកចេញមក! ហើយចង់បានប៉ុន្មាន? និយាយថ្លៃទៅ!»
អាកាក្រពាត់ដៃ ហើយនិយាយទាំងសើចឌឺ៖
«គេថាពួកស្រីអ្នកមានពូកែណាស់អារឿងយកលុយទិញប្រុស! ដឹងអីមែន!»

តារាវីយារដៃទៅរកអាកា ប៉ុន្តែអាកាវិញ នាងហាក់ស្ទាត់ខាងការពារខ្លួនពីការទះកំផ្លៀងណាស់ ដូច្នេះហើយ បានជាសងមកវិញទាន់ ដោយចាប់ដៃតារាវីបាន ហើយរុញតារាវីទម្លាក់។
អ្នកទាំងពីរចំណាយពេលប្រទាញប្រទង់គ្នាចុះឡើង ធ្វើឱ្យខ្ញុំស្ទុះចូលទៅទាញបណ្តាច់ តែអកុសលពេលដៃរបូត អាកាខ្លួនឯងត្រូវខ្ទាតទៅប៉ះបង្កាន់ដៃជណ្តើរ ហើយធ្លាក់វ៉ឺទៅក្រោម។
ហេតុអី? មួយប៉ប្រិចភ្នែក ខ្ញុំបានសម្លាប់មនុស្ស?

ខ្ញុំឃើញស្រមោលអាកាក្រោកឡើង ហើយដើរទៅរកទ្វារ ឧកញ៉ាដេវីដរង់ចាំទទួលនាងនៅមាត់ទ្វារ។
ខ្ញុំអស់វិជ្ជាសិល្ប៍ហើយ ហេតុអ្វីបានជាខ្ញុំអាចមើលឃើញវិញ្ញាណ ឬមួយខ្ញុំស្លាប់ទៀតហើយ?
មិនមែនទេ គឺខ្ញុំយល់សប្តិ។
គ្រប់យ៉ាងគឺគេឱ្យខ្ញុំឃើញ?
ខ្ញុំក្រោកមកវិញទាំងដង្ហក់ភ័យ ហើយឃើញខ្លួនឯងក្នុងមន្ទីរពេទ្យ។

តារាវីដឹងខ្លួន ហើយនាងបើកភ្នែកធំៗប៉ុនពងមាន់មើលមកខ្ញុំ។
«បងឯងកុំចង់លែងខ្ញុំទៅការជាមួយនាងម្នាក់នោះ!»
ខ្ញុំសើងមម៉ើង ហើយសម្លឹងទឹកភ្នែកនាង ខ្ញុំខ្សឹបសួរ៖
«នាងណា? បងមានតែវីម្នាក់ទេ!»
អូយ! ចុះម៉េចក៏ប្រតិកម្មខ្ញុំដូចជាអ្វីដែលខ្ញុំបានឃើញក្នុងយល់សប្តិមិញនេះម៉េះ?
នាងចាប់ផ្តើមនិយាយ៖
«កាលខ្ញុំនៅពេទ្យម្សិលម្ង៉ៃ ស្រីម្នាក់ឈ្មោះអាកាមករកខ្ញុំ ហើយប្រាប់ថា មិនឱ្យខ្ញុំការជាមួយបងឯងទេ! គេថាបងឯងស្រលាញ់តែគេ បើការហើយ បងឯងបកទៅរកគេ គេមិនធានាទេ ព្រោះ បានមកប្រាប់រួចហើយ!»
«បងឯងកុំចង់លែងខ្ញុំទៅការជាមួយនាងម្នាក់នោះ!»
ខ្ញុំសើងមម៉ើង ហើយសម្លឹងទឹកភ្នែកនាង ខ្ញុំខ្សឹបសួរ៖
«នាងណា? បងមានតែវីម្នាក់ទេ!»
អូយ! ចុះម៉េចក៏ប្រតិកម្មខ្ញុំដូចជាអ្វីដែលខ្ញុំបានឃើញក្នុងយល់សប្តិមិញនេះម៉េះ?
នាងចាប់ផ្តើមនិយាយ៖
«កាលខ្ញុំនៅពេទ្យម្សិលម្ង៉ៃ ស្រីម្នាក់ឈ្មោះអាកាមករកខ្ញុំ ហើយប្រាប់ថា មិនឱ្យខ្ញុំការជាមួយបងឯងទេ! គេថាបងឯងស្រលាញ់តែគេ បើការហើយ បងឯងបកទៅរកគេ គេមិនធានាទេ ព្រោះ បានមកប្រាប់រួចហើយ!»
ខ្ញុំញ័រមាត់តតាត់ ហើយឆ្លើយ៖
«អូខេ! បងដឹង! បងខុស! តែបងស្រលាញ់តែដារាវីទេ! យើងឆាប់រៀបការទៅ ហើយទៅនៅស្រុកក្រៅតែពីរនាក់!»

ខ្ញុំឃើញឧកញ៉ាដេវីដនៅក្បែរបង្អួច។
ខ្ញុំដឹងហើយ គឺគេនេះដែលបានមកបន្លាចខ្ញុំ កំញើញខ្ញុំនៅក្នុងយល់សប្តិមុននេះ។
ខ្ញុំទប់ចិត្តនិយាយលួងតារាវី៖
«សំងំគេងសិនទៅប្រពន្ធសម្លាញ់! បងមានការទូរសព្ទទៅកន្លែងធ្វើការបន្តិច!»
ខ្ញុំចេញមកដល់របៀងមន្ទីរពេទ្យ ហើយហៅរកដេវីដ៖
«ចេញមកអាចោរ!»
គេនោះបង្ហាញខ្លួនលើមែកឈើ អែបរបងដោយមុខស្ងួត។

ខ្ញុំសួរទាំងខឹង៖
«បុណ្យឧទ្ទិសធ្វើឱ្យរួចហើយ វិជ្ជាគុនរំលាយចោលអស់ហើយ ចង់យកស្អីទៀត? និយាយមក!»
ឧកញ៉ានិយាយទាំងស្រពោន៖
«អ្ហែងជួយអញចុងក្រោយម្ដងទៀតទៅអា៎្ហ! អាកាស្លាប់ហើយ! វាគ្មានបងប្អូនទេ អាណិតវាឧទ្ទិសកុសលឱ្យវាបានជួបអញផងទៅ!»
ខ្ញុំបើកភ្នែកធំៗ ពេលឧកញ៉ារលាយបាត់ទៅតាមខ្យល់។

បន្ទាប់ពីនោះ ទើបខ្ញុំដឹងថា តាមពិតអាកាស្លាប់ដោយសារខ្យល់គរកាលពីព្រឹកមិញ ពេលកំពុងតែដូរស្បែកក្នុងហាងសាឡន។
ខ្ញុំទាក់ទងមិត្តនាង ហើយឱ្យលុយរៀបចំធ្វើបុណ្យឱ្យនាងផងដែរ។
ក្រោយបុណ្យ៧ថ្ងៃ ខ្ញុំបាននាំតារាវីទៅអុជធូបដើម្បីអហោសិកម្មជាមួយគ្នា។
ចេញមកវិញតាមផ្លូវ ខ្ញុំក្រឡេកឃើញរបងវត្តដដែលនោះ ក៏នឹកដល់ព្រះគ្រូសង្ឃរាជ។

ស្អែកឡើង ខ្ញុំជិះមកសួរសុខទុក្ខព្រះគ្រូតែឯង នាំមកនូវចង្ហាន់បិណ្ឌបាតផង។
ព្រះគ្រូបានញញឹម ហើយផ្តាំខ្ញុំថា៖
«អស់កម្មពៀរហើយ! តែផ្លូវជីវិតមានភាពរដាក់រដុបដែលគ្រប់គ្នាត្រូវជួបឆ្លងកាត់ខានមិនបាន!ជាធម្មតា មានតែមេត្តាធម៌ អំពើល្អ និងសេចក្តីល្មមគ្រប់គ្រាន់តែប៉ុណ្ណោះ ដែលជាគ្រឿងអាចប្រយុទ្ធដើម្បីឧបសគ្គជីវិតបាន! ឈប់ស្រមៃពីរឿងអាគមអ្វីអស់ទាំងនោះទៅ!»

ចប់
No comments:
Post a Comment