ខ្ញុំស្រែកភ្លាត់សំឡេងទាំងដឹងថា ការមិនអាចទប់ចិត្តរបស់ខ្ញុំលើកនេះនឹងធ្វើឱ្យខ្លួនឯងខានបានឱកាសវិលទៅឃើញមុខម៉ាក់ជារៀងរហូត។
ក្នុងពេលចិត្តកំពុងពេញដោយវិប្បដិសារី ស្រាប់តែមុខអ្នកម៉ាក់អណ្ដែតមកព្រាលៗនៅចំពីមុខខ្ញុំ។
ខ្ញុំបើកភ្នែកព្រឹមៗ ហើយគិតថាបំណាច់នឹងស្លាប់ខ្ញុំត្រូវតែបានស្ទាបថ្ពាល់ម្ដាយខ្ញុំម្ដងទៀតជាចុងក្រោយដែរ។
គិតហើយ ខ្ញុំលូកដៃទៅកាន់ថ្ពាល់ក្រៀមក្រំរបស់គាត់។
ស្នាមសើចរបស់គាត់លេចឡើងមកភ្លាមៗ ហើយខ្ញុំក៏ឃើញមុខគាត់ច្បាស់ឡើងៗនៅក្នុងបន្ទប់ដេករបស់ខ្ញុំ។ មុនពេលដៃខ្ញុំប៉ះទៅដល់សាច់គាត់ ខ្ញុំបែរជាប្ដូរវាមកឱបក្បាលខ្លួនឯងហើយស្រែក៖
«អូយ!»

ក្បាលខ្ញុំឈឺណាស់ ឈឺយ៉ាងអាក្រក់បំផុត។
ម៉ាក់ឱនមកឱបខ្ញុំ ធ្វើឱ្យខ្ញុំជ្រួញចិញ្ចើមប្រឹងពិនិត្យសម្លឹងជុំវិញខ្លួន។
ជយោ!!! ខ្ញុំមកវិញហើយ!! ខ្ញុំបានមកនៅក្នុងផ្ទះខ្លួនឯងវិញពិតមែនហើយ។
លោកគ្រូពេទ្យសុខុម បង្ហាញខ្លួននៅពីក្រោយខ្នងម៉ាក់ខ្ញុំជិតបង្កើយ ខ្ញុំយល់ហើយថាមានអ្វីកើតឡើងនៅទីនេះ។
ម្ដាយខ្ញុំប្រហែលជាបានឃើញខ្ញុំទៅបាត់ សល់តែសំបកខ្លួនហើយគាត់គិតថាខ្ញុំរើជំងឺគាំងបេះដូងដូចរាល់ដង។
ពេលនេះខ្ញុំបានយកឈ្នះអាស្រមោលខ្មៅនោះ ហើយខ្ញុំបានចែវទូកដល់ច្រាំងបានជាចុងក្រោយពួកវាលូកមកតោងកខ្ញុំ បន្លាចខ្ញុំ ចង់ទាញទម្លាក់ទៅក្នុងទឹក?

អូយ! ខ្ជិលគិតច្រើនណាស់!
ខ្ញុំប្រហែលដេកយូរពេក សន្លប់យូរពេកហើយ បានជាក្បាលឈឺយ៉ាងនេះ។
គ្រូពេទ្យសុខុមហុចថ្នាំរម្ងាប់ចិត្តឱ្យពីរគ្រាប់ តែខ្ញុំមិនលេបវាទេ។ ឆ្លៀតពេលម្ដាយខ្ញុំជូនដំណើរពេទ្យចេញទៅ ខ្ញុំបានទម្លាក់វាចោលទៅក្នុងធុងសំរាម។
ខ្ញុំមិនចង់លេបអ្វីទៀតទាំងអស់ ព្រោះតែខ្ញុំមិនចង់ដេកតទៅទៀត ព្រោះខ្លាចថាខ្ញុំលែងបានវិលមកវិញ។
ពេលម៉ាក់វិលមកវិញ ខ្ញុំក្រោកអង្គុយ ហើយឱបគាត់យ៉ាងណែន បន្ទាប់មក ខ្ញុំយំព្រោះនិយាយអ្វីក៏មិនចេញទាំងអស់។

«ម៉ាក់សុំទោស! កាលពីកូនឯងនៅតូច ម៉ាក់គិតមិនដល់ បានជាទៅប្រជុំ ហើយផ្ញើកូននឹងអ្នកជិតខាង! គេមិនប្រយ័ត្ន គេបណ្ដាលឱ្យកូនឯងឃើញភ្លើងឆេះផ្ទះ បានជាកូនឯងរន្ធត់ពេកទៅជាខ្សោយបេះដូងដល់ឥឡូវ! វាជាកំហុសម៉ាក់!»
ខ្ញុំមិនអាចនិយាយពន្យល់អ្វីទៅកាន់អ្នកម៉ាក់ខ្ញុំបានទេពីការពិតដ៏ងងឹតងងល់ដែលខ្ញុំបានជួបប្រទះបានត្រឹមបន្លប់សួរគាត់ថា៖
«ម៉ាក់! ឯណា Laptop ខ្ញុំ?!»
«នៅក្នុងថតតុ! ម៉ាក់ទុកស្រួលបួលហើយ អត់អ្នកណាប៉ះពាល់ទេ!»
ខ្ញុំលួចគិតម្នាក់ឯងថា ប្រហែលជាគាត់មិនបានឃើញសៀវភៅអកុសលនោះទេមើល៍ទៅ?
«ម៉ាក់! កូនចង់ទៅអុជធូបអ្នកតាម្ចាស់ដីណា៎ម៉ាក់!»

ក្ដីស្រពោនស្រាប់តែកើតឡើងភ្លាមៗក្នុងភ្នែកគាត់ ធ្វើឱ្យខ្ញុំរឹតតែកើតក្ដីសង្ស័យ។
សភាពម្ចាស់ដីអាវក្រហមដែលត្រូវរបួសនៅកណ្ដាលផ្ទះឈើបានអណ្ដែតឡើងមកវិញច្បាស់ទែងក្នុងគំនិតខ្ញុំ ការចងចាំរបស់ខ្ញុំខ្លួនឯង ធ្វើឱ្យចិត្តទៅជាឃ្លេងឃ្លោងហេងហាងអស់សង្ឃឹម។
ម្ដាយរបស់ខ្ញុំស្រាប់តែនិយាយឡើងថា៖
«យប់មិញមិនដឹងពួកស្ទាវស្រវឹងស្រាពីណាមកអត់ការធ្វើ វាវាយបំបែកខ្ទេចអាស្រមម្ចាស់ដីអស់! អ្នកសង្កាត់យើងកំពុងនាំគ្នារកវិធីសង់ថ្មីឡើងវិញ!»
បេះដូងខ្ញុំដាច់ដោច។ ខ្ញុំដឹងហើយអំពីមូលហេតុដែលថាអាស្រមអ្នកតាម្ចាស់ដីនិងរូបសំណាក់គាត់ត្រូវបានបំផ្លាញខ្ទេច តែខ្ញុំនិយាយអ្វីមិនចេញបានត្រឹមធ្វើមុខស្ងួត។

ម្ដាយខ្ញុំរលីងរលោងប្រហែលជាស្ថានភាពខ្ញុំបែបនេះនាំឱ្យគាត់ទៅជាភ័យភិតពិតមែនហើយ។ព្រោះអត្តចរិតខ្ញុំកន្លងមក មិនដែលមានសភាពអស់សង្ឃឹមរបៀបនេះឡើយ។
ខ្ញុំខំពន្យល់លើកទឹកចិត្តគាត់វិញ៖
«កូនជិតជាហើយ! ម៉ាក់ឈប់យំទៅ!»
«ម៉ាក់មានយំឯណា!»
គាត់ខំកុហកខ្ញុំ ធ្វើឱ្យបេះដូងខ្ញុំកាន់តែឈឺ។
បេសកកម្មដំបូងគេរបស់ខ្ញុំ គឺខ្ញុំចង់ឱ្យខ្លួនឯងឆាប់ជានឹងអាចក្រោកដើររួច។ ខ្ញុំចង់មានប្រាជ្ញាអាចដោះស្រាយរឿងអស់នេះ ហើយខ្ញុំក៏ចង់ដឹងដែរថា ខ្ញុំពិតជាបានដេកសន្លប់យល់សប្ដិអាក្រក់ដោយសារការគាំងបេះដូង ឬមួយខ្ញុំពិតជាត្រូវបណ្ដាសាសៀវភៅនោះមែន?

ល្ងាចនោះខ្ញុំក្រោកចេញមកមុខផ្ទះជាមួយម៉ាក់។
ក្បាលខ្ញុំលែងឈឺ តែចិត្តខ្ញុំនៅងងឹតទាំងស្រុង។
ម៉ាក់ខ្ញុំរវល់អង្គុយកំដរខ្ញុំ គាត់មិនបានធ្វើអ្វីទាំងអស់ ដូចនេះហើយខ្ញុំក៏និយាយនឹងគាត់ថា៖
«ម៉ាក់ទៅធ្វើអីក៏បាន! កូននៅទីនេះម្នាក់ឯងបាន!»
«Are you sure?»
ម៉ាក់តែងតែនិយាយជាភាសាអង់គ្លេសបែបនេះមកកាន់ខ្ញុំជារឿយ។ ខ្ញុំប្រិចភ្នែកជាការបញ្ជាក់នឹងគាត់ថា «មែន»។

ខ្ញុំដឹងថា ម៉ាក់ខ្ញុំមានការងារច្រើនណាស់ រកតែពេលគេងឱ្យគ្រប់ក៏គ្មានផង។ ថៅកែរបស់គាត់ផ្ដល់បៀវត្សរ៍ឱ្យគាត់យ៉ាងខ្ពស់ ប៉ុន្តែបានទម្លាក់ការងារខ្លួនឯងទាំងស្រុងមកឱ្យគាត់រងជំនួស។
គាត់បង្ខំចិត្តចូលទៅធ្វើការងារគាត់នៅក្នុងបន្ទប់វិញ តែខ្ញុំដឹងថា ចិត្តគាត់នៅតែខ្វាយខ្វល់លើខ្ញុំដូច្នេះហើយ ខ្ញុំខំញញឹមលើកទឹកចិត្តគាត់។
«តើពិភពលោកនេះ នៅតែស្ថិតក្នុងអំណាចរបស់វេទមន្តពិតមែន?»
ខ្ញុំគិត ហើយដៀងភ្នែកទៅរកមើលអេក្រង់ទូរទស្សន៍អ្នកជិតខាងដែលបានបង្ហាញឡើងពីរូបភាពប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា។
វិទ្យាសាស្ត្រនិងតក្កនៅតែមានឥទ្ធិពលធ្វើឱ្យខ្ញុំរឹងមាំឡើងវិញយ៉ាងរហ័ស។
ខ្ញុំយល់ថា ខ្ញុំជាខ្លួនខ្ញុំដដែលដូចដើម ខ្ញុំជាបញ្ញវន្ត ជាអ្នកបន្តវេនក្នុងសម័យកាលដ៏ទំនើបខ្ញុំនឹងយកឈ្នះលើរបស់ខ្មៅងងឹតទាំងនោះបានដោយប្រាជ្ញារបស់ខ្ញុំ ដូចដែលលោកយាយអាវសបានផ្ដាំមក។

«ទឹក ដី ភ្លើង ខ្យល់!»
អត់ដឹងថា ហេតុអ្វីខ្ញុំនៅតែនឹកដល់វា ហើយរក្សាការទន្ទេញអំពីពាក្យទាំងបួនម៉ាត់នេះ?
វាដូចជាមេរៀនភូគព្ភសាស្ត្ររបស់ជនជាតិចិនដែលយកមូលដ្ឋានទឹកដីភ្លើងខ្យល់ជាធាតុគោល ប៉ុន្តែតើវាមានទាក់ទងអីនឹងរឿងគ្រូធ្មប់ព្រះចន្ទខ្មៅដ៏អន្យតិរ្ថិយនោះ?
ខ្ញុំពិតជាត្រូវការកុំព្យូទ័ររបស់ខ្ញុំណាស់ពេលនេះ។
សម័យកាលនេះទៅហើយ កុំព្យូទ័រគឺជាឃ្លាំងចំណេះ ហើយមានតែចំណេះដឹងមួយគត់ទើបជាដំណោះស្រាយលើបញ្ហាគ្រប់យ៉ាង។

ខ្ញុំក្រោកដើរតម្រង់ទៅកាន់រកបន្ទប់ខ្លួនឯង ហើយហួសទៅលាងមុខក្នុងបន្ទប់ទឹក។
ខ្ញុំស្រលះមុខមាត់ណាស់ ពេលដែលបានលុបលាងបណ្ដេញចេញនូវបណ្ដាទុក្ខព្រួយផងទាំងឡាយ ប៉ុន្តែ…..
អូយ! បើទប់ចិត្តមិនបាន ខ្ញុំស្រែកកប់អាកាសបាត់ទៅហើយ។ ក្រចកដៃខ្ញុំវែងនោះវែង ហើយខុបចូលក្នុងក្រាសឃ្មឹកទៀត?
ខ្ញុំបើកភ្នែកធំក្រឡោតៗ លើកម្រាមដៃខ្លួនមកមើល ហើយនឹកឃើញទៅដល់ក្រចកដៃបុរសខ្លារខិននោះ។
«ខ្ញុំគឺជាមេធ្មប់ដូចអាម្នាក់នោះដែរហើយ?!»
ខ្ញុំស្លុតរន្ធត់ ហើយខំការពារខ្លួនថានេះជាការស្រមៃ។

ខ្ញុំខំគិតឡើងវិញម្ដងហើយម្ដងទៀតថា មុននេះបន្តិចប៉ុណ្ណោះ ពេលគ្រូពេទ្យហុចថ្នាំមក ខ្ញុំលាបាតដៃទៅទទួលយក។
អវយវៈខ្ញុំនៅប្រក្រតីសោះហ្នឹង? បើមិនអ៊ីចឹង គ្រូពេទ្យនិងម្ដាយខ្ញុំផ្អើលស្លាប់ហើយ ហេតុអីមិនដល់ប៉ុន្មាននាទីផង វាលូតឡើងលឿនម្ល៉េះ?
ខ្ញុំមិនដឹងធ្វើយ៉ាងណាបានជារត់ទៅរកស្រោមដៃក្រាស់ៗមកពាក់បិទបាំងប្រអប់ដៃភ្លាម។
ចិត្តខ្ញុំស្លន់ស្លោ ហើយចាប់ផ្ដើមរត់ទៅរកកុំព្យូទ័ររុករកតម្រុយនៃសៀវភៅនោះ។
«ម៉ាក់ WiFiយើងម៉េចហ្នឹង?!»
អ្នកម៉ាក់ស្រែកតបមកវិញពីក្រោយ៖
«ដាច់បាត់ហើយកូន! ថ្ងៃចន្ទបានគេមកមើលឱ្យ!»
ខ្ញុំជ្រួញចិញ្ចើមគិត ហើយស្ទុះក្រោករៀបចំខ្លួនចាកចេញទៅបណ្ណាល័យសាលា។
«ម៉ាក់កូនទៅសាលាមួយភ្លែត!»
«ប្រញាប់ទៅម៉េះកូន? មិនទាន់ស្រួលខ្លួនទេដឹង?»
«កូនឆាប់មកវិញទេម៉ាក់!»

ខ្ញុំចាកចេញទាំងចិត្តមួយមិនចង់រឹងទទឹងអ្វីនឹងម្ដាយទេ។
រួចពីសេចក្ដីស្លាប់លើកនេះ ខ្ញុំចង់បូជាជីវិតខ្ញុំដែលនៅសល់សម្រាប់តែគាត់ ហើយចង់ធ្វើគ្រប់យ៉ាងតាមតែគាត់ប្រាប់ ប៉ុន្តែកាលៈទេសៈនេះ ខ្ញុំពិតមិនអាចរង់ចាំបានមែន ខ្ញុំត្រូវតែទៅរកសៀវភៅនោះសាជាថ្មីដើម្បីស្វែងរកអាថ៌កំបាំងនិងដំណោះស្រាយរបស់វា។
ប្រហែលមុខខ្ញុំស្ងួត ឬមកពីខ្ញុំពាក់ស្រោមដៃ និងខោអាវខោវែងជិតៗពេកបានជាគេគ្រប់គ្នានៅក្បែរខាងងាកមើលមកខ្ញុំហាក់ចម្លែក?

….ខ្ញុំមិនខ្វល់! មនុស្សគ្រប់គ្នាមិនដឹងពីអវសាននៃពិភពលោក និងមិនដឹងឡើយថា អាលោកខែខ្មៅនោះវាអាក្រក់ដល់កម្រិតណាទេ។
បើខ្ញុំក្លាយជាទាយាទនៃព្រះចន្ទពណ៌ខ្មៅ មែនមិនត្រឹមតែអ្នកណាម្នាក់ខ្ញុំស្រលាញ់ឬស្អប់នោះឡើយ គ្រប់គ្នានៅទីនេះនឹងក្លាយទៅជាផេះ។
ខ្ញុំក៏ដូចជាមេធ្មប់ម្នាក់នោះដែរ ដែលត្រូវសម្លាប់មនុស្សគ្រប់គ្នានៅជុំវិញខ្លួនដោយមិនមានវិប្បដិសារី?
ដើរមកកាត់ពីមុខអាស្រមអ្នកតា ខ្ញុំឈរស្ងៀមហើយទើបឱនសំពះ។
«អ្នកតាអើយ! អាចប្រាប់បានទេ តើខ្ញុំត្រូវធ្វើយ៉ាងណាតទៅទៀត!?»
គ្មានចម្លើយទេ គាត់មិនដឹងទៅណាបាត់ទៅហើយ។
ខ្ញុំស្រងូតស្រងាត់ ឱនរើសកម្ទេចកំទីរៀបចំអាស្រមឱ្យគាត់ឡើងវិញ ហើយប្រមូលផេះនិងជើងធូបដោយក្ដីអំណត់ដាក់ទុកត្រឹមត្រូវទៅក្នុងកំប៉ុងដើម។

ផេះប្រឡាក់ពាសពេញស្រោមដៃរបស់ខ្ញុំ ហើយពីក្រោយខ្នងវិញ អ្នកម៉ាក់ខ្ញុំបង្ហាញខ្លួនដោយទឹកមុខបារម្ភជាខ្លាំង។
ខ្ញុំបែរក្រោយយឺតៗ….
ម៉ាក់ខ្ញុំតិចលោច្រឡំថាខ្ញុំនេះសរសៃប្រសាទហើយទេដឹង បានជាគាត់តាមដានខ្ញុំស្អិតមកដល់កន្លែងនេះ?
ក្នុងសភាពខូចចិត្ត ខ្ញុំដើរទៅរកគាត់ តែគាត់លើកទូរសព្ទដៃរបស់ខ្ញុំបង្ហាញមកខ្ញុំ។
«គ្រូ Culture ឈ្មោះអ៊ីម៉ា គាត់ឱ្យកូនឯង Call ទៅវិញភ្លាម កូនធី!»
គឺម៉ាក់តាមមកយករបស់នេះឱ្យខ្ញុំសោះ?
ខ្ញុំខំញញឹមធ្វើដូចស្រស់ស្រាយ តែម៉ាក់ខ្ញុំដៀងភ្នែកមកមើលស្រោមដៃខ្ញុំ។
ខ្ញុំនិយាយបន្លប់ការគិតរបស់គាត់៖
«កូនរងាបន្តិច!»

គាត់ដកដង្ហើមវែង។ ម៉ាក់តាមពិតជាម្ដាយដ៏ទាន់សម័យម្នាក់ ទម្លាប់ម៉ាក់គឺមិនដែលបង្ខំកូន មិនចូលចិត្តជជីកសួរកូន ហើយគាត់និយាយខ្លីតិចៗប៉ុណ្ណោះ ទោះបីជាចិត្តគាត់ពេញទៅដោយការបារម្ភឈឺឆ្អាលចំពោះខ្ញុំយ៉ាងធំសែនធំក្ដី។
គាត់ធ្លាប់ប្រាប់ពួកអ្នកស្គាល់គ្នាថា គាត់ស្រលាញ់ខ្ញុំណាស់ តែគាត់មិននិយាយច្រើន ប្រហែលខ្លាចធ្វើឱ្យកូនតែម្នាក់នេះមានចរិតស្រីរញ៉េរញ៉ៃដោយសារការអ៊ូរទាំរបស់គាត់។
ខ្ញុំពិតជាកូនប្រុសពេញលក្ខណៈម្នាក់ ហើយជាកូនប្រកបដោយគន្លងធម៌ នេះខ្ញុំតាំងចិត្តខ្លួនឯង ហើយឱបគាត់វឹង តែត្រូវគាត់ច្រានចេញទាំងញញឹម។

«ឯងធ្វើអីកណ្ដាលវាលហ្នឹង វុទ្ធី?»
ខ្ញុំមិចភ្នែកដាក់គាត់ ហើយដើរចេញទៅ៖
«ខ្ញុំឆាប់មកវិញទេ ម៉ាក់! ម៉ាក់កុំភ្លេចដាំបាយឱ្យកូនផង!»
ខ្ញុំទៅដល់កន្លែងដាក់ម៉ូតូ ហើយអូសវាចេញមកមួយៗ។
ខ្ញុំដឹងថាគាត់នៅឈរនៅទីនោះតាមសង្កេតខ្ញុំ តែខ្ញុំធ្វើព្រងើយ ដូចជាធម្មតាមិនមានអារម្មណ៍ខ្វល់ខ្វាយ។ ម៉ាក់ខ្ញុំមិនចង់ឱ្យខ្ញុំធំឡើងក្លាយជាមនុស្សទន់ខ្សោយចរិតស្រី ដូច្នេះខ្ញុំខំធ្វើជាមនុស្សប្រុសដែលពេញដោយសេចក្ដីក្លាហានឱ្យគាត់មើល ទោះដំណាក់កាលនេះ ជាពេលដែលដៃខ្ញុំលូតក្រចកឡើងវែងទៅៗជិតធ្លាយស្រោមដៃទៅហើយ។

ហួសពីផ្ទះបានមិនដល់ពីររយម៉ែត្រ ខ្ញុំឈប់ជំនិះ ហើយចុចទៅរកលោកគ្រូអ៊ីម៉ា។
ខ្ញុំមិនទាន់បានហាមួយណាម៉ាត់ផង គាត់និយាយមកវិញមុន៖
«អាល្អិត! ឯងកុំទៅសាលា ហើយត្រូវមកផ្ទះគ្រូភ្លាម!»
ហេតុអីគាត់ហៅខ្ញុំថាអាល្អិតដូចបេះបិទសម្ដីតាម្ចាស់ដីក្នុងសុបិនបិសាចនោះ ហើយហេតុអីគាត់ដឹងថាខ្ញុំចង់ទៅសាលា?
អ្នកម៉ាក់បានជម្រាបគាត់មែនទេ?
«បាទ! តែផ្ទះលោកគ្រូមាន WiFi ទេ?»
«មាន!»
ខ្ញុំសប្បាយចិត្តឆ្លើយទៀតថាអូខេ ហើយចាប់ផ្ដើមចេញដំណើរ។

ខ្ញុំមកដល់អាផាតមែនតូចរបស់គាត់ដែលសុទ្ធតែជនបរទេសស្នាក់នៅ។ មិនបាច់សុំសន្តិសុខទេ ព្រោះថាលោកគ្រូម៉ាឡេ គាត់បានមកឈរចាំខ្ញុំចាំស្រេច។
គាត់អូសដៃខ្ញុំយ៉ាងរហ័ស ហើយប្រាប់ខ្ញុំក្នុងជណ្ដើរយន្តថា៖
«ក្រចកឯងវែងធ្លាយស្រោមដៃហើយ!»
ខ្ញុំឱនមើលវាទាំងរន្ធត់។ អម្បាញ់មិញបើមិនត្រូវគាត់ទាញឡើងមកភ្លាមៗនោះទេ មានតែបណ្ដោយឱ្យសន្តិសុខនោះឃើញក្រចកខ្ញុំ និងចំហមាត់ស្លុតមិនខាន។
ខ្ញុំកំពុងស្លន់ចិត្ត ជណ្ដើរយន្តឈប់ ហើយគាត់ក៏រុញខ្ញុំចូលក្នុងបន្ទប់ដ៏តូចរបស់គាត់។
គ្រប់យ៉ាងនៅទីនេះងងឹតណាស់…. គាត់មិនបានបើកវាំងននយកពន្លឺថ្ងៃទេ។

ពេលខ្ញុំចូលដល់ គាត់បើកភ្លើងពណ៌ពងមាន់មកបំភ្លឺ។ ខ្ញុំរៀបនឹងសួរនាំដែលគាត់មើលទៅហាក់ចម្លែកៗ និងមានអាថ៌កំបាំងច្រើនក្នុងកាយវិការដែលធ្វើមកកាន់ខ្ញុំ ហើយថែមទាំងដឹងរឿងខ្ញុំដុះក្រចកវែង តែក៏មិនឃើញបញ្ចេញភ្ញាក់ផ្អើលសួរនាំសោះ?
ខ្ញុំកំពុងទីទើររកកន្លែងដាក់កុំព្យូទ័រ គាត់ចង្អុលមុខខ្ញុំ ធ្វើឱ្យខ្ញុំភិតភ័យ….
កុំប្រាប់ថា ខ្ញុំមានក្បាលខ្លារខិនឱ្យសោះណា?
«ស្អីហ្នឹងលោកគ្រូ? អ្នកចង្អុលស្អីទៅ?!»
គាត់រុញខ្ញុំឱ្យបែរខ្លួនទៅនៅពីមុខកញ្ចក់ ….. ពុទ្ធោអើយ! ខ្ញុំនៅតែជាខ្ញុំ ប៉ុន្តែស្បែកមុខខ្ញុំចាប់ផ្ដើមចេញពភ្លាក់តិចៗហើយ ជាក្រឡាសត្វខ្លាពិតមែន។
ខ្ញុំលែងបានវិលទៅជួបម៉ាក់ហើយមែនទេ? ហេតុអ្វីលឿនម្ល៉េះ?
ខ្ញុំងាកយឺតៗមករកគាត់….. បុរសនេះប្រហែលជាដឹងពីហេតុផលរបស់ខ្ញុំ នេះបើម៉ៃតាមទឹកមុខគាត់…… អ៊ីចឹងហើយបានជាខ្ញុំរើសយកវិធីសួរនាំគាត់មួយៗទាំងល្វើយ៖
«លោកគ្រូបានដឹងពីអ្វីខ្លះទៅ?»

ធម្មតាខ្ញុំនិយាយភាសាអង់គ្លេសអៀនហើយរឹងណាស់ តែពេលនេះ ខ្ញុំស្រាប់តែអាចប្រើវាបានយ៉ាងស្ទាត់ជំនាញ។
ពេលគ្រូម៉ាឡេនៅស្ងាត់ស្ងៀម ខ្ញុំសួរទៀតភ្លាម៖
«អ្នកដឹងពីរឿងមេធ្មប់នោះមែនដែរអត់?!»
លោកគ្រូបានផ្លាស់ប្ដូរទឹកមុខ គាត់មិនឆ្លើយ បែរជាព្រមានខ្ញុំ៖
«អាល្អិតឯងមិនត្រូវប្រាប់អ្នកណាទាំងអស់ពីវេទមន្តលោកខែខ្មៅដែលឯងបានឃើញ! សូម្បីតែម្ដាយឯងក៏ដោយ!»
ខ្ញុំសប្បាយចិត្តណាស់ដែលគាត់ដឹងរឿងទាំងអស់នេះ។ ខ្ញុំតបវឹង៖
«ខ្ញុំមិនបាននិយាយអីទាំងអស់!»
«ត្រូវហើយព្រោះថា បើឯងប្រាប់ទៅអ្នកណាម្នាក់ គេនោះនឹងទទួលនូវបណ្ដាសានេះបន្តដែរ!»
ខ្ញុំភ្ញាក់ផ្អើលណាស់ ហើយបើកភ្នែកគ្រលួង។
«ហេតុអ្វី?»
មានតែពីរម៉ាត់នេះគត់ដែលខ្ញុំអាចនិយាយចេញ។
«វាជាអាថាន់ដ៏ជ្រៅជ្រះដែលបានចងមករាប់ពាន់ឆ្នាំ! ឯងមិនយល់ទេអំពីទំហំនៃគ្រោះថ្នាក់របស់វាចំពោះពិភពលោកនេះ!»

សម្ដីលោកគ្រូបានអង្រួនក្បាលរបស់ខ្ញុំឱ្យឈឺខ្ទោកៗឡើងទៀតហើយ។
«ម៉េចបានលោកគ្រូដឹងរឿងអស់ទាំងនេះ?»
គាត់ឈប់បន្តិច ដូចជាមិនដាច់ចិត្តឆ្លើយ តែទីបំផុត គាត់ត្រូវតែនិយាយឱ្យខ្ញុំយល់ ព្រោះគាត់មិនចង់ឱ្យខ្ញុំធ្វើខុស៖
«ព្រោះអាល្អិតឯងត្រូវរងគ្រោះនេះជួសខ្ញុំ! ខ្ញុំជាអ្នកផ្ទេរទៅឱ្យឯងនូវសៀវភៅមួយនេះ ធ្វើឱ្យឯងក្លាយជាមេធ្មប់ជំនួសខ្ញុំ!»
ខ្ញុំពិតជាភ្ញាក់ ហើយនឹកឃើញឡើងវិញគ្រប់យ៉ាង។

យប់នោះ ពេលបែកចេញពីគាត់ទៅ ខ្ញុំពិតជាបានទទួល Linkសៀវភៅនោះពីជនអនាមិកម្នាក់ មែនមិននឹកថាជាគាត់នេះទេ។
ខ្ញុំខឹងណាស់ដែលគាត់ដឹងថាក្មេងម្នាក់នេះមាននិស្ស័យនឹងរឿងមន្តអាគម ក៏បង្វែរគ្រោះខ្លួនគាត់មកឱ្យខ្ញុំ។
«ខ្ញុំនឹងបន្តវាទៅឱ្យសិស្សទាំងអស់ពេញសាលា!»
ខ្ញុំគំរាមគាត់ទាំងងឈឺចាប់។
«ឯងមិនធ្វើទេ!»
គាតឌឺខ្ញុំ? ខ្ញុំស្រែកឡូឡា៖
«លោកឯងចាំមើលទៅ! ខ្ញុំអាច! ខ្ញុំប្រហែលជាស៊ីលោកឯងមុនគេផង!»
គាត់មិនរវល់នឹងកំហឹងខ្ញុំឡើយ ហើយអង្គុយចុះបើកកុំព្យូទ័ររបស់គាត់។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលរំពេចនោះ គាត់បានបើកដល់សៀវភៅនោះមែន ហើយលេចចេញនូវរូបរាងបុរសខ្លារខិនកាចសាហាវដូចបេះបិទនឹងការបានឃើញរបស់ខ្ញុំ។

«ប្រសិនបើពេលនេះ គ្រូបានក្លាយជាធ្មប់ គ្មានអ្នកណាអាចរកឃើញវិធីកម្ចាត់អាថាន់ក្នុងសៀវភៅនេះឡើយ!!»
ខ្ញុំយល់ហើយ គាត់ប្រហែលដឹងថាខ្លួនគាត់មានសមត្ថភាពជាងមនុស្សធម្មតាក្នុងការស្វែងរកអាថ៌កំបាំងដោះស្រាយរឿងនេះ ដូច្នេះបានជាគាត់រើសយកខ្ញុំមកជាអ្នករងគ្រោះ និងជាគ្រឿងពិសោធន៍របស់គាត់។ ខ្ញុំនៅបន្តស្ដាប់ដោយប្រុងប្រយ័ត្នបំផុត។
«គ្រូពិតជាសោកស្ដាយដែលចចេសបើកមើលវា ហើយនាំទុក្ខមកឱ្យភពផែនដីនេះ!»
«ខ្ញុំមិនដឹងទេ! ខ្ញុំនឹងមិនស្ដាប់ហេតុផលអ្វីឡើយ! លុះត្រាលោកគ្រូដកអាថាន់ចោលម្សៀតនេះចេញពីខ្ញុំបានវិញ!»
មើលទៅលើផ្ទៃមុខរបស់គាត់ វាមិនមែនជាពេលវេលាដ៏ល្អសម្រាប់ខ្ញុំប្រទូសរ៉ាយនឹងគាត់ឡើយ គាត់ហាក់បីដូចជាកំពុងរិះគិតរឿងអ្វីមួយស្មុគស្មាញជាខ្លាំង។

ប៉ុន្តែប្រសិនបើគាត់ពិតជាមានចេតនាអាក្រក់អាត្មានិយមមែន គាត់សម្ងំយករួចខ្លួនបាត់ទៅហើយ ចាំបាច់អីផ្សងគ្រោះថ្នាក់ហៅខ្ញុំមក។
«គ្រូបានរកមើល មិនដេកមិនពួន តែរកមិនឃើញទេថាធ្វើយ៉ាងណាបាន?!»
«អ៊ីចឹងខ្ញុំមិនក្លាយជាមេធ្មប់ទទេទៅហើយ?!»
គាត់មិនឆ្លើយនឹងកំហឹងនេះ តែងាកមកពន្យល់ខ្ញុំយឺតៗ៖
«បន្តិចទៀត ឯងនឹងមានចំណង់អាហារជាឈាមមនុស្ស!»
ខ្ញុំស្លុត ហើយថយក្រោយ។
ដៃជើងខ្ញុំចាប់រមាស់ ហើយផ្ទៃមុខខ្ញុំដូចជាកំពុងដុះរោម????
«ទេ!»

ខ្ញុំបានស្រែកភ្លាត់សំឡេង ហើយចង់រត់គេចខ្លួនទៅរកទីដែលមានសុវត្ថិភាព គឺសុវត្ថិភាពដែលកុំឱ្យខ្ញុំអាចធ្វើបាបអ្នកណាទាំងអស់។ នេះជាការតាំងចិត្តរបស់ខ្ញុំ។
មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំចាប់ផ្ដើមនិយាយជម្លើយទៅកាន់គាត់៖
«មិនមែនមេធ្មប់ទេ! គឺព្រាយជញ្ជក់ឈាម? បើអ៊ីចឹង ឈាមលោកគ្រូឯងហ្នឹងហើយត្រូវសម្ពោធមុនគេ!»
«បាន!»
គាត់ឆ្លើយយ៉ាងរហ័ស ធ្វើឱ្យខ្ញុំកាន់តែស្លុត។

«ប៉ុន្មាននាទីទៀតនេះ បើគ្រូរកវិធីជួយឯងមិនបាន ឯងផឹកឈាមគ្រូចុះ!»
ខ្ញុំយំ ព្រោះខ្លួនខ្ញុំរមាស់ឡើងៗ ហើយខ្ញុំដឹងថាពិភពលោកកំពុងស្ថិតក្នុងសភាពដ៏គ្រោះថ្នាក់។
ខ្ញុំចាប់ផ្ដើមគិតដល់រឿងជាច្រើន។
«ចងខ្ញុំភ្លាមទៅ!»
ខ្ញុំស្រែកសន្ធាប់ដាក់លោកគ្រូអ៊ីម៉ា តែគាត់តែគាត់បានគ្រវីក្បាល៖
«គ្មានអ្វីមួយលើលោកនេះអាចឃុំឯងបានទេ!»
«វាប្រាកដជាមាន!» ខ្ញុំប្រកែក។
«អំពើល្អ នៅតែគ្របពីលើអំពើអាក្រក់!»
«តែគ្រូបានរកគ្រប់វិធីហើយ គ្រូនៅតែមិនអាចរកឃើញអ្វីមួយសោះសម្រាប់បំបែកអាថាន់ដ៏កំណាចនេះ!»
«ទឹក ដី ភ្លើង ខ្យល់!»
ខ្ញុំទន្ទេញដោយមិនដឹងខ្លួន ព្រោះនឹកដល់បណ្ដាំលោកយាយអាវស។

លោកគ្រូអ៊ីម៉ាចងចិញ្ចើមសម្លឹងមុខខ្ញុំ។
ខ្ញុំងក់ក្បាល ហើយនិយាយបន្ថែមភ្លាម៖
«គាត់ឱ្យខ្ញុំទន្ទេញពាក្យបួនម៉ាត់នេះ! ដូនជីនៅក្នុងភពខ្មៅនោះ!»
ភ្នែកលោកគ្រូសម្លឹងចុះទៅរកកំភួនដៃរបស់ខ្ញុំ ធ្វើឱ្យខ្ញុំឱនសម្លឹងខ្លួនឯងដោយភ្ញាក់ផ្អើលបំផុត។ មានអ្វីមួយដុះចេញមកនៅលើដៃខ្ញុំខាងស្ដាំ នោះគឺ…… រូបព្រះចន្ទពណ៌ខ្មៅងងឹត…..
ខ្ញុំស្រវាលុបវាយ៉ាងញាប់ ប៉ុន្តែវាមិនរលុបទេ។

«ធ្វើម៉េចឥឡូវ!? រកមធ្យោបាយទៅលោកគ្រូអ៊ីម៉ា!» ខ្ញុំស្រែកយំ។
ប្រហែលជាខ្ញុំបានក្លាយជាមេធ្មប់១០០ភាគរយហើយ។
ក្រពះខ្ញុំឃ្លានកញ្ជ្រោល ភ្នែកខ្ញុំក្ដៅអន្ទះអន្ទែងយ៉ាងចម្លែក។
«ចុងបញ្ចប់នៃរឿងនេះ កាលពីសម័យមួយពាន់ឆ្នាំមុន វាបានសរសេរទុកថាគ្មានមហិទ្ធិឫទ្ធិណាមួយលើលោកនេះ អាចដោះចេញនូវបណ្ដាសានេះជាដាច់ខាត!»
គាត់រអ៊ូដោយអានទំព័រចុងក្រោយនៃសៀវភៅនោះនៅនឹងមុខខ្ញុំឱ្យខ្ញុំស្ដាប់។ ខ្ញុំដឹងថាគាត់អត់ធ្មត់ ហើយស្ងប់ស្ងាត់ក្នុងការស្វះស្វែងរកដំណោះស្រាយ ទោះបីជាគ្រោះថ្នាក់ស្ថិតនៅចំពោះមុខ។
….ប៉ុន្តែខ្ញុំទ្រាំលែងបានទៅហើយ។
ខ្ញុំប្រមូលស្មារតីចុងក្រោយ ហើយស្រែកឡើងថា៖
«រត់ទៅ អ៊ីម៉ា!»
សំឡេងខ្ញុំក្លាយទៅជាសំឡេងសត្វ ចំណែកដង្ហើមខ្ញុំនីមួយៗក្លាយទៅជាការគ្រហឹមដ៏កំណាច។

«តើឯងជាសត្វល្អ ឬអាក្រក់?»
គាត់សួរខ្ញុំវិញ ហើយងើបមកឈរនៅចំពោះមុខការស្រេកឃ្លានរបស់ខ្ញុំ។
ខ្ញុំចង់យំស្រែកឱ្យគាត់ជួយ តែសំណោកខ្ញុំបែរជាលាន់មកនូវអត្ថន័យខុសស្រលះពីការគិតរបស់ខ្លួនឯង៖
«អញត្រូវការពិភពលោកនេះ!»
អានបន្ថែម : សៀវភៅលាក់អាថាន់ (ភាគទី៤)

No comments:
Post a Comment