ភាគទី២
ឃើញគាត់នោះ សម្ដីអ្នកម្ដាយរបស់ខ្ញុំលាន់មកពាសពេញបេះដូងខ្ញុំ ហើយទឹកភ្នែកខ្ញុំស្រក់មកដោយគ្មានព្រាងទុកឡើយ៖
«កូនអើយ! អ្នកតាម្ចាស់ដីត្រូវតែគោរព! លោកតែងតាមថែរក្សាយើងពីមួយជំនាន់ទៅមួយជំនាន់! អ្នកក្នុងភូមិនេះ គ្មានអ្នកណាម្នាក់ដែលគាត់មិនតាមការពារនោះទេ!»
«គ្មានទេម៉ាក់អើយ! នេះជាសម័យឌីជីថលទៅហើយ! នៅជឿរឿងចឹងៗទៀត?!»
«ឈប់ប្រកែក វុទ្ធី! មកតាមម៉ាក់ភ្លាម! យកកន្ត្រកផ្លែឈើ ហើយកាន់ធូបនោះមកផង!»

ខ្ញុំដកអារម្មណ៍ពីម៉ាក់មកវិញ ព្រោះឮបុរសអាវក្រហមស្រែកគំហក៖
«ម្ចាស់ឯងជារបស់ទទេ! ឯងឈប់លង់នឹងស្រមោលងងឹតនោះទៅ!»
អ្នកតាគំហកទៅបុរសខ្លារខិនបែបនេះ ធ្វើឱ្យសត្វចម្លែកខឹងញ័រក្បាល ហើយគ្រហឹមតបតមកវិញ៖
«ម្ចាស់អញនឹងដុតកម្ទេចអាស្រមអាឯង!»
ត្រចៀករបស់ខ្ញុំហ៊ឹង ហើយខ្ញុំបែរបន់ថា ឱ្យខ្ញុំនេះឆាប់បានសន្លប់ទៅចុះ នឹងអាលដឹងខ្លួនភ្ញាក់ឡើង ឃើញខ្លួនឯងមិនមែននៅក្នុងនរកនេះ។

«តើលោកជាម្ចាស់ដីដែលខ្ញុំតែងទៅនឹងម៉ាក់គោរពបូជារាល់ថ្ងៃសីលឬ? តើស្អីទៅស្រមោលព្រះចន្ទខ្មៅ?»
ខ្ញុំសួរព្រោះស្នូរជើងបុរសអាវក្រហមដើរមកកាន់តែកៀក។
«មែន!»
«ចុះខ្ញុំកើតអី? ខ្ញុំស្លាប់ហើយមែនទេ?!»
«នៅទេ! តែពេលនេះអាល្អិតឯងកំពុងស្ថិតក្នុងគ្រោះថ្នាក់! ឯងត្រូវវាស្រូបចូលក្នុងសៀវភៅ! បើរំលង៧ថ្ងៃ ឯងចេញទៅវិញមិនរួច ឯងនឹងនៅជាបរិវារវាជារៀងរហូតនៅទីនេះ! យើងនឹងជួយឱ្យឯងចេញបានវិញ!»
យ៉ាងហោចណាស់ ខ្ញុំគិតថានោះជាអ្វីដែលទំនងមែន ព្រោះពេលនេះខ្ញុំពុំមែនយល់សប្ដិ ប៉ុន្តែក៏ពុំមែនស្ថិតនៅលើដីមនុស្ស?

ទោះបីជាកន្លងទៅ រឿងអ្នកតា រឿងខ្មោចអាថាន់ សៀវភៅស្រូបព្រលឹងទាំងនេះជារឿងដ៏ឆ្កួតលេលា ខ្ញុំមិនដែលព្រមជឿជាដាច់ខាត តែពេលនេះ ខ្ញុំអត់មានមធ្យោបាយប្រកែកឡើយ។
«ជួយខ្ញុំផងទៅ!»
ខ្ញុំអង្វរទៅកាន់គាត់។
«អាល្អិតឯងត្រូវតែជួយខ្លួនឯងទើបបាន!»
ការឆ្លើយតបខ្លីៗរបស់គាត់ គឺមានទម្ងន់ធ្ងន់គ្រប់គ្រាន់ ហើយសម្រាប់ខ្ញុំព្រឺព្រួចនឹកឃើញពីរូបភាពព្រះចន្ទពណ៌ខ្មៅដែលបោលទៅលេបឆីមនុស្ស ហើយទោះខំប្រឹងយ៉ាងណា ក៏គ្មានអ្នកណាម្នាក់អាចនៅរស់ឡើយ។

ព្រោះថា ខ្ញុំមិនអាចធ្វើអ្វីទាំងអស់ គឺអាចត្រឹមតែគិត គិតមិនឈប់ គិតចុះ គិតឡើង ហើយគិតស្ទើរតែរលំដួលដេក នៅតែគិតមិនចេញ។
ខ្ញុំអាចចាំបានត្រឹមថា កាលពីមុនធ្លាក់មកដល់ទីនេះ ខ្ញុំដូចជាបានផឹកស្រា ព្រោះថាមេឃខែនេះត្រជាក់ ព្រឹកមិញខ្ញុំដូចជាបានបណ្ដើរម៉ូតូកាត់ពីមុខដើមឈើធំក្នុងភូមិដែលមានខ្ទមអ្នកតា ហើយដូចជាមានសំឡេងចម្លែកនៅក្បែរៗនោះហៅឈ្មោះខ្ញុំ តែពេលងាករកមើលមិនឃើញអ្នកណា។
«ឈឺក្បាលណាស់!»
ខ្ញុំស្រែកតបទៅនឹងអ្នកតាអាវក្រហម ហើយលើកដៃស្ទាបក្បាលសាជាថ្មី។ ហើយប្រសិនបើខ្ញុំត្រូវបានគេទម្លាក់ចូលក្នុងសៀវភៅងងឹតនោះមែន អ្វីទាំងឡាយដែលខ្ញុំបានអានមុននេះ រឿងករណីមេធ្មប់បានសម្លាប់បាវបម្រើអស់នោះ ពិភពសុបិនដ៏អាក្រក់នេះត្រូវបានអ្នកណាជាអ្នករៀបចំមក? ហេតុអីអ្នករងគ្រោះជាខ្ញុំ?

ខ្ញុំសម្លឹងជុំវិញខ្លួន ជនចម្លែកទាំងពីរនាក់នេះកំពុងលើកអាវុធសំញែងរកគ្នា ជំនួសឱ្យពាក្យឈ្លោះប្រកែក។
ខ្ញុំរំកិលថយចេញយ៉ាងលំបាក ពេលអាវុធរបស់ពួកគេចាប់ផ្ដើមបោលប៉ះគ្នាឆូងឆាំងកក្រើកមេឃដូចរឿងសិល្ប៍ចិនហុងកុង។ ទោះយ៉ាងណា វាមិនល្អមើលអ្វីសម្រាប់ខ្ញុំដែលជាជនរងគ្រោះជាក់ស្ដែងនោះទេ។ ខ្ញុំភិតភ័យ ហើយបែរបន់ឱ្យអ្នកតាអាវក្រហមអាចយកជ័យលើជនក្បាលសត្វសាហាវ។

មិនយូរប៉ុន្មានផង ជនខ្លារខិនធ្លាក់លិចស្រឹមទៅក្នុងទឹក។
មេឃដូចជាស្រលះវិញបន្តិចភ្លាម បណ្ដាលឱ្យចិត្តខ្ញុំត្រេកអរណាស់។ អ្នកតាអាវក្រហមរហ័សជាងដែលខ្ញុំបានគិត គាត់មកអង្គុយពីមុខខ្ញុំ ប៉ះស្មារបស់ខ្ញុំ ពេលដែលខ្ញុំប្រិចភ្នែក និងភិតភ័យក្នុងអារម្មណ៍។
គាត់និយាយមកខ្ញុំច្បាស់ៗ៖
«ស្រមោលខ្មៅនៃអាព្រះចន្ទបិសាចជិតមកដល់ហើយ! បើឯងឆ្លងទៅត្រើយនោះ វានឹងសម្លាប់ឯង! ឯងគ្មានទីណាអាចជ្រកគេចពីស្រមោលរបស់វាទេ ត្រូវខំក្រោក ហើយបកក្រោយឱ្យបាន!»

គាត់បានដាក់អ្វីមួយធ្ងន់ និងត្រជាក់នៅក្នុងដៃរបស់ខ្ញុំ។
«កាន់ឱ្យជាប់! វានឹងជួយឱ្យអាល្អិតឯងមានសុវត្ថិភាព! បន្តិចទៀត ឯងនឹងត្រូវការវា!»
ថាចប់ គាត់លោតក្ឌុងលិចបាត់ទៅក្នុងទន្លេ រកតែខ្ញុំហើបមាត់សួរនាំអ្វីក៏មិនទាន់។ ខ្ញុំស្រាប់តែមានកម្លាំងស្ទុះក្រោកឈរឡើង។
«វុទ្ធី!» មានសំឡេងមួយផ្សេងទៀតស្រែកហៅខ្ញុំពីក្បាលស្ពាន។
ខ្ញុំកំពុងរកមើល ស្រាប់តែស្ត្រីចំណាស់ម្នាក់បានបង្ហាញខ្លួន គាត់ញញឹម ហើយស្លៀកពាក់ពណ៌សដូចអ្នកកាន់សីល។ ឃើញគាត់ភ្លាម ខ្ញុំនឹកឃើញដល់សភាវៈល្អក្នុងសាសនារបស់យើង ព្រោះសូម្បីតែការញញឹមរបស់គាត់ក៏បានបង្ហាញមកនូវអត្ថន័យស្មោះបរិសុទ្ធ។

«លោកយាយជួយខ្ញុំផង!»
ខ្ញុំស្រែកសុំជំនួយទាំងអស់សំឡេង ទាំងមិនដែលស្គាល់គេ និងគ្មានអ្នកណាជាទីសំអាងសម្រាប់ការពារខ្លួនទៀតឡើយ។
ខ្ញុំនេះប្រវេប្រវាបកទៅសំដៅក្បាលស្ពាន ឯសំឡេងដូនជីនោះលាន់មកច្បាស់ ហើយយឺតៗ៖
«ខ្ញុំសូមអញ្ជើញអ្នកចូលទៅក្នុងផ្ទះរបស់ខ្ញុំ!»
ខ្ញុំពិតជាមានសង្ឃឹម ព្រោះនៅនឹងមុខខ្ញុំមិនឆ្ងាយប៉ុន្មាន ពិតជាមានកូនផ្ទះឈើតូចមួយលេចឡើងមក។ មិនដឹងកម្លាំងអ្វីទេបណ្ដាលឱ្យចិត្តខ្ញុំជឿថា ការស្នាក់នៅទីនោះនឹងមានសុវត្ថិភាពជាងនៅខាងក្រៅ និងនៅក្រោមលំហក្រោមមេឃងងឹតគួរឱ្យបារម្ភនេះ។
«បាទ!»
ខ្ញុំតបយ៉ាងរហ័ស ហើយរត់សំដៅទៅ។

ទ្វារផ្ទះបើកទទួលខ្ញុំ ហើយខ្ញុំដើររ៉ុយចូលទៅ។ លោកយាយដែលនៅពីក្រោយខ្នងខ្ញុំមិញនេះ ក៏មិនបានមកតាម បែរជាឃើញនៅអង្គុយរង់ចាំខ្ញុំលើកៅអីកណ្ដាលផ្ទះស្រេចទៅហើយ។
ខ្ញុំដឹងភ្លាមថា គាត់មិនមែនជាមនុស្ស ឬជាដូនជីដូចដែលខ្ញុំស្មាននោះឡើយ។ ឥតខ្វល់ច្រើន ខ្ញុំលើកដៃសំពះ ហើយលុតជង្គង់ចុះថ្វាយបង្គំ ព្រមទាំងអង្វរគាត់៖
«ឱលោកយាយអើយ! ខ្ញុំចង់ទៅជួបម្ដាយខ្ញុំវិញ!»
«ចាំពួកមេធ្មប់ទៅអស់សិន! ទម្រាំអ្នកអាចវិលទៅផ្ទះ!»
គាត់នៅតែហៅខ្ញុំប្លែកៗបែបនេះ មិនព្រមហៅថាចៅឡើយ។

«មេធ្មប់?»
ខ្ញុំគិតយ៉ាងលំបាកតាមរយៈក្បាលដែលកំពុងឈឺខ្ទោកៗរបស់ខ្លួន ហើយប្រឹងរកនឹកឡើងវិញនូវអាថ៌កំបាំងទាំងឡាយដែលបានអានក្នុងសៀវភៅជុំវិញមេធ្មប់កំណាច និងរំលឹកពីការ ប្រយុទ្ធគ្នានៅលើស្ពានមុននេះ។
ដូចជាចង់ឱ្យខ្ញុំយល់ណាស់ លោកយាយចាប់ផ្ដើមរ៉ាយរ៉ាប់៖
«រៀងរាល់១ពាន់ឆ្នាំម្ដង! ព្រះចន្ទពណ៌ខ្មៅបានបញ្ចេញរូបរាងមកលេបត្របាក់លោកនេះ! វាមានអំណាចដ៏ឃោរឃៅអាចបង្កើតឡើងនូវគ្រូធ្មប់ដ៏មានមហិទ្ធិឫទ្ធិជាច្រើន! មុននេះ១ពាន់ឆ្នាំ គ្រូធ្មប់ដែលបានសម្លាប់អ្នកបម្រើយកមហិទ្ធិឫទ្ធិព្រះចន្ទខ្មៅនោះត្រូវបានស្លាប់ក្រោមដៃឥសីម្នាក់ ប៉ុន្តែមុនពេលស្លាប់ វាបានចារទុកក្នុងសៀវភៅមួយនូវអាថាន់កំណាចថា សៀវភៅនេះរៀងរាល់១ពាន់ឆ្នាំ ពេលដែលព្រះចន្ទពណ៌ខ្មៅបញ្ចេញរូបរាងនឹងស្វែងរកទាយាទបន្តវេនធ្មប់!អ្នកណាក៏ដោយឱ្យតែអានវា នឹងត្រូវធ្លាក់មកកាន់ទីនេះ! យើងមានភារកិច្ចជួយអ្នក! ច្នេះចូរធ្វើអ្វីៗតាមយើងប្រាប់! ពុំនោះទេ យើងមិនអាចយកឈ្នះភាពកំណាចនៃព្រះចន្ទនេះឡើយ!»

ស្ត្រីនោះនិយាយផង ញញឹមជានិច្ចផង គឺធ្វើដូចគ្មានអ្វីកើតឡើង ឯចិត្តខ្ញុំវិញរង្គើរញ្ជួយស្ទើរផុតដង្ហើមទៅហើយ។
តើខ្ញុំនេះអ្ហីដែលត្រូវស្នងតំណែងធ្មប់?
វាជាការលំបាកណាស់ដើម្បីនិយាយថា «ទេ! ខ្ញុំមិនយល់!» រឹតតែពិបាកណាស់ទៅទៀតក្នុងការបដិសេធថា «ខ្ញុំមិនជឿ!»។
នេះជាពេលវេលានៃសៀវភៅនោះផ្ដល់មកឱ្យខ្ញុំ ឬខ្ញុំកំពុងត្រូវអំពើអ្វីម្យ៉ាង?។
សំឡេងលោកយាយអាវសលាន់មកបន្ថែម៖
«ព្រះចន្ទខ្មៅបានតាមសម្លឹងមើលអ្នកឯងរហូតជាច្រើនឆ្នាំមកនេះ! ទីបំផុត ពេលវារួចផុតចំណង វាបានបណ្ដាលឱ្យអ្នកអានសៀវភៅនោះ!»។

ខណៈពេលដែលខ្ញុំគិតមិនដឹងអ្វីសោះអំពីដើមចម ស្រមោលខ្មៅគួរឱ្យខ្លាចនោះបានបង្ហាញឡើងនៅពីក្រោយខ្នងខ្ញុំ។
លោកយាយលើកដៃទៅចង្អុល ទ្វារក៏បិទមកវិញខ្ជឹប។
ដៃខ្ញុំត្រជាក់ដូចទឹកកក ខ្ញុំលើកអ្វីដែលអ្នកតាបន្សល់ទុកក្នុងដៃមកឱ្យខ្ញុំ ដើម្បីពិនិត្យមើល។នោះគឺកាក់បុរាណមួយមូល ហើយខ្មៅ មានឆ្លាក់អក្សរបាលីជាច្រើនណាស់តូចៗល្អិតមើលមិនយល់ទេ។

ការភ័យស្លន់ស្លោក្នុងខ្លួនខ្ញុំនេះបានរីកធំឡើងកាន់តែអាក្រក់ទៅៗ ព្រោះខ្ញុំដឹងថាយ៉ាងហោចណាស់ ស្រមោលខ្មៅនោះបានលេបសម្លាប់មនុស្សជាច្រើនដែលខំរត់គេចពីវា។
ចំណែកអ្នកតាអាវក្រហមនិងស្ត្រីញញឹមនេះ មិនដឹងអាចជួយខ្ញុំមែនឬអត់នោះឡើយ។
«អ្នកនឹងត្រូវការពាក់អាវថ្មីឥឡូវនេះ!»
ខ្ញុំឱនសម្លឹងខ្លួនឯងដែលនៅមិននៅ បានប្ដូរខោអាវទៅជាមេទ័ពបុរាណ។ ប្រដាប់លើខ្លួនខ្ញុំទាំងនេះមើលទៅដូចជាគេទុកសម្រាប់វរជនការពារជាតិពាក់វា។
តើមានអ្វីកើតឡើងនៅពេលដែលវាដឹងថា ខ្ញុំនេះមិនព្រមបន្តវេនមេធ្មប់?

គំនិតនោះបានធ្វើឱ្យខ្ញុំលួចងាកទៅសម្លឹងអ័ព្ទ និងស្រមោលព្រះចន្ទខ្មៅដែលអាចមើលឃើញតាមប្រលោះផ្ទះឈើ។
ខ្ញុំនិយាយដោយមិនដឹងខ្លួន៖
«ខ្ញុំស្បថថា ខ្ញុំមិនព្រមជាដាច់ខាតក្នុងការក្លាយជាគ្រូធ្មប់!»
សូរសំឡេងនៅខាងក្រៅលាន់មកគគ្រេង ហាក់ប្រយុទ្ធប្រឆាំងក្រោធខឹងនឹងសម្ដីខ្ញុំនេះ។ ឯមេឃក៏កាន់តែងងឹតឡើងៗ ខ្យល់បញ្ចេញកំហឹងបោកមករង្គើតួផ្ទះឈើទាំងស្រុង។
លោកយាយងើបមុខបន្ទាន់សម្លឹងមកចំកណ្ដាលផ្ទះ អ្នកតាអាវក្រហមស្រាប់តែបង្ហាញខ្លួនមកវិញនៅទីនោះ តែមើលសភាពគាត់ទៅ មិនទំនងថា គាត់ប្រយុទ្ធបានជោគជ័យក្នុងការដេញតាមចាប់មនុស្សដែលមានក្បាលជាខ្លារខិននោះសោះ ព្រោះគាត់មើលទៅទន់ខ្សោយ បន្ទាប់មកដួលដេកស្ប៉ាបទៅលើឥដ្ឋ។

លោកយាយដែលមានមុខញញឹមពព្រាយក្រោកឡើងមកដោយរក្សាទឹកមុខដដែល តែគាត់បោះស្បៃសនោះមកគ្របលើអ្នកតា ហើយងាកនិយាយមកកាន់ខ្ញុំ៖
«ខ្ញុំយកម្ចាស់ដីទៅលាក់ខ្លួន! អ្នកត្រូវចេញពីទីនេះឱ្យបានមុនពេលអាវមេទ័ពលើខ្លួនអ្នករលាយបាត់! ហើយពេលចាំបាច់ កាក់បុរាណនៅលើដៃនោះគប់ទៅលើស្រមោលខ្មៅនោះទៅ!»
គាត់និយាយរឿងសុទ្ធតែសំខាន់ តែនិយាយយឺតៗពេកហើយក្នុងស្ថានការណ៍ដ៏តក់ក្រហល់នេះ។

«អ្វីទៅជាពេលចាំបាច់?!»
ខ្ញុំសួរទាំងបុកពោះសាជាថ្មី។
«គឺទាល់តែវាដេញទៅទាន់អ្នក! ពេលអ្នកមិនទាន់បានទៅដល់ផ្ទះវិញ ពេលនោះអ្នកគ្មានជម្រើសត្រូវតែចាំគប់វាការពារជីវិត! ព្រោះរបស់នេះនឹងធ្វើឱ្យវាជាប់គាំង រហូតមួយពាន់ឆ្នាំទៀត!»
ខ្ញុំសើចសប្បាយ៖
«អ៊ីចឹងល្អហើយ! ម៉េចខ្ញុំមិនចេញទៅគប់វាពេលនេះតែម្ដងទៅ?»
«ទេ!»
គាត់ឃាត់ស្លូតបូត ហើយបន្តពន្យល់ខ្ញុំ៖
«ព្រោះវាស្លាប់ទៅពិតមែន តែបណ្ដាសាវានៅក្នុងខ្លួនអ្នក មានអ្នកណាដោះបានទៅ? អ្នកនឹងត្រលប់ទៅវិញក្នុងសភាពជាមេធ្មប់!»
ខ្ញុំបើកភ្នែកធំៗ អ៊ីចឹងសោះបានជាអ្នកតាម្ចាស់ដីមិនបានគប់កម្ទេចវា សុខចិត្តទុកឱ្យខ្ញុំជាអ្នកសម្រេច?។

គំនិតពួកគាត់ដូចជាចង់បង្ក្រាបវា ហើយចាប់វាឱ្យមកដោះបណ្ដាសាលើខ្លួនខ្ញុំ?
ពុទ្ធោអើយ! នៅមិននៅ ខ្ញុំត្រូវអាបណ្ដាសាចោលម្សៀតនេះ?
តែពេលនេះ អ្នកតាម្ចាស់ដីបរាជ័យទៅហើយ?
«បានន័យថា ខ្ញុំបានត្រឹមរត់រួចពីវា តែអ្នកមិនចង់ឱ្យខ្ញុំគប់វា! ទុកវាដើម្បីដោះបណ្ដាសានេះ?! ខ្ញុំត្រូវវិលមកទីនេះម្ដងទៀត???…..ទេ!»
លោកយាយឆ្លើយវិញ៖
«ត្រូវហើយ! យើងចង់ឱ្យអ្នកវិលទៅវិញ រកវិធីខ្លួនឯងឱ្យបានត្រឹមត្រូវ ហើយវិលមកក្នុងនេះវិញស្វែងរកវាឱ្យដោះបណ្ដាសា រួចចាំសម្លាប់វាជាក្រោយ!»
«ចុះលោកយាយពូកែជាងខ្ញុំមិនធ្វើវាទៅ?!»
«ខ្ញុំជាអ្នកបួសអាចការពារ តែមិនអាចសម្លាប់ទេ! នៅខាងក្រៅមានទូកមួយ! អ្នកឯងទៅចុះ ហើយអត់ធ្មត់! កុំតវ៉ានឹងអ្នកណាថាយ៉ាងណាក៏ដោយ ចេះតែបិទភ្នែក ហើយចែវទៅមុខជានិច្ចរហូតដល់…..!»
«រហូតដល់…..មិនអាចទប់រួច ទើបសម្លាប់វា ហើយខ្ញុំក្លាយជាមេធ្មប់រហូតមែនដែរឬទេ?!»
«បើមានថ្ងៃនោះពិតមែន ចូរចាំពាក្យចំនួនបួននេះ!»
«អ្វីទៅ?!»
«ទឹក ដី ភ្លើង ខ្យល់!» គាត់ឆ្លើយវិញ ពេលអ្នកតារលាយចូលទៅក្នុងស្បៃសអស់ទៅហើយ។
«មិនយល់!»

គាត់លែងឆ្លើយ ហើយចាប់ផ្ដើមរលាយទៅក្នុងខ្យល់ ធ្វើឱ្យខ្ញុំញ័រដៃ ព្រោះខ្នងបង្អែករបស់ខ្ញុំបានបាត់ទៅអស់ហើយ។
តទៅ ខ្ញុំត្រូវក្ដោបក្ដាប់វាសនាដោយខ្លួនឯង?
ខ្ញុំក្ដាប់កាក់បុរាណនោះក្នុងដៃយ៉ាងជាប់ម៉ឺង ហើយគិតភ្លាមៗថា ទោះបីជារស់បានតែត្រឹមមួយថ្ងៃទៀត ទោះទៅវិញជាមេធ្មប់ ខ្ញុំត្រូវតែវិលទៅលុតជង្គង់ ថ្វាយបង្គំម្ដាយខ្ញុំឱ្យបានបីដងសិន សឹមលាគាត់ស្លាប់។
ខ្ញុំបែរក្រោយ ឯទ្វារផ្ទះរបើកខ្វាក។

នៅក្រៅទ្វារ ខ្ញុំមិនឃើញអ្វីទាំងអស់ ក្រៅពីលំហ ទឹកទន្លេល្ហល្ហាចដូចជាខ្ញុំនេះកំពុងរស់នៅកណ្ដាលទន្លេឥតកោះត្រើយ។
ទូកមួយរសាត់មកដល់ បោកបាចចុះឡើងទៅតាមកម្លាំងរលកទឹក។
ទីនោះមានច្រវាធំមួយមែន…. តែខ្ញុំមិនចេះចែវទូកទេ…. ខ្ញុំមិនដែលធ្វើវាទេពីមុនមក។
«ម៉ាក់អើយ! អាកូនស្ទាវម្នាក់នេះមិនបាននៅថែទាំម៉ាក់នៅពេលចាស់ឡើយ! កូនខុសហើយដែលហាមមិនឱ្យម៉ាក់មានប្ដីក្រោយ! ពេលដែលកូនបានឡើងទៅលើវិញ កូននឹងរៀបការប្រុសម្នាក់ឱ្យម៉ាក់ជាដាច់ខាត មុនពេលកូនក្លាយជាធ្មប់!»
ខ្ញុំគិតហើយស្រក់ទឹកភ្នែក។

ផ្ទះឈើចាប់ផ្ដើមរលាយដូចម្ចាស់វាដែលបានទៅបាត់មុននេះដែរ។
ខ្ញុំសល់ពេលមិនច្រើនទេក្នុងការលោតឡើងទៅលើទូក មុនពេលដែលត្រូវធ្លាក់ទៅក្នុងទន្លេនរកនេះ។
ដៃខ្ញុំក្ដាប់ច្រវា ហើយភ្នែកខ្ញុំទាំងគូបិទជិតឈឹង។ ខ្ញុំឱន ហើយប្រើកម្លាំងចែវទូកលឿនលយទៅមុខ។
«តើខ្ញុំនឹងវិលវល់នៅកន្លែងដដែលៗដូចរឿងអាខ្វាក់អាខ្វិនដែរឬទេ? ប្រសិនបើលោកនេះពិតជាត្រូវគ្រប់គ្រងដោយវេទមន្ត អំពើខ្មៅងងឹតនៃពពួកព្រាយអសុរកាយពិតមែន ឯណាទៅទស្សនវិជ្ជាព្រះពុទ្ធជាម្ចាស់ដែលខ្ញុំតែងទន្ទេញមកថា «ធ្វើល្អបានល្អនោះ?!»
«ចូរចែវជានិច្ច! កុំនិយាយអ្វី ទោះអ្នកណាសួរអ្វី ថាអ្វី មានអ្វីកើតឡើង កុំបើកភ្នែក និងកុំឆ្លើយសូម្បីតែមួយម៉ាត់ណា!»
នេះជាសំឡេងរបស់លោកយាយអាវសដដែលនោះ តែខ្ញុំស្រមៃនឹកដល់ម្ដាយខ្ញុំស្ទើររលេះរលួយចិត្តអស់ទៅហើយ។

ខ្ញុំទទួលយកដំបូន្មាននេះមកដាក់ជ្រៅក្នុងចិត្ត ក្នុងការសន្យាមុតមាំ ហើយគិតពីបន្តចែវ មិនមាត់មិនតបអ្វីទំាងអស់។
ខ្ញុំធុំក្លិនឈ្ងុយឈ្ងប់ផ្កានានាឆួល មិនគួរថាមិនបើកភ្នែកមើលសោះនោះទេ តែខ្ញុំទ្រាំ។
បន្ទាប់មកធុំក្លិនអសោចដូចបានឆ្លងកាត់ទីកប់ខ្មោច។ ក្រោយមក ខ្ញុំឮសំឡេងប៉ាខ្ញុំ និងឮសំឡេងពួកម៉ាកខ្ញុំលេងបាល់គគ្រឹកគគ្រេង ខ្លះបន្តសើចចំអកខ្ញុំ។
ក្រោយមក ខ្ញុំឮក្មេងតូចៗស្រែកយំ ហើយចុងក្រោយ ខ្ញុំឮសូរដូចបទភ្លេងក្នុង Night Club តែខ្ញុំខាំមាត់គិតក្នុងចិត្តម្នាក់ឯង៖
«អញមិនមែនក្មេងទេ អាលោកខែខ្មៅ!»
ខ្ញុំកាន់តែឮ កាន់តែប្រឹងធ្មេច ហើយប្រឹងចែវ។

«វុទ្ធីអើយវុទ្ធី ចាំខ្ញុំទេ?»
នេះជាសំឡេងស្រីស្អាតច្បាស់ណាស់។ តែខ្ញុំនឹកមិនឃើញថាអ្នកណាម្នាក់ទេ ទោះយ៉ាងណាខ្ញុំនៅតែមិនបើកភ្នែក។
លើលោកនេះ គ្មានអ្នកណាសំខាន់ជាងម៉ាក់កម្សត់របស់ខ្ញុំទៀតនោះឡើយ។
គាត់ខំរស់នៅមេម៉ាយជាច្រើនឆ្នាំមកនេះ ចិញ្ចឹមកូនប្រុសតែមួយគត់របស់គាត់ រហូតដល់បានអាយុប៉ុណ្ណឹង គាត់ធ្វើការមិនដែលហ៊ានសម្រាក ពេលនេះកូនរពឹសដូចខ្ញុំបានធ្វើឱ្យក្ដីសង្ឃឹមរបស់គាត់ត្រូវកាត់ផ្ដាច់។

ខ្ញុំជូតទឹកភ្នែក ស្រាប់តែឮសូរម្ដាយខ្ញុំខ្សឹបហៅក្បែរត្រចៀកតែម្ដង៖
«កូនម៉ាក់! កូនម៉ាក់អើយ!»
បេះដូងខ្ញុំចង់គាំង។
ខ្ញុំហៀបតែនឹងបើកភ្នែកម្ដងៗទៅហើយ តែខ្ញុំខាំមាត់ ហើយប្រាប់ខ្លួនឯងថាម៉ាក់មិននៅទីនេះទេ គាត់មិននៅទីនេះដាច់ខាត ទាំងអស់នេះជាការបន្លំរបស់អាព្រះចន្ទខ្មៅ។
ស្នូរវាយប្រយុទ្ធគ្នារវាងវត្ថុសាងឡើងអំពីដែកនិងលោហធាតុនានា ធ្វើឱ្យអារម្មណ៍ខ្ញុំវិលទៅរកសម័យកាលកាប់ដាវកាលពីបុរាណ ដូច្នេះខ្ញុំយកដៃមួយមកស្ទាបរកអាវក្រោះមេទ័ពដែលនៅលើខ្លួន តែខ្ញុំនៅតែមិនបើកភ្នែកជានិច្ច។

អាវនោះត្រូវនឹងដៃខ្ញុំចាប់ផ្ដើមរលាយបន្តិចម្ដងៗ ខ្លួនខ្ញុំទាំងមូលទៅជាស្រាលជាងមុនដែលលែងមានអាវដែកនៅស្រោបការពារ តែខ្ញុំនៅចាំសម្ដីលោកយាយថា ខ្ញុំត្រូវតែទៅឱ្យដល់ផ្ទះមុនពេលដែលអាវនេះត្រូវរលាយបាត់ទាំងស្រុង។
ខ្ញុំភ័យរន្ធត់ ក្ដាប់កាក់បុរាណជាប់ ហើយបន់ស្រន់៖
«លោកយាយអើយ! តើខ្ញុំដឹងយ៉ាងម៉េចបានថា ខ្ញុំទៅដល់ផ្ទះពេលណា?!»
អាវរលាយទាំងស្រុងហើយ ដៃត្រជាក់ស្រេងជាច្រើនស្រវាមកតោងទូកខ្ញុំ ទាញវាមិនឱ្យលូនទៅមុខបាន ដោយវិលវល់ចុះឡើងចែវលែងរួច ទោះបីជាខ្ញុំខំរក្សាការទប់ច្រវាយ៉ាងណាក៏ដោយ។

ខ្ញុំមិនហ៊ានហាមាត់សូត្រធម៌ខ្លីៗដែលខ្ញុំបានចេះចាំ ពេលទៅវត្តជាមួយម៉ាក់ តែខ្ញុំរលឹកទន្ទេញក្នុងចិត្ត រហូតដល់ដៃអស់នោះតោងមកដល់ជើងខ្ញុំ ចង្កេះខ្ញុំ និងកខ្ញុំត្រជាក់ស្ទើររឹងអស់ថ្គាម។
ខ្ញុំហាមាត់ស្រែកពេញទំហឹង……
«លែងអញ!»
អានបន្ថែម: សៀវភៅលាក់អាថាន់ (ភាគទី៣)
ខ្ញុំហាមាត់ស្រែកពេញទំហឹង……
«លែងអញ!»
អានបន្ថែម: សៀវភៅលាក់អាថាន់ (ភាគទី៣)
No comments:
Post a Comment