ភាគទី៤
ចិត្តខ្ញុំកំពុងគ្រឺតក្នាញ់គេ ស្រាប់តែគេឆាតមក។
«Hi»
នេះលេងមែនទែនហើយតើ? មិនត្រឹមតែ Accept ភ្លាម ថែមទាំង Chat មកភ្លែត!
ខ្ញុំក្ដៅចិត្តព្រោះប្រចណ្ឌពេញបន្ទុក។ ដៃខ្ញុំសរសេរតបទៅវិញ៖
«កូនអ្នកណាគេស្អាតម៉េះ?!»
គេមិនឆ្លើយសំណួរខ្ញុំ តែសួរវិញទៀត៖
«បងឯងធ្លាប់យល់សប្ដិរបៀបខ្ញុំមែនអត់? ធ្លាប់មានអារម្មណ៍ដូចស្គាល់អ្នកណាម្នាក់មែនអត់? តែមិនដឹងគេជាអ្នកណា?»
ខ្ញុំលែងខឹង ហើយអាណិតគេភ្លាម គឺអាណិតសឹងតែមិនទប់ចិត្តមិនឱ្យនឹកគេបានសោះ។
ខ្ញុំងប់នឹងភាពស្លូតត្រង់របស់គេ។ ខ្ញុំដឹងថាគេឆាតឆាប់យ៉ាងនេះ មកតែពីគេអន្ទះសាចង់ដឹងពីប្រុសម្នាក់ដែលបានចូលមកដិតដាមក្នុងជីវិតគេ បានសេចក្ដីថា គេក៏កំពុងរស់នៅជាមួយស្នេហានោះដូចខ្ញុំដែរ គ្រាន់តែថាខ្ញុំនេះបានដឹងពីហេតុផលគេវិញ គេមិនដឹងអីសោះ តែគេប្រហែលជានៅចងចាំព្រាលៗស្លាកស្នាមស្នេហាដ៏ផ្អែមល្ហែមរបស់យើង។

«ធ្លាប់អី? កំពុងតែមានអារម្មណ៍បែបនេះរាល់ថ្ងៃ!»
ខ្ញុំឆ្លើយយ៉ាងប្រញាប់។ គេតបមកវិញទៀត៖
«មែន? ហើយបងអាចប្រាប់ខ្ញុំបានទេ?»
«អត់បានទេ! ខ្ជិលនិយាយឆាតណាស់! ចាំជួបគ្នាខាងក្រៅនិយាយតទល់ម៉ងទៅស្រួលជាង!»
«បាន!»
គេឆ្លើយរហ័សណាស់ ធ្វើឱ្យចិត្តខ្ញុំរឹតតែភ្លើតភ្លើន ប៉ុន្តែរំពេចនោះ គេដូរចិត្ត ហើយឆាតត្រឡប់មកទៀត៖
«ភ្លេច! ម៉ាក់ខ្ញុំមិនឱ្យចេញពីផ្ទះទេបង!»

ខ្ញុំនឹកអាណិតគេក្ដុកក្ដួលចិត្តជាខ្លាំង។ ខ្ញុំសរសេរវិញយ៉ាងញាប់៖
«ហេតុអី? យើងធ្វើអីខុស?! ដឹងទេថាឃុំមនុស្សវាខុសច្បាប់?! យើងធំហើយម៉េចព្រមឱ្យគេឃុំ?»
«មិនមែនទេ! មកពីខ្ញុំខ្លួនឯងមានជំងឺ បានជាមិនអាចបណ្ដោយឱ្យទៅណាតែឯងបាន!»
ចិត្តខ្ញុំកាន់តែវេទនា ពេលឮពីស្ថានភាពរស់នៅរបស់គេ។ បើមិនដោយសារខ្ញុំ គេមានប្ដីជាអ្នកមានក្លាយជាអ្នកស្រីតូចមានសេរីភាព មានអ្វីគ្រប់យ៉ាងបាត់ទៅហើយ។ ពេលនេះ គេបាត់បង់ខ្លួនប្រាណ បាត់បង់គូដណ្ដឹង បាត់បង់សេរីភាពជាមនុស្សធម្មតា កេរ្តិ៍ឈ្មោះនិងអនាគត តើខ្ញុំរ៉ាប់រងរួចទេ ប៉ះប៉ូវសងគេដោយរបៀបណា។
ខ្ញុំសួរពេលដែលទឹកភ្នែកខ្លួនឯងស្រក់ខ្ចាយមកលើទូរសព្ទ៖
«យើងឈឺអី? ក្នុងខ្លួនចេះតែយ៉ាងម៉េច?»
«សុខភាពខ្ញុំអត់អីទាំងអស់! ប៉ុន្តែស្មារតីខ្ញុំមិនសូវល្អ ពេលខ្លះវង្វេង ពេលខ្លះនឹកឃើញដល់រឿងមិនពិត ដែលខ្ញុំមិនដឹងថាធ្លាប់ជួបពិតមែន ឬគ្រាន់តែជាយល់សប្ដិ! ម៉ាក់ថាខ្ញុំត្រូវអំពើគេ ហើយអ្នកគ្រប់គ្នាក្នុងផ្ទះ គេចៗពេលខ្ញុំខំទៅនិយាយសួរនាំគេ! អ្នកបម្រើគ្មានអ្នកណាម្នាក់ចង់ឆ្លើយឆ្លងអ្វីនឹងខ្ញុំទេ! ខ្ញុំអផ្សុកណាស់!»
ខ្ញុំជូតទឹកភ្នែក ហើយសរសេរទៅកាន់គេ៖
«មានបងនៅស្ដាប់យើងនិយាយបាន យើងនិយាយគ្នាតាមសម្រួលណា!»
«ហើយបងឯងឈ្មោះអ្វី?!»
«ដេវីដ!»
«ចុះបងឯងធ្លាប់មានការស្រមៃទេ? គឺស្រមៃឃើញមនុស្សដែលយើងមិនដែលស្គាល់ ហើយស្រមៃថាជិតស្និទ្ធមានអារម្មណ៍កក់ក្ដៅខ្លាំងណាស់!»
«ហេតុអី? យើងធ្វើអីខុស?! ដឹងទេថាឃុំមនុស្សវាខុសច្បាប់?! យើងធំហើយម៉េចព្រមឱ្យគេឃុំ?»
«មិនមែនទេ! មកពីខ្ញុំខ្លួនឯងមានជំងឺ បានជាមិនអាចបណ្ដោយឱ្យទៅណាតែឯងបាន!»
ចិត្តខ្ញុំកាន់តែវេទនា ពេលឮពីស្ថានភាពរស់នៅរបស់គេ។ បើមិនដោយសារខ្ញុំ គេមានប្ដីជាអ្នកមានក្លាយជាអ្នកស្រីតូចមានសេរីភាព មានអ្វីគ្រប់យ៉ាងបាត់ទៅហើយ។ ពេលនេះ គេបាត់បង់ខ្លួនប្រាណ បាត់បង់គូដណ្ដឹង បាត់បង់សេរីភាពជាមនុស្សធម្មតា កេរ្តិ៍ឈ្មោះនិងអនាគត តើខ្ញុំរ៉ាប់រងរួចទេ ប៉ះប៉ូវសងគេដោយរបៀបណា។
ខ្ញុំសួរពេលដែលទឹកភ្នែកខ្លួនឯងស្រក់ខ្ចាយមកលើទូរសព្ទ៖
«យើងឈឺអី? ក្នុងខ្លួនចេះតែយ៉ាងម៉េច?»

ខ្ញុំជូតទឹកភ្នែក ហើយសរសេរទៅកាន់គេ៖
«មានបងនៅស្ដាប់យើងនិយាយបាន យើងនិយាយគ្នាតាមសម្រួលណា!»
«ហើយបងឯងឈ្មោះអ្វី?!»
«ដេវីដ!»
«ចុះបងឯងធ្លាប់មានការស្រមៃទេ? គឺស្រមៃឃើញមនុស្សដែលយើងមិនដែលស្គាល់ ហើយស្រមៃថាជិតស្និទ្ធមានអារម្មណ៍កក់ក្ដៅខ្លាំងណាស់!»
ខ្ញុំញញឹមពេលដឹងថាគេក៏កំពុងមានអារម្មណ៍តែមួយដូចខ្ញុំបេះបិទ។ មិនមែនស្នេហានោះមានតែចំពោះរាងកាយ ហើយបាត់ទៅតាមការសាបរលាបនៃមន្តអាគមនោះទេ ប្រហែលជាសេចក្ដីស្រលាញ់ដែលខ្ញុំមានដ៏ជ្រាលជ្រៅចំពោះគេ បង្កើតឱ្យគេនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានហើយមើលទៅ?
«អត់ទេ! បងស្រមៃឃើញតារាវី!»
គេនៅស្ងាត់ស្ងៀមអស់បន្តិច ទើបធ្វើមុខឆ្ងល់ផ្ញើមកខ្ញុំ។
បន្ទាប់មកគេក៏សរសេរទៀត៖
«យើងធ្លាប់ស្គាល់គ្នាទេ?»
«ធ្លាប់! យើងជាប្ដីប្រពន្ធនឹងគ្នាពីជាតិមុនមក! បងធ្លាប់ឱបអូន ហើយបងធ្លាប់ប្រាប់តារាវីថា ឱ្យ ស្រលាញ់បងជានិច្ច ឃើញប្រុសណាមិនឱ្យមើល ឃើញប្រុសណាមិនឱ្យស្រលាញ់! មិនឱ្យមានប្រុសណាក្រៅពីបង!»

នាងបាត់ស្ងាត់ឈឹង តែខ្ញុំដឹងថានាងមិនបានទៅណានោះទេ គឺនាងនៅភាំងប្រាកដណាស់។ បើនាងនៅចាំអនុស្សាវរីយ៍ពួកយើងបាន រឿងអ្វីនាងចាំពាក្យពេចន៍របស់ខ្ញុំមិនបាន?
«តារាវី?»
ខ្ញុំឆាតទៅទាញអារម្មណ៍នាងឱ្យមូលមកវិញ ស្រាប់តែនាងឆាតមកវិញទៀត៖
«បងឯងនិយាយដូចពាក្យដែលខ្ញុំធ្លាប់ឮ?!»
«ត្រូវហើយ! ព្រោះយើងជាប្ដីប្រពន្ធនឹងគ្នា!»
«តែពេលនេះ បើខ្ញុំយកទៅប្រាប់គេ គេនឹងថា ខ្ញុំមានជំងឺរវើរវាយ!»
«មិនបាច់ប្រាប់អ្នកណាទេឮអត់? ដឹងតែយើងពីរនាក់ទៅបានហើយ!»
«អ៊ីចឹងអ្ហេស? ហើយចុះក្រោយៗបងដេវីដឆាតមកទៀតដែរទេ?»
«បងឆាតរាល់ថ្ងៃ!»
«ចុះបងដេវីដមានរូបរាងពិតដែរទេ ឬមួយមានត្រឹមតែក្នុងក្ដីស្រមៃ?!»
តិចគេសរសៃប្រសាទមែនទែនទៅដែលត្រូវមនុស្សម្នារើសអើងយូរពេក? នៅតែឯងដូច្នេះយូរពេក?
តាមការរំជួលចិត្តដោយសេចក្ដីអាណិតស្រលាញ់ ខ្ញុំដាច់ចិត្តសរសេរ៖
«បងដេវីដនឹងដណ្ដឹងតារាវីរៀបការជាភរិយាក្នុងជាតិនេះទៀត តារាវីព្រមដែរទេ?»
គេមិននិយាយអ្វី ហើយបន្តិចក្រោយមកគេ Offline។
ប្រការនេះធ្វើឱ្យខ្ញុំបាយមិននឹក ទឹកមិនស្រេកពេញមួយថ្ងៃទល់យប់។
ឃើញដូច្នោះ អ្នកបម្រើរត់ទៅប្រាប់ម៉ាក់ គាត់ក៏ឡើងមកដល់ ហើយអង្គុយក្បែរខ្ញុំ។
ខ្ញុំមិនមាត់មិនកអ្វីមួយម៉ាត់ ថែមទាំងលើកខ្នើយមកខ្ទប់មុខគេចពីគាត់ ស្រាប់តែគាត់អង្អែលដៃខ្ញុំហើយនិយាយលួងលោម៖
«ទុកពេលឱ្យម៉ាក់បន្តិច! ចាំម៉ាក់រកវិធីទៅជូនពាក្យបងហ្គិចវិញ!»
ខ្ញុំអរណាស់ងើបមុខមកវិញភ្លាម ហើយសំណូមពរ៖
«ម៉ាក់ទៅនិយាយកូនស្រីឯកឧត្ដមតារាឱ្យហើយទៅ! បានទេ?»
គាត់ទីទើរ ខ្ញុំឱបគាត់ គាត់ក៏ងក់ក្បាលយឺតៗ៖
«ចាំម៉ាក់រកពួកម៉ាកពីរបីនាក់ឱ្យគេចូលទៅស៊ើបមុនសិន! ម៉ាក់ខ្លាចចូលទៅគេមិនឱ្យ គេមិនរាក់ទាក់ នាំតែពិបាក!»

ខ្ញុំសប្បាយចិត្តទុកជាមុនស្រេចទៅហើយ គ្រាន់តែឮប៉ុណ្ណេះ។
ដូចការគ្រោងទុក ចាស់ៗបាននិយាយត្រូវគ្នា នៅតែសួរចិត្តក្មេងៗទេ។ ឋានៈគ្រួសារទាំងសងខាងគ្មានអ្វីជាឧបសគ្គនោះឡើយ ចំណែកខាងស្រី គេខ្លាចតែប្រវត្តិកូនស្រីគេ អ្នកក្រមិនហ៊ាន អ្នកមានមិនចូលតែប៉ុណ្ណោះ។
ថ្ងៃធ្វើពិធីឆីស្លា គឺជាថ្ងៃដំបូងដែលខ្ញុំបង្ហាញខ្លួនទៅជួបគេតទល់។
គេចុះមកសុភាពរាបសារ ហើយមិនបានតែងខ្លួនអ្វីច្រើន តែខ្ញុំនឹកគេស្ទើរតែស្ទុះទៅឱបគេកណ្ដាលចំណោមទៅហើយ។
គេឱនមុខរហូត ចំណែកឫកពាគេទៀតសោតគ្មានត្រង់ណាសមថា គេជាមនុស្សស្រីរាយមាយ មានប្ដីមុនរៀបការនោះទេ។
រឿងនេះ នឹកឃើញកាលណាកាន់តែមានវិប្បដិសារីមួយម៉ឺនជំពូក។
ទោះបីជាយ៉ាងណា ពេលនេះខ្ញុំបានឱកាសថែទាំនាងមើលថែនាង ហើយខ្ញុំនឹងធ្វើជាប្ដីល្អម្នាក់ដែលនាងមិនអាចឱ្យអ្នកណារិះគន់ពេបជ្រាយបានទៀតឡើយក្នុងជាតិនេះ។
សំឡេងអ្នកបម្រើជំនិតរបស់ម៉ាក់ខ្ញុំលាន់មកខ្សឹបៗឮប៉ះត្រចៀកខ្ញុំ៖
«ខ្ញុំភ័យណាស់បងជំទាវ! មិញខ្ញុំជួបអ្នកបម្រើផ្ទះនេះ គឺបងដា! បងដាជាអ្នកស្រុកជាមួយខ្ញុំ! គាត់លួចខ្សឹបប្រាប់ថា ក្រោយពីមានរឿងគូដណ្ដឹងផ្ដាច់ពាក្យព្រោះក្អួតឈាមថ្ងៃចូលរោង អ្នកនាងផ្ទះនេះក៏មានគេចូលសួរបន្តបន្ទាប់ដែរ! តែរាល់ដងឱ្យតែពេលដែលចុះមកដល់ឃើញមុខកូនកំលោះ នាងតែងតែគ្រវីក្បាលបដិសេធ ហើយរត់បាត់! មិនដឹងថាមកពីហេតុអ្វីដែរ! ដោយសារតែយ៉ាងហ្នឹងហើយបានជាអ្នករាល់គ្នាគិតថា នាងមានជំងឺឆ្កួត ឬត្រូវអំពើគេនៅឡើយ!»

ម្ដាយខ្ញុំលើកដៃរឹតទ្រូង ហើយងើយផ្ចង់សម្លឹងទៅភាគីកូនក្រមុំដែលជ្រប់មុខហាក់គ្មានសួស្ដី។ ខ្ញុំដឹងពីអ្វីដែលគាត់គិតហើយ គឺគាត់កំពុងគិតថា ចុះបើកូនប្រុសគាត់តែមួយគត់នេះ ត្រូវនាងបដិសេធ?
ខ្ញុំឃើញម៉ាក់ងាកទៅមើលជំទាវម្ដាយគេនិងប៉ាឯកឧត្ដមរបស់គេ។
អភិជនទាំងពីរនាក់នោះ មើលទៅទំនងជាកំពុងបុកពោះដូចគ្នា គឺស្លេកស្លាំងនឹងចរិតប្លែកៗរបស់កូនក្រមុំ។ ខ្ញុំដឹងថាពួកគាត់បានខាតបង់កិត្តិយសច្រើនដងមកហើយ ដោយសារតែបុត្រីតែមួយនេះ ប៉ុន្តែចិត្តជាឪពុកម្ដាយមិនអាចបិទភ្នែកចោលកូនក្នុងសភាពឥតកោះត្រើយបែបនេះបានឡើយ។
ខ្ញុំសម្លឹងទៅគេម្ដង។
«អូនមិនបដិសេធបងទេ មែនទេ!?»
ខ្ញុំសួរខ្លួនឯងតិចៗ។
មាត់ខ្ញុំទន្ទេញចាំនូវអាគមស្នេហ៍ដំរីដែលសូត្រដាក់ស្រីណា ស្រីនោះនឹងក្លាយមកជារបស់ខ្ញុំ តែខ្ញុំនឹងមិនធ្វើអំពើបែបនេះមកលើនាងជាលើកទីពីរឡើយ។
ដៃខ្ញុំចង់ចុចឆាត ហើយបញ្ជូនទៅរកនាងក៏មិនបាន ព្រោះនាងគ្មានទូរសព្ទនៅក្បែរឡើយ។
ខ្ញុំនិយាយក្នុងបេះដូងស្ងាត់ៗ ហើយអធិដ្ឋានផ្ញើជាសម្ងាត់ទៅរកបេះដូងនាង៖
«ស្រលាញ់បងជានិច្ចណា៎!»
នាងស្រាប់តែងើបមុខមក។
ខ្ញុំភាំងនឹងសម្រស់ដូចគំនូររបស់នាង។
នាងស្រាប់តែធ្វើមុខភ័យស្លេក ពេលឃើញខ្ញុំ។ មាត់ខ្ញុំខំញញឹម តែនាងដូចជាប្រុងតែនឹងរត់?
ខ្ញុំស្លន់ស្លោ។
ប្រសិននាងគ្រវីក្បាលបន្តិច ឪពុកម្ដាយនាងនឹងបញ្ជូនពួកយើងឱ្យចាកចេញពីផ្ទះនេះភ្លាមៗមិនខានទេ។
ខ្ញុំឃើញម្ដាយនាងខំលូកដៃទៅកាន់ដៃនាង កុំឱ្យសតិមានបញ្ហារបស់នាងរើឡើងវិញ។
គាត់ក៏ពិតជាចង់ឱ្យនាងមានប្ដីដែរ ព្រោះមិនអាចមើលថែនាងយ៉ាងនេះរហូតដល់ចាស់ទេ។ ទោះយ៉ាងណា គាត់ត្រូវតែរកបុរសម្នាក់ដែលយោគយល់ដល់ស្ថានភាពជំងឺនាង។
មាត់នាងចាប់ញ័រ ហើយក្បាលនាងរៀបតែគ្រវីពេលឃើញខ្ញុំ។ ខ្ញុំរិះគិតទាំងរន្ធត់ថា តើស្នេហ៍ដំរីនោះពិតជាសាហាវ ដល់ថ្នាក់ឱ្យនាងមិនអាចសម្លឹងប្រុសណាបានជារៀងរហូតមែនឬអ្វី?
ខ្លួននាងញ័ររង្គើ ធ្វើឱ្យគ្រប់គ្នាចំហមាត់ធ្លុង។
ខ្ញុំដឹងថាបើកុំតែស្រលាញ់កូនពេក ម្ដាយខ្ញុំមិនមកដល់ទីនេះទេ ហើយពេលនេះ បើខ្ញុំមិនធ្វើអ្វីម្យ៉ាងនោះ ម្ដាយខ្ញុំនឹងវេចបង្វេចនាំកូនប្រុសរត់មិនទាន់ឥឡូវហើយ។
«កុំភ័យណា៎! គឺបង!»
គ្រប់គ្នាប្រហែលភាន់ភាំង ពេលឃើញខ្ញុំនិយាយកណ្ដាលចំណោមរបៀបនេះ។ ចំណែកម្ដាយខ្ញុំ គាត់ស្រលាំងកាំងតែម្ដង។ គ្រួសារទាំងពីរជាគ្រួសារមានរបៀបរបបណាស់។ តាមធម្មតា ក្មេងៗមិនហ៊ានកម្រើកផងនៅមុខចាស់ទុំ កុំថាឡើយមកនិយាយពាក្យរ៉ូមែនទិកអស់ទាំងនេះ តែខ្ញុំត្រូវតែបង្ការអ្វីមួយនៅមុនពេលនាងរត់បាត់។
ខ្ញុំបន្ថែមឃ្លាទីពីរ៖
«បងមកដណ្ដឹងតារាវីជាភរិយា ហើយស្រលាញ់បងជានិច្ចឮអត់?»

ម្ដាយខ្ញុំកាន់តែញាប់ញ័រដែលខ្ញុំមកនិយាយស្ដីយ៉ាងនេះនៅមុខប៉ាម៉ាក់គេ ទាំងដែលគេមិនទាន់បានថាលើកកូនឱ្យយើងផង?
ស្រាប់តែនាងងើបមុខមកខ្ញុំ ហើយសម្លឹងភ្លឹក។
នាងធ្វើមុខដូចឆ្ងល់ តែបន្ទាប់មករកកលចង់ញញឹម។
គ្រប់គ្នានៅបើកភ្នែកគ្រលួងៗ រហូតដល់ខ្ញុំប្រឹងញញឹមទៅរកនាង ទើបនាងញញឹមស្រស់មួយទំហឹងមកកាន់ខ្ញុំ។
ខ្ញុំក្រឡេកមើលដៃនាងដែលដកចេញពីម្ដាយ ហើយខ្លួននាងលែងញ័ររង្គើ។
ខ្ញុំញញឹមទាំងរលីងរលោងទឹកភ្នែក ហើយសួរនាង៖
«វីព្រមរៀបការ យកបងដេវីដជាប្ដីដែរទេ?!»
នាងញញឹម ហើយងក់ក្បាលញាប់ឡើងៗ។
ខ្ញុំញញឹម ហើយជូតទឹកភ្នែក ព្រមទាំងនិយាយទៅកាន់នាង៖
«សន្យានឹងបងណា៎! បើរៀបការនឹងបង វីឈប់ឈឺ ឈប់ខ្លាចមនុស្សប្រុស ហើយឈប់ចុះចាញ់ព្រហ្មលិខិត! វីត្រូវតែរឹងមាំ ដើម្បីដើរលេងជុំវិញពិភពលោកនេះជាមួយបង!»

នាងញញឹមលើសដើម ធ្វើឱ្យប៉ាម៉ាក់នាងស្រក់ទឹកភ្នែកច្រោកអាណិតខ្ញុំដែលមានចិត្តស្មោះចំពោះកូនគាត់។
«តារាវីយល់ព្រម!»
នាងឆ្លើយតិចៗ។
ទោះបីយ៉ាងណា ការផ្ដល់ចម្លើយវិជ្ជមានរបស់នាង ធ្វើឱ្យម៉ាក់ខ្ញុំកាន់តែភាំង ព្រោះថានេះជាសំឡេងលើកដំបូងរបស់នាងដែលគ្រប់គ្នាបានស្ដាប់ឮ តែជាចម្លើយដែលគ្មានអ្នកណាស្មានដល់។
ចាប់ពីពេលនោះមក ខ្ញុំបានចេញចូលផ្ទះនាងរបៀបជាគូដណ្ដឹង។
ត្បិតតែថាគេមិនទាន់ទុកចិត្តឱ្យខ្ញុំនាំនាងដើរលេង តែអ្នកផ្ទះនាងតែងតែតាមដានគ្រប់ទង្វើនឹងការអត់ធន់របស់ខ្ញុំ ដើម្បីដឹងបានថា ខ្ញុំនេះអាចនឹងថែទាំនាងពេញមួយជីវិតដែរឬទេនោះ។
គ្រប់យ៉ាងដំណើរការទៅដោយរលូន ព្រោះជាតិនេះខ្ញុំមិនដែលសូម្បីតែគិតថា នឹងចោលនាងទៅរកស្រីផ្សេងឯណានោះឡើយ ដឹងអីល្ងាចមួយ…

«បងចង់សុំម៉ាក់និងប៉ានាំវីចេញក្រៅខ្លះ ទៅ Shopping ទៅមើលនេះ មើលនោះនឹងគេ!»
ខ្ញុំនិយាយទៅកាន់នាងដូច្នេះ ធ្វើឱ្យនាងអរជាខ្លាំង។
«មែនអ្ហី? វីខានបានទៅណាយូរហើយ!»
ខ្ញុំអាណិតនាងណាស់ដែលទីបំផុតមានជីវិតរបៀបនេះ។ ទីបំផុតពេលខ្ញុំលើកហេតុផលសព្វបែបយ៉ាងទៅពុកម្ដាយនាងអនុញ្ញាត។
ស្អែកឡើង ខ្ញុំទៅរកនាងតាំងពីព្រឹក ហើយនាំនាងចេញរកអាហារពេលព្រឹកនៅក្រៅតែម្ដង។
ពេលបើកឡានជូននាង ខ្ញុំសង្កេតឃើញថាតារាវីត្រេកអរជាខ្លាំងនៅពេលដែលបាននៅតែពីរនាក់ខ្ញុំ។
«អាទិត្យក្រោយ ដល់ថ្ងៃភ្ជាប់ពាក្យយើងហើយ បងចង់ឱ្យវីរើសគ្រឿងអលង្ការជាមួយគ្នា!»
នាងកាន់តែសប្បាយចិត្ត។ ពេលដែលឡានស៊ីញ៉ូអែបក្បែរហាងមាស នាងស្រាប់តែស្លេកស្លាំង ធ្វើឱ្យខ្ញុំនៅពិនិត្យមើលទាំងបារម្ភ។
«កើតអី? មុខស្លេកម៉េះ?»
គេមិនទាន់បានឆ្លើយតបនឹងខ្ញុំថាយ៉ាងណាផង ស្រាប់តែក្អួតឈាមមករ៉ាវប្រឡាក់ពេញខ្លួនប្រាណ។
ខ្ញុំស្រែកហៅឈ្មោះគេ ព្រោះរន្ធត់ពេក ចំណែកគេខ្លួនឯងក្អួត រួចទន់ដៃជើងសន្លប់ទន់កល្ងៀក។
ហេតុអី?
ខ្ញុំបកឡានថយក្រោយដូចព្យុះសំដៅមន្ទីរពេទ្យ។
ប៉ាម៉ាក់នាងមកដល់ គាត់មើលថែនាង ពេលពេទ្យរកមូលហេតុមិនឃើញ ឯនាងប្រក្រតីវិញ។
ខ្ញុំចាកចេញមកក្រៅ ហើយរកទិញប្រដាប់អាគមអូមអាមដែលខ្ញុំខានប៉ះពាល់យូរហើយនោះ មកបម្រុងធ្វើពិធីគន់គូរមើល។
មិនទាន់បានមកដល់ផ្ទះផង ខ្ញុំបានបើកឡានកាត់តាមវត្តនោះ។
ភ្នែកខ្ញុំក្រឡេកឃើញព្រះគ្រូសង្ឃរាជឈរនៅចំកណ្ដាលខ្លោងទ្វារមើលមកខ្ញុំ។
អ្វីមួយដាស់ចិត្តខ្ញុំឱ្យព្រឺសម្បុរ។
ខ្ញុំសម្រេចចិត្តបកឡាន ហើយចូលទៅរកលោក។ ព្រះគ្រូមិនបាននៅក្បែរខ្លោងទ្វារ ដូចដែលខ្ញុំបានឃើញនៅមុននេះទេ។ ដូច្នេះ ខ្ញុំបានចូលទៅរកលោកដល់កុដិតែម្ដង។
«ចៅឯងត្រូវតែដោះស្រាយកែខៃ មុនពេលញោមស្រីនោះគ្រោះដល់ជីវិត!»
«ហេតុអី?»
ខ្ញុំសួរយ៉ាងខ្លីដោយឥតព្រាងទុក។
ព្រះគ្រូមិនបានបកស្រាយអ្វី មានតែទូន្មានបន្ថែម៖
«ទៅវិញឆាប់រៀបចំលះបង់អ្វីៗដែលជាភាពមន្ទិលនោះទៅ! ក្រែងនៅទាន់ពេល!»
«ហេតុអីទៅ?»

ខ្ញុំសង្ខើញសួរ ព្រោះទញ់ទាល់និងតក់ស្លុត។
ស្ថានភាពនាងនៅក្នុងឡានសន្លប់ស្រោចឈាមពេញខ្លួននៅដិតដាមនឹងកែវភ្នែកខ្ញុំ។
ខ្ញុំដឹងព្រះគ្រូសំដៅលើអ្វី តែខ្ញុំធ្វើមិនដឹង ហើយបញ្ចេញកំហឹង។
ព្រះគ្រូធ្មេចព្រះនេត្រសម្ងំ ខ្ញុំនិយាយបន្ថែមទាំងមិនសុខចិត្ត៖
«ខ្ញុំលុបលាងហើយទេតើ! ខ្ញុំព្រមថែទាំគេ ប៉ះប៉ូវសងគេ ដោយអាយុជីវិតស្លាប់រូបដើរមកខ្ចីខ្លួនប្រាណអ្នកដទៃនៅយ៉ាងអនាថាទៅហើយ តើគិតឱ្យខ្ញុំធ្វើម៉េចទៀតទៅ?!»
«អាត្មាប្រាប់ហើយ ញោមចង់ស្រាយអ្វីៗទាំងអស់ត្រូវលះបង់វិជ្ជាការ សល់តែបាតដៃទទេ!»
ខ្ញុំច្រឡោតតូងចាកចេញទាំងខឹងសម្បារ។
ខ្ញុំមិនអាចទទួលយកហេតុផលទាំងនេះបានទេ ទោះបីចិត្តខ្ញុំកាន់តែបារម្ភឡើងៗក្ដី។
ជិះបានមកដល់កណ្ដាលផ្លូវ អ្នកផ្ទះខលមកប្រាប់ថា ពេទ្យមិនឱ្យចេញទៅផ្ទះទេ ហើយឱ្យរកឈាមមកត្រៀម។
ខ្ញុំងងឹតមុខស្លុប ក្រពុលចិត្តបើកឡានវេរចុះឡើង ចង់តែស្រែកឱ្យកប់អាកាសតវ៉ានឹងព្រហ្មលិខិត អស់ចិត្តអស់ចង់ ទម្រាំនឹងសម្រេចចិត្តបត់ទៅរកលោកតាវិញ។
«ធ្វើអីធ្វើទៅ! ឱ្យតែគេជា!»
លោកតាសង្ឃរាជដកដង្ហើមធំ ហើយងាកទៅបង្គាប់ហៅអាចារ្យ៖
«នាំញោមនេះទៅជួបតាញ៉េន! ត្រូវចាំ! មិនឱ្យហួសម៉ោង១១យប់នេះ! ស្រូតទៅ! គ្រឿងរណ្ដាប់ពិធីត្រូវរកមកឱ្យទាន់!»
អាចារ្យនាំខ្ញុំចេញទៅក្រៅក្រុង។

មេឃព្រាលៗសល់តែពន្លឺថ្ងៃខ្សោយៗរៀបលិចទៅហើយ យើងមកដល់ភូមិមួយក្បែរបឹង។ នេះជាតំបន់ទុរគតជនក្រីក្រដែលមានក្លិនមិនផាសុកភាពសោះ។
តាអាចារ្យចូលទៅរកបុរសចំណាស់ម្នាក់ស្លៀកក្រមា ហើយទុកខ្ញុំក្នុងឡាន។ ខ្ញុំសម្លឹងទៅពួកគេខ្សឹបគ្នាពីចម្ងាយ។
ខ្ញុំអាចសង្ស័យពួកគេ តែមិនអាចសង្ស័យព្រះសង្ឃឡើយ។ ដូច្នេះហើយខ្ញុំរុញទ្វារបើកដើរចុះ។
កាត់ពីមុខសំរាមសព្វអន្លើ ខ្ញុំឃើញប្រទាលមួយចំនួន។
ម្ចាស់ផ្ទះកំព្រួកនេះជាអ្នកលេងអថ័នពិតណាស់ ព្រោះនេះជាអារម្មណ៍របស់អ្នកមានបទពិសោធន៍ដូចខ្ញុំ។
ខ្ញុំផ្គុំដៃឱនសំពះ ពេលដែលតានោះសម្លឹងខ្ញុំមុតអើយមុត។ មិនទាន់ដើរដល់ផង គាត់លើកម្រាមដៃរាប់ចុះឡើង ហើយឱនសម្លឹងស្នាមជើងខ្ញុំ។
«ចៅកើតថ្ងៃសៅរ៍?»
ខ្ញុំភាន់។
លោកនេះក្រៅពីខ្ញុំ នៅមានគ្រូពូកែដល់ថ្នាក់នេះ? ឃើញមុខស្គាល់ដល់ថ្ងៃកើត?
យប់ហើយ គាត់មើលដានជើងខ្ញុំឃើញដែរ បើគាត់ចាស់យ៉ាងនេះ?
«បាទ!»
«ចូលក្នុងផ្ទះ!»
គាត់បញ្ជាខ្ញុំ ម្ល៉ោះហើយទោះបីជាមានអារម្មណ៍ចម្លែកយ៉ាងណា ខ្ញុំនៅតែដើរចូលទៅយឺតៗ។
ក្នុងផ្ទះងងឹត ហើយមានមុងធំមួយកួចចងស្រាប់ឡើងទៅលើ ធ្វើឱ្យគ្រែដេកមានស្ថានភាពស៊ុបទ្រុប គួរឱ្យចង់ដកថយ ប៉ុន្តែក្លិនធូបបានបង្វែរខ្ញុំទៅរកអាសនៈមួយធំ។ ទីនោះបែរជាមានការរៀបចំស្អាតខ្ជាប់ខ្ជួន ហើយអុជភ្លើងឱឡារិក។
តាស្លៀកក្រម៉ា គាត់ឱនសរសេរអ្វីមួយញាប់ណាស់ មុនពេលហុចទៅឱ្យអាចារ្យ ហើយដេញតឿន៖
«រករបស់នេះមកឱ្យលឿនបន្តិច!»
ខ្ញុំលូករកលុយ ហើយនិយាយ៖
«ទិញរណ្ដាប់មែនទេ? អស់ប្រហែលប៉ុន្មាន!»

តាម្ចាស់ផ្ទះរាដៃ ហើយនិយាយ៖
«មិនមែនលុយចៅឯង ប្រើមិនបានទេ!»
ខ្ញុំឆ្ងល់សូម្បីតែលុយឧកញ៉ាដេវីដក៏គាត់ដឹង។
ខ្ញុំហួសចិត្តណាស់ មានតែអង្គុយចុះមកលើកៅអី ហើយនិយាយទាំងអស់កម្លាំងចិត្ត។
«ខ្ញុំមានរឿងអី? ហេតុអីបានជាគេក្អួតឈាម?»
«អុជធូបទៅ!»

ខ្ញុំបែរទៅមើលជើងធូប ហើយដកដង្ហើមធំ មុនពេលក្រោកទៅ។
«សូមជួយគេឱ្យឆ្លងផុត ខ្ញុំព្រមលះបង់វិជ្ជាការធ្វើជាមនុស្សធម្មតាវិញ!»
តាហុចកន្ត្រៃមកភ្លាម ពេលដែលខ្ញុំដោតធូបរួចកាលណា។
«កាត់សក់?»
ខ្ញុំសួរទាំងចង់រត់ចោលទីនេះម្ដងៗ។
ជាអ្នកលេងមន្តអាគម ខ្ញុំដឹងថាសក់ជាផ្នែកដ៏សំខាន់មួយដែលទ្រទ្រង់រាសីនិងធាតុនានា។ ការកាត់សក់មកធ្វើពិធី គឺជាការយកអាយុជីវិតមកលលេងច្បាស់ហើយ។
ខ្ញុំញ័រដៃ ពេលគាត់ងក់ក្បាល ហើយរុញកន្ត្រៃមកទៀត។
គាត់និយាយមួយៗ៖
«អន្ទិតឯងជាគ្រូដែរ! អំពើក្អួតឈាម ដាក់ហើយដោះមិនចេញទេ! អន្ទិតឯង ដូរចុះឡើងឱ្យគេរស់ តែអន្ទិតឯងក៏មិនព្រមស្លាប់ម៉េចនឹងចប់រឿង?! ពេលនេះនៅទាន់ពេល! តាជួយបាន! តែអាគមមន្តវិជ្ជាការនឹងរលាយអស់ណា៎! ស្ដាប់ឱ្យបាន!»
ភ្នែកខ្ញុំសម្លឹងកន្ត្រៃ ហើយទទួលវាមកទាំងមានអារម្មណ៍ហាក់ដូចជាខ្លួនឯងហើបជើងពីដីម្ដងៗ។

ទឹកភ្នែកខ្ញុំស្រក់ដូចមនុស្សស្រី។
«តើខ្ញុំនៅដឹងខ្លួន នៅស្គាល់ខ្លួនឯង នៅស្គាល់គេទៀតដែរទេ?!»
នេះជាសំណួរដែលខ្ញុំសួរ នៅពេលហុចសរសៃសក់ទៅដាក់លើថាសគាត់។
ខ្ញុំមិនខ្លាចទេថាបាត់អ្វីៗ តែខ្ញុំខ្លាចខ្ញុំឡេឡឺ សូម្បីតែគេក៏ខ្ញុំលែងចាំ។
គាត់និយាយទាំងលើកទៀនមួយអុជជាស្រេចហុចមកឱ្យខ្ញុំកាន់៖
«នៅ! តែ…..»
«តែអីទៅ?»
ខ្ញុំសង្ខើញសួរ។
«គេទេដែលប្រហែលជាមិនចងចាំរឿងចៅឯង!»
បេះដូងខ្ញុំរយះរយាយ ហើយលួចគិតទាំងចិត្តខ្សឹកខ្សួលថា ដោយសារតែស្នេហាខុសឋានៈរបស់ខ្ញុំចំពោះគេបានបង្កបញ្ហាច្រើនពេកហើយ។
ទោះបីអ៊ីចឹងក្ដី តើឱ្យខ្ញុំសុខចិត្តសុខកាយ ទទួលយកវាតាមសម្រួលបានដែរ? លទ្ធផលរបៀបនេះ?រស់ដោយគេភ្លេចយើង តើរស់ដោយរបៀបណា?

«តាឱ្យចៅស្លាប់តែម្ដងទៅអ៊ីចឹង?»
ខ្ញុំពេបមាត់និយាយផងយំផង។
គាត់មិនមាត់ ចាប់ផ្ដើមរៀបចំថាសសក់ខ្ញុំជាមួយប្រទាលមួយចំនួន ហើយអាចារ្យក៏វិលមកវិញលាស្បោងមកបង្ហាញឱ្យមើលនូវផ្កាជាច្រើនពណ៌ ព្រមទាំងកំបោរក្រហមមួយដៃផង។
«ចៅឯងមិនបានយកមកតាមទេ! ទ្រព្យ ចិត្ត និស្ស័យ! អស់ទាំងនេះមិនមែនរបស់យើង សងគេវិញទៅ!»

ខ្ញុំទន់ជង្គង់លុតចុះ ហើយបិទភ្នែកស្រែកយំ។
ដៃខ្ញុំលើកប្រណម ហើយគាត់ចាប់ផ្ដើមលាបកំបោរលើចន្លោះថ្ងាសឱ្យខ្ញុំ។
ពេលគាត់សូត្រខ្សឹបៗ ខ្ញុំក៏និយាយខ្សឹបៗ៖
«បងស្រលាញ់អូនណាស់ តារាវី! កុំភ្លេចបងណា៎! តារាវី!»
ខ្ញុំទន្ទេញប្រណាំងប្រឆាំងនឹងការសូត្ររបស់គាត់ រហូតដល់ទទួលអារម្មណ៍ថា រាល់ពេលដែលស្រទាប់ផ្កា និងទឹកមន្តស្រោចមកលើខ្ញុំ ខ្ញុំចេះតែងោកងុយទន់កាយអង្គុយលែងចង់ជាប់ រហូតដល់នាទីចុងក្រោយ ខ្ញុំបើកភ្នែកធ្ងន់សែនធ្ងន់ មុនពេលដួលសន្លប់ស្ដូក។

No comments:
Post a Comment