ភាគទី១
ជាលើកដំបូងបង្អស់ដែលខ្ញុំបានឃើញដារ៉ាវី ខ្ញុំបានលង់ស្រឡាញ់គេភ្លាមៗទៅហើយ ទោះបីជាខ្ញុំជឿថាស្នេហានេះគ្មានលទ្ធផលក៏ដោយ។
ខ្ញុំស្គាល់ម្តាយនាង ព្រោះគាត់តែងតែមករកខ្ញុំឱ្យជួយទស្សទាយពីអនាគតមុខការប្តីគាត់ដែលជាមន្ត្រីរាជការតួនាទីធំ ចំណែកដារ៉ាវីមិនបានមាននិស្ស័យជឿរឿងអស់នេះទេ គេគ្រាន់តែបើកឡានជូនម្តាយគេមក ក៏ខ្ញុំមានឱកាសឃើញគេ ហើយកើតការរំភើបយ៉ាងខ្លាំង។
ខ្ញុំបានលាក់អារម្មណ៍របស់ខ្ញុំយ៉ាងជិត ព្រោះខ្ញុំមានរបរជាគ្រូស្នេហ៍ស័ក្ដិសិទ្ធិមានអ្នកតាមស្ដាប់ឱវាទមកជាហូរហែ។ បើឱ្យគេដឹងថា ខ្ញុំក៏មានស្នេហាដូចប្រុសកំលោះដទៃ ខ្ញុំត្រូវសាបជំនឿមិនខាន។

នាងអង្គុយឆ្ងាយពីខ្ញុំ ប៉ុន្តែចម្ងាយប៉ុណ្ណឹងហើយ ខ្ញុំសឹងថាមិនអាចបន្តតស៊ូធ្វើមិនដឹងមិនឮនឹងភាពស្រស់ស្អាតរបស់នាងបានផង។
នៅទីនោះ នាងអង្គុយចុចទូរសព្ទមិនបានខ្វល់នឹងខ្ញុំ ហើយមិនដឹងឡើយថា គ្រូស្នេហ៍ម្នាក់នេះមានអារម្មណ៍យ៉ាងណាចំពោះនាង។
បេះដូងរបស់ខ្ញុំរក្សាទុករូបនាង តាំងពីពេលនោះមក ខ្ញុំគិតអំពីនាងជាប់កែវភ្នែកមិនថាយប់មិនថាថ្ងៃ។
រហូតដល់សប្តាហ៍ថ្មី ម្តាយនាងបានមកដល់សាជាថ្មី តែគ្មាននាងមកតាមទេ។ ពេលខ្ញុំកំពុងត្រៀមចិត្តនឹងសួរនាំអំពីរឿងនៅផ្ទះគាត់ ព្រមទាំងឆៀងដល់រឿងរបស់កូនៗគាត់ គាត់បាននាំមកឱ្យខ្ញុំមុននូវដំណឹងគួរឱ្យអស់សង្ឃឹមថា៖
«គ្រូក្មេងជួយមើលមើល៍ កូនវីខ្ញុំលើកទៅឱ្យកូនប្រុសឧកញ៉ាសាវិននោះ ជាគូព្រេងនឹងគ្នាមែនដែរទេ?»
«បាទ!»
ខ្ញុំឆ្លើយ ហើយធ្វើជាធ្មេចភ្នែកភាវនា។ តាមពិតជាលេសក្នុងការលេបកំបាំងភាពតក់ស្លុតសម្ងំទុកទៅជ្រាលជ្រៅក្នុងស្រទាប់បេះដូង។

«អាពាហ៍ពិពាហ៍ក្នុងឆ្នាំនេះ នឹងនាំមកនូវករណីអាក្រក់មួយចំនួនប៉ះពាល់ដល់ឯកឧត្ដមជាប៉ា!»
ខ្ញុំនិយាយទៅតាមចិត្តទោសៈ ព្រោះការគន់គូរឃើញថា នាងនិងអាអន្ទិតកូនប្រុសឧកញ៉ាសាវិននោះ បើបានគ្នាមែនគឺវាសនាល្អណាស់។ ប្រការនេះកាន់តែធ្វើឱ្យខ្ញុំឈឺចាប់នឹងវាសនាដោយច្រណែនខឹង។
ជំទាវនេះថ្លោះទឹកមុខធ្វើឱ្យខ្ញុំកាន់តែមានអំណរ។
«អូ? ប៉ះពាល់រាសីប៉ាវា?!»
ខ្ញុំដឹងថាស្ត្រីនេះជឿខ្ញុំ១០០ភាគរយ តែទំនងជានៅស្តាយអនាគតកូនប្រសារដែលជាកូនអ្នកមាន បានជាងាកមកសួរខ្ញុំបន្ថែម៖
«លោកគ្រូក្មេងជួយណែនាំផង! មានវិធីបញ្ចៀសគ្រោះបានទេ? ខាងប្រុសគេតឿនការឆ្នាំនេះ ម្តាយគេក៏ឈឺ គាត់ចង់បានកូនប្រសារឆាប់!»
ឱកាសខ្ញុំមកដល់ហើយតើ! ខ្ញុំធ្វើជារាប់ដៃជើង ហើយសួរ៖
«ខាងស្រីកើតថ្ងៃអីខែអី?»
ខ្ញុំបានថ្ងៃខែឆ្នាំកំណើតនាងហើយ។

ពេលនោះខ្ញុំសុំខោអាវនាង និងសក់នាងមួយសរសៃមកទៀត ម្តាយនាងរត់រកមកឱ្យខ្វែងដៃខ្វែងជើង ហេតុតែចង់ឱ្យខ្ញុំនេះជួយឱ្យកូនគាត់បានរៀបការ តែគាត់មិនដឹងទេថា ជារៀងរាល់យប់ ខ្ញុំតែងតែឱបរបស់ទាំងនេះ ហើយសូត្រ។
បីថ្ងៃក្រោយមក… មន្តអាគមស្នេហ៍របស់ខ្ញុំពិតជាបានសម្រេចមែន គឺនាងតែងតែមករកខ្ញុំ…
នាងតែងតែជិះឡានមកទទួលខ្ញុំចេញទៅសាងស្នេហាជាមួយគ្នា ដូចជាមាននិស្ស័យដ៏ជ្រៅមកពីពេលណាក៏មិនដឹង។
«អូននឹកបងខ្លាំងណាស់!»
នាងតែងតែនិយាយពាក្យនេះរាល់ពេលយើងជួបគ្នា ហើយខ្ញុំដឹងថា អាគមស្នេហ៍របស់ខ្ញុំពិតជាមានឥទ្ធិពលលើនាងស័ក្ដិសិទ្ធិបំផុត។ នាងមិនដឹងទេថា ខ្ញុំជាអ្នកណា ឬជាអ្នកដែលម្តាយនាងជឿងប់ព្រោះខ្ញុំចេះការពារតំណែងឱ្យប៉ារបស់នាង។

ពេលដែលការសូត្រ៣ថ្ងៃបីយប់លើសរសៃសក់នាងបានសម្រេចជោគជ័យហើយ ខ្ញុំបានបង្ហាញខ្លួននៅសាលានាង។ នៅកង់ទីនដែលនាងតែងតែអង្គុយញ៉ាំអីតែម្នាក់ឯង។
គ្រាន់តែខ្ញុំចាប់ផ្ដើមចូលទៅជិត នាងស្រាប់តែងាកមក។ ពេលខ្ញុំញញឹមដាក់ មុខនាងក្រហម ហើយពេលខ្ញុំក្រោកដើរទៅរកនាង នាងក៏ភន្ត័ភាំង។
មន្តអាគមរាលដាលពេញបន្ទុកក្នុងដួងព្រលឹងនាង ខ្ញុំក៏ខលទៅ ហើយសារភាពស្នេហ៍។ នាងបានផ្លោះរបងវណ្ណៈចេញមកប្រគល់ខ្លួនប្រាណឱ្យខ្ញុំ ព្រោះនាងមិនដឹងបានឡើយថា នាងកំពុងធ្វើអ្វី។

ពេលនេះយើងមកដល់សណ្ឋាគារភ្លាម នាងដាក់រង្វង់ដៃតូចស្គមក្ដៅៗដោយចំណង់ភេទរបស់នាង ជុំវិញកញ្ចឹងករបស់ខ្ញុំ។ សឹងតែខ្ញុំត្រៀមមិនទាន់ នាងបើកបបូរមាត់មកជញ្ជក់ថើបខ្ញុំគ្រឹប ដូចព្រាត់គ្នារាប់ជាតិមកហើយ។
ខ្ញុំតែម្នាក់គត់ដែលដឹងយ៉ាងច្បាស់ថា នេះជារបៀនស្នេហ៍ដែលមានឥទ្ធិពលលើព្រលឹងនាង មិនមែនជាចរាចរណ៍បេះដូងនាងពិតៗឡើយ ប៉ុន្តែទោះបីយ៉ាងណា វាគ្រប់គ្រាន់ណាស់ហើយសម្រាប់ខ្ញុំ។

អណ្តាតរបស់ខ្ញុំបណ្តោយនៅក្នុងមាត់របស់នាង ហើយដៃខ្ញុំចាប់ក្តោបត្រគាកនាងមកទុកជាទ្រព្យផ្ទាល់ខ្លួន។ រាងកាយនាងរមួលដង្ហក់ពេញដោយសេចក្ដីត្រូវការ នៃកាមតណ្ហា ចំណែកភ្នែកទាំងគូបិទងងុយ។ ខ្ញុំសូត្រអាគមដាក់ត្រចៀកនាង ហើយផ្លុំទៅលើទ្រូងនាង ធ្វើឱ្យនាងខ្វារខ្ញាំខ្លួនខ្ញុំជាប់ទៅនឹងរាងកាយនាង មិនអាចឱ្យប្រកែកទៅណាបាន។
«នឹកអូនអត់!?»
នាងសួរទាំងថើបខ្ញុំគ្រប់ផ្នែកពាសពេញមុខ។
«ប្រញាប់ម៉េះ? ឡើងគ្រែសិនទៅ!»
ដោយគ្មានពាក្យឆ្លើយមួយម៉ាត់ណា នាងប្រះខ្លួនភីងទៅលើគ្រែ ហើយទាញខ្ញុំទៅជាមួយ។

ពួកយើងចាប់ផ្តើមថើបអណ្តាតគ្នាម្ដងទៀតយ៉ាងស្រេកឃ្លាន។
«ស្រលាញ់បងជានិច្ចឮអត់? ឃើញប្រុសណា មិនឱ្យមើល ឃើញប្រុសណា មិនឱ្យស្រលាញ់! មិនឱ្យមានប្រុសណាក្រៅពីបង!»
ខ្ញុំសូត្ររបៀនដដែលៗនេះមកលើនាង រាល់ពេលរួមសង្វាស់ជាមួយគ្នា រហូតខ្ញុំទន្ទេញពាក្យនេះឡើងចាំ។

យើងតែងតែជួបគ្នាធ្វើរបៀបនេះរហូត ដល់ពេលមួយ… ខ្ញុំបាត់នាងសូន្យឈឹង ប្រឹងសូត្រអាគមស្នេហ៍មហាដំរីប៉ុណ្ណាក៏មិនឃើញនាងបង្ហាញខ្លួនដែរ។
អ្វីៗគ្រប់យ៉ាងបានកើតឡើងយ៉ាងកក់ក្តៅដូចជាអច្ចរិយៈ ស្រាប់តែមកបាត់បង់ទៅវិញយ៉ាងស្ងាត់ស្ងៀម ធ្វើដូចពិភពលោកទាំងមូលនេះគាំងធ្មឹងលែងធ្វើចលនាទៅមុខ ធ្វើឱ្យគ្រូស្នេហ៍បេះដូងក្ដៅគគុកម្នាក់នេះរស់នៅដូចមនុស្សរោគចិត្ត ព្រោះគ្រប់ដង្ហើមចេញចូលបាននឹកឃើញតែសម្តីនាងសំឡេងនាង និងស្នេហារួមភិសម័យជាមួយនាង។

ទីបំផុតអ្នកដែលត្រូវឈឺចាប់ គឺខ្ញុំនេះហើយ មិនមែនដារ៉ាវីទេ ព្រោះនាងមិនបានដឹងអ្វីទាំងអស់។ គ្រប់យ៉ាងគឺនាងធ្វើដោយមិនដឹងខ្លួន។ ចុងក្រោយព្រោះតែឥទ្ធិពលនៃចិត្តស្រលាញ់ដែលមិនអាចឃាត់ឃាំងបាន ខ្ញុំបានប្រមូលផ្តុំភាពក្លាហានដើម្បីទៅរកមើលនាងដល់ផ្ទះ។ ផ្ទះជំទាវនោះស្ងាត់ជ្រងំ ប៉ុន្តែខ្ញុំមានវិធីដើម្បីប្រើសន្តិសុខឱ្យប្រាប់ដំណឹង។
«លោកជំទាវនាំអ្នកនាងទៅស្រុករកគ្រូដោះអំពើ!»
ដំណឹងនេះសម្រាប់ខ្ញុំគឺប្រៀបបីដូចជារន្ទះបាញ់ចំកណ្តាលក្រយៅក្បាល។ ពិបាកចិត្តរឿងនាងនឹងអាចរួចអាគមស្នេហ៍មិនស្មើនឹងរឿងគេដឹងថាខ្ញុំប្រព្រឹត្ត ព្រោះគ្រួសារនាងជាអ្នកមានយសស័ក្ដិ។ ចំណែកការលំបាកដែលគេងមិនលក់បក់មិនល្ហើយគឺ ខ្ញុំចង់ជួបនាងណាស់។ ខ្ញុំប្រើអាគមអូមអាមលើនាង បែរជាខ្លួនឯងទេដែលវង្វេងក្នុងសមុទ្រទុក្ខ។

ខ្ញុំស្រមៃដល់សម្តីលោកគ្រូដើមខ្ញុំនៅខេត្តតាកែវ។
«ធម្មជាតិលើភពផែនដីនេះមានហេតុមានផលរបស់វា! កុំអាងខ្លួនចេះរបៀន ទៅបៀតបៀនមនុស្សទន់ខ្សោយ! ផលកម្មនៃការប្រើអាគមលើមនុស្សស្លូតត្រង់ វាពិតជាមាន ហើយកម្មពៀរវិញគឺវាធ្ងន់ធ្ងរណាស់ ព្រោះតែការសប្បាយមួយពេលលើគំនរទុក្ខអ្នកដទៃ! ត្រូវរៀនហាមចិត្តខ្លួនឯងឱ្យបាន ប្រសិនចង់នៅជាគ្រូស្នេហ៍ស័ក្ដិសិទ្ធិបែបនេះរហូតទៅ!»
ខ្ញុំដើរទៅឆ្ងាយផ្អាកមុខរបរទាំងអស់នៅភ្នំពេញដើម្បីកុំឱ្យប៉ាម៉ាក់នាងដឹងការណ៍ទាន់ ហើយតាមរកខ្ញុំឃើញ ព្រមទាំងបង្ខំប្រាប់ខ្លួនឯងឱ្យទទួលស្គាល់ថា នាងមិនមែនសម្រាប់ខ្ញុំឡើយ។ ខ្ញុំប្រាប់ខ្លួនឯងថា អនុស្សាវរីយ៍ផ្អែមល្មួតដែលមានជាមួយដារ៉ាវីកន្លងមកនោះ គួររក្សាទុកជាសំណាងមាសមួយគ្រានៅក្នុងជីវិតរបស់ខ្ញុំទៅចុះ។

ពេលវេលាបានរំលងទៅជាងមួយឆ្នាំ។
ខ្ញុំប្រមូលលុយបានយ៉ាងច្រើនពីរបរដ៏ស័ក្ដិសិទ្ធិរបស់ខ្ញុំ ដែលខ្ញុំសង្ឃឹមថា ខ្ញុំនឹងយកវាទៅធ្វើបុណ្យកសាងវិហារមួយដាក់ឈ្មោះគេនឹងខ្ញុំ ហើយផ្សងសុំមេឃដីឱ្យមានវាសនាជួបនៅជាតិមុខជាគូព្រេងកុំបីអភ័ព្វដូចជាតិនេះទៀត។
ប៉ុន្តែអ្វីៗបានកើតត្រឡប់មកវិញ បន្ទាប់ពីសុបិនថ្មីមួយថា ខ្ញុំបានរួមភេទជាមួយគេម្តងវិញទៀត។

ព្រឹកនោះខ្ញុំក្រោកឡើងមកវិញដោយមិនអាចធ្វើអ្វីបាន ព្រោះបេះដូងរងរបួសយ៉ាងធ្ងន់។ ទុក្ខស្នេហ៍ដែលខ្ញុំខំថែរក្សាប៉ុន្មានខែមកនេះ នឹកស្មានថាបានជាសះស្បើយ ដឹងអីនៅឡើយមានដំបៅកកឈាម ប្រឹងសម្ងំតែមិនងាយសះបាន។ វាចាប់ពើតមកវិញ បង្ខំឱ្យខ្ញុំឡើងឡានទៅភ្នំពេញ គ្រាន់តែនឹងបានឃើញដំបូលផ្ទះគេក៏បានដែរ។
តែអ្វីដែលខ្ញុំបានឃើញមិនមែនជាដំបូលផ្ទះគេនោះទេ គឺរោងការខ្លោងទ្វារវីឡារបស់គេ។

អ្នកលក់កាច់ជ្រុងផ្លូវនោះប្រាប់ខ្ញុំថា កូនស្រីក្នុងភូមិគ្រឹះនោះស្អែកចូលរោងហើយ ឬឯថ្លៃបណ្ណាការវិញគឺវាល់សែន។
ពេញមួយយប់ក្នុងផ្ទះសំណាក់មួយ ខ្ញុំអង្គុយឱបជង្គង់ ស្រក់ទឹកភ្នែកនឹកគេ។
ខ្ញុំបានចោទសួរខ្លួនឯងថា ប្រសិនបើបណ្តោយឱ្យគេការ ខ្ញុំមានតែស្លាប់។ ឬមួយឱ្យគេស្លាប់ ហើយខ្ញុំស្លាប់ទៅតាម?
ខ្ញុំយល់ថា វាគឺជាស្នេហាមួយដ៏អាត្មានិយម តែខ្ញុំមិនអាចដកដង្ហើមបានទេ ពេលដែលស្រមៃឃើញគេហក់ទៅថើបមាត់ប្រុសផ្សេង។
គ្មានអ្វីអាចហាមឃាត់ចិត្តខ្ញុំមិនឱ្យធ្វើអ្វីនោះទេ។ ការភ័យខ្លាចរបស់ខ្ញុំក្នុងការបាត់បង់នាង ឬឃើញនាងនៅជាមួយអាកូនអ្នកមានអស់នោះ ធ្វើឱ្យខ្ញុំលែងគិតថារស់យូរជាងនេះ ដូច្នេះនាងក៏មិនបាច់រស់ទៀតដែរ។
ឱ្យសមមុខម៉ែឪនាង។

ខ្ញុំយកសរសៃសក់នាងចេញមក ហើយពាក់កណ្ដាលយប់ ខណៈពេលដែលអ្នកផងលង់ស្កប់នៅក្នុងការគេង ខ្ញុំចាប់ផ្ដើមសូត្រអាគម ហើយហៅអំណាចអរូបរបស់ភពផែនដី។
វាជាបាលីដែលគ្មានអ្នកណាអាចដោះ ហើយមានតែលទ្ធផលមួយប៉ុណ្ណោះគឺសេចក្ដីស្លាប់។
ខ្ញុំសូត្រទាំងទឹកភ្នែក ទាំងបេះដូងធ្លាយធ្លុះ ព្រោះមានអារម្មណ៍ថានៅថ្ងៃបន្ទាប់ ខ្ញុំនឹងគេគ្មានលើលោកនេះទៀតឡើយ។

បន្ទាប់ពីសុបិនដ៏កក់ក្ដៅនៅប្រឈមមុខនឹងការបាត់បង់ និងភាពតូចចិត្តដែលពិភពលោកនេះទុកឱ្យខ្ញុំនៅម្នាក់ឯងនៅក្នុងវាលឯកោដ៏ធំនេះ ខ្ញុំបានស្បថថា នាងត្រូវតែស្លាប់មុនពេលរៀបការចប់។ សូត្រចប់ ខ្ញុំដុតសក់របស់នាង ហើយអធិដ្ឋាន។
ខ្ញុំបានដឹងហើយថា វានឹងមិនមានលទ្ធផលនៅក្នុងភាពជាវិជ្ជមានណាមួយទេសម្រាប់ស្នេហានេះ តែខ្ញុំពិតជាចង់សងសឹក។ ប៉ុន្តែទីបំផុត…..
«អូននឹកបងខ្លាំងណាស់!»
ខ្ញុំស្រាប់តែនឹកឃើញដល់សំឡេងនាង និងរាងកាយនាងដែលនៅក្នុងដៃខ្ញុំ។
ចិត្តថ្ងូរយំ មាត់ខ្ញុំឈប់សូត្រ ហើយខ្ញុំដៀលខ្លួនឯង៖
«ខ្ញុំគ្រាន់តែជាអាវិកលចរិតម្នាក់!»

មេឃខាងក្រៅជិតភ្លឺហើយ មិនឮភ្លេងការសោះ។
ខ្ញុំអន្ទះសារឈានចេញពីតុប្រារព្ធពិធីអាគមរបស់ខ្ញុំ ហើយរត់ទៅក្រៅសម្លឹងទៅដំបូងផ្ទះនាង។ ខ្ញុំឃើញឡានពេទ្យ ហើយឃើញគេសែងនាងចេញមក។
ផ្ទះខ្ញុំជួលដេកនេះ មិនឆ្ងាយរហូតដល់ខ្ញុំមើលមិនឃើញឈាមហូរឃុកៗចេញពីមាត់នាងនោះទេ។
ខ្ញុំឃើញម្តាយនាងយំ ខ្ញុំសើចយ៉ាងជូរចត់ តែក្រឡេកមកឃើញដៃនាងដែលធ្លាក់ស្រងាកលែងដឹងខ្លួន ខ្ញុំនឹកឃើញដល់វេលាដែលដៃទាំងគូនេះតែងតែឱបកខ្ញុំ។

ខ្ញុំគ្រវីក្បាលទ្រហោយំតែឯង។
«ខ្ញុំធ្វើពិធីមិនទាន់ចប់ឯណា ហេតុអ្វីនាងក្លាយជាដូច្នេះបានទៅ?»
ប៉ុន្តែការពិតនៅតែជាការពិត ហើយអ្វីដែលខ្ញុំអាចធ្វើបានក្នុងពេលនេះ គឺគ្រាន់តែអាចអធិស្ឋានសុំមេឃដីដើម្បីលុបចោលមន្តអាគមនោះវិញជាដាច់ខាត ប៉ុន្តែតើមានវិធីអ្វីទៅ សក់ក្បាលនាងបានដុតឆេះទៅជាផេះប៉ើងតាមខ្យល់អស់ទៅហើយ?

ស្ថានភាពដារ៉ាវីឆ្លងមិនផុតថ្ងៃនេះទេ បើតាមលំហូរឈាមដែលច្រាលចេញមក។
ខ្ញុំខ្ទប់ក្បាលស្រែកកម្រោលម្នាក់ឯង ហើយជេរខ្លួនឯងដែលអប្រិយយ៉ាងនេះ។
តើនាងមានកំហុសអ្វីទៅ?
ហេតុអ្វីកំហឹងជួរជាតិមួយពេល ធ្វើឱ្យខ្ញុំច្រឡំបាននូវអត្ថន័យដែលបេះដូងរបស់ខ្ញុំមានចំពោះនាង។
«អាវី! បើរវាងឃើញអូនស្លាប់ និងឃើញអូនមានសុភមង្គល បងសុខចិត្តរើសយកការលះបង់មួយឱ្យតែអូនបានរីករាយ! ទេវតាអើយ ខ្ញុំមានស្នេហាពិតហើយ ចុះហេតុអីបានជាយឺតពេល?»

ខ្ញុំបោចសក់ខ្លួនឯងស្រែក ព្រោះស្នាមញញឹមនិងបបូរមាត់នាងនៅទើរនឹងកែវភ្នែកខ្ញុំ។ ខ្ញុំបោចសក់ខ្លួនឯងទាំងដៃៗគ្មានឈឺចាប់អ្វីសោះ ព្រោះចិត្តខ្ញុំកំពុងតែឈឺចាប់ជាងអ្វីគ្រប់យ៉ាង។
រំពេចនោះ ខ្ញុំសម្លឹងមកក្នុងដៃរបស់ខ្ញុំ… ត្រូវហើយ! ទេវតាបានបំភ្លឺខ្ញុំហើយ។ ចុះបើជីវិតមួយសងជីវិតមួយ?
ខ្ញុំក្រោកឡើង ហើយដើរមួយៗបកមកកាន់កន្ទេលរៀបពិធីអម្បាញ់មិញនេះជាមួយនឹងគំនិតមួយថា គ្មានជម្រើសផ្សេងទៀតឡើយ។
«អ៊ីចឹង! ទុកឱ្យបងជាអ្នកលាទៅ!»
ខ្ញុំសើចទាំងទឹកភ្នែក ច្បាស់ណាស់ខ្ញុំមិនបានឆ្កួតទេ តែខ្ញុំជាគ្រូស្នេហ៍ដ៏ស័ក្ដិសិទ្ធិម្នាក់ ជាគ្រូស្នេហ៍ដែលចុះចាញ់ស្នេហាពិតនៃបេះដូងខ្លួន។
ខ្ញុំលើកសក់ខ្លួនឯងមួយសរសៃចេញមក ហើយចាប់ផ្តើមសូត្រ។
«ជីវិតខ្ញុំដូរឱ្យអ្នករងគ្រោះឈ្មោះដារ៉ាវី!»

បេះដូងរបស់ខ្ញុំរបកចេញពីរាងកាយ ហើយខ្ញុំស្រាលខ្លួនពីការឈឺចាប់ផងទាំងពួង ផ្ចង់អារម្មណ៍តែនៅក្នុងការសូត្រ។
សួតខ្ញុំអួលឈឺឡើងៗ ហើយដង្ហើមខ្ញុំដកកាន់តែហត់។
«ជោគជ័យហើយ!»
ខ្ញុំគិតក្នុងចិត្ត ប៉ុន្តែនិយាយអ្វីមិនចេញឡើយ ហើយក៏មិនអាចអនុញ្ញាតឱ្យទឹកភ្នែករមៀលចេញបានជាដាច់ខាត ខ្លាចមានគេសង្ស័យ។

ខ្ញុំឱបទ្រូងលាក់សេចក្តីឈឺចាប់នៅក្នុងចិត្ត ហើយសម្លឹងស្ថានភាពខ្លួនឯងនៅក្នុងកញ្ចក់។ សូម្បីតែភ្នែករបស់ខ្ញុំបានបង្ហាញនូវការឈឺចាប់ដែលខ្ញុំឃើញកាលណាខ្លោចចិត្តអាណិតខ្លួនឯង។
«ខ្ញុំចង់ឃើញគេតែម្ដងទៀតប៉ុណ្ណោះ!»
ខ្ញុំមានអារម្មណ៍តឹងតែង ឱបទ្រូងដៃម្ខាង ដៃម្ខាងទាញម៉ាសបិទមុខ ហើយចុះពីបន្ទប់ឆ្ពោះទៅរកម៉ូតូឌុបជិះទៅចុះសម្ងំកៀនពេទ្យដែលនាងកំពុងពិនិត្យ។
ជារឿយៗ ខ្ញុំក្អួតឈាមម្ដងៗ តែខ្ញុំហាក់សប្បាយចិត្ត។ ខ្ញុំធូរចិត្តព្រោះថា ខ្ញុំជិតស្លាប់ហើយ ដូច្នេះគេគឺអាចបានជីវិតមកវិញ។

ខ្ញុំសម្ងំដល់ព្រលប់ងងឹត ទាំងទន្ទេញរបៀនដដែលៗថា មុនដាច់ដង្ហើមចង់ឃើញគេម្ដងទៀតសិន។
មិនយូរប៉ុន្មាន វេលាចុងក្រោយដែលខ្ញុំរង់ចាំបានចូលមកដល់។ ម្តាយគេគ្រាហ៍គេចុះមកប្រហែលពេទ្យថាគ្មានកើតអី?
ពួកគេដើររំលងកន្លែងដែលខ្ញុំអង្គុយផ្អែក ប្រហែលមិនបានចាប់អារម្មណ៍ឃើញខ្ញុំ។
នាងដើរកាត់ពីមុខខ្ញុំ ហើយម្តាយនាងនិងប៉ានាងដើរសងខាង។ អ្នកបម្រើដើរតាមពីរបីនាក់តម្រង់មករថយន្តដែលបោលមកចាំ។
មួយនាទីឬអាចហៅថាវិនាទីដែលនៅសេសសល់ ខ្ញុំចង់ស្រែកថា អាវីបងស្រឡាញ់អូន។

ប៉ុន្ដែខ្ញុំមិនអាចនិយាយចេញដូចដែលខ្ញុំបានប៉ុនប៉ងទេ ឈាមបោលមកវឹបគាំងសន្ធឹកបេះដូងខ្ញុំ។
ទេវតាអើយសូម្បីតែវិនាទីចុងក្រោយហើយ នៅតែមិនអាចបំពេញក្ដីសុបិនលាគ្នារបស់ខ្ញុំបន្តិចណាមែនទេ?
ទោះបីជានាងបានឈរនៅទីនោះ នៅចំពោះមុខនៃភ្នែករបស់ខ្ញុំ ហើយជើងនាងចាប់ផ្តើមឈានផុតទៅ។
ខ្ញុំប្រមូលកម្លាំងចិត្តកាយ ប្រៀបបីដូចជាចង្កៀងរីងប្រេងសម្រាប់ពេលចុងក្រោយហើយនិយាយខ្សាវៗ «ស្រលាញ់បងជានិច្ចឮអត់?»

ខ្ញុំនិយាយបានតែប៉ុន្មានម៉ាត់នេះប៉ុណ្ណោះ ព្រោះអណ្តាតខ្ញុំលែងគ្រលាស់ហើយ។
ទោះយ៉ាងណានាងបានឈប់ដើរមែន។ គ្រាន់តែពាក្យមួយឃ្លាប៉ុណ្ណោះ នាងអាចឮហើយក៏ចាប់អារម្មណ៍។
នាងបានងាកមក ហើយខ្ញុំស្រក់ទឹកភ្នែកច្រោកឱបទ្រូងខ្លួនឯង។
ខ្ញុំបិទម៉ាសមិនឱ្យគេស្គាល់ តែភ្នែកពួកយើងបានជួបប្រសព្វគ្នា។
អស់រយៈពេលប្រហែលជា៣វិនាទី ម្តាយនាងលូកដៃមកទាញនាង តែនាងនៅក្រាញសម្លឹងខ្ញុំ….

No comments:
Post a Comment